កាតឥណទាន
ប្រសិនបើលោកអ្នកចង់បានសេរីភាពមួយដែលមានទឹកប្រាក់បម្រុងក្នុងដៃគ្រប់ពេល អាចប្រើប្រាស់បានភ្លាមៗតាមតម្រូវការ នោះកាតឥណទានរបស់ធនាគារ ABA ជាជម្រើសដ៏ល្អបំផុត។
ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។
កាតឥណទាន Visa ឬ Mastercard របស់ធនាគារ ABA មានបំពាក់មុខងារសុវត្ថិភាពកម្រិតខ្ពស់ ដែលអនុញ្ញាតឲ្យលោកអ្នក អាចទិញទំនិញតាមហាង ឬអនឡាញ, ចំណាយប្រចាំថ្ងៃ, ការទិញអីវ៉ាន់ផ្សេងៗដែលមិនបានគ្រោងទុកមុន ឬចាយវាយក្នុងឱកាសធ្វើដំណើរទៅក្រៅប្រទេសម្តងម្កាលបាន ដោយលោកអ្នកអាចសងមកវិញបានយ៉ាងស្រួលនៅពេលក្រោយ។
មនុស្សគ្រប់រូបមានតម្រូវការចំណាយរៀងៗខ្លួន ហេតុដូច្នេះហើយ ទើបយើងខ្ញុំ មានផ្តល់ជូនកាតឥណទានសម្រាប់រាល់ការចំណាយដែលលោក អ្នកត្រូវការ!
កាតស្តង់ដារ
ជ្រើសរើសកាតដែលស័ក្តិសមនឹងជីវិតរស់នៅរបស់លោកអ្នក ហើយស្នើសុំដោយឥតគិតថ្លៃ ដើម្បីរីករាយជាមួយការផ្តល់ជូនពិសេសៗយ៉ាងច្រើនសម្បូរបែប។
|
កាត Mastercard Standard |
កាតព្រីមាម
កាត ABA Platinum នាំមកជូនអ្នកនូវឯកសិទ្ធិដ៏អស្ចារ្យជាច្រើន ដែលនឹងធ្វើឲ្យរបៀបរស់នៅរបស់អ្នកកាន់តែសម្បូរបែប។ ដើម្បីមើលបញ្ជីពេញលេញនៃការផ្តល់ជូន និងអត្ថប្រយោជន៍ចុងក្រោយបំផុត ពីដៃគូអន្តរជាតិនិងក្នុងស្រុករបស់យើង សូមចុច ត្រង់នេះ។
កាត Visa Platinum |
កាត Visa Platinum Lite |
កាត Mastercard Platinum |
កាត Mastercard Platinum Lite |
កាត Visa Business |
គ្រប់កាតរបស់ ABA សុទ្ធតែទទួលបានអត្ថប្រយោជន៍ពិសេសៗទាំងនេះ
បើកជូនដោយឥតគិតថ្លៃ គ្រប់កាតរបស់យើងខ្ញុំ បើកជូនអ្នកដោយ |
ការពារប្រតិបត្តិការក្លែងបន្លំ លោកអ្នកទទួលបានប្រាក់វិញគ្រប់ចំនួន |
សុវត្ថិភាពអនឡាញ គ្រប់កាតរបស់យើងខ្ញុំ ត្រូវបានការពារដោយ |
ផ្នែកបម្រើអតិថិជន 24/7 ប្រសិនបើបាត់កាត ឬត្រូវគេលួច |
សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយប្រធានផ្នែក គ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នកអំពីដំណើរការដាក់ពាក្យសុំ ឬទាក់ទងមកកាន់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 ឬ +855 98 203 333 សម្រាប់ព័ត៌មានបន្ថែម។
សម្រាប់ ខ និង លក្ខខណ្ឌ នៃការប្រើប្រាស់កាត សូមចុចទីនេះ។
- ប័ណ្ណឥណពន្ធ: ម្ចាស់ប័ណ្ណប្រើប្រាស់លុយផ្ទាល់ខ្លួន ដែលមាននៅក្នុងគណនីធនាគាររបស់ខ្លួនដោយមិនមានការប្រាក់, មិនតម្រូវឲ្យសងត្រលប់និងគ្មានការផាកពិន័យចំពោះការសងត្រលប់មកវិញយឺតពេល។
- ប័ណ្ណឥណទាន: ម្ចាស់ប័ណ្ណប្រើប្រាស់កម្រិតទឹកប្រាក់ដែលត្រូវបានផ្តល់ជូនដោយធនាគារ ហើយ តម្រូវឲ្យសងត្រលប់មកវិញនូវចំនួនទឹកប្រាក់ដែលបានប្រើប្រាស់ យោងទៅតាមរបាយការណ៍គណនីប័ណ្ណឥណទានប្រចាំខែ។
- ជាមធ្យោបាយដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រាក់កាសរបស់អ្នក។
- អ្នកអាចធ្វើការដកប្រាក់ ទិញទំនិញក្នុងហាង ឬធ្វើប្រតិបត្តិការទូទាត់ណាមួយដែលអ្នកត្រូវការ ដោយប្រើប្រាស់កម្រិតទឹកប្រាក់ដែលផ្តល់ដោយធនាគារ ហើយទូទាត់សងត្រលប់មកវិញនៅពេលក្រោយ។
- មិនគិតការប្រាក់ក្នុងរយៈពេលកំណត់មួយសម្រាប់ប្រតិបត្តិការទិញទំនិញ។
- ទទួលបានអត្រាការប្រាក់ពិសេស ពេលប្រើប្រាស់គណនីផ្សេងៗរបស់អេប៊ីអេ ដូចជា Fixed Deposit, Saving ។ល។ ដើម្បីធ្វើជាទ្រព្យធានា។
- មិនមានថ្លៃសេវាសម្រាប់ប្រាក់បុរេប្រទាន ដែលធ្វើប្រតិបត្តិការតាមរយៈធនាគារ អេប៊ីអេ (ការដកប្រាក់តាមម៉ាស៊ីនអេធីអឹម/ប្រាក់បុរេប្រទាន)
- ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតស្របតាមលក្ខខណ្ឌប័ណ្ណឥណទាន។
- បាទ/ចាស អ្នកអាចធ្វើបាន!
- អ្នកអាចប្រើទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់លោកអ្នកដូចជាដីធ្លី អគារ ជាដើម ដើម្បីជាទ្រព្យធានាសម្រាប់ប័ណ្ណឥណទាន។
- អ្នកត្រូវទូទាត់យ៉ាងហោចណាស់ទឹកប្រាក់អប្បបរមាចាប់ពីថ្ងៃទី 1 ដល់ទី 15 បន្ទាប់ពីទទួលបានរបាយការណ៍ប័ណ្ណឥណទាន។
- របាយការណ៍ប័ណ្ណឥណទាននឹងត្រូវបានផ្ញើជូនទៅកាន់អ៊ីមែលរបស់អ្នកនៅរៀងរាល់ដើមខែបន្ទាប់។
- ដើម្បីការពារកុំឲ្យមានការផាកពិន័យចំពោះការសងត្រលប់មកវិញយឺត ឬខកខានក្នុងការទូទាត់សងចំនួនទឹកប្រាក់ដែលត្រូវសងបន្ទាប់ពីទទួលបានរបាយការណ៍ប័ណ្ណឥណទាន សូមទាក់ទងមកលេខ 098 203 222/098 203 333/098 203 111/098 203 555 ឬផ្ញើអ៊ីមែលមកកាន់ [email protected] សម្រាប់ព័ត៌មានបន្ថែម។
- ធនាគារ ABA ក៏បានផ្តល់មធ្យោបាយទូទាត់សងដ៏ងាយស្រួលបំផុតមួយដែលហៅថា ការទូទាត់ស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យធនាគារទូទាត់ចំនួនទឹកប្រាក់ដែលត្រូវសងរបស់អ្នកដោយស្វ័យប្រវត្តិពីគណនីប័ណ្ណឥណពន្ធណាមួយរបស់លោកអ្នក លើកលែងគណនីប្រាក់បញ្ញើមានកាលកំណត់។
- ការទូទាត់អប្បបរមាគឺជាចំនួនទឹកប្រាក់ទាបបំផុតដែលអតិថិជនត្រូវទូទាត់សងដើម្បីចៀសវាងការផាកពិន័យចំពោះការសងត្រលប់មកវិញយឺត។
- ការទូទាត់អប្បបរមា = 20% នៃចំនួនទឹកប្រាក់ជំពាក់សរុប ដែលជាអប្បបរមាចំនួន 50USD។
- ជាគណនីដែលប្រើដើម្បីដកប្រាក់ សម្រាប់ធ្វើជាប្រភពទូទាត់ស្វ័យប្រវត្តិដល់គណនីប័ណ្ណឥណទានរបស់អ្នក។
- ការទូទាត់ស្វ័យប្រវត្តិ នឹងត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃទី15 នៃខែនីមួយៗ។
- ការទូទាត់ស្វ័យប្រវត្តិត្រូវបានផ្តល់ជូនជា 2 ជម្រើស:
ii. ការទូទាត់សរុប: ចំនួនទឹកប្រាក់សរុបដោយផ្អែកលើរបាយការណ៍ប័ណ្ណឥណទាន។
- ជារយៈពេលដែលការប្រាក់នៃឥណទានត្រូវបានលើកលែង សម្រាប់ប្រតិបត្តិការទិញ។
- រយៈពេលដែលធនាគារ អេប៊ីអេ ផ្តល់ជូនម្ចាស់ប័ណ្ណឥណទានដើម្បីទូទាត់សង (15 ថ្ងៃបន្ទាប់ពីទទួលរបាយការណ៍ប័ណ្ណឥណទាន)។
- ទិញសំបុត្រយន្តហោះ
- ការទូទាត់ដែលធ្វើឡើងនៅក្នុងភោជនីយដ្ឋាន និងផ្សារទំនើប។
- កក់សណ្ឋាគារ ... ល។
- ការដកប្រាក់តាមម៉ាស៊ីនអេធីអឹម
- ផ្ទេរប្រាក់ទៅគណនី អេប៊ីអេ ផ្សេងទៀត
- បញ្ចូលលុយទូរស័ព្ទតាមរយៈ ABA I-Banking/ABA Mobile App
- បង់ប្រាក់តាមរយៈABA I-Banking/ABA Mobiel App
- ការផាកពិន័យចំពោះការសងត្រលប់មកវិញយឺត
- ការប្រាក់…….ផ្សេងៗទៀត
- មិនមានបង់ការប្រាក់សម្រាប់ប្រភេទប្រតិបត្តិការទិញ
- ការប្រាក់នឹងអនុវត្តចំពោះតែប្រភេទប្រតិបត្តិការដែលមិនពាក់ព័ន្ធការទិញ
- បាទ/ចាស អ្នកអាចស្នើសុំបាន
- អ្នកគ្រាន់តែអញ្ជើញទៅសាខាធនាគារអេប៊ីអេណាមួយក៏បាន ដើម្បីស្នើសុំប័ណ្ណឥណទានរង។
- មានតែម្ចាស់គណនីប័ណ្ណឥណទានតែប៉ុណ្ណោះ ដែលអាចស្នើសុំប័ណ្ណឥណទានរងបាន។
- អ្នកត្រូវអញ្ជើញទៅសាខាធនាគារអេប៊ីអេណាមួយ ដើម្បីស្នើសុំប័ណ្ណបន្តក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃផុតកំណត់។
- ប្រសិនបើប័ណ្ណបានផុតកំណត់ ហើយមិនមានការស្នើសុំប័ណ្ណបន្តក្នុងរយៈពេល១ខែ ដោយគ្មានការជូនដំណឹង ពីម្ចាស់ប័ណ្ណឥណទាន នោះកម្រិតប័ណ្ណឥណទានរបស់អ្នកនឹងត្រូវបានលុប ដោយផ្អែកទៅលើគោលការណ៍ប័ណ្ណឥណទាន។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។