អគ្គនាយកដ្ឋានពន្ធដារ

​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ធនាគារ​ ABA​ ឥឡូវនេះ​ មាន​សេវា​ទទួល​ការ​បង់ពន្ធ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៅ​តាម​សាខា​ទាំងអស់​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​។​ សេវា​នេះ​នាំ​មក​នូវ​ភាព​ងាយស្រួល​ដល់​អតិថិជន​ ABA​ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​របស់​ពួក​គេ​ជូន​រាជរដ្ឋាភិបាល​។​

​ហេតុ​អ្វី​ត្រូវ​បង់ពន្ធ​ជាមួយ​ ABA?

  • បង់​បែប​ឌី​ជី​ថ​ល​ដោយ​ផ្ទាល់​ពី​គណនី​ ABA​ របស់​អ្នក​
  • ​​រីករាយ​ទូទាត់​បាន​គ្រប់​ទីកន្លែង​ជាមួយ​ ABA​ Pay1
  • ទូទាត់​បាន​ដោយ​សុវត្ថិភាព​ និង​ចំណេញ​ពេលវេលា​
  • បង់​បាន​គ្រប់​ប្រភេទ​ពន្ធ​ទាំងអស់​នៅ​តាម​បណ្តា​សាខា​ ABA​ ទូ​ទាំង​ប្រទេស​
  • បង់​ដោយ​មិន​តម្រង់​ជួរ​នៅ​ពេល​បង់​ជាមួយ​ OTC​ តាម​បញ្ជរ​ប្រមូល​ពន្ធ​
  • ឥឡូវនេះ ការទូទាត់ជាសាច់ប្រាក់ មាននៅតាមបញ្ជរសាខា

1 គ្រប់ប្រភេទពន្ធទាំងអស់ រួមមាន ពន្ធប្រចាំខែ ពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ ជាដើម) ពន្ធសវនកម្ម បំណុលពន្ធ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធអចលនទ្រព្យ។

ប្រភេទពន្ធដែលបង់បានតាមរយៈ ABA Mobile

ពន្ធប្រចាំខែ និង ពន្ធលើប្រាក់ចំណូល2,4

ពន្ធលើមធ្យោបាយដឹកជញ្ជូន3

ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ4

ធនាគារ ABA សូមណែនាំសេវាកម្មបង់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ក្នុងកម្មវីធី ABA Mobile ដើម្បីផ្ដល់ជូនមធ្យោបាយរហ័ស និងងាយស្រួលដល់ការបង់ពន្ធរបស់លោកអ្នក។ អតិថិជន ABA អាចធ្វើការបង់ពន្ធប្រចាំខែ និងពន្ធលើប្រាក់ចំណូល (សម្រាប់អ្នកជាប់ពន្ធតូច), ពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធលើអចលនទ្រព្យប្រចាំឆ្នាំដោយផ្ទាល់ពីគណនីធនាគារ5 ដោយពុំចាំបាច់អញ្ជើញទៅសាខាធនាគារ ឬ សាខាពន្ធដារឡើយ។

ដើម្បីបង់ពន្ធជាមួយ ABA សូមចូលទៅកាន់៖
- បើកដំណើរការកម្មវិធី ABA Mobile
- ចូលទៅកាន់ 'ការទូទាត់ប្រាក់'
- ចុច 'សេវាស្ថាប័នរដ្ឋាភិបាល'
- ជ្រើសរើស 'ប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច' ឬ 'ពន្ធអចលនទ្រព្យ' ឬ 'ពន្ធលើមធ្យោបាយដឹកជញ្ជូន'6
នៅអេក្រង់ទូទាត់ សូមជ្រើសរើស 'ABA Pay' កម្មវិធីទូរសព្ទ ABA នឹងបើកដំណើរការដោយស្វ័យប្រវត្តិ។

2 អនុវត្តចំពោះអ្នកជាប់ពន្ធតូចប៉ុណ្ណោះ ដើម្បីប្រកាសពន្ធប្រចាំខែ (បំណុលពន្ធ) និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
3 អគ្គនាយកដ្ឋានពន្ធដារនឹងគិតកម្រៃសេវាដឹកជញ្ជូន 10,000រៀលសម្រាប់យានយន្តមួយ
4 ប្រសិនបើពន្ធដែលអ្នកត្រូវបង់ជាការប្រកាសពន្ធសូន្យ អ្នកនឹងត្រូវបង់តែ 2,000 រៀលទេ
5 ជារៀលរាល់ថ្ងៃពីម៉ោង 6:30 ព្រឹកដល់ម៉ោង 10:00 យប់ រួមបញ្ចូលទាំងថ្ងៃឈប់សម្រាក
6 ប្រសិនបើអ្នកមិនទាន់មានកម្មវិធីបង់ពន្ធ GDT Taxpayer App ឬ GDT Tax Prefiling App អ្នកអាចទាញយកកម្មវិធីនោះ លើទូរស័ព្ទដៃរបស់អ្នក ហើយចុះឈ្មោះតាមការណែនាំ ដោយផ្ដល់ព័ត៌មានចាំបាច់។

​ប្រភេទ​ពន្ធ​ដែល​អាច​បង់​តាម​ វិ​ប​សាយ​ GDT​ (e-payment)

ពន្ធ​សហគ្រាស7

ពន្ធ​បុគ្គល8

ប្រើ​សេវាកម្ម​ពន្ធ​អេ​ឡិច​ត្រូ​និក​ (e-Tax)​ នៅ​លើ ​វិ​ប​សាយ​ផ្លូវការ​របស់​ GDT​ ដើម្បី​រីករាយ​ជាមួយ​ភាព​ងាយស្រួល​នៃ​ការ​បង់ពន្ធ​តាម​អ៊ីនធឺណិត​ (e-Payment)​ ។​ e-Payment​ អាច​ធ្វើ​បាន​តាម​រយៈ​វិ​ប​សាយ​ចាប់ពី​ម៉ោង​ 6:30​ ព្រឹក​ដល់​ម៉ោង​ 10:00​ យប់​ជា​រៀងរាល់ថ្ងៃ​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​។​ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ជាមួយ​ GDT​ នៅឡើយ​ទេ​ សូម​បង្កើត​មួយ​ភ្លាមៗ​នៅ​លើ​គេហទំព័រ​ GDT​ ។​ នៅ​ពេល​បង្កើត​រួច​ សូម​ចូល​ទៅ​ក្នុង​ទម្រង់​ GDT​ របស់​អ្នក​ ហើយ​ជ្រើសរើស​ប្រភេទ​ពន្ធ​ដែល​អ្នក​ចង់​បង់​។​ នៅ​ទំព័រ​បង់ប្រាក់​សូម​ជ្រើសរើស​ ABA​ PAY​ និង​បង់ប្រាក់​9 ​ដោយ​ផ្ទាល់​ពី​គណនី​ ABA​ របស់​អ្នក​ដោយ​ស្កេ​ន​កូដ​ QR​ ដែល​បាន​បង្ហាញ​ជាមួយ​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​

7 រួម​មាន​ពន្ធ​ប្រចាំខែ​និង​ប្រចាំឆ្នាំ​ ការចុះបញ្ជី និងបច្ចុប្បន្នភាពព័ត៌មានពន្ធដារ និង​ពន្ធ​សវន​កម្ម​
8 ពន្ធ​លើ​ឈ្នួល​ដី​និង​ផ្ទះ​ និង​ពន្ធ​លើ​ការ​ផ្ទេរ​យានយន្ត​តាម​អន​ឡាញ
9 ប្រសិនបើ​ពន្ធ​ត្រូវ​បាន​ចាត់​ថ្នាក់​តាម​ការ​បង់ពន្ធ​សូន្យ​ នឹង​គិតថ្លៃ​ 2,000​ រៀល។

​ប្រភេទ​ពន្ធ​ដែល​អាច​បង់​បាន​នៅ​តាម​សាខា​ ABA

ពន្ធសហគ្រាស10

ពន្ធលើមធ្យោបាយដឹកជញ្ជូន

ពន្ធលើអចលនទ្រព្យ

10 រួមមានពន្ធប្រចាំខែ ពន្ធសវនកម្ម បំណុលពន្ធ និងពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ ជាដើម)

​ឯកសារ​ចាំបាច់​នានា​សម្រាប់​ការ​បង់ពន្ធ​

ពន្ធសហគ្រាស៖

  • ពាក្យស្នើ​ប្រកាស​ពន្ធ​តាម​អន​ឡាញ E‐Filing, ពាក្យស្នើ​ប្រកាស​ពន្ធ​តាម​អន​ឡាញ Pre‐Filing, ទម្រង់ទទួលប្រាក់ពន្ធ P101 និង ទម្រង់ទទួលប្រាក់ពន្ធ​តាមបារកូដ TOI និងសេចក្តីជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ (សវនកម្ម)។​

ពន្ធលើអចលនទ្រព្យ (ដីធ្លី ផ្ទះ អគារ ជាដើម)៖

  • ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ

ប្រសិនបើ​អ្នក​មិន​មាន​អត្តសញ្ញាណប័ណ្ណ​បង់ពន្ធ​អចលនទ្រព្យ​ទេ​សូម​ផ្ញើ​បង្កាន់ដៃ​បង់ពន្ធ​អចលនទ្រព្យ​កាលពី​ឆ្នាំ​មុន​ ឬ​ឯកសារ​ណាមួយ​នៃ​ការ​បង់ពន្ធ​អចលនទ្រព្យ​ដែល​ចេញ​ដោយ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ឬ​ការិយាល័យ​ពន្ធ​ណាមួយ​។

  • ​​ចំពោះ​ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្ម​សិ​ទិ្ធ​អចលន​ទ្រ​ព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់​សូម​ផ្ញើ​ឯកសារ​នៃ​ការ​បង់ពន្ធ​អចលនទ្រព្យ​ដែល​ចេញ​ដោយ​  អគ្គនាយកដ្ឋាន​ពន្ធដារ​ ឬ​ការិយាល័យ​ពន្ធ​ណាមួយ​។​

ពន្ធលើមធ្យោបាយដឹកជញ្ជូន៖

  • ប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន; ប័ណ្ណសម្គាល់យានយន្ដ ឬលតាបត្ររបង់ពន្ធរថយន្តកាលពីឆ្នាំមុន
  • ​​វិញ្ញាបនបត្រ​ចុង​ក្រោយ​នៃ​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​11​ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។​

សម្រាប់យានយន្ដដែលបង់ពន្ធលើកដំបូង អ្នកជាប់ពន្ធត្រូវផ្តល់ជូននូវឯកសារច្បាប់ដើម ឬឯកសារបញ្ជាក់ច្បាប់ដើម ដូចខាងក្រោម ដើម្បីចុះបញ្ជីយានយន្តលើកដំបូងក្នុងប្រព័ន្ធ៖

  1. ទម្រង់លិខិតប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូន VT001​ (02 ច្បាប់ សម្រាប់ការចុះបញ្ជីយានយន្តលើកដំបូងប៉ុណ្ណោះ)
  2. ប័ណ្ណសម្គាល់យានយន្ដ​
  3. ​​​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែល​មាន​សុពលភាព​ចុង​ក្រោយ​11ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ និង/ឬពន្ធគយលើយានយន្ដ
  4. ​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ លិខិតឆ្លងដែន​ ឬ​សំបុត្រ​កំណើត​របស់​ម្ចាស់​រថយន្ត​ (​សម្រាប់​ម្ចាស់​ជា​រូបវន្តបុគ្គល​)​ ឬ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ (​សម្រាប់​នីតិបុគ្គល​)។

11 អនុវត្ត​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ឬ​រថយន្ត​ដឹក​អ្នកដំណើរ​។​ សូម​មើល​ ​គេហទំព័រ​​ របស់​ MPWT​ ស្តី​ពី​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ដើម្បី​ស្វែង​យល់​បន្ថែម​។​

​ព័ត៌មាន​មាន​អត្ថប្រយោជន៍​

  • បម្រើសេវាពីថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 4:00 ល្ងាច (លើកលែងថ្ងៃឈប់សម្រាក) សម្រាប់សាខាទូទៅ។ សាខា ABA កំពង់ចាម បន្ថែមម៉ោងធ្វើការនៅថ្ងៃសៅរ៍ ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 11:00 ព្រឹក។ សាខា ABA 12/7 បើកបម្រើសេវាជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់អាទិត្យ ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 7:00 ល្ងាច លើកលែងថ្ងៃឈប់សម្រាក។
  • សេវាប្រមូលពន្ធ មិនគិតថ្លៃសេវាទេ12,លេីកលែងតែថ្លៃសេវាសម្រួលប្រតិបត្តិការ13
  • ទទួលការបង់ពន្ធជាប្រាក់រៀលតែប៉ុណ្ណោះ14។ ការបង់ពន្ធជាប្រាក់ដុល្លារ នឹងគិតតាមអត្រាប្តូរប្រាក់របស់ធនាគារ ABA។

12 ការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការ ឬការចេញឯកសារជាថ្មីនឹងត្រូវគិតថ្លៃសេវា តាមសៀវភៅណែនាំប្រតិបត្តិការ ប្រមូលប្រាក់ចំណូលពន្ធ។

13 ថ្លៃសេវានឹងត្រូវអនុវត្តដូចខាងក្រោម៖
     - 4,000 រៀល សម្រាប់ការព្រីនប័ណ្ណប៉ាតង់កូល័រ;
     - 2,000 រៀល សម្រាប់ការប្រើទម្រង់ ទទូលប្រាក់ពន្ធ P101;
     - 6,000 រៀល សម្រាប់ការប្រើទម្រង់ ទទូលប្រាក់ពន្ធ P101 និងព្រីនប័ណ្ណប៉ាតង់កូល័រ។
14 ចុច ត្រង់នេះ ដើម្បីដឹងបន្ថែមអំពីរបៀបបើកគណនីប្រាក់រៀល។

ប្រសិនបើអ្នកមានចម្ងល់ និងត្រូវការព័ត៌មាន ឬត្រូវការឲ្យយើងខ្ញុំជួយ សូមទូរស័ព្ទមកយើងខ្ញុំតាមទូរស័ព្ទលេខ 1 800 203 203 ឬអញ្ជើញមក សាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត និងជួបជាមួយបុគ្គលិក ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំ ដែលនឹងជួយណែនាំអ្នកក្នុងដំណើរការបង់ពន្ធនេះ។

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។