សេវាទូទាត់ប្រាក់

ធនាគារ​ ABA​ មាន​ផ្តល់​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​ទទួល​ទូទាត់​ប្រាក់​បែប​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព​ និង​ងាយស្រួល​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក​។​ យើងខ្ញុំ​គាំទ្រ​ដល់​ប្រតិបត្តិការ​ និង​ការ​ទូទាត់​​តាម​រយៈ​កាត​អន្តរជាតិ​នានា​ ដូច​ជា​ កាត​ Visa,​ Mastercard​ និង​ UnionPay​ International​។​

ទោះបីអាជីវកម្មរបស់អ្នកតូច ឬធំក៏ដោយ សូមជ្រើសរើស និងស្នើសុំមធ្យោបាយទទួលទូទាត់បែបឌីជីថល ដែលអ្នកពេញចិត្ត តាមរយៈលីងដូចខាងក្រោម។ ដោយមិនបាច់អញ្ជើញមកធនាគារទេ!

កម្មវិធី ABA Merchant App

ចង់ទទួលទូទាត់បែបឌីជីថលភ្លាមៗសម្រាប់អាជីវម្មរបស់អ្នកមែន? ដោនឡូតកម្មវិធី ABA Merchant និងប្រែក្លាយទូរស័ព្ទស្មាតហ្វូនរបស់អ្នកទៅជាម៉ាស៊ីនទូទាត់ POS! អ្នកអាចបង្កើតកូដ QR ដើម្បីទទួលទូទាត់ជាប្រាក់រៀល/ប្រាក់ដុល្លារ ដោយផ្ទាល់ចូលទៅក្នុងគណនី ABA របស់អ្នក។

រហ័ស ងាយស្រួល និងឥតគិតថ្លៃទៀត! ដោនឡូតកម្មវិធី បើកដំណើរការ និងចាប់ផ្តើមទទួលទូទាត់!

ABA KHQR

KHQR គឺជាគំនិតផ្តួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីនាំយកនូវបទពិសោធនៃសេវាទូទាត់ចល័ត សម្រាប់អាជីវករដូចជាអ្នក និងអតិថិជនអ្នក។

ជាមួយ ABA KHQR អ្នកអាចទទួលទូទាត់បែបឌីជីថលជាមួយ ABA PAY ក៏ដូចជាកម្មវិធីបាគង និងសមាជិកបាគងដទៃទៀត រួមទាំងកាបូបអេឡិកត្រូនិកផ្សេងទៀតផងដែរ។

ម៉ាស៊ីនទូទាត់ POS

ម៉ាស៊ីនទូទាត់ POS អនុញ្ញាតឲ្យអាជីវកម្មចុះបញ្ជី អាចពង្រីកឱកាសលក់ដូរបានកាន់តែច្រើន ដោយទទួលទូទាត់ពីអតិថិជនដែលប្រើកាត Visa, Mastercard, UnionPay និង JCB បន្ថែមពីលើមុខងារបង្កើតកូដ QR ចរន្ត សម្រាប់ទទួលទូទាត់ប្រាក់អតិថិជនដែលប្រើកម្មវិធី ABA Mobile។

​ត្រូវការ​ជំនួយ​?

សម្រាប់​ច​ម្ង​ល់​នានា​អំពី​សេវា​ប្រមូល​ការ​ទូទាត់​ សូម​ទូរស័ព្ទ​មក​កាន់​លេខ​ 098​ 203​ 888 ឬអ៊ីម៉ែលមកកាន់​MerchantSales@remove-this.ababank.com។​​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant App ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader