គណនីបត់បែនប្រាក់រៀលតាមទូរស័ព្ទ

ប្រាក់រៀលក្នុងកម្មវិធី ABA Mobile ពិតជានាំមកនូវប្រយោជន៍ច្រើនសម្រាប់លោកអ្នក! គ្រាន់តែចុចពីរបីប៉ក់ក្នុងទូរស័ព្ទដៃ លោកអ្នកអាចចាប់ផ្តើមការសន្សំដែលមានការប្រាក់ខ្ពស់ ហើយទឹកប្រាក់នោះនៅតែអាចដកប្រើប្រាស់បានភ្លាមៗ និងគ្រប់ពេលដែលលោកអ្នកត្រូវការ។
ជាមួយបញ្ញើបត់បែនប្រាក់រៀលតាមទូរស័ព្ទ (KHR) លោកអ្នកអាចដក/ដាក់ប្រាក់ដោយមិនកំណត់ ជាមួយការប្រាក់ខ្ពស់ និងទទួលការទូទាត់ការប្រាក់រៀងរាល់ត្រីមាស។
មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។
| ប្រាក់បញ្ញើដំបូង | 1 លានរៀល |
| សមតុល្យបន្តអប្បបរមា | 1 លានរៀល |
| អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)1 | 1.00% |
| ការទូទាត់ការប្រាក់ | រៀងរាល់ 1 ខែ ម្តង ឬ ពេលបិទគណនី |
| សៀវភៅធនាគារ | មិនផ្តល់ជូនឡើយ។ |
| ចំនួនគណនី | អនុញ្ញាតឲ្យបើកបាន 3 គណនី (មិនរាប់បញ្ចូលគណនីដែលបានបើកនៅបញ្ជរធនាគារ) |
| បើកតាម | តាមកម្មវិធី ABA Mobile |
| ការដាក់ប្រាក់បន្ថែម |
|
| លក្ខខណ្ឌប្រតិបត្តិការ | អនុញ្ញាតតែប្រតិបត្ដិការតាមកម្មវិធី ABA Mobile តែប៉ុណ្ណោះ លើកលែងការដាក់ប្រាក់តាមបញ្ជរ |
| ការបិទគណនី | តាមកម្មវិធី ABA Mobile |
| ក្រដាសប្រាក់ទទួលយក | ក្រដាសប្រាក់រៀលគ្រប់ប្រភេទដែលមានស្ថានភាពត្រឹមត្រូវ។ |
| បិទគណនី | ឥតគិតថ្លៃ |
| សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ |
| តាមកម្មវិធីទូរស័ព្ទ2 | ឥតគិតថ្លៃ |
| គណនីមិនមានសកម្មភាព | ឥតគិតថ្លៃ |
| ថ្លៃពិន័យលើការបោះបង់3 | អនុវត្តចំពោះ CIF មិនដំណើរការ សម្រាប់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ឬច្រើនជាងនេះ |
| លិខិតបញ្ជាក់សមតុល្យគណនី/លិខិតបញ្ជាក់គណនី4 | 40,000 រៀល/សន្លឹក |
| ការបញ្ជាក់សវនកម្ម5 | 40,000 រៀល/ថ្ងៃបញ្ជាក់ |
| វីធីចូលទៅកាន់គណនី |
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 ការប្រាក់បង្គរប្រចាំថ្ងៃ ក្នុងរយៈពេល 365 (បីរយហុកសិបប្រាំ) ថ្ងៃក្នុងមួយឆ្នាំ ដោយគិតចំនួនថ្ងៃជាក់ស្ដែងនៃខែ។
2 មានសម្រាប់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។
3 ពិន័យលើការបោះបង់ ចំណាំ៖ CIF មិនដំណើរការ សំដៅលើ CIF ទាំងឡាយណា ដែលមិនមានប្រតិបត្តិការណាមួយនៅលើគណនីរបស់ខ្លួន តាមរយៈពេលកំណត់ដូចខាងក្រោម៖
| រយៈពេលបោះបង់ | ថ្លៃពិន័យ (សម្រាប់អតិថិជនម្នាក់) |
| ឆ្នាំទី 1 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 2 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 3 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 4 | 50.00 ដុល្លារ / 200,000 រៀល |
| ឆ្នាំទី 5 | 100.00 ដុល្លារ / 400,000 រៀល |
4 ម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត អាចធ្វើការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនីនិងលិខិតបញ្ជាក់គណនីបាន។ ភ្នាក់ងារមានសិទ្ធិអនុញ្ញាតក៏អាចស្នើលិខិតនេះបានដែរ ប្រសិនបើទទួលបានសិទ្ធិអនុញ្ញាតពីភាគីម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត។ បើមិនទាន់ចាត់តាំងភ្នាក់ងារនោះទេ នោះម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត ត្រូវតែចាត់ចែងទៅតាមនីតិវិធីចាត់តាំងភ្នាក់ងារ។
5 ការគិតថ្លៃ ផ្អែកលើចំនួនថ្ងៃដែលស្នើសុំ។
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនី បញ្ញើបត់បែនប្រាក់រៀលតាមទូរស័ព្ទបាន អ្នកត្រូវ៖
|
អត់ទាន់មានកម្មវិធី ABA Mobile មែន?
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

