សេវារបាយការណ៍ SWIFT
ប្រសិនបើលោកអ្នកកំពុងគ្រប់គ្រងក្រុមហ៊ុនអន្តរជាតិ ឬសម្ពន្ធក្រុមហ៊ុននានា ហើយចាំបាច់ត្រូវការពិនិត្យតាមដានគណនីធនាគារសាជីវកម្ម និងសមតុល្យប្រកបដោយភាពងាយស្រួលនោះ សេវាសាររបាយការណ៍គណនី ABA SWIFT (MT 940) គឺជាដំណោះស្រាយដ៏សមស្របបំផុតសម្រាប់លោកអ្នក។
សេវាសាររបាយការណ៍គណនី ABA SWIFT ផ្អែកលើសារ SWIFT ស្តង់ដារ ដែលមានជាទម្រង់របាយការណ៍ធនាគារអេឡិកត្រូនិកមួយ តាមរយៈបណ្តាញ SWIFT ។ សមាជិកបណ្តាញ SWIFT ណាមួយ មិនថាធនាគារក្នុងស្រុក ឬអន្តរជាតិនោះទេ (អាស្រ័យលើការអនុញ្ញាតរបស់ SWIFT) អាចទទួលបានរបាយការណ៍គណនីចុងគ្រារបស់លោកអ្នកបាន តាមការស្នើសុំរបស់លោកអ្នក។
អត្ថប្រយោជន៍
- របាយការណ៍ជាស្តង់ដារ SWIFT MT940 សកល អាចត្រូវបានទទួលស្គាល់ជាអន្តរជាតិយ៉ាងងាយស្រួល។
- ព័ត៌មានពេញលេញអំពីគណនីធនាគាររបស់លោកអ្នកត្រូវបានចែករំលែកដោយមានសុវត្ថិភាពកម្រិតសកល។
- ប្រព័ន្ធគណនេយ្យរបស់លោកអ្នកអាចទាញយកដោយផ្ទាល់នូវរបាយការណ៍គណនី SWIFT ដែលអាចប្រើប្រាស់បានភ្លាមៗ។
- ពិនិត្យរបាយការណ៍គណនីភ្លាមៗសម្រាប់ការសម្របសម្រួលគណនេយ្យបានទាន់ពេលវេលា។
ថ្លៃសេវា
50 ដុល្លារក្នុងមួយខែសម្រាប់គណនីធនាគារមួយ។
របៀបស្នើសុំ
ដើម្បីស្នើសុំសេវាកម្មនេះ សូមបំពេញ បែបបទស្នើសុំ និងបញ្ជូនមកកាន់ធនាគារ។
លោកអ្នកត្រូវមាន៖
- គណនីធនាគារ ABA ដែលមានសមតុល្យវិជ្ជមាន (គណនីវិបារូបន៍មិនអាចប្រើប្រាស់បានទេ)
- លេខកូដ SWIFT របស់ធនាគារទទួល
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។