សេវាទូទាត់ឆ្លងដែនតាម QR

​លែង​ពិបាក​កាន់​ក្រដាសប្រាក់​តាម​ខ្លួន​ច្រើន​ ពេល​ទៅ​លេង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ដូច​មុន​ទៀត​ហើយ​ –​ សូម​ណែនាំ​ការ​ស្គែ​ន​ទូទាត់​ជាមួយ​ QR​ ឆ្លង​ដែន​ តាម​រយៈ​បាគង​ នៅ​ក្នុង​អេប​ ABA​ Mobile!​ ជាមួយ​មុខងារ​ ស្គែ​ន​ QR​ ឆ្លង​ដែន​ លោក​អ្នក​អាច​ទទួល​បាន​ដំណើរ​កម្សាន្ដ​កាន់តែ​រីករាយ​ ហើយ​ធ្វើការ​ទូទាត់​ដោយ​ឥត​គិតថ្លៃ​ពី​គណនី​ ABA​ ប្រាក់​រៀល​ របស់​លោក​អ្នក​។​

​តើ​អ្វី​ទៅ​ជា​កូដ​ QR​ ឆ្លង​ដែន​?

​វា​គឺជា​ប្រព័ន្ធ​ទូទាត់​កូដ​ QR​ ស្ដង់ដារ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ ABA​ Mobile​ ស្គែ​ន​បង់ប្រាក់​នៅ​តាម​បណ្ដា​ហាង​លក់ដូរ​ (​ប្រភេទ​អាជីវកម្ម​)​ នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ជាមួយ​ QR​ ដែល​មាន​រូប​សញ្ញា​ ‘DuitNow​ QR’​ ‘VietQR Global’​ ឬ​ 'Prompt​ Pay​ QR'​ របស់​ធនាគារ​ដូច​ខាងក្រោម​៖

ប្រទេស​ម៉ា​ឡេ​ស៊ី​

  • ធនាគារ​ AmBank
  • ធនាគារ​ Bank​ Islam
  • ធនាគារ​ CIMB
  • ធនាគារ​ Hong​ Leong​
  • ធនាគារ​ Maybank
  • ធនាគារ​ OCBC​ Malaysia
  • ធនាគារ​ Public​ Bank
  • ធនាគារ​ UOB​ Malaysia
  • Boost​ eWallet​ (Axiata​ Digital)
  • FavePay
  • Finexus​ Cards
  • GHL​ Cardpay
  • Razer​ Merchant​ Services
  • Touch​ n’​ Go​ Digital​ (TnGD)

​ប្រទេស​វៀតណាម​

  • ធនាគារពាណិជ្ជ​ Tien​ Phong​ Commercial​ Joint​ Stock​ Bank​ (TPBank)
  • ធនាគារ​ Bank​ for​ Investment​ and​ Development​ of​ Vietnam​ (BIDV)
  • ធនាគារ Military Commercial Joint Stock Bank (MB Bank)
  • ធនាគារ National Citizen Commercial Joint Stock Bank (NCB)
  • ធនាគារ VietUnion Online Services Corporation (PAYOO)
  • ធនាគារ Joint Stock Commercial Bank for Foreign Trade of Vietnam (Vietcombank - VCB)
  • ធនាគារ PayME Technology Joint Stock Company (PAYME)

ប្រទេស​ថៃ​

  • ធនាគារ​ Bangkok
  • ធនាគារ​ Ayudhya
  • ​ធនាគារ​ Kasikornbank​ (KBank)
  • ធនាគារ​ Krungthai
  • ​ធនាគារពាណិជ្ជ​ Siam​ Commercial​ (SCB)

​របៀប​ទូទាត់​ជាមួយ​ DuitNow​ QR​ VietQR Global​ ឬ​ Prompt​ Pay​ QR​ តាម​ ABA​ Mobile

​អតិថិជន​ ABA​ Mobile​ ត្រូវ​មាន​គណនី​ប្រាក់​រៀល​ ដើម្បី​ទូទាត់​ប្រាក់​ជាមួយ​កូដ​ ‘DuitNow​ QR’​ ‘VietQR Global’​ ឬ​ 'Prompt​ Pay​ QR'​ ។​ គណនី​ប្រាក់​រៀល​ អាច​បើក​បាន​យ៉ាង​ងាយស្រួល​ និង​ឥត​គិតថ្លៃ​ពី​អេប​ផ្ទាល់​ ដោយ​ចាយ​ពេល​មិន​ដល់​មួយ​នាទី​។​ ពេល​បើក​រួច​ អ្នក​អាច​ប្រើ​គណនី​នោះ​ដើម្បី​ទូទាត់​ និង​ប្រើប្រាស់​សម្រាប់​តម្រូវការ​ផ្សេងៗ​បាន​ភ្លាមៗ​។

​ ​ដើម្បី​ប្រើ​ ABA​ Mobile​ ទូទាត់​ជាមួយ​ ‘DuitNow​ QR’​ ‘VietQR Global’​ ឬ​ 'Prompt​ Pay​ QR'​ ពេល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ប្រទេស​វៀតណាម​ ឬ​ ប្រទេស​ថៃ​

  • ​បើកមុខ​ងារ​ ABA​ ស្គែ​ន​ នៅ​លើ​អេប​ ABA​ Mobile
  • ​ស្គែ​ន​ DuitNow​ QR’​ ‘VietQR Global’​ ឬ​ 'Prompt​ Pay​ QR'​ ដែល​អ្នកលក់​ដាក់​បង្ហាញ​
  • ​ដាក់​ចំនួន​ទឹកប្រាក់​1​ និង​បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​កូដ​ PIN​ ABA​ Mobile​ របស់​អ្នក​។​

1​ កម្រិត​ប្រតិបត្តិការ​សម្រាប់​ការ​ទូទាត់​ជាមួយ​ Prompt​ Pay​ QR/​ VietQR Global​ គឺ​ 10​ លាន​រៀល​ ក្នុង​មួយ​ថ្ងៃ​ និង​ DuitNow​ QR​ គឺ​ 2.9​ លាន​រៀល​ ក្នុង​មួយ​ថ្ងៃ​។

​ ​ដើរ​ទិញ​កំសាន្ត​នៅ​ប្រទេស​ថៃ​ វៀតណាម​ និង​ម៉ា​ឡេ​ស៊ី​ ដោយ​មាន​ទំនុកចិត្ត​ជាមួយ​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​ ដោយ​ស្គែ​ន​បង់ប្រាក់​តាម​ DuitNow​ QR’​ ‘VietQR Global’​ ឬ​ 'Prompt​ Pay​ QR'​ មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​!

វា​គឺជា​ប្រព័ន្ធ​ទូទាត់​កូដ​ QR​ ស្ដង់ដារ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ ABA​ Mobile​ ស្គែ​ន​បង់ប្រាក់​នៅ​តាម​បណ្ដា​ហាង​លក់ដូរ​ (​ប្រភេទ​អាជីវកម្ម​)​ ដែល​មាន​រូប​សញ្ញា​ 'DuitNow​ QR/VietQR​ Global/PromptPay'​ នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​ វៀតណាម​ និង​ថៃ​ ពី​ធនាគារ​៖ប្រទេស​ម៉ា​ឡេ​ស៊ី​
  • ធនាគារ​ AmBank
  • ធនាគារ​ Bank​ Islam
  • ធនាគារ​ CIMB
  • ធនាគារ​ Hong​ Leong​
  • ធនាគារ​ Maybank
  • ធនាគារ​ OCBC​ Malaysia
  • ធនាគារ​ Public​ Bank
  • ធនាគារ​ UOB​ Malaysia
  • Boost​ eWallet​ (Axiata​ Digital)
  • FavePay
  • Finexus​ Cards
  • GHL​ Cardpay
  • Razer​ Merchant​ Services
  • Touch​ n’​ Go​ Digital​ (TnGD)
​ប្រទេស​វៀតណាម​
  • ធនាគារពាណិជ្ជ​ Tien​ Phong​ Commercial​ Joint​ Stock​ Bank​ (TPBank)
  • ធនាគារ​ Bank​ for​ Investment​ and​ Development​ of​ Vietnam​ (BIDV)
  • ធនាគារ Military Commercial Joint Stock Bank (MB Bank)
  • ធនាគារ National Citizen Commercial Joint Stock Bank (NCB)
  • ធនាគារ VietUnion Online Services Corporation (PAYOO)
  • ធនាគារ Joint Stock Commercial Bank for Foreign Trade of Vietnam (Vietcombank - VCB)
  • ធនាគារ PayME Technology Joint Stock Company (PAYME)
ប្រទេស​ថៃ​
  • ធនាគារ​ Bangkok
  • ធនាគារ​ Ayudhya
  • ​ធនាគារ​ Kasikornbank​ (KBank)
  • ធនាគារ​ Krungthai
  • ​ធនាគារពាណិជ្ជ​ Siam​ Commercial​ (SCB)
​បាទ​/​ចាស​ អាច​ប្រើប្រាស់​បាន​ ឲ្យ​តែ​មាន​អ៊ីនធឺណិត​ និង​មាន​ទឹកប្រាក់​គ្រប់គ្រាន់​។​
​អ្នក​អាច​ស្វែងរក​អាជីវករ​ “DuitNow​ QR​ /​ VietQR​ Global​ /​ PromptPay”​ ដែល​មាន​សិទ្ធិ​អនុញ្ញាត​នៅ​ទូ​ទាំង​ប្រទេស​។​ សូម​មើល​ឡូ​ហ្គោ​ QR​ DuitNow​ QR​ /​ VietQR​ Global​ /​ PromptPay​ ខាងក្រោម​៖​

  • សម្រាប់អតិថិជនដែលមានគណនីគោល ជារូបិយប័ណ្ណរៀល៖
    • បើកកម្មវិធី ABA Mobile
    • ស្គែ​ន​លើ​កូដ​ QR​ របស់​ពាណិជ្ជករ​ ដែល​មាន​ឡូ​ហ្គោ​ “DuitNow​ QR​ /​ VietQR​ Global​ /​ PromptPay”​។​
    • ដាក់ចំនួនទឹកប្រាក់សម្រាប់ (QR ថេរ) / មិនចាំបាច់វាយបញ្ចូលទឹកប្រាក់សម្រាប់ (QR ចរន្ដ)។
    • អតិថិជននឹងឃើញចំនួនទឹកប្រាក់ដែលកាត់ចេញពីគណនីប្រាក់រៀល ផ្អែកលើទឹកប្រាក់ដែលអតិថិជនទូទាត់។
    • ចុច “បង់ឥឡូវ”
    • បញ្ជាក់ចំនួនលេខ PIN 4 ខ្ទង់
    • ទូទាត់ជោគជ័យ
  • សម្រាប់អតិថិជនដែលមានគណនីគោល មិនមែនជារូបិយប័ណ្ណរៀល៖
    • បើកកម្មវិធី ABA Mobile
    • ស្គែ​ន​លើ​កូដ​ QR​ របស់​ពាណិជ្ជករ​ ដែល​មាន​ឡូ​ហ្គោ​ “DuitNow​ QR​ /​ VietQR​ Global​ /​ PromptPay”​។​
    • ជ្រើសរើសគណនី ពីបញ្ជីគណនី (គណនីរៀលប៉ុណ្ណោះ)។
    • ដាក់ចំនួនទឹកប្រាក់សម្រាប់ (QR ថេរ) / មិនចាំបាច់វាយបញ្ចូលទឹកប្រាក់សម្រាប់ (QR ចរន្ដ)។
    • អតិថិជននឹងឃើញចំនួនទឹកប្រាក់ដែលកាត់ចេញពីគណនីប្រាក់រៀល ផ្អែកលើទឹកប្រាក់ដែលអតិថិជនទូទាត់។
    • ចុច “បង់ឥឡូវ”
    • បញ្ជាក់ចំនួនលេខ PIN 4 ខ្ទង់
    • ទូទាត់ជោគជ័យ
  • សម្រាប់អតិថិជនដែលមិនមានគណនីរៀល នៅក្នុងបញ្ជីគណនី៖
    • អតិថិជនអាចបង្កើតគណនីសន្សំជារូបិយប័ណ្ណរៀលដោយខ្លួនឯង។
    • បន្ទាប់ពីអតិថិជនបង្កើតគណនីរៀលដោយជោគជ័យរួច សូមដំណើរការការទូទាត់ដូចបានរៀបរាប់ខាងលើនៅចំណុចទី 2។
* សេវាទូទាត់នេះ អនុវត្តចំពោះអតិថិជន ABA ដែលបានឆ្លងកាត់នីតិវិធី ស្គាល់អតិថិជន (KYC) ដោយឡែក ម្ចាស់គណនីរហ័សមិនអាចប្រើប្រាស់សេវានេះបានទេ។ (ម្ចាស់គណនីរហ័ស ABA នឹងទទួលបានសារ “ QR មិនត្រឹមត្រូវ” នៅពេលពួកគេទូទាត់ជាមួយ Thai QR)។
អ្នក​គ្រាន់តែ​បើក​អេប​ម្ដងទៀត​ ហើយ​ផ្ទៀងផ្ទាត់​ប្រវត្តិ​ប្រតិបត្តិការ​របស់​អ្នក​ ដើម្បី​ពិនិត្យ​ថា​តើ​ការ​ទូទាត់​របស់​អ្នក​បាន​ជោគជ័យ​ឬ​នៅ​ —​ តម្រូវ​ឲ្យ​បើក​អ៊ីនធឺណិត​។​ ​ប្រសិនបើ​ការ​ទូទាត់​មិន​ទាន់​បាន​ជោគជ័យ​ អ្នក​អាច​ព្យាយាម​ទូទាត់​ម្ដងទៀត​។​ ហើយ​បើ​នៅ​តែ​មាន​បញ្ហា​ សូម​ទាក់ទង​មក​មជ្ឈមណ្ឌល​ទំនាក់ទំនង​របស់​យើងខ្ញុំ​តាម​រយៈ​អ៊ីមែល​ info@remove-this.ababank.com ឆាត​តាម​ Facebook​ Messenger,​ ឆាត​តាម​អន​ឡាញ​ ឬ​ទាក់ទង​មក​លេខ​ប្រចាំការ​របស់​យើង​ 1800​ 203​ 203​ /​ 098​ 203​ 203​ /​ 098​ 203​ 333​ ដែល​រង់ចាំ​បម្រើសេវា​ 24​ ម៉ោង​ លើ​24​ម៉ោង​។​
សូម​ទំនាក់ទំនង​មក​យើងខ្ញុំ​តាម​រយៈ​អ៊ីមែល​ info@remove-this.ababank.com​ ឆាត​តាម​ Facebook​ Messenger,​ ឆាត​តាម​អន​ឡាញ​ ឬ​ទាក់ទង​មក​លេខ​ប្រចាំការ​របស់​យើង​ 1800​ 203​ 203​ /​ 098​ 203​ 203​ /​ 098​ 203​ 333​។​ នៅ​ពេល​ទំនាក់ទំនង​មក​កាន់​យើងខ្ញុំ​ សូម​ផ្ញើ​ព័ត៌មាន​ប្រតិបត្តិការ​របស់​អ្នក​ ដើម្បី​ឲ្យ​ក្រុមការងារ​យើងខ្ញុំ​ ដោះស្រាយ​ជូន​។​
​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ចំនួន​ទឹកប្រាក់​ទូទាត់​ សូម​ពិនិត្យ​តារាង​លក្ខខណ្ឌ​ និង​កម្រិត​ប្រតិបត្តិការ​ដូច​ខាងក្រោម​៖​
​ប្រភេទ​គណនី​ អត្រា​ប្ដូរ​រូបិយប័ណ្ណ​ក្នុង​មួយ​ប្រតិបត្តិការ​ ថ្លៃ​សេវា​ប្រតិបត្តិការ កម្រិត​ប្រតិបត្តិការ​ក្នុង​មួយ​លើក​/​ប្រចាំ​ថ្ងៃ ចំនួន​ដង​នៃ​ប្រតិបត្តិការ
  • គណនី​ ABA​ ពេញលេញ​ (Full​ KYC)
  • ​គណនី​រហ័ស​ ABA​ Mobile​
0% (​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​) ឥត​គិតថ្លៃ ​2.9​ លាន​រៀល​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ មិន​កំណត់​
1%​ (​ក្នុង​ប្រទេស​វៀតណាម​ និង​ថៃ​)​ 1០ លានរៀលក្នុងប្រទេសវៀតណាម និងថៃ

របៀបដោនឡូត ABA Mobile

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធីដោយ​ឥត​គិតថ្លៃ ហើយរីករាយជាមួយសេវាធនាគារទំនើបនៅលើ ABA Mobile ។​

    

ប្រសិនបើអ្នកមិនទាន់គណនី ABA អ្នកអាចបើកភ្លាមៗនៅក្នុង ABA Mobile តាមរយៈមុខងារ គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)​ ឬអញ្ជើញទៅសាខា ABA ណាមួយ ដើម្បីបើកគណនី។ ក្នុងករណីមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងមកកាន់យើងខ្ញុំតាមលេខ 1 800 203 203 (ឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។