ការបដិសេធ
វិបសាយនេះត្រូវបានផ្តល់ “ដូចដែលបានមើលឃើញ” ដោយពុំមានការតំណាង ឬការធានា ការបញ្ជាក់ ឬការបង្ហាញឡើយ។ ធនាគារ ABA ពុំមានការតំណាង ឬការធានាចំពោះវិបសាយនេះ ឬព័ត៌មាន និងខ្លឹមសារដែលបានផ្តល់ជូននៅក្នុងវិបសាយនេះឡើយ។
ដោយពុំមានការវិនិច្ឆ័យជាមុនចំពោះភាពទូទៅនៅក្នុងកថាខណ្ឌដែលបានលើកឡើងខាងធនាគារ ABA មិនធានាថា៖
- វិបសាយនេះនឹងមានជាប្រចាំ ឬមិនមានទាល់តែសោះឡើយ ឬ
- ព័ត៌មាននៅក្នុងវិបសាយនេះមានភាពពេញលេញពិតត្រឹមត្រូវ ឬមិនបំភាន់ឡើយ
ពុំមានការបង្កើត ឬធ្វើការបង្កើតការណែនាំណាមួយនៅក្នុងវិបសាយនេះឡើយ។ ធនាគារ ABA សូមធ្វើការផ្តល់អនុសាសន៍ថាលោកអ្នកគួរធ្វើការសុំការណែនាំឯករាជ្យណាមួយមុនពេលអនុវត្តតាមខ្លឹមសារនៅក្នុងវិបសាយនេះ។
ការកំណត់ទំនួលខុសត្រូវ
ធនាគារ ABA នឹងមិនទទួលខុសត្រូវចំពោះលោកអ្នក (ដោយយោងតាមច្បាប់ក្នុងកិច្ចសន្យាច្បាប់ក្នុងបទប្បញ្ញតិ្ត ឬក្រៅពីនេះ) នូវខ្លឹមសារឬការប្រើប្រាស់ ឬក្រៅពីនេះពាក់ព័ន្ធជាមួយនឹងវិបសាយនេះ៖
- ចំពោះការបាត់បង់ដោយប្រយោលពិសេស ឬជាបន្តបន្ទាប់ឡើយ ឬ
- ចំពោះការខាតបង់អាជីវកម្មការបាត់បង់ចំណូលប្រាក់ចំណេញ ឬប្រាក់សន្សំរំពឹងទុកការបាត់បង់កិច្ចសន្យា ឬការទំនាក់ទំនងអាជីវកម្ម ការបាត់បង់កេរ្តិ៍ឈ្មោះឬកេរ្តិ៍អាជីវកម្ម ឬការខាតបង់ ឬការរំខានលើព័ត៌មាន ឬទិន្នន័យឡើយ។
ការកំណត់ការទទួលខុសត្រូវទាំងនេះត្រូវអនុវត្តទោះបីជាធនាគារ ABA ទទួលបានការណែនាំពីការខាតបង់ដែលកើតមានក៏ដោយ។
ភាពសមហេតុផល
តាមរយៈការប្រើប្រាស់វិបសាយនេះលោកអ្នកយល់ព្រមថាការដកចេញនិងការកំណត់ទំនួលខុស ត្រូវដែលមាននៅក្នុងផ្នែកការបដិសេធមិនទទួលខុសត្រូវចំពោះវិបសាយនេះមានភាពសមហេតុផល។
ប្រសិនបើលោកអ្នកគិតថាចំណុចទាំងនេះមិនសមហេតុផលលោកអ្នកមិនចាំបាច់ប្រើវិបសាយនេះទេ។
ភាគីដទៃទៀត
ក្នុងនាមជាធនាគារទទួលខុសត្រូវមានកម្រិត លោកអ្នកទទួលយកថាធនាគារ ABA មានការកំណត់ទំនួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់មន្រ្តី និងបុគ្គលិកធនាគារ លោកអ្នកយល់ព្រមថាលោកអ្នកនឹងមិនធ្វើការប្តឹងផ្តល់ណាមួយផ្ទាល់ខ្លួនប្រឆាំងនឹងមន្រ្តី ឬបុគ្គលិករបស់ធនាគារ ABA ចំពោះការខាតបង់ ដែលលោកអ្នករងគ្រោះដោយសារការប្រើប្រាស់វិបសាយនេះឡើយ។
លោកអ្នកយល់ព្រមថា ការកំណត់ការធានា និងទំនួលខុសត្រូវ ដែលមានកំណត់នៅក្នុងផ្នែកបដិសេធ មិនទទួលខុសត្រូវនៅក្នុងវិបសាយនេះនឹងការពារមន្រ្តីបុគ្គលិកភ្នាក់ងារក្រុមហ៊ុនបុត្រសម្ព័ន្ធអ្នកស្នង អ្នកចាត់តាំង និងក្រុមហ៊ុនម៉ៅការបន្តរបស់ធនាគារ ABA ព្រមទាំងធនាគារ ABA ផងដែរ។
បញ្ញត្តិមិនអនុវត្ត
ប្រសិនបើបញ្ញត្តិនៅក្នុងផ្នែកបដិសេធមិនទទួលខុសត្រូវនៅក្នុងវិបសាយនេះ ឬរកឃើញថាមិនអនុវត្តតាមច្បាប់ដែលនឹងមានឥទ្ធិពលដល់ការអនុវត្តបញ្ញត្តិផ្សេងទៀតនៅក្នុងផ្នែកបដិសេធទទួលខុសត្រូវនៅក្នុងវិបសាយនេះ។