ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ប្តេជ្ញាចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ឧស្សាហកម្មធនាគារ ក្នុងការរួមចំណែកឆ្ពោះទៅរកប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ប្រកបដោយបរិយាបន្ន ដែលគិតគូដល់អ្នកប្រើប្រាស់ និងផ្ដោតលើទំនុកចិត្តក្នុងគោលគំនិត។
ដូច្នេះហើយទើប ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ (“ក្រម BFI”) ត្រូវបានបង្កើតឡើងដោយភាគីពាក់ព័ន្ធជាច្រើន ដើម្បីកំណត់ស្តង់ដារក្រមសីលធម៌នៃការអនុវត្តប្រកបដោយទំនួលខុសត្រូវសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអ្នកប្រើប្រាស់អាចពឹងផ្អែក និងជឿទុកចិត្តបាន នៅពេលទំនាក់ទំនងជាមួយស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។
សូមមើលខ្លឹមសារបច្ចុប្បន្ននៃក្រម BFI ខាងក្រោម៖