កម្ចីសិក្សា
ការបង់ថ្លៃសិក្សាសម្រាប់បុត្រធីតារបស់លោកអ្នកកាន់តែងាយស្រួល និងមិនមែនជាបញ្ហាទៀតទេ។ ឥឡូវនេះ ធនាគារ ABA មានផ្ដល់ជូនសេវាកម្ចីបង់ថ្លៃសិក្សាសម្រាប់សាលាអន្ដរជាតិ Footprints។
អ្វីដែលសំខាន់បំផុតនោះ គឺការសិក្សា!
លក្ខខណ្ឌ
លក្ខខណ្ឌកម្ចីបង់ថ្លៃសិក្សាត្រូវបានបញ្ជាក់ដូចខាងក្រោម៖
ចំនួនហិរញ្ញប្បទាន | មិនកំណត់ |
---|---|
អត្រាការប្រាក់ | 10% ក្នុងមួយឆ្នាំ |
រយៈពេលផ្ដល់ហិរញ្ញប្បទាន | ខែ |
វិធីទូទាត់សង | បង់រំលោះថេរជារៀងរាល់ខែ (EMI) |
របៀបដាក់ពាក្យស្នើសុំ
- ទទួល “បែបបទបង់ថ្លៃសិក្សា” ពីផ្នែករដ្ឋបាលនៃសាលាអន្ដរជាតិ Footprints។
- សូមយក “បែបបទបង់ថ្លៃសិក្សា” រួមជាមួយនឹងអត្តសញ្ញាណប័ណ្ណច្បាប់ដើមឬលិខិតឆ្លងដែនរបស់មាតាបិតាសិស្សមកកាន់ធនាគារ ABA សាខាទួលគោកដែលមានទីតាំងលេខ 10A អគារ A7 A8 E0 123 កែងផ្លូវលេខ 289 និងផ្លូវ 516 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោក។ សូមចុចទីនេះ ដើម្បីមើលទីតាំងនៅលើផែនទី។
- ចុះកិច្ចព្រមព្រៀងស្នើសុំកម្ចីបង់ថ្លៃសិក្សាជាមួយធនាគារ។
នៅពេលបែបបទស្នើសុំឥណទានត្រូវបានអនុម័ត ទឹកប្រាក់ឥណទាននឹងត្រូវផ្ដល់ជូននៅថ្ងៃនោះតែម្ដង ហើយចំនួនទឹកប្រាក់នេះនឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីរបស់សាលានៅថ្ងៃបន្ទាប់។
ត្រូវការជំនួយឬ?
សម្រាប់ព័ត៌មានបន្ថែម សូមមកកាន់ធនាគារ ABA សាខាទួលគោករបស់យើងខ្ញុំ ឬទាក់ទងតាមរយៈទូរសព្ទលេខ 1 800 203 203 បានគ្រប់ពេល 24/7!
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។