ភ្នាក់ងារ TrueMoney

យើងខ្ញុំបានចាប់ដៃគូជាមួយ TrueMoney ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការដាក់ប្រាក់ចូលគណនី និងបង់កម្ចី។ ចាប់ពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ2023 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024 ថ្លៃសេវា 2,000 - 5,000 រៀល (ឬ 0.50 - 1.25 ដុល្លារ) នឹងត្រូវលើកលែង សម្រាប់ការដាក់ប្រាក់ដែលធ្វើឡើងនៅតាមភ្នាក់ងារ TrueMoney ទូទាំងប្រទេស។

អញ្ជើញទៅកាន់ភ្នាក់ងារ Truemoney ណាមួយ ហើយដាក់ប្រាក់ចូលគណនី ABA ដោយឥតគិតថ្លៃ!

​ជំហាន​ងាយៗ​ ដើម្បី​ដាក់​ប្រាក់​ចូល​គណនី​ ABA​ តាម​ភ្នាក់ងារ​ TrueMoney

អញ្ជើញ​ទៅ​កាន់​ភ្នាក់ងារ​ TrueMoney​ ដែល​នៅ​ជិត​បំផុត​ ជាមួយ​សាច់ប្រាក់​ ជា​រៀល​ ឬ​ដុល្លារ​។​ លោក​អ្នក​អាច​ដឹង​ថា​ភ្នាក់ងារ​ណា​នៅ​ជិត​ជាងគេ​ ដោយ​ខ​លម​ក​ TrueMoney​ តាម​រយៈ​លេខ​ 023​ 999​ 639​ ។​ ​

សម្រាប់​អ្នក​ប្រើ​ ABA​ Mobile

  1. បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​រូប​ ABA​ QR​ នៅ​ជ្រុង​ស្ដាំ​ផ្នែក​ខាងលើ​នៃ​អេ​ក្រង់​ដើម​។​
  2. យក​កូដ​ ABA​ QR​ របស់​អ្នក​ ឲ្យ​ភ្នាក់ងារ​ TrueMoney​ ស្គែ​ន​។​
  3. ប្រគល់​សាច់ប្រាក់​ដែល​អ្នក​ចង់​ដាក់​ជា​រៀល​ ឬ​ដុល្លារ​ រួច​បញ្ជាក់​ព័ត៌មាន​ប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​។​
  4. ​ទឹកប្រាក់​បញ្ចូល​ជោគជ័យ​!​ សូម​ពិនិត្យ​សារ​ជូនដំណឹង​ក្នុង​ ABA​ Mobile​ ហើយ​យក​វិក្កយបត្រ​ពី​ភ្នាក់ងារ​ TrueMoney​។​ ​

សម្រាប់​អតិថិជន​ ABA​ ដែល​មិន​មាន​ ABA​ Mobile

  1. ប្រាប់​លេខ​គណនី​ ABA​ ទាំង​ 9​ ខ្ទង់​ និង​ប្រគល់​សាច់ប្រាក់​ជា​រៀល​ ឬ​ដុល្លារ​តាម​ចំនួន​ដែល​ត្រូវ​ដាក់​ ដល់​ភ្នាក់ងារ​ TrueMoney​។​
  2. ពិនិត្យ​ព័ត៌មាន​ប្រតិបត្តិការ​ឡើង​វិញ​ ជាមួយ​ភ្នាក់ងារ​ TrueMoney​ មុន​នឹង​ដំណើរការ​ដាក់​ប្រាក់​។​
  3. ហើយ​ស្រេច​!​ អ្នក​នឹង​ទទួល​បាន​វិក្កយបត្រ​ដាក់​ប្រាក់​ពី​ភ្នាក់ងារ​ TrueMoney​ ជាមួយនឹង​សារ​ជូនដំណឹង​ដែល​បញ្ជាក់​ពី​ការ​ដាក់​ប្រាក់​បាន​ជោគជ័យ​។​

ថ្លៃ​សេវា​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ ABA​ តាម​រយៈ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​ ត្រូវ​បាន​គិត​ជា​ប្រាក់​រៀល​ និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដូច​ខាងក្រោម​៖​

រូបិយប័ណ្ណ ប្រាក់ដុល្លារ

ចំនួនថ្លៃសេវាកំណត់​/ថ្ងៃ
1 - 5000.50 ឥតគិតថ្លៃ

2,500/ប្រតិបត្តិការ

1មុឺន/ថ្ងៃ

500.01 – 1,0000.75 ឥតគិតថ្លៃ
1,000.01 – 2,5001.25 ឥតគិតថ្លៃ

រូបិយប័ណ្ណ ប្រាក់រៀល

ចំនួនថ្លៃសេវាកំណត់​/ថ្ងៃ
4,000 – 2លាន2,000 ឥតគិតថ្លៃ

10លាន/ប្រតិបត្តិការ

៤០លាន/ថ្ងៃ

2,000,100 – 4លាន3,000 ឥតគិតថ្លៃ
4,000,100 –10លាន5,000 ឥតគិតថ្លៃ
​វា​គឺជា​សេវា​ភ្ជាប់​ឬ​បញ្ចូល​គ្នា​រវាង​ធនាគារ​ ABA​ និង​ TrueMoney​ ដែល​អតិថិជន​ ABA​ អាច​បង់ប្រាក់​កម្ចី​របស់​ខ្លួន​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ TrueMoney​ ទូ​ទាំង​ប្រទេស​។​
អ្នក​អាច​ដាក់​ប្រាក់​តាម​ចំនួន​ដែល​ត្រូវ​ដាក់​នៅ​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​ ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ​ ឬ​កន្លែង​ការងារ​របស់​អ្នក​។​ ក្រោយ​ដាក់​ប្រាក់​រួច​ ទឹកប្រាក់​នោះ​នឹង​ចូល​ទៅ​ក្នុង​គណនី​ដែល​ត្រូវ​បង់​កម្ចី​នៅ​ធនាគារ​ ABA​ ភ្លាមៗ​។​
​អ្នក​ត្រូវ​ប្រគល់​សាច់ប្រាក់​តាម​ចំនួន​ជាក់ស្ដែង​ដែល​ត្រូវ​បង់​ (​ជា​ដុល្លារ​ ឬ​រៀល​)​ ទៅ​ភ្នាក់ងារ​ TrueMoney​។​ បន្ទាប់​មក​ សូម​បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​រូប​ ABA​ QR​ នៅ​ជ្រុង​ស្ដាំ​ផ្នែក​ខាងលើ​នៃ​អេ​ក្រង់​ដើម​ ហើយ​ឲ្យ​ភ្នាក់ងារ​ស្គែ​ន​កូដ​ ABA​ QR​ របស់​អ្នក​។​ សេវា​ដាក់​ប្រាក់​ចូល​គណនី​ ABA​ តាម​ភ្នាក់ងារ​ Truemoney​ បច្ចុប្បន្ន​ មិន​មាន​គិតថ្លៃ​ឡើយ​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។​
ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពី​ភ្នាក់ងារ​ TrueMoney​ សូម​ទូរស័ព្ទ​ទៅ​កាន់​ផ្នែក​ផ្ដល់​ព័ត៌មាន​ TrueMoney​ តាម​រយៈ​លេខ​ 023​ 999​ 639​។​
អ្នក​ត្រូវ​ប្រាប់​ភ្នាក់ងារ​ភ្លាមៗ​ ដើម្បី​ឲ្យ​គាត់​អាច​ទាក់​ទងទៅផ្នែក​ផ្ដល់​ព័ត៌មាន​ TrueMoney​ ធ្វើការ​ទប់ស្កាត់​ទាន់​ពេលវេលា​។​​ចំណាំ​៖​ រាល់ពេល​ដាក់​ប្រាក់​ ភ្នាក់ងារ​ TrueMoney​ តែងតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ជាមួយ​អ្នក​ដើម្បី​បញ្ជាក់​ថា​ច្បាស់លាស់​ជា​មុន​សិន​ មុន​ធ្វើ​ប្រ​តិ​បត្តិការ​។​ ដូច្នេះ​សូម​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​ស្នើ​ឲ្យ​ភ្នាក់ងារ​កែតម្រូវ​លេខ​គណនី​របស់​អ្នក​ភ្លាមៗ​ ប្រសិនបើ​អ្នក​យល់​ថា​វា​ខុស​។​ សូម​រក្សា​ទុក​បង្កាន់ដៃ​ ដែល​ទទួល​បាន​ពី​ភ្នាក់ងារ​ដើម្បី​ទុកជា​ឯកសារយោង​ ឬ​ភ័ស្តុតាង​។​
អ្នក​អាច​ឲ្យ​សាច់ញាតិ​ដាក់​ជំនួស​បាន​។​ សូម​ប្រាកដ​ថា​សាច់ញាតិ​របស់​អ្នក​ស្គាល់​លេខ​គណនី​ ABA​ ទាំង​ 9​ខ្ទង់​ របស់​អ្នក​បាន​ត្រឹមត្រូវ​ ហើយ​ប្រគល់​ចំនួន​សាច់ប្រាក់​ត្រឹមត្រូវ​ (​ជា​ដុល្លារ​ ឬ​រៀល​)​ ទៅ​ឲ្យ​ភ្នាក់ងារ​ TrueMoney​។​ សេវា​ដាក់​ប្រាក់​ចូល​គណនី​ ABA​ តាម​ភ្នាក់ងារ​ Truemoney​ បច្ចុប្បន្ន​ មិន​មាន​គិតថ្លៃ​ឡើយ​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។​
​ក្នុង​ករណី​បែប​នេះ​ សូម​ផ្ញើ​រូបថត​បង្កាន់ដៃ​របស់​អ្នក​ ទៅ​មន្ត្រី​ឥណទាន​របស់​ធនាគារ​ ABA​ តាម​រយៈ​បណ្តាញ​សង្គម​ សម្រាប់​ជា​ឯកសារយោង​ ឬ​ជា​ភ័ស្តុតាង​។​ ឬ​ក៏​អ្នក​អាច​តេ​មក​ផ្នែក​ផ្ដល់​ព័ត៌មាន​ TrueMoney​ តាម​លេខ​ 023​ 999​ 639​ សម្រាប់​ជំនួយ​។​
តម្លៃ​សេវា​ គឺ​អាស្រ័យ​លើ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​បង់​។​ សូម​ពិនិត្យ​មើល​តារាង​តម្លៃ​សេវា​ដាក់​ប្រាក់​លំអិត​។​​ចំណាំ​៖​​ ថ្លៃ​សេវា​ត្រូវ​បង់​ដោយឡែក​ពី​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ដាក់​ទៅ​គណនី​ធនាគារ​ ABA​ របស់​អ្នក​។​
អ្នក​អាច​ដាក់​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។​ សេវា​ដាក់​ប្រាក់​ចូល​គណនី​ ABA​ តាម​ភ្នាក់ងារ​ Truemoney​ បច្ចុប្បន្ន​ មិន​មាន​គិតថ្លៃ​ឡើយ​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។​ មាន​ន័យ​ថា​ អ្នក​អាច​ដាក់​ប្រាក់​ប៉ុន្មាន​ដង​ក៏​បាន​តាម​តម្រូវការ​ និង​ឥត​គិតថ្លៃ​ សម្រាប់​អំឡុង​ពេល​នេះ​។​ 

ដោនឡូត ABA Mobile

ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ អ្នក​អាច​ឆែក​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយ​ តាម​កម្មវិធី​ ABA Mobile ​ដ៏​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើ​។​ កម្មវិធី​នេះ​ Free​ ទាំង​ដោ​ន​ឡូត​ និង​ប្រើប្រាស់​។​

ចុច​លើ​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។​ ក្រោយ​ដោ​ន​ឡូត​រួច​ អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ នោះ​អ្នក​អាច​ប្រើ​បាន​ភ្លាម​!