មុខងារ PaySound

ជាមួយមុខងារ ABA PaySound អ្នកនឹងឮការជូនដំណឹងភ្លាមៗរាល់ពេលមានការទូទាត់ចូល រួមទាំងចំនួនទឹកប្រាក់ និងរូបិយប័ណ្ណ ដូច្នេះអ្នកអាចផ្តោតលើការបម្រើអតិថិជនបានយ៉ាងរលូន និងមានទំនុកចិត្ត។

ABA PaySound គឺជាមុខងារជូនដំណឹងជាសំឡេង ដែលប្រកាសចំនួនទឹកប្រាក់ និងរូបិយប័ណ្ណនៃការទូទាត់ចូលដោយជោគជ័យភ្លាមៗ ជាភាសាខ្មែរ អង់គ្លេស និងចិន។

មុខងារ PaySound អាចប្រើបានលើ៖

  • កម្មវិធី ABA Mobile
  • កម្មវិធី ABA Merchant
  • ABA ម៉ាស៊ីន POS

ហេតុអ្វីត្រូវប្រើ ABA PaySound?

បញ្ជាក់ការទូទាត់ភ្លាមៗ ឮចំនួនទឹកប្រាក់ដែលបានទទួលភ្លាមៗនៅពេលប្រតិបត្តិការជោគជ័យ ដោយមិនចាំបាច់ពិនិត្យមើលអេក្រង់ម្ដងហើយម្ដងទៀត។

ពន្លឿនដំណើរការទូទាត់ ជួយកាត់បន្ថយពេលរង់ចាំរបស់អតិថិជន និងធ្វើឲ្យការទូទាត់កាន់តែលឿន ជាពិសេសនៅពេលមានអតិថិជនច្រើន។

កាត់បន្ថយកំហុស និងការយល់ច្រឡំ ការជូនដំណឹងជាសំឡេងច្បាស់លាស់ ជួយបញ្ចៀសការខកខាន ឬការយល់ច្រឡំពីការទូទាត់ និងបង្កើនតម្លាភាពនៃប្រតិបត្តិការ។

ស័ក្តិសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ មិនថាហាងលក់រាយ ហាងកាហ្វេ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន ឬអ្នកប្រើប្រាស់ដែលទទួលការទូទាត់ញឹកញាប់ មុខងារ PaySound គឺជាជម្រើសដ៏ល្អ។

ងាយស្រួលប្រើ មិនត្រូវការឧបករណ៍បន្ថែម

មុខងារ PaySound ត្រូវបានបញ្ចូលដោយផ្ទាល់ក្នុងប្រព័ន្ធឌីជីថលរបស់ ABA ដូច្នេះ៖

  • មិនចាំបាច់មានឧបករណ៍បន្ថែម
  • មិនមានថ្លៃដំឡើង ឬកំណត់ប្រព័ន្ធ
  • ប្រើបានភ្លាមៗលើទូរស័ព្ទ ឬម៉ាស៊ីន POS ដែលអ្នកកំពុងប្រើ

គ្រាន់តែចូលទៅកាន់ Settings > Payment Voice Alerts ហើយបើកដំណើរការ មុខងារ PaySound ជាការស្រេច។

សូមចុចទីនេះ ដើម្បីមើលសៀវភៅណែនាំពេញលេញ។

ចាប់ផ្តើមប្រើប្រាស់ថ្ងៃនេះ

បើកដំណើរការ ABA PaySound នៅក្នុង Settings របស់កម្មវិធី ហើយរីករាយជាមួយការជូនដំណឹងជាសំឡេងអំពីការទូទាត់ចូលភ្លាមៗ ដែលលឿន ទុកចិត្តបាន និងងាយស្រួលប្រើ។

​ជា​អតិថិជន​ថ្មី​របស់​ ABA?

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធីដោយ​ឥត​គិតថ្លៃ ហើយរីករាយជាមួយសេវាធនាគារទំនើបនៅលើ ABA Mobile ។​

    

ដោនឡូតកម្មវិធី ABA Merchant

ដើម្បីចាប់ផ្តើមទទួលការទូទាត់ជាមួយកម្មវិធី ABA Merchant អ្នកចាំបាច់ត្រូវមានគណនី ABA។ ចុចលើរូបខាងក្រោមនេះដើម្បីដោនឡូតពី App Store របស់ Apple ឬ Play Store របស់ Google។

បន្ទាប់ពីដោនឡូត គ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ដើម្បីបង្កើតទីតាំងលក់ដំបូងរបស់អ្នក និងចាប់ផ្តើមទទួលការទូទាត់ដោយមិនប្រើសាច់ប្រាក់។ មិនគិតថ្លៃសេវាទេ!

  

ប្រសិនបើអ្នកមិនទាន់គណនី ABA អ្នកអាចបើកភ្លាមៗនៅក្នុង ABA Mobile តាមរយៈមុខងារ គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)​ ឬអញ្ជើញទៅសាខា ABA ណាមួយ ដើម្បីបើកគណនី។ ក្នុងករណីមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងមកកាន់យើងខ្ញុំតាមលេខ 1 800 203 203 (ឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។

PaySound គឺជាមុខងារជូនដំណឹងជាសំឡេង ដែលប្រកាសចំនួនទឹកប្រាក់ភ្លាមៗ បន្ទាប់ពីការទូទាត់បានជោគជ័យ។
  • កម្មវិធី ABA Merchant
  • កម្មវិធី ABA Mobile (រួមទាំង Merchant Lite)
  • ABA ម៉ាស៊ីន POS
  • KHQR (Dynamic, Static និង QR បោះពុម្ព)
  • WeChat Pay
  • Alipay
  • ការទូទាត់តាមកាត និង QR
  • ភាសា៖ ខ្មែរ អង់គ្លេស ចិន
  • រូបិយប័ណ្ណ៖ ដុល្លារអាមេរិក (USD) និងរៀល (KHR)
  • សំឡេង៖ ប្រុស ឬ ស្រី
PaySound នឹងដំណើរការតែបន្ទាប់ពីការទូទាត់បានជោគជ័យប៉ុណ្ណោះ។ វានឹងមិនដំណើរការសម្រាប់៖
  • ការទូទាត់បរាជ័យ ឬត្រូវបានបដិសេធ
  • ការសងប្រាក់វិញ (Refund)
  • ការលុបចោលប្រតិបត្តិការ (Reversal)
លើកម្មវិធី ABA Merchant
  1. បើកកម្មវិធី
  2. ចូល Menu > Settings
  3. ចុច PaySound
  4. ជ្រើសរើសភាសា និងសំឡេង
លើកម្មវិធី ABA Mobile
  1. ចូល Settings > មុខងារបន្ថែម > PaySound
  2. បើកសម្រាប់
    • ABA QR
    • ABA Merchant
លើ ABA POS
  1. ចូល Settings > PaySound
  2. ចុចបើកប៊ូតុង
  3. ជ្រើសរើសភាសា និងសំឡេង
បាទ/ចាស, អ្នកប្រើប្រាស់នីមួយៗ (រួមទាំងអ្នកគិតលុយ) ត្រូវបើកមុខងារ PaySound លើឧបករណ៍របស់ខ្លួនផ្ទាល់។
បាទ/ចាស, អ្នកនៅតែអាចឮការជូនដំណឹងបាន ទោះបីជា៖
  • អេក្រង់ទូរស័ព្ទបិទ
  • កំពុងប្រើកម្មវិធីផ្សេង
សូមពិនិត្យ៖
  • ទូរស័ព្ទស្ថិតក្នុង Silent ឬ Mute
  • សម្លេង Notification ត្រូវបានបិទ
  • Do Not Disturb / Focus Mode
  • Notification របស់កម្មវិធីត្រូវបានបិទ
  • មានឧបករណ៍ Bluetooth ដែលបិទសំឡេងភ្ជាប់ជាមួយទូរស័ព្ទ
មិនបានទេ, មុខងារ PaySound ប្រើកម្រិតសំឡេង Notification របស់ឧបករណ៍។
បាទ/ចាស, មុខងារ PaySound ដំណើរការលើម៉ាស៊ីន POS ដែលកំពុងទទួលការទូទាត់ ហើយត្រូវការការតភ្ជាប់អ៊ីនធឺណិត។
មិនបានទេ, មុខងារ PaySound ដំណើរការតែជាមួយប្រតិបត្តិការទូទាត់ពិតដែលបានជោគជ័យប៉ុណ្ណោះ។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។