កម្ចី​អាជីវកម្ម​ខ្នាត​មធ្យម

ស្នើឥឡូវ

បង្កើនភាពរីកចម្រើនសម្រាប់អាជីវកម្មរបស់លោកអ្នកដែរឬទេ? ចង់ស្វែងរកហិរញ្ញវត្ថុដែរឬទេ? កម្ចីសហគ្រាសធុនតូច និងមធ្យមរបស់ធនាគារ ABA គឺជាប្រភពមួយយ៉ាងប្រសើរក្នុងការផ្តល់ឥណទាន ដើម្បីពង្រីក និងបង្កើតអាជីវកម្មថ្មី។

​លក្ខខណ្ឌ​

គោលបំណង​ហិរញ្ញប្បទាន​

  • ហិរញ្ញប្បទាន​ចំណាយ​មូលធន​ (CAPEX​ Financing)
  • តម្រូវការ​បង្វិល​មូលធន​
  • តម្រូវការ​ប្រតិបត្តិការ​អាជីវកម្ម​
  • ​តម្រូវការ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​
  • ហិរញ្ញប្បទាន​គម្រោង​/​កិច្ចសន្យា​
  • តម្រូវការ​វិនិយោគ​ និង​អាជីវកម្ម​ផ្សេងៗ​ទៀត​
រូបិយប័ណ្ណ ប្រាក់​ដុល្លារ​ ប្រាក់​រៀល
ចំនួន​កម្ចី 200,000 –​ 3,000,000 800​ លាន​ –​ 12,000​ លាន
​រយៈពេល រហូត​ដល់​ 10​ ឆ្នាំ​ សម្រាប់​តម្រូវការ​វិនិយោគ​ និង​ 12​ ខែ​សម្រាប់​ហិរញ្ញប្បទាន​បង្វិល​មូលធន
អត្រា​ការ​ប្រាក់ អាច​ចរចារ​

ប្រភេទ​ទ្រព្យ​តម្កល់​

  • ​អចលនទ្រព្យ​មាន​ប្លង់​ទន់​/​ប្លង់​រឹង​
  • ​ប្រាក់​បញ្ញើ​
  • យានជំនិះ​,​ គ្រឿងចក្រ​ និង​ឧបករណ៍​ផ្សេងៗ​ និង​ទ្រព្យសកម្ម​អ​ចល័ត​ ទ្រព្យសកម្ម​ចរន្ដ​ផ្សេង​ទៀត​
  • ការ​ធានា​ពី​ភាគី​ទី​បី​,​ ការ​ធានា​ពី​ក្រុមហ៊ុន​សាជីវកម្ម​ និង​/​ឬ​ ការ​ធានា​ពី​ធនាគារ​ដែល​មានការ​ទទួលស្គាល់​
  • ​ប្រភេទ​ទ្រព្យ​តម្កល់​ផ្សេង​ទៀត​ ដែល​អាច​ចរចារ​បានជា​មួយ​ធនាគារ​។​

ខ​ និង​លក្ខខណ្ឌ​អាច​ខុស​គ្នា​ពី​ករណី​មួយ​ទៅ​ករណី​មួយទៀត​ ហើយ​អតិថិជន​ម្នាក់ៗ​នឹង​ទទួល​បានការ​ណែនាំ​ខុសៗ​គ្នា​។​

​អត្ថប្រយោជន៍​

  • ​អត្រា​ការ​ប្រាក់​សមរម្យ​
  • ​​ផលិតផល​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ​ ឆ្លើយ​តប​តាម​តម្រូវការ​អាជីវកម្ម​របស់​អ្នក​
  • ​វិធី​ទូទាត់​សង​មាន​ភាព​បត់បែន​
  • ​សួរ​សំណួរ​ងាយៗ

ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​កម្ចី​ SME​ របស់​ធនាគារ​ ABA​ អ្នក​ត្រូវ​មាន​លក្ខណៈ​វិនិច្ឆ័យ​ដូច​ខាងក្រោម​៖​

  • ជា​ស្ថាប័ន​ពាណិជ្ជកម្ម​ ឬ​រូបវន្ដបុគ្គល​ ដែល​មាន​ប្រតិបត្តិការ​អាជីវកម្ម​រឹង​មាំ​ និង​មាន​ស្ថិរភាព
  • ​អាជីវកម្ម​បច្ចុប្បន្ន​ត្រូវ​តែ​មានដំណើរ​ការ​យ៉ាង​ហោច​ណាស់​រយៈពេល​ 12​ ខែ​ ឬ​អ្នកគ្រប់គ្រង​មាន​បទ​ពិសោធ​ក្នុង​អាជីវកម្ម​នេះ​ មិន​តិច​ជាង​ 12​ ខែ​។
  • អតិថិជន​កម្ចី​ត្រូវ​បាន​អាយុ​ចាប់ពី​ 18​ ឆ្នាំ​ និង​មិន​លើស​ពី​ 75​ ឆ្នាំ​ ក្នុង​កំឡុង​នៃ​រយៈពេល​កម្ចី​។
  • អតិថិជន​កម្ចី​ត្រូវ​មាន​បណ្ដាញ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ តាម​រយៈ​គណនី​ជាមួយ​ធនាគារ​ ABA​។
  • មិន​ធ្លាប់​មាន​ប្រវត្តិ​សង​ប្រាក់​មិនល្អ​។​

ខណៈ​កំពុង​ផ្ដល់​សេវា​ធនាគារ​ជូន​អតិថិជន​ មិន​ថា​ប្រតិបត្តិការ​ផ្ដល់​កម្ចី​ និង​ដាក់​ប្រាក់​បញ្ញើ​ ឬ​បើក​គណនី​ជាមួយ​ធនាគារ​ ABA​ ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​ មិន​ត្រូវ​មាន​ទំនាក់ទំនង​ ជាមួយ​អាជីវកម្ម​ និង​សកម្មភាព​ហាមឃាត់​មួយ​ចំនួន​ដូច​ខាងក្រោម​៖

  1. ​​ប្រតិបត្តិការ​ដោយ​ប្រើ​គណនី​អនាមិក​ និង​ប្រើ​គណនី​ជា​ឈ្មោះ​ប្រឌិត​
  2. ក្រុមហ៊ុន​ដែល​មាន​តែ​ឈ្មោះ​ (​ក្រុមហ៊ុន​ដែល​មិន​មានដំណើរ​ការ​ពិតប្រាកដ​)
  3. ​បុគ្គល​ ឬ​អង្គភាព​ណាមួយ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ UN​ EU​ និង​ OFAC​ និង​បុគ្គល​ ឬ​អង្គភាព​ផ្សេង​ទៀត​ដែល​កំណត់​ដោយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់
  4. ​​អាជីវកម្ម​ ឬ​អង្គភាព​ណាមួយ​ ដែល​មិន​បាន​ចុះបញ្ជី​ពន្ធ​ ឬ​មិន​បាន​បំពេញ​ឯកសារ​ចុះបញ្ជី​គ្រប់គ្រាន់​ដូច​ជា​ អ្នក​ផ្តល់​ឥណទាន​ឯកជន​ អាជីវកម្ម​ផ្ទេរ​ប្រាក់​គ្មាន​អាជ្ញាប័ណ្ណ​ ល​ និង​អាជីវកម្ម​ដែល​ផលិត​ ឬ​ជួញដូរ​ផលិតផល​ខុសច្បាប់​
  5. ការ​ផលិត​ ឬ​ជួញដូរ​គ្រឿង​សព្វាវុធ​ និង​យុទ្ធភណ្ឌ​ ដូច​មាន​ចែង​ក្នុង​សេចក្តី​បន្ថែម​នៃ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ភេរវកម្ម
  6. ​ ​ការ​ផលិត​ ឬ​ជួញដូរ​គ្រឿង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​
  7. ការ​ផលិត​ ឬ​ជួញដូរ​ថ្នាំជក់​
  8. ល្បែងស៊ីសង​ កាស៊ីណូ​ និង​សហគ្រាស​ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ប្រហាក់ប្រហែល​នេះ​
  9. ​ជួញដូរ​សត្វព្រៃ​ ឬ​ផលិតផល​សត្វព្រៃ​ និង​ផលិតផល​ដែល​មាន​ចែង​នៅ​ក្នុង​ អនុសញ្ញា​ស្ដី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រងគ្រោះថ្នាក់​ (CITES)
  10. ​ការ​ផលិត​ ឬ​ជួញដូរ​សម្ភារៈ​មាន​ផ្ទុក​វិទ្យុសកម្ម​
  11. ​ការ​ផលិត​ ឬ​ជួញដូរ​ ឬ​ប្រើប្រាស់​សម្ភារៈ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម
  12. ​ការ​ជួញដូរ​ ឬ​ទិញ​ឧបករណ៍​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​កាប់​ព្រៃឈើ​
  13. ការ​ផលិត​ ឬ​ជួញដូរ​ឱសថ​នានា​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ទប់ស្កាត់​ និង​ហាមប្រាម​ជា​អន្តរជាតិ​ ដូច​ជា​សារធាតុ​ធ្វើ​ឲ្យ​ស្រទាប់​ អូហ្សូន​ថយ​ចុះ​
  14. ការ​ផលិត​ ឬ​ជួញដូរ​ថ្នាំ​សម្លាប់​សត្វល្អិត​ ឬ​ថ្នាំ​សម្លាប់​ស្មៅ​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ទប់ស្កាត់​ និង​ហាមប្រាម​ជា​អន្តរជាតិ
  15. ​ការ​ផលិត​ ឬ​ជួញដូរ​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ​ប៉ូ​លី​ក្ល​រី​ន​ ប៊ី​ភេ​នី​ល​ ដែល​ជា​ក្រុម​មាន​ផ្ទុក​សារជាតិ​គីមី​ពុល​កម្រិត​ខ្ពស់​ ភាគច្រើន​រក​ឃើញ​នៅ​ក្នុង​ប្រព័ន្ធ​ចម្លង​ប្រេង​ ឌីសង់ទ័រ​ និង​កុងតាក់​ភ្លើង
  16. ​​វិធីសាស្ដ្រ​នេសាទ​ដែល​មាន​គ្មាន​និរន្តរភាព​ ដូច​ជា​ការ​ប្រើ​សំណាញ់​ដែល​មាន​ប្រវែង​ 2,5​គ​.​ម​ឡើង​ទៅ​ ហើយ​បង់​ចូល​ក្នុង​តំបន់​អភិរក្ស​បរិស្ថាន​សមុទ្រ​
  17. ការ​ផលិត​ ឬ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ទម្រង់​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ ឬ​ការ​កេងប្រវ័ញ្ច​ពលកម្ម​ដោយ​បង្ខំ​ ឬ​ប៉ះពាល់​ដល់​ពលកម្ម​កុមារ​
  18. រាល់​ប្រភេទ​នៃ​ការ​វិនិយោគ​ទាំងឡាយ​ណា​ដែល​ទទួលផល​ចំណេញ​ខ្ពស់​ខុស​ពី​ធម្មតា​ (Ponzy​ ឬ​ HYIP)​ ដូច​ជា​សេវាកម្ម​ Telex-free
  19. ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ទៅ​លើ​សំណល់​ និង​ផលិតផល​ពី​សំណល់​ លុះត្រាតែ​បាន​អនុលោម​តាម​អនុសញ្ញា​បា​សែ​ល​ (Basel​ Convention)​ និង​ស្ថិត​ក្រោម​បទបញ្ញត្តិ​នានា​
  20. សកម្មភាព​បំផ្លាញ​ និង​ទាញ​យក​ផលប្រយោជន៍​ពី​តំបន់​អភិរក្ស​ ដែល​ជា​តំបន់​ដ៏​សំខាន់​សម្រាប់​ទីជម្រក​ធម្មជាតិ​ (​សូម​មើល​វិ​ប​សាយ​ www.hcvnetwork.org)
  21. ​សកម្មភាព​អាសគ្រាម​ និង​/​ឬ​អំពើ​ពេស្យាចារ​
  22. ​ការ​រើសអើង​ជាតិ​សាសន៍​ និង​/​ឬ​ការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រជាធិបតេយ្យ​
  23. ប្រតិបត្តិការ​ ឬ​ការ​សម្រួល​ដល់​ការ​ចរាចរ​ ទិញ​ លក់​ ទូទាត់​ និង​ផ្សព្វផ្សាយ​រូបិយប័ណ្ណ​គ្រីប​តូ​ និង​ទំនិញ​អេ​ឡិ​ក​ត្រូ​និក​ស្រ​ដៀង​គ្នា​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​/​ទទួលស្គាល់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​បរិបទ​ណា​ក៏​ដោយ​។

​នេះ​មិន​អនុវត្ត​ចំពោះ​អ្នក​ឧបត្ថម្ភ​គម្រោង​ដែល​មិន​មានការ​ចូលរួម​ច្រើន​នៅ​ក្នុង​សកម្មភាព​ទាំងនេះ​ទេ​។​ "​មិន​ពាក់ព័ន្ធ​ច្រើន​"​ មាន​ន័យ​ថា​ សកម្មភាព​ដែល​ពាក់ព័ន្ធ​គឺជា​ផ្នែក​បន្ថែម​នៃ​ប្រតិបត្តិការ​ចម្បង​របស់​អ្នក​ឧបត្ថម្ភ​គម្រោង​ (​អតិបរមា​រហូត​ដល់​ 30%​ នៃ​ប្រាក់​ចំណូល​សរុប​)​។​

​របៀប​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​

សូម​អញ្ជើញ​មក​កាន់​សាខា​ណាមួយ​របស់​ធនាគារ​យើងខ្ញុំ​ ហើយ​ជួប​ជាមួយ​ប្រធាន​ផ្នែក​អតិថិជន​ដែល​នឹង​ណែនាំ​លោក​អ្នក​ អំពី​ដំណើរការ​ដាក់​ពាក្យ​ស្នើ​សុំ​ ឬ​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​ 1​ 800​ 203​ 203​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader