សេវាបើកប្រាក់បៀវត្សរ៍
សន្សំសំចៃពេលវេលា និងប្រាក់កាសដោយការទូទាត់ប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់អ្នកតាមរយៈសេវាបើកប្រាក់ បៀវត្សរ៍របស់ធនាគារ ABA។ ធនាគារ ABA ផ្ដល់ជូនអ្នកនូវសេវាបើកប្រាក់បៀវត្តន៏រួមបញ្ចូល ដែលអ្នកអាចកាត់បន្ថយ ថ្លៃចំណាយ លុបបំបាត់ការងារលើសន្លឹកក្រដាស និងបង្កើនសុវត្ថិភាព។
អ្នកគ្រាន់តែដាក់ជូនឯកសារទូទាត់ប្រាក់បៀវត្សរ៍បុគ្គលិករបស់អ្នក ឬទូទាត់ដោយផ្ទាល់នូវចំនួនទឹកប្រាក់នេះទៅកាន់ គណនីរបស់ពួកគាត់តាមរយៈសេវាធានាគារតាមអ៊ីនធឺណិតរបស់យើង។ អ្នកមិនចាំបាច់ដកសាច់ប្រាក់ពីគណនី ឬចេញមូលប្បទានបត្រទៀតឡើយ។
ជាផ្នែកមួយនៃគម្រោងបើកប្រាក់បៀវត្សរ៍ យើងខ្ញុំនឹងចេញប័ណ្ណ ATM ដោយឥតគិតថ្លៃជូនបុគ្គលិករបស់អ្នកដើម្បីឲ្យ ពួកគាត់អាចប្រើប្រាស់មូលនិធិរបស់ខ្លួនបានភ្លាមៗក្នុងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ តាមរយៈបណ្ដាញសេវា ATM របស់ធនាគារយើងខ្ញុំ។
ហេតុអ្វីជ្រើសរើសសេវានេះ?
ជាមួយការជ្រើសរើសប្រើសេវាបើកប្រាក់បៀវត្សរ៍ របស់ ABA អ្នកនឹងអាច៖
- ធ្វើឲ្យលំហូសាច់ប្រាក់របស់អ្នកកាន់តែល្អប្រសើរឡើង និងធានាថាបុគ្គលិករបស់អ្នកទទួលបានការ ទូទាត់ប្រាក់បៀវត្សរ៍បានយ៉ាងរហ័ស និងទាន់ពេលវេលា។
- សន្សំសំចៃពេលវេលា និងប្រាក់កាសដោយលុបបំបាត់ភាពចាំបាច់ក្នុងការកាន់ចំនួនសាច់ប្រាក់ច្រើន ឬការចេញមូលប្បទានបត្រនៅថ្ងៃបើកប្រាក់បៀវត្សរ៍។
- រក្សាសុវត្ថិភាពមូលនិធិរបស់ក្រុមហ៊ុនអ្នក ដោយសារអ្នកមិនចាំបាច់ដឹកជញ្ជូនសាច់ប្រាក់ពីធនាគារទៅកាន់ក្រុមហ៊ុនរបស់អ្នកទៀតឡើយ។
- តាមដានការចំណាយតាមរយៈសេវាធនាគារតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។
តើវាដំណើរការយ៉ាងណា?
ក្រោយពេលចុះឈ្មោះប្រើប្រាស់សេវាយ៉ាងសាមញ្ញ អ្នកអាចអនុវត្តការទូទាត់ប្រាក់បៀវត្សរ៍បានតាមវិធីពីរ យ៉ាង៖
- ផ្ញើឯកសារទូទាត់ប្រាក់បៀវត្សរ៍ដែលបានអនុម័តជូនបុគ្គលិកទទួលប្រាក់របស់អ្នកនៅធនាគារ ABA ឬ
- ប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិត សម្រាប់ទូទាត់ប្រាក់បៀវត្សរ៍ដោយផ្ទាល់ទៅកាន់គណនីបុគ្គលិករបស់អ្នក។
អ្នកនឹងទទួលបានអ៊ីមែលមួយគ្រប់ប្រតិបត្តិការនៅពេលដែលការទូទាត់ត្រូវបានចាប់ផ្តើម និងបញ្ចប់។ ចំពោះ ហេតុផលឯកជន ព័ត៌មានអំពីសេវាធនាគារនឹងមិនត្រូវបានបញ្ចូលនៅក្នុងអ៊ីមែលស្វ័យប្រវត្តិឡើយ។ បុគ្គលិករបស់អ្នក ក៏អាចទទួលបានការជូនដំណឹងតាមរយៈសារជាអក្សរផងដែរ នៅពេលដែលប្រាក់បៀវត្សរ៍ ត្រូវបានផ្ទេរចូលក្នុងគណនីរបស់ពួកគាត់។ (សេវានេះតម្រូវឲ្យភ្ជាប់សេវាបម្រើអតិថិជនតាមអ៊ីនធឺណិត)។
លក្ខខ័ណ្ឌនានា
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល | ||||||||
សមតុល្យបន្តអប្បបរមា | ០.០០ដុល្លារ | ០.០០រៀល | ||||||||
អត្រាការប្រាក់ | មិនមាន | |||||||||
លក្ខខណ្ឌដកប្រាក់ | អាចដកប្រាក់បានមិនកំណត់មិនថាជាទម្រង់សាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ បានគ្រប់ពេលវេលា និងតាមចំនួនដែលចង់បាន។ | |||||||||
ការដាក់ប្រាក់បន្ថែម | អាចបន្ថែមសាច់ប្រាក់បានមិនកំណត់មិនថាជាទម្រង់សាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ បានគ្រប់ពេលវេលា និងតាមចំនួនដែលចង់បាន។ | |||||||||
តម្លៃសេវាបើកប្រាក់បៀវត្សរ៍ | 0.20ដុល្លារ ក្នុងមួយប្រតិបត្តិការ | 800រៀល ក្នុងមួយប្រតិបត្តិការ | ||||||||
តម្លៃសេវាផ្សេងៗ |
| |||||||||
វិធីចូលទៅកាន់ប្រាក់បញ្ញើរ |
|
* ប្រសិនបើអតិថិជនមិនចង់ប្រើប្រាស់តែកាត ATM ធម្មតា អតិថិជនអាចធ្វើការស្នើសុំកាត Debit អន្តរជាតិបានដូចជា (តាត UPI កាត VISA ឬ Mastercard) បាន ជាមួយការបញ្ចុះសេវាប្រចាំឆ្នាំ 50%។
** មិនគិតថ្លៃចំពោះកំរិតពិនិត្យសមតុល្យ, ម្ចាស់គណនី ABA ឬ គណនី ABA។ សម្រាប់ការស្នើសុំប្រើប្រាស់លើឧបករណ៍ និងកាតដែលត្រូវបានផ្តល់សិទ្ធជូន និងត្រូវគិតថ្លៃសេវា 25ដុល្លារ។
*** អាចប្រើបានចំពោះគណនីផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
របៀបសុំប្រើសេវា
ដើម្បីជាវសេវាបើកប្រាក់បៀវត្សរ៍នេះ សូមអញ្ជើញមកកាន់សាខាធនាគារ ABA របស់អ្នកដើម្បីចុះកិច្ចព្រមព្រៀង និងបំពេញទម្រង់ការចុះឈ្មោះ។ បន្ទាប់ពីដំណើការសេវានេះយ៉ាងឆាប់រហ័សហើយ អ្នកនឹងអាចចាប់ផ្ដើមប្រើប្រាស់សេវានេះបាន។
លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។