MoneyGram តាមទូរស័ព្ទ
ធនាគារ ABA ដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ MoneyGram ក្នុងកម្មវិធី ABA Mobile ដើម្បីផ្តល់មធ្យោបាយងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ការផ្ទេរប្រាក់ទូទាំងពិភពលោក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
អតិថិជន ABA អាចផ្ញើ និងទទួលប្រាក់ដោយប្រើសេវាផ្ទេរប្រាក់ MoneyGram តាមទូរស័ព្ទដៃដោយផ្ទាល់ពី ឬចូលក្នុងគណនីធនាគាររបស់ពួកគេ 24/7 និងមិនបាច់ចំណាយពេលអញ្ជើញទៅសាខាឡើយ។
របៀបទទួលប្រាក់ដោយប្រើសេវាផ្ទេរប្រាក់ MoneyGram ក្នុង ABA Mobile
- បើកកម្មវិធី ABA Mobile
- ចូលទៅ ផ្ទេរប្រាក់ និងចុចប៊ូតុង សេវាផ្ទេរប្រាក់អន្តរជាតិ MoneyGram
- ជ្រើសយកជម្រើស ទទួលប្រាក់1
- បញ្ចូលលេខកូដប្រតិបត្តិការ 8 ខ្ទង់ (អ្នកផ្ញើផ្តល់ឲ្យ)
- ជ្រើសរើសគណនី ABA ដើម្បីដាក់ប្រាក់ផ្ទេរ
- អាន និងយល់ព្រមនឹងលក្ខខណ្ឌនៃសេវាកម្ម
- ចុចប៊ូតុង ដាក់ប្រាក់ និងបញ្ជាក់ពីប្រតិបត្តិការដោយប្រើលេខកូដ PIN 4 ខ្ទង់របស់កម្មវិធី ABA Mobile។
1 ប្រសិនបើការផ្ទេរប្រាក់ ខុសពីរូបិយប័ណ្ណដែលកំពុងប្រើក្នុងគណនី ABA, កម្មវិធី ABA Mobile និងបង្ហាញរូបិយប័ណ្ណដែលបានប្តូរហើយ លើអេក្រង់ទៅតាមអត្រាប្តូរប្រាក់របស់ធនាគារ ABA។
របៀបផ្ញើប្រាក់ដោយប្រើសេវាផ្ទេរប្រាក់ MoneyGram ក្នុង ABA Mobile
- បើកកម្មវិធី ABA Mobile
- ចូលទៅ ផ្ទេរប្រាក់ និងចុចប៊ូតុង សេវាផ្ទេរប្រាក់អន្តរជាតិ MoneyGram
- ជ្រើសរើស ផ្ញើប្រាក់
- ជ្រើសរើសគណនីដុល្លារដែលអ្នកចង់ផ្ញើប្រាក់ចេញពី និងបញ្ចូលព័ត៌មានចាំបាច់នានារបស់អ្នកទទួល
- ត្រង់ជម្រើសទទួលប្រាក់ ជ្រើសរើស ទទួលនៅភ្នាក់ងារ1 ឬ ដាក់ចូលក្នុងគណនី2
- បញ្ចូលរូបិយប័ណ្ណទទួល3 គោលបំណងនៃការផ្ញើ ទំនាក់ទំនងរបស់អ្នកជាមួយអ្នកទទួល លេខទូរស័ព្ទរបស់អ្នកទទួល និងចំនួនទឹកប្រាក់ផ្ទេរ4 កន្លែងកូដប្រូម៉ូសិនជាជម្រើសរបស់អ្នក
- អាន និងយល់ព្រមនឹងលក្ខខណ្ឌនៃសេវាកម្ម
- ចុចប៊ូតុង ផ្ទេរ និងបញ្ជាក់ពីប្រតិបត្តិការដោយប្រើលេខកូដ PIN 4 ខ្ទង់របស់កម្មវិធី ABA Mobile
- នៅពេលរួចរាល់ លេខកូដប្រតិបត្តិការ 8 ខ្ទង់5 នឹងលេចចេញមក។ អ្នកអាចចុចលើវាដើម្បីផ្ញើឲ្យអ្នកទទួល។
1 ទទួលនៅភ្នាក់ងារ មានវត្តមានប្រសិនបើប្រទេសទទួលមានភ្នាក់ងារ។ អាស្រ័យលើប្រទេសគោលដៅ អ្នកអាចត្រូវបញ្ចូលឈ្មោះភ្នាក់ងារ ឬព័ត៌មានបន្ថែមផ្សេងដែលភ្នាក់ងារត្រូវការ។
2 ដាក់ចូលគណនី តម្រូវឲ្យអ្នកបញ្ចូលឈ្មោះធនាគារ/កូដ SWIFT/កូដ BIC លេខគណនី និងប្រភេទគណនី និងអាសយដ្ឋានរបស់អ្នកទទួល ព្រមទាំងព័ត៌មាននានាដែលធនាគារទទួលត្រូវការ។ ពេលវេលាដំណើរការប្រតិបត្តិការផ្ទេរប្រាក់អាស្រ័យលើធនាគារទទួល។
3 រូបិយប័ណ្ណទទួលអាស្រ័យលើរូបិយប័ណ្ណប្រទេសគោលដៅ និងតាមអត្រាប្តូរប្រាក់របស់ MoneyGram។
4 ថ្លៃសេវាគិតជាដុល្លារ នឹងបង្ហាញបន្ទាប់ពីចំនួនទឹកប្រាក់ផ្ទេរត្រូវបានដាក់បញ្ចូល។
5 លេខកូដប្រតិបត្តិការមានសុពលភាពរយៈពេល 45 ថ្ងៃ ហើយអ្នកអាចរកឃើញនៅក្នុងផ្នែកសារជូនដំណឹងរបស់កម្មវិធី ABA Mobile។
ហេតុអ្វីត្រូវប្រើ MoneyGram?
សេវាផ្ទេរប្រាក់ MoneyGram ជាសេវានាំមុខគេទូទាំងពិភពលោកសម្រាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត (P2) ដែលបម្រើសេវាជូនប្រជាជនរាប់លាននាក់រៀងរាល់ឆ្នាំ។ សេវាផ្ទេរប្រាក់អន្តរជាតិ MoneyGram តាមទូរស័ព្ទដៃ៖
- លឿន និងងាយស្រួល – អ្នកអាចផ្ទេរប្រាក់ភ្លាមៗដោយគ្រាន់តែចុចពីរបីប៉ក់នៅលើកម្មវិធី ABA Mobile របស់អ្នក
- បត់បែន – អ្នកអាចផ្ទេរប្រាក់បានគ្រប់ពេលវេលាដោយប្រើគណនី ABA ដរាបណាអ្នកគឺជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile
- ងាយស្រួល – អ្នកមិនបាច់អញ្ជើញមកកាន់សាខាធនាគារទេ ដោយសារប្រាក់នឹងត្រូវផ្ទេរដោយផ្ទាល់ចូលទៅ/ចេញពីគណនីរបស់អ្នកដោយប្រើកម្មវិធី ABA Mobile ។
- សេវាមានទូទាំងពិភពលោក – អ្នកអាចផ្ញើ និងទទួលប្រាក់តាមបណ្តាញភ្នាក់ងារផ្ទេរប្រាក់របស់ MoneyGram ចំនួន 350,000 កន្លែងនៅជុំវិញពិភពលោក។
ព័ត៌មានសំខាន់ៗ
- ព័ត៌មានដែលបង្ហាញនៅក្នុងការណែនាំនេះ គឺ គ្រាន់តែ សម្រាប់គោលបំណងបង្ហាញប៉ុណ្ណោះ។
- ផ្ញើ ឬទទួលរហូតដល់ 9,999 ដុល្លារ ក្នុងមួយប្រតិបត្តិការ។
- ផ្ញើ/ទទួល គិតសរុបជារួម 25,000 ដុល្លារ ក្នុងអំឡុងពេល 3 ខែ (គិតរយៈពេល 90 ថ្ងៃ) ឬចំនួន 75,000 ដុល្លារ ក្នុងអំឡុងពេល 12 ខែ នោះប្រតិបត្តិការនឹងត្រូវដាក់ឲ្យស្ថិតក្នុងការរង់ចាំ។
- លក្ខខណ្ឌតម្រូវបន្ថែម អាចនឹងមានតាមប្រទេសទទួល។
- ថ្លៃសេវាកែប្រែ / បញ្ឈប់ប្រតិបត្តិការ គឺ 5 ដុល្លារ ក្នុងមួយប្រតិបត្តិការ ។ បំពេញទម្រង់កែប្រែ/ការបញ្ឈប់ ហើយយកទៅកាន់សាខា ABA ណាមួយភ្លាមៗ។
ទាក់ទងយើងខ្ញុំភ្លាមៗ ដោយមិនចាំបាច់បិទកម្មវិធី ABA Mobile ដោយគ្រាន់តែចុចប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមឺនុយកម្មវិធី។ លើសពីនេះ ឆាតលើ Facebook, ឆាតតាមវិបសាយ, ទាក់ទងក្រុមការងារ 24/7 តាមលេខ 098 203 203 អ្នកក៏អាចអ៊ីម៉ែលមកកាន់ ttsupport@ ។ ababank.com
- សម្រាប់ ខ និងលក្ខខណ្ឌ ផ្នែកទទួល សូមចុចទីនេះ។
- សម្រាប់ ខ និងលក្ខខណ្ឌ ផ្នែកផ្ញើ សូមចុចទីនេះ។
- អ្នកទទួលអាចទទួលសាច់ប្រាក់នៅតាមការិយាល័យរបស់ភ្នាក់ងារ MoneyGram ប្រសិនបើអ្នកផ្ញើជ្រើសរើសជម្រើស "ទទួលនៅតាមភ្នាក់ងារ"។ អ្នកទទួលនឹងត្រូវបង្ហាញលេខកូដប្រតិបត្តិការ 8 ខ្ទង់ដែលបង្កើតឡើងអំឡុងពេលប្រតិបត្តិការ និងឯកសារបញ្ជាក់អត្តសញ្ញាណ។
- អ្នកទទួលអាចទទួលប្រាក់ដោយផ្ទាល់ចូលទៅក្នុងគណនីធនាគាររបស់ខ្លួន ប្រសិនបើអ្នកផ្ញើជ្រើសរើសជម្រើស "ដាក់ប្រាក់ចូលគណនី"។
- ប្រសិនបើអ្នកទទួលមិនទាន់បានដកប្រាក់។
- ប្រសិនបើប្រតិបត្តិការត្រូវបានផ្ញើសម្រាប់ការទទួលប្រាក់ "ទទួលនៅតាមភ្នាក់ងារ"។
- ចំនួនទឹកប្រាក់ផ្ទេរលើសចំនួនកំណត់អតិបរមា។
- ព័ត៌មានរបស់អ្នកទទួលមិនគ្រប់គ្រាន់។
- ប្រតិបត្តិការមិនអាចដំណើរការបានដោយសារគោលនយោបាយការផ្ទេរប្រាក់របស់ធនាគារ ABA។
- ជ្រើសរើស “ចុចដើម្បីចែករំលែកលេខកូដ PIN ជាមួយអ្នកទទួល” នៅលើអេក្រង់
- ចុចលើប្រតិបត្តិការដើម្បីទទួលបានព័ត៌មានលម្អិតអំពីប្រតិបត្តិការ ចុច “ចែករំលែក” និងជ្រើសរើសកម្មវិធីដែលចង់ប្រើ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។