សេវាផ្ទេរប្រាក់ក្នុងស្រុក
ទទួលអត្ថប្រយោជន៍ពីមធ្យោបាយផ្ទេរប្រាក់ក្នុងស្រុកពីធនាគារមួយទៅធនាគារកាន់តែប្រសើរជាងមុន! ជាមួយសេវាផ្ទេរប្រាក់ក្នុងស្រុក ABA អ្នកអាចរីករាយជាមួយការផ្ទេរប្រាក់លឿនរហ័ស ងាយស្រួល និងមានសុវត្ថិភាពក្នុងតម្លៃទាប។ កិច្ចសហប្រតិបត្តិរបស់ ABA ជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជានេះ នឹងអនុញ្ញាតឲ្យអ្នកផ្ទេរប្រាក់បានភ្លាមៗពីគណនីធនាគារABA ទៅកាន់ធនាគារផ្សេងៗទៀតនៅទូទាំងប្រទេស។
កម្រៃសេវាកម្ម
ប្រភេទនៃការផ្ញើ | រូបបិយប័ណ្ណ | ចំនួន | កម្រៃ |
ផ្ញើចេញ | ដុល្លារ/រៀល | មិនកំណត់ | 0.05%, យ៉ាងតិច 5ដុល្លារ1 |
ទទួល | ដុល្លារ/រៀល | មិនកំណត់ | ឥតគិថ្លៃ |
1ប្រសិនបើផ្ញើប្រាក់រៀល កម្រៃសេវាគឺមានតម្លៃដូចគ្នា។ កម្រៃសេវា នឹងត្រូវគិតទៅតាមអត្រាប្តូរប្រាក់ជាក់ស្តែងទៅតាមថ្ងៃដែលដែលបានផ្ញើ។
ដើម្បីភាពងាយស្រួលរបស់លោកអ្នកក្នុងការប្រើប្រាស់សេវាធនាគារ ABA យើងខ្ញុំបានបង្កើត “បែបបទផ្ទេរប្រាក់ក្នុងស្រុក” សម្រាប់ការផ្ទេរប្រាក់នានានៅក្នុងប្រទេស។ លោកអ្នកអាចដោនឡូតបែបបទនេះ សម្រាប់បំពេញព័ត៌មាន និងបោះពុម្ពចេញឲ្យហើយ រួចកាន់យកទៅសាខា ABA ដើម្បីធ្វើការផ្ទេរបានស្រួល និងឆាប់រហ័ស។
ដើម្បីទាញយកសំណុំបែបបទ សូមចុចលីងក្រោមនេះ
- ពាក្យស្នើសុំផ្ទេរប្រាក់ក្នុងប្រទេស (PDF, 229 KB)
- ប្រើកម្មវិធី ABA Mobile ឬ ផ្លែតហ្វម ABA Business ដែលអ្នកអាចធ្វើខ្លួនឯងបាន 24/7។ ឬ
- ទៅកាន់សាខាធនាគារ ABA ដែលនៅជិតបំផុតហើយ បំពេញទម្រង់បែបបទផ្ទេរប្រាក់ទៅក្រៅប្រទេស។
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ 1 800 203 203។
សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន លក្ខខណ្ឌនេះគឺជាកិច្ចព្រមព្រៀងក្នុងការផ្ទេរប្រាក់រវាងអ្នកផ្ទេរប្រាក់ និងធនាគារ ABA។
- អ្នកផ្ទេរប្រាក់បានអៈអាង និងបញ្ជាក់ថារាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់គឺត្រឹមត្រូវ និងពិតប្រាកដមែន។ ធនាគារនឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវ ឬកំហុសណាមួយដែលអ្នកផ្ទេរប្រាក់បានផ្តល់ព័ត៌មានដែលមិនច្បាស់លាស់នៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់ឡើយ។
- អ្នកផ្ទេរប្រាក់ បានផ្តល់សិទ្ធិឥឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរនូវចំនួនប្រាក់ រួមទាំងកម្រៃសេវាផ្សេងៗ។
- អ្នកផ្ទេរប្រាក់ យល់ព្រម និងបញ្ជាក់ថាធនាគារនឹងធ្វើការនុវត្តន៍ទៅតាមអត្រាការប្រាក់របស់ធនាគារក្នុងការផ្ទេរប្រាក់។
- ធនាគារ ABA មានសិទ្ធិក្នុងការកែប្រែថ្លៃសេវាកម្ម និងកម្រៃក៏ដូចជាលក្ខខណ្ខទាំងអស់គ្រប់ពេលវេលាដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ធនាគារ ABA អាចផ្តល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទី 3 ដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលការសម្រេចពីតុលាការ ការស៊ើបអង្កេត និងបទបញ្ជាររបស់ធនាគារជាតិនៃកម្ពុជា។
- ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬលុបចោល ធនាគារ ABA នឹងផ្ទេរប្រាក់ត្រឡប់ទៅកាន់អ្នកស្នើសុំវិញ នៅពេលដែលធនាគារ ABA បានទទួលពីធនាគារអន្តរការី ឬធនាគារដែលទទួលផល។
- អ្នកផ្ទេរប្រាក់ យល់ព្រមថា កម្រៃមិនត្រូវបានផ្ទេរត្រឡប់មកវិញនោះទេ។
- អ្នកផ្ទេរប្រាក់បានផ្តល់សិទ្ធិឲ្យធនាគារធ្វើការពន្យារពេលបញ្ឈប់ ឬលុបចោលការផ្ទេរប្រាក់ ប្រសិនបើធនាគារ ABA បានឃើញថាការប្រាក់មិនបានគោរពតាមច្បាប់ជាតិ ឬអន្តរជាតិ។
- ធនាគារ ABA សូមរក្សាសិទ្ធិក្នុងការបដិសេធ ឬផ្អាក ការផ្ទេរប្រាក់ណាមួយ ប្រសិនបើប្រតិបត្តិការនោះមិនបានបំពេញទៅតាមគោលការណ៍ AML/KYC របស់ធនាគារ។
ធនាគារ ABA ក៏ជាសមាជិកនៃប្រព័ន្ធទូទាត់រហ័សប្រាក់ក្នុងស្រុករហ័ស ដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យអ្នកធ្វើប្រតិបត្តិការផ្ទេរប្រាក់រៀលបានរហ័ស និងងាយស្រួល។ ដើម្បីស្វែងយល់បន្ថែមពីសេវាកម្មនេះសូមចូលទៅកាន់ទំព័រ សេវាទូទាត់រហ័ស។
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។