ធនាគារ ABA បានដាក់ឲ្យដំណើរការសេវាគណនីនិម្មិត ABA ដើម្បីនាំមកនូវ ដំណោះស្រាយដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្មនានា។ គណនីនិម្មិត ជាទូទៅស្គាល់ថាជា ‘គណនីស្រមោល’ គឺជាគណនីធនាគារអរូបវន្តបង្កើតឡើងក្រោមគណនីអាជីវកម្មតែមួយ ដោយកាត់បន្ថយតម្រូវការឲ្យមានគណនីច្រើន។