គណនីកាលកំណត់តាមទូរស័ព្ទ
គណនីបញ្ញើកាលកំណត់របស់ធនាគារ ABA អាចបើកបានតាមកម្មវិធី ABA Mobile ដោយគ្រាន់តែចុចត្រឹមតែពីរបីចុចប៉ុណ្ណោះ1។
ជាមួយរយៈពេលសន្សំមានភាពបត់បែន ចាប់ពី 1 ដល់ 60 ខែ អ្នកអាចជ្រើសយក ការទទួលការប្រាក់ប្រចាំខែ ឬ ការទទួលការប្រាក់សរុបតែម្ដងនៅចុងគ្រានៃគណនីកាលកំណត់របស់អ្នក។
1 អតិថិជនត្រូវមានគណនីសន្សំ, គណនីចរន្ត, ឬគណនីចរន្ត PLUS យ៉ាងហោចណាស់មួយ មុនពេលបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទ។
គណនីបញ្ញើកាលកំណត់ ដែលបើកក្នុង ABA Mobile (ក្នុងមួយឆ្នាំ)
| រយៈពេល | ការប្រាក់នៅចុងគ្រា | ការប្រាក់ប្រចាំខែ |
| 1 ខែ | 2.00% | N/A |
| 2 ខែ | 2.17% | N/A |
| 3 ខែ | 2.25% | 1.75% |
| 4 ខែ | 2.33% | N/A |
| 5 ខែ | 2.42% | N/A |
| 6 ខែ | 2.50% | 2.00% |
| 7 ខែ | 2.54% | N/A |
| 8 ខែ | 2.58% | N/A |
| 9 ខែ | 2.62% | N/A |
| 10 ខែ | 2.66% | N/A |
| 11 ខែ | 2.70% | N/A |
| 12 ខែ | 2.75% | 2.25% |
| 24 ខែ | 2.75% | 2.25% |
| 36 ខែ | 2.75% | 2.25% |
| 48 ខែ | 2.75% | 2.25% |
| 60 ខែ | 2.75% | 2.25% |
| រយៈពេល | ការប្រាក់នៅចុងគ្រា | ការប្រាក់ប្រចាំខែ |
| 1 ខែ | 1.50% | N/A |
| 2 ខែ | 1.63% | N/A |
| 3 ខែ | 1.75% | 1.50% |
| 4 ខែ | 1.83% | N/A |
| 5 ខែ | 1.92% | N/A |
| 6 ខែ | 2.00% | 1.75% |
| 7 ខែ | 2.04% | N/A |
| 8 ខែ | 2.08% | N/A |
| 9 ខែ | 2.13% | N/A |
| 10 ខែ | 2.17% | N/A |
| 11 ខែ | 2.21% | N/A |
| 12 ខែ | 2.25% | 2.00% |
| 18 ខែ | 2.25% | N/A |
| 24 ខែ | 2.25% | 2.00% |
| 30 ខែ | 2.25% | N/A |
| 36 ខែ | 2.25% | 2.00% |
លក្ខខណ្ឌ
| រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
| បញ្ញើបឋមអប្បបរមា | 100 | 400,000 |
| ការទូទាត់ការប្រាក់បទបែន |
| |
| លក្ខខណ្ឌបន្តនៅចុងគ្រា |
| |
| សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
| លិខិតបញ្ជាក់សមតុល្យគណនី/លិខិតបញ្ជាក់គណនី3 | 10ដុល្លារ/40,000រៀល/សន្លឹក | |
| ការបញ្ជាក់សវនកម្ម4 | 10ដុល្លារ/40,000រៀល/ថ្ងៃបញ្ជាក់ | |
| ការដកប្រាក់5 | មិនអនុញ្ញាតឲ្យដកប្រាក់ជាផ្នែកៗ | |
| វិធីចូលមើលគណនី | ABA Mobile តែប៉ុណ្ណោះ, វិញ្ញាបនបត្របញ្ញើមានកំណត់ អាចទាញយកបានជា PDF | |
| ការបិទគណនី | តាមកម្មវិធី ABA Mobile | |
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
2 អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។
3 ពេលដល់កាលកំណត់ ទាំងប្រាក់ដើម និងការប្រាក់នឹងត្រូវផ្ទេរចូលទៅក្នុងគណនីបង្គោល។
3 ម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត អាចធ្វើការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនីនិងលិខិតបញ្ជាក់គណនីបាន។ ភ្នាក់ងារមានសិទ្ធិអនុញ្ញាតក៏អាចស្នើលិខិតនេះបានដែរ ប្រសិនបើទទួលបានសិទ្ធិអនុញ្ញាតពីភាគីម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត។ បើមិនទាន់ចាត់តាំងភ្នាក់ងារនោះទេ នោះម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត ត្រូវតែចាត់ចែងទៅតាមនីតិវិធីចាត់តាំងភ្នាក់ងារ។
4 ការគិតថ្លៃ ផ្អែកលើចំនួនថ្ងៃដែលស្នើសុំ។
5 អត្រាការប្រាក់នៃបញ្ញើសន្សំនឹងត្រូវអនុវត្តសម្រាប់ការដកមុនពេលកំណត់។
អត់ទាន់មានកម្មវិធី ABA Mobile មែន?
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
ដើម្បីបើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទបាន សូមអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖
- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនត្រូវតែមានគណនីសន្សំមួយ ដូចជា៖ គណនីបញ្ញើសន្សំ គណនីចរន្ត ឬ គណនីចរន្ត “PLUS” ជាមុនសិន មុនពេល បើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទ។
- គណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទអាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។
- អាចប្រើគណនីសន្សំលើទូរស័ព្ទ ធ្វើជាគណនីមូលដ្ឋានសម្រាប់បើកគណនីសន្សំមានកាលកំណត់តាមទូរស័ព្ទនេះបានទេ។
- អតិថិជនអាចបើកគណនីបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងពីក្នុងកម្មវិធី ABA Mobile។
- ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នកសម្រាប់រយៈពេលកំណត់មួយ ដោយមិនរងផលប៉ះពាល់ពីអត្រាការប្រាក់ឡើងចុះនៅក្នុងទីផ្សារឡើយ។
- មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់បែបបទទូទាត់ស្វ័យប្រវត្តិជា (i) ការបន្តស្វ័យប្រវត្តិចំពោះតែប្រាក់ដើម ឬ (ii) បន្តស្វ័យប្រវត្តិទាំងប្រាក់ដើម និងការប្រាក់។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។


