Ria តាមទូរស័ព្ទ
ធនាគារ ABA សហការជាមួយសេវាផ្ទេរប្រាក់ Ria ដើម្បីផ្តល់នូវមធ្យោបាយផ្ទេរប្រាក់រហ័ស និងសុវត្ថិភាពនៅក្នុងកម្មវិធី ABA Mobile ។
អតិថិជនធនាគារ ABA អាចផ្ញើ និងទទួលប្រាក់តាមសេវាផ្ទេរប្រាក់ក្រៅប្រទេស Ria នៅទូទាំងពិភពលោក ដោយផ្ទាល់ចូលក្នុង ឬពីគណនីរបស់ពួកគេ 24/7 ដោយប្រើកម្មវិធី ABA Mobile និងមិនចាំបាច់អញ្ជើញទៅកាន់សាខាធនាគារឡើយ។
របៀបផ្ញើប្រាក់ដោយប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេស Ria ក្នុងកម្មវិធី ABA Mobile
- បើកកម្មវិធី ABA Mobile
- ចុចប៊ូតុង ផ្ទេរប្រាក់ រួចជ្រើសរើសសេវា ផ្ទេរប្រាក់ក្រៅប្រទេស Ria
- ជ្រើសយកជម្រើស ផ្ញើប្រាក់
- ជ្រើសរើសគណនីដែលអ្នកចង់ផ្ទេរប្រាក់ចេញ និងបញ្ចូលព័ត៌មានអ្នកទទួលដែលតម្រូវ
- នៅកន្លែង ជម្រើសនៃការទទួលប្រាក់ អ្នកអាចជ្រើសយក ទទួលនៅតាមភ្នាក់ងារ1 ឬបញ្ចូលក្នុងគណនី2
- បញ្ចូលព័ត៌មានដូចជា គោលបំណងនៃការផ្ទេរប្រាក់ចេញ ទំនាក់ទំនងរបស់អ្នកជាមួយអ្នកទទួល រូបិយប័ណ្ណទទួល3 និងចំនួនទឹកប្រាក់ផ្ទេរ4
- ចុចលើប៊ូតុង ផ្ទេរប្រាក់ និងបញ្ជាក់ប្រតិបត្តិការជាមួយលេខសម្ងាត់ (PIN) 4 ខ្ទង់របស់កម្មវិធី ABA Mobile
- នៅពេលរួចរាល់ លេខកូដ 11 ខ្ទង់5 នៃប្រតិបត្តិការនឹងបង្ហាញ។ អ្នកអាចចុចលើលេខកូដនោះដើម្បីផ្ញើឲ្យអ្នកទទួល។
1 មុខងារទទួលនៅតាមភ្នាក់ងារ មានសម្រាប់ប្រើប្រាស់ ប្រសិនបើប្រទេសដែលទទួលមានមុខងារនេះ។ វាអាស្រ័យលើប្រទេសគោលដៅ អ្នកអាចបញ្ចូលឈ្មោះភ្នាក់ងារបាន។
2 មុខងារបញ្ចូលគណនី តម្រូវឲ្យអ្នកបញ្ចូលឈ្មោះធនាគារ លេខគណនី និងប្រភេទគណនីរបស់អ្នកទទួល ព្រមទាំងព័ត៌មានផ្សេងៗដែលធនាគារអ្នកទទួលត្រូវការ។
3 រូបិយប័ណ្ណទទួលអាស្រ័យលើរូបិយប័ណ្ណរបស់ប្រទេសគោលដៅ។
4 អ្នកអាចផ្ទេរប្រាក់ម្តងបានពីចន្លោះ 10 ដល់ 9,999 ដុល្លារ សម្រាប់អតិថិជនម្នាក់។ សម្រាប់ចំនួនកំណត់គឺ 9,999 ដុល្លារ ក្នុងរយៈពេល 30 ថ្ងៃ។ ថ្លៃសេវាជាប្រាក់ដុល្លារ នឹងបង្ហាញក្រោយពេលបញ្ចូលទឹកប្រាក់ដែលចង់ផ្ទេរ។ ខាងអ្នកទទួល អាចទទួលបានអតិបរមាត្រឹមតែ 9,999 ដុល្លារ ក្នុងរយៈពេល 30 ថ្ងៃ។
5 លេខកូដប្រតិបត្តិការមានសុពលភាព 21 ថ្ងៃ ហើយអ្នកអាចរកលេខកូដនេះបានជានិច្ចនៅកន្លែងសារជូនដំណឹង ABA Mobile។
របៀបទទួលប្រាក់ដោយប្រើសេវាផ្ទេរប្រាក់ Ria ក្នុងកម្មវិធី ABA Mobile៖
- បើកកម្មវិធី ABA Mobile
- ចុចប៊ូតុង ផ្ទេរប្រាក់ រួចជ្រើសរើសសេវា ផ្ទេរប្រាក់ក្រៅប្រទេស Ria
- រើសយកជម្រើស ទទួលប្រាក់1
- បញ្ចូលលេខកូដ 11ខ្ទង់ ដែលបានមកពីអ្នកផ្ញើ
- ចុចប៊ូតុង បញ្ចូលក្នុងគណនី និងបញ្ជាក់ប្រតិបត្តិការជាមួយលេខសម្ងាត់ (PIN) 4 ខ្ទង់របស់កម្មវិធី ABA Mobile។
1 ចំនួនទឹកប្រាក់ទទួលអតិបរមា គឺ 9,999 ដុល្លារក្នុងមួយប្រតិបត្តិការ។
ថ្លៃសេវាផ្ទេរប្រាក់តាម ABA Mobile គឺដូចគ្នាតាមសាខាធនាគារ ABA ដែរ។ សូមអញ្ជើញចូលទៅកាន់ ផ្ទេរតាម Ria សម្រាប់ព័ត៌មានលម្អិតបន្ថែម។
ព័ត៌មានសំខាន់
- ទិន្នន័យនៅក្នុងសេចក្ដីណែនាំ គឺសម្រាប់តែគោលបំណងបង្ហាញព័ត៌មានតែប៉ុណ្ណោះ។
- ថ្លៃសេវាកែប្រែ/បញ្ឈប់ប្រតិបត្តិការ គឺ 5 ដុល្លារក្នុងមួយប្រតិបត្តិការ។ សូមបំពេញពាក្យស្នើសុំនេះ ហើយយកទៅកាន់សាខាធនាគារ ABA ដែលនៅជិតអ្នកបំផុតភ្លាមៗ។
ហេតុអ្វីត្រូវប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម Ria?
សេវាផ្ទេរប្រាក់ក្រៅប្រទេសតាម Ria ផ្តល់ភាពងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់ក្រៅប្រទេស តាមរយៈបណ្តាញភ្នាក់ងាររបស់ខ្លួននៅទូទាំងពិភពលោក។ សេវាផ្ទេរប្រាក់ក្រៅប្រទេស Ria ៖
- លឿន និងសុវត្ថិភាព – អ្នកអាចធ្វើការផ្ទេរប្រាក់ភ្លាមៗនៅក្នុងកម្មវិធី ABA Mobile យ៉ាងងាយស្រួល
- ងាយស្រួល – អ្នកអាចផ្ទេរប្រាក់គ្រប់ពេលវេលាដោយប្រើគណនី ABA ដរាបណាអ្នកជាអ្នកប្រើកម្មវិធី ABA Mobile
- រហ័ស និងងាយស្រួល – អ្នកមិនចាំបាច់អញ្ជើញទៅកាន់សាខាធនាគារណាមួយឡើយ ដោយសារប្រាក់ត្រូវបានផ្ទេរដោយផ្ទាល់ចូលក្នុង/ចេញពីគណនីរបស់អ្នកដោយប្រើកម្មវិធី ABA Mobile
- មានទូទាំងពិភពលោក – អ្នកអាចផ្ញើ និងទទួលប្រាក់តាមរយៈបណ្តាញសេវាផ្ទេរប្រាក់ក្រៅប្រទេស Ria ដែលមានជាង 447,000 ទីតាំងទូទាំងពិភពលោក។
សូមអាន លក្ខខណ្ឌខាងក្រោមនេះឲ្យបានច្បាស់លាស់។ លក្ខខណ្ឌទាំងនេះ គឺជាការព្រមព្រៀង រវាងរូបអ្នក (“អ្នកផ្ញើ”) ក្រុមហ៊ុន Ria និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (“ធនាគារ ABA”) ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់ Ria។
1. អ្នកផ្ញើអះអាង និងបញ្ជាក់ថា រាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់ គឺត្រឹមត្រូវ និងពិតប្រាកដមែន ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការពន្យារ, អាក់ដំណើរការ, និងការដកចេញ ដែលបង្កឡើងដោយសារអ្នកផ្ញើបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវនៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់។
2. អ្នកផ្ញើបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ញើនូវចំនួនទឹកប្រាក់ដែលបានផ្ទេរ រួមទាំងកម្រៃសេវាផ្សេងៗ។
3. អ្នកផ្ញើបានយល់ព្រម និងឯកភាពថា ធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ដែលកំណត់ដោយ Ria ដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
4. អ្នកផ្ញើអនុញ្ញាតឲ្យធនាគារ ABA ធ្វើការពន្យារ បង្កក ឬលុបចោលការផ្ទេរប្រាក់ ប្រសិនបើធនាគាររកឃើញថា ការផ្ទេរប្រាក់នោះ មានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។
5. អ្នកផ្ញើធានាថាការផ្ទេរប្រាក់នេះ មិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬ ការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។ ធនាគារ មានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេតអំពីការប្រឆាំងការសម្អាតប្រាក់និងគោលការណ៍ស្វែងយល់ពីអតិថិជន។
6. អ្នកផ្ញើធានាផ្ដល់ជូននូវព័ត៌មាន និង/ឬឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ប្រសិនបើតម្រូវដោយធនាគារ។
7. អ្នកផ្ញើឯកភាពថា ឈ្មោះអ្នកប្រើ លេខសម្ងាត់ (PIN), ពាក្យសម្ងាត់ (Passwords), និងព័ត៌មានផ្សេងទៀត សម្រាប់បើកប្រើប្រាស់កម្មវិធី ABA Mobile ជាព័ត៌មានសម្ងាត់ដែលមិនត្រូវប្រាប់ឲ្យភាគីទីបីដឹងឡើយ។
8. អ្នកផ្ញើអះអាងថា ខ្លួនប្រើប្រាស់កម្មវិធី ABA Mobile សម្រាប់ប្រតិបត្តិការផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនធ្វើប្រតិបត្តិការសម្រាប់ ឬជួសមុខឲ្យភាគីទីបីឡើយ។
9. អ្នកផ្ញើបានយល់ និងឯកភាពថា ថ្លៃសេវាផ្ទេរប្រាក់ នឹងមិនអាចប្រគល់ជូនវិញឡើយ ក្នុងករណីប្រតិបត្តិការនោះ ត្រូវបានបដិសេធ ឬលុបចោល ដោយ Ria ។
10. ធនាគារមិនទទួលខុសត្រូវទៅលើការបង់ពន្ធនានា និងចំណាយផ្សេងៗដែលអាចកើតមានទាក់ទងនឹងការផ្ទេរប្រាក់ឡើយ។
11. ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែតម្លៃសេវាកម្ម និងលក្ខខណ្ឌនានាគ្រប់ពេលវេលាដោយមាន ឬមិនការជូនដំណឹងជាមុន។
12. ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដោយអនុលោមតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានជាអាទិដូចជា ការសម្រេចពីតុលាការ, ការស៊ើបអង្កេត, និងបទបញ្ជានានា។ អ្នកផ្ញើ ក៏បានយល់ និងឯកភាពថា ព័ត៌មានអំពីការផ្ទេរប្រាក់ ត្រូវផ្ដល់ជូនដល់សេវា Ria ហើយព័ត៌មានបែបនេះអាចនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបី ដោយអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់របស់ប្រទេសជាដៃគូរបស់សេវាកម្ម Ria។
13. ការផ្ទេរប្រាក់នេះត្រូវធ្វើឡើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រតិបត្តិការក្នុងគោលបំណងពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាតឡើយ។ Ria ឬ ធនាគារ ABA នឹងមិនទទួលខុសត្រូវសម្រាប់រាល់ការខាតបង់ដែលបង្កឡើងដោយសារការផ្ទេរប្រាក់ក្នុងគោលបំណងវិនិយោគ ឬគោលបំណងធុរកិច្ច ឬដើម្បីទិញទំនិញ ឬគោលបំណងសេវាកម្មផ្សេងៗទៀត។
14. ក្នុងករណី ការផ្ទេរប្រាក់ត្រូវបានលុបចោល ធនាគារ ABA នឹងបង្វិលទឹកប្រាក់ផ្ទេរនោះ ទៅឲ្យអ្នកផ្ញើវិញ នៅពេលធនាគារទទួលបានប្រាក់ពី Ria ។ អ្នកផ្ញើ បានយល់ និងឯកភាពថា Ria ឬ ធនាគារ ABA អាចនឹងគិតថ្លៃលុបចោលការផ្ទេរ និងកម្រៃផ្សេងៗ ហើយអត្រាប្ដូរប្រាក់ដែលបានអនុវត្តពេលផ្ទេរ អាចនឹងមានការផ្លាស់ប្ដូរផងដែរ។
15. ធនាគារ ABA ឬ Ria នឹងមិនទទួលរ៉ាប់រងជូនអ្នកផ្ញើឡើយ ប្រសិនបើការបញ្ជូនទឹកប្រាក់មិនត្រូវបានធ្វើឡើងឬបញ្ជូនយឺតពេល ដែលបង្កឡើងដោយសារបណ្ដាញអេឡិកត្រូនិក ឬ រអាក់រអួលដំណើរការ ឬប្រព័ន្ធមិនដំណើរការ ឬ ករណីណាមួយកើតឡើងដែលហួសពីសមត្ថភាពគ្រប់គ្រងរបស់ Ria ឬ ធនាគារ ABA ឬបង្កឡើងដោយសារអ្នកផ្ញើបានផ្ដល់ព័ត៌មានមិនច្បាស់លាស់។
16. ធនាគារ និង Ria អាចនឹងធ្វើការកំណត់ចំនួនជាក់លាក់ក្នុងការផ្ទេរសម្រាប់អតិថិជនម្នាក់ដូចជា ចំនួនផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការ ក្នុងមួយខែ ។ល។ ការកំណត់បែបនេះ អាចនឹងមានការផ្លាស់ប្ដូរនៅពេលបន្តបន្ទាប់មកទៀតដោយមាន ឬមិនមានការជម្រាបជូនដំណឹងជាមុន។
17. បន្ទាប់ពីបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់ដោយជោគជ័យ អ្នកផ្ញើត្រូវផ្ដល់លេខសម្ងាត់ 11 ខ្ទង់ របស់ Ria ទៅដល់អ្នកទទួល។ អ្នកផ្ញើប្រាក់ត្រូវតែប្រុងប្រយ័ត្នក្នុងការរក្សាទុកលេខសម្ងាត់ឲ្យបានល្អ ហើយផ្ដល់ជូនលេខសម្ងាត់នេះទៅបុគ្គលជាអ្នកទទួលប្រាក់ និងមិនត្រូវឲ្យភាគីទីបីដឹងឡើយ។ ធនាគារ ABA និង Ria នឹងមិនទទួលខុសត្រូវឡើយសម្រាប់រាល់ការបាត់បង់ដែលបង្កឡើងដោយការប្រើប្រាស់លេខសម្ងាត់ Ria ឬបង្ហាញលេខសម្ងាត់ Ria និងព័ត៌មានប្រតិបត្តិការមិនបានត្រឹមត្រូវ។
18. ក្នុងករណីដែលមានការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការ អ្នកផ្ញើត្រូវទទួលរ៉ាប់រងជូនធនាគារ ABA និង Ria សម្រាប់ការទាមទារ ចំណាត់ការ នីតិក្រម ទំនួលខុសត្រូវ បណ្ដឹង ការខាតបង់ និងការចំណាយផ្សេងៗពាក់ព័ន្ធនឹងការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការនោះ។
ទាក់ទងយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile។ អ្នកគ្រាន់តែចុចលើប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមឺនុយកម្មវិធី។ លើសពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាម Facebook, តាមវិបសាយ, ឬទាក់ទងយើងខ្ញុំ 24/7 តាមទូរស័ព្ទលេខ 098 203 203។
- ចំនួនទឹកប្រាក់ផ្ទេរលើចំនួនទឹកប្រាក់កំណត់អតិបរមា
- ព័ត៌មានរបស់អ្នកទទួលមិនបានគ្រប់គ្រាន់
- ប្រតិបត្តិការមិនអាចដំណើរការបានដោយសារគោលនយោបាយផ្ទេរប្រាក់របស់ធនាគារ ABA ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។