គណនីបត់បែនប្រាក់រៀល

តើ​លោក​អ្នក​ត្រូវការ​គណនី​បញ្ញើ​ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ ហើយ​អាច​ដក​ប្រើប្រាស់​បាន​ភ្លាមៗ​នៅ​ពេល​ដែល​អ្នក​ត្រូវការ​ ដោយ​មិន​ថយ​អត្រា​ការ​ប្រាក់​ដែរ​ឬទេ​?

​​គណនី​បញ្ញើ​បត់បែន​ជា​ប្រាក់​រៀល​របស់​ធនាគារ​ ABA​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​លោក​អ្នកគ្រប់គ្រង​ការ​សន្សំ​បាន​ងាយស្រួល​អាច​ដាក់​ប្រាក់​ចូល​គណនី​ឥត​កំណត់​,​ ដក​ប្រាក់​ប្រើប្រាស់​បាន​គ្រប់ពេល​,​ អត្រា​ការ​ប្រាក់​ជាទី​ពេញចិត្ត​,​ និង​ទូទាត់​ការ​ប្រាក់​រៀង​រាល់​បី​ខែ​ម្ដង​។​

ជាមួយ​គណនី​បញ្ញើ​បត់បែន​ជា​ប្រាក់​រៀល​របស់​ ABA​ លោក​អ្នក​អាច​ដាក់​និង​ដក​ប្រាក់​ប្រើប្រាស់​បាន​គ្រប់ពេល​ដែល​លោក​អ្នក​ត្រូវការ​ ហើយ​នៅ​តែ​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ដដែល​!

មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។

ដឹងបន្ថែម

លក្ខខណ្ឌ

សមតុល្យ​បើក​ដំបូង​អប្បបរមា11 លានរៀល
សមតុល្យ​បន្ត​អប្បបរមា1 លានរៀល
ការ​ប្រាក់​ (​ក្នុង​មួយ​ឆ្នាំ​)21.75%
ការ​ទូទាត់​ការ​ប្រាក់​រៀង​រាល់​ 1​ ខែ​ ម្តង​ ឬ​ ពេល​បិទ​គណនី​
ការដាក់ប្រាក់តាម​សាខា​ ABA,​ ម៉ាស៊ីន​ Cash-in​ និង​ ABA​ Mobile
សេវាគណនីប្រចាំខែឥត​គិតថ្លៃ​
​សេវា​ធនាគារ​អន​ឡាញឥត​គិតថ្លៃ​
សៀវភៅ​ធនាគារ​មិន​ផ្តល់​ជូន​ឡើយ​។​ អាច​ជាវ​បាន​ក្នុង​តម្លៃ​ 20,000​ រៀល​ ក្នុង​មួយ​ក្បាល
​វិធី​ចូល​ទៅ​កាន់​ប្រាក់​បញ្ញើ​
  • ​តាម​កម្មវិធី​ទូរស័ព្ទ​
  • ​តាម​គ្រប់​សាខា​ធនាគារ

លក្ខខណ្ឌ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ឆន្ទានុសិទ្ធិ​របស់​ធនាគារ​ ABA​ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។

1 គិតថ្លៃ​ 80,000​ រៀល​ ពេល​បិទ​គណនី​ក្នុង​រយៈពេល​3​ខែ​ គិត​ចាប់ពី​ថ្ងៃ​បើក​គណនី​។​
2 ការ​ប្រាក់​បង្គរ​ប្រចាំ​ថ្ងៃ​ ក្នុង​រយៈពេល​ 365​ (​បី​រយ​ហុកសិប​ប្រាំ​)​ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ ដោយ​គិត​ចំនួន​ថ្ងៃ​ជាក់ស្ដែង​នៃ​ខែ​។​

ចំណាំ

ក្រដាសប្រាក់​ដែល​ទទួលយក​បាន​ ត្រូវ​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ ABA​។​ ធនាគារ​គិត​កម្រៃ​​ និង​ចំនួន​នៃ​ប្រភេទ​ក្រដាសប្រាក់​រាយ​ ដែល​ទទួល​ប្រចាំ​ថ្ងៃ​នៅ​បញ្ជរ​។​ សូម​ទាក់ទង​បុគ្គលិក​ ABA​ សម្រាប់​ព័ត៌មាន​លម្អិត​។

ត្រូវ​គិតថ្លៃ​ 0.10%​ សម្រាប់​ការ​ដក​/​ដាក់​ប្រាក់​នៅ​សាខា​ឆ្លង​តំបន់​ ដែល​លើស​ចំនួន​កំណត់​ប្រចាំ​ថ្ងៃ​  20​ លានរៀល​។​

អ្នកអាចបើកគណនីបានភ្លាមៗតាមកម្មវិធី ABA Mobile ឬនៅតាមសាខាធនាគារ ABA ណាមួយ។ នេះគឺជាលក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនីនៅសាខារបស់យើង៖

សម្រាប់ជនជាតិខ្មែរ

  • ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
  • ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម​ដែល​មាន​សុពលភាព​
  • ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

សម្រាប់ជនបរទេស

  • ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
  • ត្រូវ​មាន​លិខិតឆ្លងដែន​ច្បាប់​ដើម​ដែល​មាន​សុពលភាព​ និង​ឯកសារ​ណាមួយ​ដែល​បញ្ជាក់​ពី​ការ​ស្នាក់​នៅ​របស់​អ្នក​4
  • ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

4 លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖

  • ទិដ្ឋាការ​ដែល​បាន​ស្នើ​សុំ​ជា​ច្រើន​លើក​ដែល​មាន​សុពលភាព​ចាប់ពី​ 182​ថ្ងៃ​ ឬ​
  • លិខិតបញ្ជាក់​ការ​ស្នាក់​នៅ​ (​កិច្ចសន្យាជួល​ផ្ទះ​ លិខិតបញ្ជាក់​អាសយដ្ឋាន​ស្នាក់​នៅ​ វិក្កយបត្រ​សណ្ឋាគារ​)​ ដែល​បង្ហាញ​ពី​រយៈពេល​ស្នាក់​នៅ​យ៉ាង​ហោច​ 6​ ខែ​ នៅ​ក្នុង​កិច្ចសន្យា​ ឬ​
  • ​លិខិតបញ្ជាក់​ការងារ​ (​កិច្ចសន្យាការងារ​ វិញ្ញាបនបត្រ​ការងារ​)​ ដែល​មាន​សុពលភាព​យ៉ាង​ហោច​ណាស់​ 6​ខែ​ ឬ​អាជ្ញាប័ណ្ណ​/​លិខិតបញ្ជាក់​អាជីវកម្ម​ (​ប្រសិនបើជា​ស្វ័​យ​និ​យោជ​)​។​

​សម្គាល់​៖

  • អតិថិជន​ចាំបាច់​ត្រូវ​ឆ្លងកាត់​ដំណើរការ​ទទួលយក​អតិថិជន​របស់​ធនាគារ​មុន​ពេល​បើក​គណនី​។​

សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុតឬ ទូរស័ព្ទទៅលេខ 1 800 203 203

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader