ពន្ធគយ និងកាតព្វកិច្ចផ្សេងៗ

ធនាគារ​ ABA​ ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឲ្យ​ទទួល​ទូទាត់​ពន្ធ​ជំនួស​ឲ្យ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​ សេវា​នេះ​ អាច​ឲ្យ​ជើងសា​គយ​ ឬ​ ប្រតិវេទ​ករ​អាច​បង់ពន្ធ​អាករ​ និង​កាតព្វកិច្ច​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​ជាមួយ​ ABA​ Pay​ នៅ​លើ​វិ​ប​សាយ​របស់​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​,​ កម្មវិធី​ ABA​ Mobile​ និង​ផ្លែ​ត​ហ្វ​ម​ ABA​ Business​ និងតាមសាខា ABA។

រាល់​ការ​ទូទាត់​ពន្ធ​ជូន​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ នៅ​លើ​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ទាំងនេះ​ តម្រូវ​ឲ្យ​មាន​តែ​ លេខ​បង្កាន់ដៃ​បង់ប្រាក់​ ប៉ុណ្ណោះ​។​

ហេតុ​អ្វី​ត្រូវ​បង់ពន្ធ​ជាមួយ​ ABA?

  • ​​មិន​អស់​ថ្លៃ​សេវា​
  • បង់ដោយផ្ទាល់ពីគណនី ABA
  • ទូទាត់ពីផ្ទះ ឬពីគ្រប់ទីកន្លែង តាម  ABA Mobile, ABA Pay និងតាមផ្លែតហ្វម ABA Business​
  • ​មិនចាំបាច់អញ្ជើញមកបញ្ជរសាខាសម្រាប់បង្កាន់ដៃកាត់ទឹកប្រាក់/បញ្ចូលទឹកប្រាក់សំរាប់ការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក
  • ចំណេញពេលវេលា និងទូទាត់ដោយសុវត្ថិភាព
  • ​បង់ពន្ធអាករ និងកាតព្វកិច្ចផ្សេងៗនៅសាខា ABA ទូទាំងប្រទេស

របៀប​បង់

ទូទាត់​ជាមួយ​ ABA​ PAY​ នៅ​លើ​វិ​ប​សាយ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ (​ទូទាត់​តាម​អេ​ឡិ​ក​ត្រូ​និក​)

  1. ចូល​ទៅ​វិ​ប​សាយ​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា https://www.customs.gov.kh/
  2. ចូល​ប្រើប្រាស់​ប្រព័ន្ធ​ (​ឈ្មោះ​អ្នក​ប្រើប្រាស់​ និង​លេខ​សម្ងាត់​)
  3. ចុច​ ទូទាត់​អេ​ឡិ​ក​ត្រូ​និក​ ហើយ​រង់ចាំ​បង្កាន់ដៃ​បង់ប្រាក់
  4. ចុច​ ទូទាត់​ ហើយ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទូទាត់​
  5. ជ្រើសរើស​ ABA​ PAY​ ហើយ​ស្គែ​ន​ទូទាត់​ជាមួយ​​ ABA​ Mobile

ទូទាត់​ជាមួយ​ ABA​ Mobile

  1. បើក​កម្មវិធី​ ABA​ Mobile​
  2. ចុច​ ទូទាត់​ប្រាក់
  3. ជ្រើសរើស​ សេវា​សាធារណៈ​
  4. អូស​រក​ពាក្យ​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​
  5. ជ្រើសរើស​ គណនី​ បញ្ចូល​ លេខ​បង្កាន់ដៃ​បង់ប្រាក់​ ហើយ​ចុច​ ទូទាត់​ឥឡូវ

ទូទាត់តាមផ្លែតហ្វម ABA Business

ដោយលេខបង្កាន់ដៃបង់ប្រាក់ (ទូទាត់តាមអេឡិកត្រូនិក)
  1. ចូលគណនី ABA Business របស់អ្នក
  2. ចូលទៅ ទូទាត់ប្រាក់ (Bill Payments) រូចចុច ទូទាត់ពន្ធអាករ និងកាតព្វកិច្ចផ្សេងៗ (Tax and Duty Payment)
  3. ជ្រើសរើស គណនីប្រភព បន្ទាប់មកជ្រើសរើស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
  4. បញ្ចូល លេខបង្កាន់ដៃបង់ប្រាក់ រួចចុច បន្ទាប់
  5. បញ្ចូលលេខ OTP, ចុច បញ្ជូន ហើយជូនដំណឹងដល់បុគ្គលមានសិទ្ធិអនុញ្ញាត ដើម្បីអនុម័តការទូទាត់
  6. ចូលទៅគណនី រួចដោនឡូតរបាយការណ៍ប្រតិបត្តិការ
ដោយ ផ្ទេរពីគណនី ទៅគណនី
  1. ចូលគណនី ABA Business របស់អ្នក
  2. ចូលទៅ ទូទាត់ប្រាក់ (Bill Payments) រូចចុច ទូទាត់ពន្ធអាករ និងកាតព្វកិច្ចផ្សេងៗ (Tax and Duty Payment)
  3. ជ្រើសរើស គណនីប្រភព បន្ទាប់មកជ្រើសរើស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
  4. បញ្ចូល លេខគណនី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយចំនួនទឹកប្រាក់ ហើយសរសេរចំណាំ បើមាន រួចចុច បន្ទាប់
  5. បញ្ចូលលេខ OTP, ចុច បញ្ជូន ហើយជូនដំណឹងដល់បុគ្គលមានសិទ្ធិអនុញ្ញាត ដើម្បីអនុម័តការទូទាត់
  6. ចូលទៅគណនី រួចដោនឡូតរបាយការណ៍ប្រតិបត្តិការ
ទូទាត់នៅសាខា ABA
  1. អញ្ជើញទៅសាខាធនាគារ ABA ណាមួយ
  2. ចូលទៅ បញ្ជរដែលទទួលបង់ពន្ធ
  3. ផ្ដល់ឯកសារ/លិខិតគយ ឬឯកសារពាក់ព័ន្ធ បើមាន
  4. បំពេញព័ត៌មានសម្រាប់ប្រតិបត្តិការធនាគារ
  5. ជម្រាបបេឡាករធនាគារអំពីសេវាដែលអ្នកស្នើសុំធ្វើប្រតិបត្តិការ

ម៉ោងបម្រើសេវាបង់ពន្ធនៅសាខា ABA

  • ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8 ព្រឹក ដល់ 4 រសៀល សម្រាប់សាខាទូទៅ (លើកលែងថ្ងៃឈប់សម្រាក)
  • ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8 ព្រឹក ដល់ 7 ល្ងាច សម្រាប់សាខា 12/7 (លើកលែងថ្ងៃឈប់សម្រាក)

យើងខ្ញុំទទួលការទូទាត់ ជាប្រាក់រៀលតែប៉ុណ្ណោះ។ ការទូទាត់ជាប្រាក់ដុល្លារ នឹងត្រូវប្ដូរទៅជារៀលវិញ ផ្អែកលើ អត្រាប្ដូរប្រាក់របស់ ABA។

ប្រសិនបើអ្នកមានចម្ងល់ និងត្រូវការព័ត៌មាន ឬត្រូវការឲ្យយើងខ្ញុំជួយ សូមទូរស័ព្ទមកយើងខ្ញុំតាមទូរស័ព្ទលេខ 1 800 203 203 ។

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader