ចក្ខុ បេសកកម្ម តម្លៃ
ចក្ខុវិស័យរបស់យើង
ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការ បំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។
បេសកកម្មរបស់យើង
បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា ធុរៈជនកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការ កសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់ តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតក្នុងផ្នែកធនាគារសម្រាប់អ្នកទាំងអស់គ្នា។ ក្នុងនាមជាធនាគារ 'ក្នុងស្រុក' ពិតប្រាកដមួយ យើងចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្ម និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់សេវាកម្មជូនប្រទេសកម្ពុជា។
គុណតម្លៃរបស់យើង
គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង។ យើងជឿជាក់លើ សារសំខាន់នៃ៖
សុចរិតភាព និងសេចក្តីគោរព៖ នៅធនាគារ ABA យើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុចរិត និងសេចក្តីគោរព។
ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការរបស់លោកអ្នក។ យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។
គុណភាពនៃសេវាកម្ម៖ នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារ។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនទាំងអស់របស់យើង ពោលគឺក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់លោកអ្នក។
ការចូលរួមចំណែក៖ នៅធនាគារ ABA យើងមានបំណងចូលរួមចំណែកធ្វើឲ្យកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់ សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើង ក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសយើងទាំងមូលផងដែរ។
និរន្តរភាព និងការរីកចម្រើន៖ នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារ និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាយើង។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគា្នចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។ ការណ៍នេះហើយ ដែលធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។
ក្រមសីលធម៌ និងសុជីវធម៌៖ នៅធនាគារ ABA យើងមានការយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវផ្នែកសង្គមរបស់យើង។ យើងនឹងអនុវត្តស្តង់ដារក្រមសីលធម៌ខ្ពស់ និងមានសុជីវធម៌រវាងគ្នានឹងគ្នា លើគ្រប់ការងារយើងកំពុងអនុវត្ត ពោលគឺទាំងនៅក្នុង និងក្រៅធនាគារ។ គោលការណ៍ផ្ទាល់ខ្លួនទាំងនេះហើយដែលបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់រាល់ទំនាក់ទំនងការងារទាំងអស់ រួមមានជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជាបុគ្គលិករបស់យើងផងដែរ។