អំពីកម្មវិធី

ហេតុអ្វីត្រូវប្រើ ABA Mobile?

Android​ និង iOS

សមត្ថភាពកាន់តែល្អឥតខ្ចោះទាំងនៅ
លើឧបករណ៍ Android និង iOS

សុវត្ថិភាពខ្ពស់

ទទួលការការពារ និងរីករាយ
សេវាធនាគារដោយគ្មានហានិភ័យ

ដោនឡូតដោយឥតគិតថ្លៃ

ទាញយកដោយឥតគិតថ្លៃហើយ
ប្រែក្លាយទូរស័ព្ទដៃទៅជាធនាគារ

ប្រើសេវាធនាគារបាន 24/7

ចូលប្រើប្រាស់ទឹកប្រាក់បាន
គ្រប់ពេលវេលា

ការពារដោយក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាពិភពលោកកំពូលៗ

មុខងារថ្មីៗ

គណនីរហ័ស

បើកគណនី ABA ដំបូងរបស់អ្នកភ្លាមៗតាមរយៈ ABA Mobile ត្រឹមតែពីរបីនាទី។ មិនចាំបាច់បំពេញឯកសារ​ មិនចាំបាច់អញ្ជើញមកសាខា និងមិនពិបាករង់ចាំ

គណនីលេខពិសេស

ធ្វើឲ្យលេខគណនីអ្នកមើលទៅពិសេស! ក្លាយជាម្ចាស់គណនី ដែលមានលេខដូចគ្នានឹងលេខទូរស័ព្ទ ផ្លាកលេខឡាន ឬលេខណាមួយដែលជាលេខសំណាងរបស់អ្នក

រីករាយ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​​

ដោយ​ធ្វើការ​ជ្រើសរើស​ Visa​ ឬ​ Mastercard​ អ្នក​អាច​បើក​កាត​និម្មិត​បាន​ដោយ​សុវត្ថិភាព​និង​ឥត​គិតថ្លៃ​ ហើយ​រីករាយ​ជាមួយ​ការ​ទូទាត់​អន​ឡាញ​ដោយ​គ្មាន​ហានិភ័យ​

ផ្ញើប្រាក់ទៅក្រៅប្រទេស

គ្រាន់តែ​បើក​កម្មវិធី​ ABA​ Mobile​ ក្នុង​ទូរស័ព្ទ​ដៃ​នោះ​អ្នក​​អាច​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ ដោយ​មិន​ចាំបាច់​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ ABA​ ឡើយ​!​

បើក​គណនី​បញ្ញើ

អនាគត​ទឹកប្រាក់​របស់​អ្នក​ចាប់ផ្ដើម​ឥឡូវនេះ​ នៅ​លើ​ប៊ូ​តុង​ទូរស័ព្ទ​ ដោយ​អ្នក​អាច​បើក​គណនី​មាន​កាលកំណត់​, គណនីបត់បែន និង​គណនី​សន្សំ​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ផ្ទាល់​

មុខងារស្ដង់ដារ

ឆែកទឹកប្រាក់

គ្រាន់តែប្រើម្រាមដៃ អ្នកនឹងអាច
ពិនិត្យមើលទឹកប្រាក់របស់អ្នកបាន

ទូទាត់វិក្កយបត្រ

ទូទាត់វិក្កយបត្រ របស់អ្នក
ដោយមិនគិតកម្រៃសេវា

ផ្ញើប្រាក់ទៅអ្នកណាម្នាក់

ផ្ទេរប្រាក់ទៅកាន់គណនី ABA
ណាមួយបានយ៉ាងងាយស្រួល

ទទួលសារជូនដំណឹងភ្លាមៗ

ទទួលបានការជូនដំណឹងជានិច្ច
អំពីទឹកប្រាក់របស់អ្នក

ដកប្រាក់ដោយមិនប្រើកាត

ផ្ញើប្រាក់ទៅខេត្ត រួមទាំងផ្ញើទៅអ្នក
ដែលមិនមានគណនីធនាគារ

បញ្ចូលលុយទូរស័ព្ទ

បញ្ចូលលុយបានគ្រប់ពេលដោយប្រើ
ឬមិនចាំបាច់ប្រើលេខកូដ

បង្កើតគំរូ

ចំណេញពេលវេលាសម្រាប់
ប្រតិបត្តិការដែលអ្នកធ្វើញឹកញាប់

ការពារទឹកប្រាក់របស់អ្នក

បើកមុខងារស្គែនក្រយៅដៃ ឬ​ Face ID
ដើម្បីសុវត្ថិភាពកាន់តែខ្ពស់

ដោនឡូតកម្មវិធី

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

    

ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 098 203 203​។​

Android OS 5.0 / iOS 11.3 ឬ ខ្ពស់ជាងនេះអាចដំណើរការបានជាមួយកម្មវិធីរបស់យើង។
ពិតជាចាំបាច់។ ប្រសិនបើគ្មានអុីនធឺណិត អ្នកនឹងមិនអាចទាញយកកម្មវិធីនេះបានឡើយ ហើយក៏មិនអាចប្រើប្រាស់ប្រតិបត្តិការនានាបានដែរ។
ធនាគារ ABA ផ្តល់ជូនកម្មវិធី Mobile Banking នេះដោយឥតគិតថ្លៃចំពោះអតិថិជនទាំងអស់របស់ខ្លួន។ អ្នកអាចទាញយក និងប្រើប្រាស់កម្មវិធីនេះ ដោយឥតគិតថ្លៃពីធនាគារ។ ស្របពេលជាមួយគ្នានេះ យើងគិតថ្លៃតែទៅលើសេវាជាក់លាក់មួយចំពោះការផ្តល់ឧបករណ៍ផ្តល់លេខកូដសុវត្ថិភាព (Security Token) ដែលធ្វើឲ្យអ្នកកាន់តែមានសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការចេញក្រៅ។ សូមសាកសួរព័ត៌មានលម្អិតបន្ថែមពីបុគ្គលិករបស់យើង។ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទរបស់អ្នកក៏នឹងគិតថ្លៃសេវាភ្ជាប់អុីនធឺណិតឫសេវាផ្ទេរទិន្នន័យពីអ្នកផងដែរ។ សូមសាកសួរក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទសម្រាប់ព័ត៌មានលម្អិត។
ដើម្បី Login អ្នកត្រូវតែជាអតិថិជនរបស់ធនាគារ ABA ។ ប្រសិនបើអ្នកមានកាត ABA ហើយបានប្រើលេខទូរស័ព្ទរបស់អ្នកដើម្បីចុះឈ្មោះជាមួយយើងនោះ អ្នកអាចគ្រាន់តែទាញយកកម្មវិធីនេះរួចអនុវត្តតាមការណែនាំជាការស្រេច។ប្រសិនជាអ្នកជាអតិថិជនរបស់ធនាគារ ABA តែលោកអ្នកពុំមានកាតនោះទេ គ្រាន់តែយកទូរស័ព្ទដៃ iPhone ឬ Android smartphone របស់អ្នកអញ្ជើញទៅធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត ដើម្បីចុះឈ្មោះប្រើប្រាស់សេវាកម្មនេះ។ បុគ្គលិករបស់យើងខ្ញុំនឹងណែនាំលោកអ្នកអំពីវិធីចុះឈ្មោះ។
មានហេតុផលពីរដែលអាចកើតមានសម្រាប់អ្នកគឺ:
  1. លេខទូរស័ព្ទដែលអ្នកកំពុងប្រើ មិនមែនជាលេខទូរស័ព្ទដែលអ្នកបានចុះជាមួយធនាគារ ABA កាលពីពេលមុន។ សូមប្រាកដថាអ្នកបានប្រើ លេខទូរស័ព្ទ ដែលអ្នក បានចុះឈ្មោះជាមួយ ធនាគារ ពីមុន។
  2. បណ្តាញប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទអ្នកកំពុងជាប់រវល់។ សូមព្យាយាមដំណើរការម្តងទៀតនៅពេលក្រោយ។
ពិតប្រាកដណាស់ គឺប្រើបានគ្រប់ប្រព័ន្ធ សូមវាយលេខទូរស័ព្ទក្នុងប្រទេសកម្ពុជារបស់អ្នក គឺលេខដែលបានចុះឈ្មោះរួចចំនួនបួនខ្ទង់ចុងក្រោយ។ មិនគិតពីចំនួនលេខវែងឫខ្លីនោះទេ កម្មវិធីនេះ ត្រូវការតែបួនខ្ទង់ចុងក្រោយតែប៉ុណ្ណោះ ។
ប្រាកដជាបាន អ្នកអាចប្រើប្រាស់កម្មវិធីនេះនៅគ្រប់ទីកន្លែងទាំងអស់ដែលមានសេវាអុីនធឺណិត។
បច្ចុប្បន្ន គ្រប់អតិថិជនរបស់ធនាគារ ABA ទាំងអស់ដែលមានគណនីសកម្ម (លើកលែងគណនីបញ្ញើមានកាលកំណត់) អាចប្រើប្រាស់កម្មវិធីនេះបាន។
ទេ ដោយសារបញ្ហាសុវត្ថិភាព អ្នកអាច login ចូលទៅក្នុងគណនីរបស់អ្នកបានតែពីទូរស័ព្ទមួយគត់។
អ្នកអាចគ្រាន់តែបើកកម្មវិធី ABA Mobile នេះឡើងវិញ ហើយផ្ទៀងផ្ទាត់ប្រវត្តិប្រតិបត្តិការរបស់អ្នកដើម្បីពិនិត្យមើលថាតើប្រតិបត្តិការនេះបានអនុវត្តហើយឬនៅ។
ក្នុងករណីដែលអ្នកចង់ប្រើប្រាស់កម្មវិធី ABA Mobile នៅលើទូរស័ព្ទថ្មីរបស់អ្នក អ្នកចាំបាច់ត្រូវ ទាញយកកម្មវិធីនេះឡើងវិញសម្រាប់ដំឡើងនៅក្នុងទូរស័ព្ទថ្មីនេះ។ សូមអនុវត្តតាមការណែនាំអំពីការទាញយកនេះ ហើយបន្តប្រើប្រាស់សេវាធនាគាររបស់អ្នក។ប្រសិនបើអ្នកផ្លាស់ប្តូរលេខទូរស័ព្ទ សូមជូនដំណឹងមកកាន់ធនាគារភ្លាម!
គណនីរបស់អ្នកនៅតែមានសុវត្ថិភាពប្រសិនបើអ្នកបាត់ទូរស័ព្ទរបស់អ្នក ព្រោះអ្នកត្រូវការលេខសម្គាល់ឈ្មោះ (User ID) និងលេខកូដសម្ងាត់ដើម្បីប្រើប្រាស់កម្មវិធីនេះ។ សូមរាយការណ៍មកកាន់ធនាគារភ្លាម ប្រសិនបើអ្នកបាត់ទូរស័ព្ទ ដើម្បីឲ្យយើងអាចផ្អាកដំណើរការការចូលទៅប្រើប្រាស់គណនីរបស់អ្នកដើម្បី រក្សាសុវត្ថិភាព 100%។
ដើម្បីបញ្ឈប់សេវានេះ អ្នកចាំបាច់ត្រូវចុះឈ្មោះឈប់ប្រើប្រាស់សេវា ABA Mobile នេះជាមុនសិន (ឥតគិតថ្លៃ) ហើយបន្ទាប់មកលុបកម្មវិធីនេះចេញពីទូរស័ព្ទរបស់អ្នកជាការស្រេច។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader