មុខងារ សន្សំគ្មានការប្រាក់ (សម្រាប់សហគមន៍ខ្មែរឥស្លាម)

មុខងារ សន្សំគ្មានការប្រាក់ របស់ធនាគារ ABA គឺជាកម្មវិធីមួយត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយ សមាគម អាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ដើម្បីគាំទ្រដល់សហគមន៍មូស្លីមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ ស្របតាម គោលការណ៍ច្បាប់ឥស្លាមយ៉ាងងាយស្រួល និងសុវត្ថិភាពនៅក្នុង ABA Mobile។
មុខងារនេះ អនុញ្ញាតឲ្យអតិថិជន ប្រែក្លាយគណនីសន្សំរបស់ខ្លួន ទៅជាគណនីគ្មានការប្រាក់ ដោយការប្រាក់ដែលទទួល ក្នុងគណនីសន្សំនោះ នឹងត្រូវផ្ទេរទៅប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍។
អ្វីទៅជាមុខងារ សន្សំគ្មានការប្រាក់?
មុខងារ សន្សំគ្មានការប្រាក់ គឺជាមុខងារថ្មីមួយនៅក្នងអេប ដែលផ្ដល់ជម្រើសឲ្យអ្នកប្រើ ABA Mobileសន្សំ ដោយមិនទទួលការប្រាក់ចូលក្នុងគណនីសន្សំរបស់ពួកគាត់។
ជំនួសឲ្យការផ្តល់ប្រយោជន៍ជាការប្រាក់ជូនដល់ម្ចាស់គណនី មុខងារនេះ នឹងផ្ទេរការប្រាក់ដែលទទួលបាន (បន្ទាប់ពីដក ពន្ធ) ទៅកាន់គណនីរបស់ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ សកម្មភាពសប្បុរសធម៌ និងការអភិវឌ្ឍសហគមន៍នានា។
មុខងារនេះ អាចបើកដំណើរការបានគ្រប់ពេលវេលា សម្រាប់គណនីសន្សំ ABA ណាមួយ នៅក្នុង ABA Mobile ផ្ទាល់ - មិនបាច់អញ្ជើញទៅសាខា។
អត្ថប្រយោជន៍សំខាន់ៗនៃមុខងារ សន្សំគ្មានការប្រាក់
របៀបបើកមុខងារ សន្សំគ្មានការប្រាក់
ដើម្បីបើកមុខងារ សន្សំគ្មាការប្រាក់ អតិថិជនត្រូវ
- ចូលទៅ គណនី ក្នុង ABA Mobile
- ជ្រើសរើស គណនីណាមួយ រួចចុចលើសញ្ញា ចុចបី (...)
- ចុចបើក មុខងារ សន្សំគ្មានការប្រាក់
- ចុច ខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ឌ
- ចុច បើកដំណើរការឥឡូវនេះ
មិនទាន់មាន ABA?
លោកអ្នកអាចដោនឡូតកម្មវិធីយ៉ាងងាយស្រួល ដើម្បីបានប្រើសេវាធនាគាររលូនស្រួល ជាមួយមុខងារល្អៗមានប្រយោជន៍ជាច្រើនដោយឥតគិតថ្លៃ។ ចុច រូប សញ្ញា ខាងក្រោម ដើម្បី ដោ ន ឡូត កម្មវិធី ABA Mobile ដោយ ឥត គិតថ្លៃ ពី App store របស់ Apple Play Store របស់ Google ឬ Huawei AppGallery។
បន្ទាប់ពីដោនឡូតរួច លោកអ្នកអាចចុច បើកគណនីរហ័ស ក្នុង ABA Mobile (ត្រូវមានអត្តសញ្ញាណប័ណ្ណខ្មែរ) ឬអញ្ជើញទៅសាខា ABA ណាមួយ ដើម្បីបើកគណនី។ សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗ សូមទាក់ទងមកយើងខ្ញុំតាម 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ)។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

