អាករលើតម្លៃបន្ថែមសម្រាប់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តឲ្យ ធនាគារ ABA ទទួលសេវា ពន្ធអាករលើតម្លៃបន្ថែមសម្រាប់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ពន្ធអាករលើតម្លៃបន្ថែមប្រចាំខែ និងការចុះបញ្ជីពន្ធដារ) ដែលអាចបង់បានតាមមធ្យោបាយពីររួមមាន ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងវិបសាយរបស់ អគ្គនាយកដ្ឋានពន្ធដារ (GDT) និងតាមរយៈ ការផ្ទេរប្រាក់ពីក្រៅប្រទេសតាមប្រព័ន្ធ SWIFT ។

ABA PAY
កាតឥណទាន/កាតឥណពន្ធ
តាមប្រព័ន្ធ SWIFT
ការទូទាត់តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងវិបសាយរបស់ អគ្គនាយកដ្ឋានពន្ធដារ (GDT)
ការទូទាត់តាមរយៈ ABA PAY
អ្នកជាប់ពន្ធអនិវាសនជន អាចប្រើប្រាស់អ្នកតំណាងរបស់ខ្លួន ឬភ្នាក់ងារសេវាកម្មពន្ធដារណាមួយជំនួសខ្លួន ដើម្បីរៀបចំទូទាត់បង់ប្រាក់ជូន អគ្គនាយកដ្ឋានពន្ធដារ ជាមួយ ABA PAY ប្រសិនបើទូទាត់ពីគណនីធនាគារក្នុងស្រុក។
- ចូលទៅកាន់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងវិបសាយរបស់ អគ្គនាយកដ្ឋានពន្ធដារ (GDT)
- ចុចលើពាក្យ “បង់ប្រាក់ពន្ធ” បន្ទាប់មកចុចលើពាក្យ “ABA PAY”
- បន្ទាប់មកធ្វើការទូទាត់ដោយផ្ទាល់ពីគណនី ABA ដោយប្រើកម្មវិធី ABA Mobile ស្គែនកូដ QR ដែលបង្ហាញ។
ការទូទាត់ប្រាក់ពន្ធជាមួយ កាតឥណទាន / កាតឥណពន្ធ
- ចូលទៅកាន់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងវិបសាយរបស់ អគ្គនាយកដ្ឋានពន្ធដារ (GDT)
- ចុចប៊ូតុង “បង់ប្រាក់ពន្ធ” ពេលនោះ ប្រព័ន្ធនឹងបង្ហាញព័ត៌មានទឹកប្រាក់សរុបអាករលើតម្លៃបន្ថែមដែលត្រូវបង់
- បន្ទាប់មក ជ្រើសរើស “កាតឥណពន្ធ/កាតឥណទាន” សម្រាប់ការទូទាត់តាមអនឡាញភ្លាមៗ ដោយមធ្យោបាយនេះ ក៏អាចប្រើបានសម្រាប់ការបង់ពន្ធសូន្យផងដែរ។
កំណត់សម្គាល់៖
- ប្រសិនបើពន្ធដែលអ្នកត្រូវបង់ជាការប្រកាសពន្ធសូន្យ អ្នកនឹងត្រូវបង់តែ 2,000 រៀលទេ។
- អត្រាតម្លៃប្រតិបត្តិការ (MDR) នឹងត្រូវអនុវត្ត សម្រាប់ការទូទាត់តាមកាតឥណទាន/កាតឥណពន្ធ ដែលចេញដោយធនាគារផ្សេង ក្រៅពី ABA ។
ផ្ទេរប្រាក់ពីក្រៅប្រទេសតាមប្រព័ន្ធ SWIFT
- បំពេញព័ត៌មានទឹកប្រាក់សរុបអាករលើតម្លៃបន្ថែមត្រូវបង់ នៅក្នុងទម្រង់បង់ប្រាក់ពន្ធ P101 ឬពាក្យស្នើសុំបង់ប្រាក់ពន្ធអាករលើតម្លៃបន្ថែម ដែលបានព្រីនចេញពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក
- ផ្ទេរប្រាក់ (រួមមាន ចំនួនទឹកប្រាក់ពន្ធ, កម្រៃសេវា/បន្ទុកផ្សេងៗ និងអត្រាប្ដូរប្រាក់) ពីធនាគារក្រៅប្រទេស មកធនាគារ ABA ដែលជាធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចមានបញ្ជាក់លម្អិតនៅក្នុង *ព័ត៌មានតម្រូវសម្រាប់ទទួលប្រាក់អន្ដរជាតិតាមប្រព័ន្ធផ្ទេរប្រាក់ SWIFT* យ៉ាងយូរ 3ថ្ងៃ (ថ្ងៃធ្វើការ) មុនថ្ងៃផុតកំណត់បង់ពន្ធ
- បន្ទាប់ពីផ្ទេរប្រាក់រួច សូមផ្ញើអ៊ីមែលមកធនាគារ ABA តាមរយៈអាសយដ្ឋាន abataxsupport@ababank.com ដោយភ្ជាប់មកជាមួយទម្រង់បង់ប្រាក់ពន្ធ P101 ឬពាក្យស្នើសុំបង់ប្រាក់ពន្ធអាករលើតម្លៃបន្ថែម និងវិក្កយបត្រផ្ទេរប្រាក់ ដើម្បីស្នើសុំបង់ពន្ធ។
- ក្រោយពេលបង់ពន្ធរួច ធនាគារនឹងឆ្លើយតបទៅកាន់អ៊ីមែល ដោយភ្ជាប់នូវបង្កាន់ដៃបង់ពន្ធ ទៅកាន់អ្នកជាប់ពន្ធ។ អ្នកជាប់ពន្ធ ក៏អាចពិនិត្យមើលនៅក្នុងប្រព័ន្ធវិបសាយអគ្គនាយកដ្ឋានពន្ធដារផងដែរ ដោយប្រព័ន្ធនឹងប្ដូរស្ថានភាពពី “មិនទាន់បង់” ទៅ “បានបង់”។
កំណត់សម្គាល់៖
- កម្រៃសេវាផ្ទេរប្រាក់៖ 0.10% (តិចបំផុត 10ដុល្លារ នឹងត្រូវកាត់ចេញ មុនពេលធ្វើការប្ដូរប្រាក់នោះទៅជារូបិយប័ណ្ណប្រាក់រៀល)
- ទឹកប្រាក់មិនគ្រប់គ្រាន់ មិនអាចធ្វើប្រតិបត្តិការបង់ពន្ធបានទេ
- សំណើបង់ពន្ធ ត្រូវផ្ញើមកកាន់ ABA យ៉ាងយូរ 3ថ្ងៃ (ថ្ងៃធ្វើការ) មុនថ្ងៃផុតកំណត់បង់ពន្ធ
- ការទូទាត់ដែលធ្វើឡើងក្រោយម៉ោង 4រសៀល ឬមិនចំថ្ងៃធ្វើការ នឹងត្រូវដំណើរការនៅថ្ងៃធ្វើការបន្ទាប់។
ប្រសិនបើអ្នកមានចម្ងល់ និងត្រូវការព័ត៌មាន ឬត្រូវការឲ្យយើងខ្ញុំជួយ សូមទូរស័ព្ទមកយើងខ្ញុំតាមទូរស័ព្ទលេខ 098 206 206 ឬអញ្ជើញមក សាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត និងជួបជាមួយបុគ្គលិក ផ្នែកទំនាក់ទំនង អតិថិជនរបស់យើងខ្ញុំ ដែលនឹងជួយណែនាំអ្នកក្នុងដំណើរការបង់ពន្ធនេះ។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

