ផ្ទេរតាម Ria
ABA និង Ria ផ្តល់នូវមធ្យោបាយផ្ទេរប្រាក់យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់លោកអ្នក។ ជាមួយនឹងសេវាផ្ទេរប្រាក់ Ria លោកអ្នកអាចផ្ញើប្រាក់បានភ្លាមៗ មិនថាដកជាសាច់ប្រាក់ ឬផ្ទេរចូលគណនីធនាគារនោះឡើយ ជាពិសេសមិនគិតថ្លៃសេវាពីអ្នកទទួលឡើយ។
Ria បានបង្កើតបណ្តាញសាខាទូលំទូលាយជាង 447,000 កន្លែងនៅទូទាំងពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី នេប៉ាល់ ម៉ាឡេស៊ី ឥណ្ឌា ថៃ អូស្ត្រាលី ហ្វីលីពីន វៀតណាម សិង្ហបុរី និងប្រទេសដ៏ទៃជាច្រើនទៀត។
ហេតុអ្វីត្រូវប្រើប្រាស់ Ria?
Ria ផ្តល់សេវាផ្ទេរ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈបណ្តាញភ្នាក់ងាររបស់ខ្លួននៅទូទាំងពិភពលោក។ Ria មានភាព៖
- សាមញ្ញ និងប្រើប្រាស់បានគ្រប់គ្នា៖ លោកអ្នកអាចផ្ញើប្រាក់ចេញពីគ្រប់សាខារបស់ធនាគារ ABA ដោយគ្រាន់តែបំពេញបែបបទផ្ទេរប្រាក់មួយប៉ុណ្ណោះ (មិនចាំបាច់មានគណនីធនាគារសម្រាប់ធ្វើការផ្ទេរឡើយ ប៉ុន្តែយើងលើកទឹកចិត្តឲ្យលោកអ្នកបើកគណនីធនាគារ ABA ដើម្បីធ្វើការផ្ទេរ និងទទួលប្រាក់បានកាន់តែងាយស្រួល)។
- រហ័ស និងងាយស្រួល៖ ជាមួយនឹងបណ្តាញភ្នាក់ងារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅជុំវិញពិភពលោក អ្នកនឹងមិនស្ថិតនៅឆ្ងាយពី Ria ឡើយ ហើយប្រាក់របស់អ្នកនឹងស្ថិតនៅកន្លែងដែលអ្នកត្រូវការ។
- មានបណ្តាញទូទាំងពិភពលោក - លោកអ្នកអាចផ្ញើនិងទទួលប្រាក់តាមរយៈបណ្តាញរបស់ Ria នៃទីតាំងចំនួន 447,000 កន្លែងទូទាំងពិភពលោក។ ចុចត្រង់នេះសំរាប់តារាងប្រទេស។
RIA ទទួល
ដើម្បីទទួលប្រាក់តាមរយៈ Ria នៅតាមសាខាធនាគារ ABA សូមធ្វើតាមការណែនាំដូចខាងក្រោម៖
- សូមទៅកាន់សាខាធនាគារ ABA ដែលជិតបំផុតនៅក្នុងតំបន់របស់អ្នក។ មុននឹងទៅ លោកអ្នកអាចត្រួតពិនិត្យប្រាក់ផ្ទេររបស់អ្នកជាមុនបានផងដែរតាមរយៈ Ria Money Transfer ។
- កុំភ្លេចភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្ថសញ្ញាណដែលមានសុពលភាព៖ លិខិតឆ្លងដែន (សម្រាប់ជនបរទេស) ឬអត្តសញ្ញាណប័ណ្ណ (សម្រាប់ជនជាតិខ្មែរ) ប្រសិនបើអ្នកមិនមានគណនីធនាគារ ABA ទេ។
- ត្រូវប្រាកដថាអ្នកមានលេខផ្ទៀតផ្ទាត់ពិសេសចំនួន 11 ខ្ទង់ ដែលអ្នកផ្ញើផ្តល់ឲ្យ។
- បំពេញបែបបទទទួលប្រាក់ Ria ហើយប្រគល់ជូនបេឡាកររបស់យើង។
- សាច់ប្រាក់របស់អ្នកនឹងត្រូវប្រគល់ជូន បន្ទាប់ពីព័ត៌មានលម្អិតរបស់អ្នកត្រូវបានផ្ទៀតផ្ទាត់ថាត្រឹមត្រូវ។
ឥឡូវលោកអ្នកអាចទទួលការផ្ទេរប្រាក់តាម Ria ហើយបញ្ចូលវាដោយផ្ទាល់ទៅក្នុងគណនីធនាគារ ABA របស់លោកអ្នក 24/7 ដោយប្រើកម្មវិធី ABA Mobile សូមចុចទីនេះ ដើម្បីស្វែងយល់បន្ថែម។
សូមអាន លក្ខខណ្ឌខាងក្រោមនេះឲ្យច្បាស់លាស់។ លក្ខខណ្ឌទាំងនេះ គឺជាការព្រមព្រៀង រវាងរូបអ្នក (“អ្នកទទួល”)និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (“ធនាគារ”) ទៅការប្រើប្រាស់សេវាផ្ទេរប្រាក់ Ria។
- អ្នកទទួលបានអះអាង និងបញ្ជាក់ថា រាល់ព័ត៌មានដែលផ្ដល់ជូនក្នុងទម្រង់បែបបទ គឺជាព័ត៌មានពិត និងត្រឹមត្រូវ ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវ រអាក់រអួលដំណើរការ និងការដកចេញ ដោយសារកំហុសឆ្គងព័ត៌មានរបស់អ្នកទទួល។
- អ្នកទទួលផ្ដល់សិទ្ធិឲ្យធនាគារ ធ្វើការពន្យារ បង្កក ឬបញ្ឈប់ការផ្ទេរប្រាក់ ក្នុងករណីដែលធនាគាររកឃើញថាការ ផ្ទេរនោះ មានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬមានការធ្វើខុសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិណាមួយ។
- អ្នកទទួល ធានាថាការផ្ទេរប្រាក់នេះ មិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬ ការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។ ធនាគារ ABA មានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេតអំពី សកម្មភាពសម្អាតប្រាក់/គោលការណ៍ស្វែងយល់អតិថិជន។
- អ្នកទទួល ធានាផ្ដល់ជូននូវព័ត៌មាន និង/ឬ ឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ប្រសិនបើតម្រូវដោយធនាគារ។
- ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្មនិងកម្រៃ ក៏ដូចជាលក្ខខណ្ឌនានាបានគ្រប់ពេលវេលាដោយមាន ឬមិនមានការជូនដំណឹងជាមុន។
- ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដោយអនុលោមតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិដូចជា បទបញ្ញតិ្តតុលាការ ការស៊ើបអង្កេត និងបទបញ្ជារបស់ធនាគារជាតិ។
- ធនាគារ ABA មិនទទួលខុសត្រូវលើការបង់ពន្ធ កាតព្វកិច្ច និងការចំណាយផ្សេងៗ ដែលនឹងអាចកើតមាននៅប្រទេសដែលជាដៃគូររបស់Ria ពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។
- មិនថា Ria ឬ ធនាគារABAនឹងមិនទទួលរ៉ាប់រងជូនអ្នកទទួលឡើយ ប្រសិនបើការបញ្ជូនទឹកប្រាក់មិនត្រូវបានធ្វើឡើងឬបញ្ជូនយឺតពេល ដែលបង្កឡើងដោយសារបណ្ដាញអេឡិកត្រូនិក ឬ បរិក្ខារអាក់ដំណើរការ ឬប្រព័ន្ធមិនដំណើរការ ឬហេតុការណ៍ណាមួយកើតដែលឡើង ឬបង្កឡើងដោយសារអ្នកផ្ញើបាន ផ្ដល់ព័ត៌មានមិនច្បាស់លាស់។
- ការផ្ទេរប្រាក់នេះត្រូវធ្វើឡើងសម្រាប់គោលបំណងប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រតិបត្តិការសម្រាប់គោលបំណងពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាតឡើយ។ សេវាកម្មផ្ទេរប្រាក់ Ria ឬ ធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការខាតបង់ដែលបង្កឡើងដោយសារ ការផ្ទេរប្រាក់ក្នុងគោលបំណងពាណិជ្ជកម្ម ធុរកិច្ច ទិញទំនិញ ឬគោលបំណងផ្សេងៗទៀត។
- ធនាគារ ABA និង សេវាកម្មផ្ទេរប្រាក់ Ria អាចនឹងធ្វើការកំណត់ចំនួនជាក់លាក់ក្នុងការផ្ទេរដូចជា ចំនួនទឹកប្រាក់ផ្ទេរក្នុងមួយប្រតិបត្តិការ ក្នុងមួយខែ ក្នុងអតិថិជនម្នាក់។ ការកំណត់នេះ អាចនឹងមានការផ្លាស់ប្ដូរ នៅពេលបន្តបន្ទាប់ទៀត ដោយមាន ឬមិនមានការជម្រាបជូនដំណឹងជាមុន។
- អ្នកទទួល ត្រូវផ្ដល់លេខសម្ងាត់11ខ្ទង់របស់Ria និងឯកសារបញ្ជាក់អត្តសញ្ញាណមានសុពលភាពដូចជា(អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) ដើម្បីអាចបើកសាច់ប្រាក់បាន។ ធនាគារ ABA និង សេវាកម្មផ្ទេរប្រាក់ Ria នឹងមិនទទួលខុសត្រូវសម្រាប់រាល់ការខាតបង់ដែលបង្កឡើង ដោយសារការប្រើប្រាស់មិនត្រឹមត្រូវ ឬបង្ហាញលេខសម្ងាត់ Ria ឬ ព័ត៌មានប្រតិបត្តិការឲ្យអ្នកដទៃដឹង។
ធនាគារ ABA មិនគិតថ្លៃសេវាសម្រាប់ការទទួលប្រាក់តាម Ria ទេ។ តារាងថ្លៃសេវាខាងក្រោមត្រូវបានរៀបចំឡើងសម្រាប់តែគោលបំណងផ្តល់ព័ត៌មានប៉ុណ្ណោះ។ សម្រាប់ថ្លៃសេវាផ្ទេរប្រាក់ជាក់ស្តែងពីប្រទេសផ្សេងៗមកកាន់ប្រទេសកម្ពុជា គឺអាចគិតថ្លៃពីអ្នកផ្ញើ ដូច្នេះសូមទាក់ទងសេវាកម្មអតិថិជន Ria តាមទូរស័ព្ទ +18005003994 or +60320503456 ឬអញ្ជើញទៅកាន់ទីតាំង Ria ដែលនៅជិតអ្នកបំផុត។
ថ្លៃផ្ញើមកកានប្រទេសកម្ពុជា
ផ្ញើពី | ផ្ញើចំនួន | ថ្លៃសេវា |
ម៉ាឡេស៊ី | MYR 1 - 1,500 | MYR 14 |
MYR 1,500 - 5,000 | MYR 20 | |
MYR 5,000 - 10,000 | MYR 30 | |
MYR 10,000 - 50,000 | MYR 45 | |
សិង្ហបុរី | SGD 1 - 1,000 | SGD 12 |
SGD 1,000 - 3,000 | SGD 15 | |
SGD 3,000 - 5,000 | SGD 20 | |
SGD 5,000 - 10,000 | SGD 30 | |
ប្រ៊ុយណេ | BND 1 - 1,000 | BND 10 |
BND 1,000 - 3,000 | BND 15 | |
BND 3,000 - 5,000 | BND 20 | |
BND 5,000 - 10,000 | BND 30 | |
ថៃ | THB 1 - 20,000 | THB 99 |
THB 20,000 - 50,000 | THB 199 | |
THB 50,000 - 100,000 | THB 299 | |
THB 100,000 - 250,000 | THB 399 | |
ជប៉ុន | JPY 1 - 10,000 | JPY 460 |
JPY 10,000 - 50,000 | JPY 880 | |
JPY 50,000 - 250,000 | JPY 1,480 | |
JPY 250,000 - 1,000,000 | JPY 1,980 | |
កូរ៉េ | USD 1 - 3,000 | USD 4 |
រុស្សី (ផ្ញើពី Qiwi Bank JSC) | USD 1 - 5,000 | 2% ឬ អប្បបរមា USD 3 |
EUR 1 - 5,000 | 2% ឬ អប្បបរមា EUR 3 | |
រុស្សី (ផ្ញើពី Unistream Commercial Bank) | EUR 1 - 500 | 2% ឬ អប្បបរមា EUR 2.5 |
EUR 501 - 1,000 | 1.85% | |
EUR 1,001 - 1,500 | 1.50% | |
EUR 1,501 - 2,000 | 1.25% | |
EUR 2,001 - 3,000 | 1% | |
EUR 3,001 - 5,000 | 0.85% | |
USD 1 - 500 | 2% ឬ អប្បបរមា USD 2.5 | |
USD 501 - 1,000 | 1.85% | |
USD 1,001 - 1,500 | 1.50% | |
USD 1,501 - 2,000 | 1.25% | |
USD 2,001 - 3,000 | 1% | |
USD 3,001 - 5,000 | 0.85% | |
អាឡឺម៉ង់ (ផ្ញើតាមរយះភ្នាក់ងារ) | EUR 1 - 500 | EUR 8 |
EUR 501 - 1,500 | EUR 15 | |
EUR 1,501 - 2,500 | EUR 24 | |
EUR 2,501 - 5,000 | EUR 35 | |
EUR 5,001 - 7,000 | EUR 40 | |
EUR 7,001 - 10,000 | EUR 80 | |
អាឡឺម៉ង់ (ផ្ញើតាមបណ្តាញឌីជីថល) | EUR 1 - 100 | EUR 4.5 |
EUR 101 - 250 | EUR 8.5 | |
EUR 251 - 500 | EUR 14.5 | |
EUR 501 - 1,000 | EUR 16.5 | |
EUR 1,001 - 1,500 | EUR 19.5 | |
EUR 1,501 - 3,000 | EUR 29.5 | |
EUR 3,001 - 4,000 | EUR 34.5 | |
EUR 4,001 - 5,000 | EUR 44.5 | |
អូស្ត្រាលី (ផ្ញើពី B&M) | USD 1 - 300 | USD 8 |
USD 301 - 750 | USD 10 | |
USD 751 - 1,200 | USD 15 | |
USD 1,201 - 1,500 | USD 20 | |
USD 1,501 - 2,000 | USD 25 | |
USD 2,001 - 3,000 | USD 30 | |
USD 3,001 - 4,500 | USD 35 | |
USD 4,501 - 5,000 | USD 40 | |
USD 5,001 ឡើងទៅ | USD 50 | |
អូស្ត្រាលី (ផ្ញើពី RMT.com) | USD 1 - 5,000 | AUD 15 សម្រាប់ទូទាត់តាមធនាគារដោយផ្ទាល់ (POLi) |
USD 1 - 5,000 | AUD 18 សម្រាប់ទូទាត់តាម កាតឥណពន្ធ/កាតឥណទាន | |
បារាំង (ផ្ញើតាមរយះភ្នាក់ងារ និង ហាងនានា) | EUR 1 - 100 | EUR 7 |
EUR 101 - 200 | EUR 9 | |
EUR 201 - 500 | EUR 11 | |
EUR 501 - 1,000 | EUR 14 | |
EUR 1,001 - 2,000 | EUR 19 | |
EUR 2,001 - 4,000 | EUR 34 | |
EUR 4,001 - 7,000 | EUR 54 | |
EUR 7,001 - 99,999 | EUR 1.25% | |
បារាំង (ផ្ញើតាមភ្នាក់ងារឌីជីថល) | EUR 1 - 100 | EUR 3 |
EUR 101 - 250 | EUR 5 | |
EUR 251 - 500 | EUR 7 | |
EUR 501 - 750 | EUR 8 | |
EUR 751 - 1,000 | EUR 10 | |
EUR 1,001 - 1,500 | EUR 15 | |
EUR 1,501 - 2,000 | EUR 20 | |
EUR 2,001 - 3,000 | EUR 30 | |
EUR 3,001 - 4,000 | EUR 40 | |
EUR 4,001 - 5,000 | EUR 50 | |
អុីតាលី (ផ្ញើពី B&M) | EUR 1 - 100 | EUR 4 |
EUR 101 - 999.99 | 4% | |
អុីតាលី (ផ្ញើតាមឌីជីថល) | EUR 1 - 200 | EUR 4.5 |
EUR 201 - 500 | EUR 7.5 | |
EUR 501 - 800 | EUR 12 | |
EUR 801 - 1,000 | EUR 15 | |
EUR 1,001 - 2,000 | EUR 30 | |
EUR 2,001 - 3,000 | EUR 45 | |
EUR 3,001 - 4,000 | EUR 60 | |
EUR 4,001 - 5,000 | EUR 75 | |
ចក្រភពអង់គ្លេស | Max USD 10,000 (~GBP 7,700) | 4% ឬ អប្បបរមា GBP 4 |
ចក្រភពអង់គ្លេស (ផ្ញើតាមឌីជីថល) | GBP 100 - 250 | GBP 4.5 |
GBP 251- 750 | GBP 8 | |
GBP 751- 1,000 | GBP 9 | |
GBP 1,001- 2,000 | GBP 14 | |
GBP 2,001 - 4,999 | GBP 16 | |
GBP 4,999 Max | GBP 16 | |
ស្វីស | CHF 1 -250 | CHF 7 |
CHF 251 - 500 | CHF 9 | |
CHF 501 - 750 | CHF 10 | |
CHF 751 - 1,000 | CHF 12 | |
CHF 1,001 - 1,500 | CHF 15 | |
CHF 1,501 -1,750 | CHF 18 | |
CHF 1,751 - 2,000 | CHF 20 | |
CHF 2,001 - 2,500 | CHF 23 | |
CHF 2,501 - 3,000 | CHF 28 | |
CHF 3,001 - 3,500 | CHF 32 | |
CHF 3,501 ឡើងទៅ | 1% នៃចំនួនទឹកប្រាក់ផ្ញើ |
ប្រសិនបើលោកអ្នកផ្ទេរប្រាក់ចេញពីប្រទេសអូស្ត្រាលី កាណាដា អេស្បាញ ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក អ្នកអាចពិនិត្យមើលថ្លៃសេវាប្រហាក់ប្រហែល ដោយអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- ចុចលើ riamoneytransfer.com/price-calculator/
- ចុចលើរូបទង់ជាតិនៅខាងជ្រុងលើខាងស្តាំ និងជ្រើសរើសប្រទេសប្រភព
- ជ្រើសរើស កម្ពុជា នៅត្រង់ "គោលដៅ"
- ជ្រើសរើស ជម្រើសការទូទាត់របស់អ្នក នៅត្រង់ "តើអ្នកនឹងទូទាត់ដោយរបៀបណា?"
- ជ្រើសរើសប្រាក់ ដុល្លារ នៅត្រង់ "រូបិយប័ណ្ណផ្ញើ"
- ជ្រើសរើសជម្រើស "តើពួកគេនឹងទទួលប្រាក់ដោយរបៀបណា?"
- បញ្ចូលចំនួនទឹកប្រាក់ត្រូវផ្ញើ
- ចុច "បន្ត" ដើម្បីពិនិត្យមើលថ្លៃសេវាប្រហាក់ប្រហែល
ព័ត៌មានសំខាន់
ចំនួនកំណត់ការទទួល ក្នុងមួយប្រតិបិត្តការ គី 9,999 ដុល្លារ។
RIA ផ្ញើ
Ria នឹងផ្លាស់ប្តូរថ្លៃសេវាពីមួយពេលទៅមួយពេល។ សម្រាប់ថ្លៃសេវាផ្ទេរប្រាក់ជាក់ស្តែងចុងក្រោយបង្អស់តាមគោលដៅនានា សូមអញ្ជើញទៅកាន់សាខាធនាគារយើងខ្ញុំ ឬទូរស័ព្ទមក 1 800 203 203 សម្រាប់ព័ត៌មានលម្អិត។
ដើម្បីផ្ញើប្រាក់តាមរយៈ Ria សូមអនុវត្តតាមការណែនាំខាងក្រោម៖
- សូមទៅកាន់សាខាធនាគារ ABA ដែលជិតបំផុតនៅក្នុងតំបន់របស់លោកអ្នក និងយកលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ឬអត្តសញ្ញាណប័ណ្ណ (សម្រាប់ជនជាតិខ្មែរ) ប្រសិនបើអ្នកមិនមានគណនីធនាគារ ABA ទេ។
- បំពេញបែបបទផ្ទេរប្រាក់ Ria ហើយប្រគល់ជូនបេឡាកររបស់យើង ជាមួយនឹងទឹកប្រាក់ដែលអ្នកចង់ផ្ញើ រួមទាំងថ្លៃសេវាផ្ទេរផងដែរ1។
- ទទួលយកលេខសម្ងាត់ផ្ទៀតផ្ទាត់ពិសេសចំនួន 11 ខ្ទង់2 (PIN code) ហើយបញ្ជូនលេខនេះទៅកាន់អ្នកទទួលប្រាក់ ដើម្បីឲ្យពួកគេអាចទៅបើកយកប្រាក់ពីភ្នាក់ងាររបស់ Ria នៅក្នុងប្រទេសរបស់ពួកគេបាន។
លោកអ្នកអាចត្រួតពិនិត្យប្រតិបត្តិការផ្ទេរប្រាក់របស់ខ្លួនតាមរយៈ Ria Money Transfer ។
ព័ត៌មានសំខាន់
- ចំនួនកំណត់សម្រាប់ការផ្ញើក្នុងរង្វង់ 30 ថ្ងៃសម្រាប់អតិថិជនម្នាក់គឺ 9,999 ដុល្លារ។ សម្រាប់ប្រទេសដែលមិនមាននៅក្នុងបញ្ជីនេះ សូមអញ្ជើញទៅកាន់សាខាធនាគារយើងខ្ញុំ ឬទូរស័ព្ទលេខ 1 800 203 203 សម្រាប់ព័ត៌មានលម្អិត។
- ចំនួនកំណត់ដែលទទួលបានក្នុងមួយប្រតិបត្តិការគឺ 9,999 ដុល្លារ។ មិនគិតថ្លៃសេវាសម្រាប់ RIA ទទួល នៅធនាគារ ABA។
- ថ្លៃសេវាកែប្រែ/បញ្ឈប់ប្រតិបត្តិការ គឺ 5 ដុល្លារក្នុងមួយប្រតិបត្តិការ។ សូមបំពេញពាក្យស្នើសុំនេះ ហើយយកទៅកាន់សាខាធនាគារ ABA ដែលនៅជិតអ្នកបំផុតភ្លាមៗ។
អ្នកអាចផ្ញើប្រាក់តាមរយៈសេវាផ្ទេរប្រាក់ក្រៅប្រទេស Ria ដោយផ្ទាល់ពីគណនី ABA របស់អ្នក 24/7 ដោយប្រើកម្មវិធី ABA Mobile។ ដើម្បីដឹងបន្ថែម សូមចុចត្រង់នេះ។
ព័ត៌មានសំខាន់
- ចំនួនកំណត់សម្រាប់ការផ្ញើក្នុងរង្វង់ 30 ថ្ងៃសម្រាប់អតិថិជនម្នាក់គឺ 9,999 ដុល្លារ។ សម្រាប់ប្រទេសដែលមិនមាននៅក្នុងបញ្ជីនេះ សូមអញ្ជើញទៅកាន់សាខាធនាគារយើងខ្ញុំ ឬទូរស័ព្ទលេខ 1 800 203 203 សម្រាប់ព័ត៌មានលម្អិត។
- ចំនួនកំណត់ដែលទទួលបានក្នុងមួយប្រតិបត្តិការគឺ 9,999 ដុល្លារ។ មិនគិតថ្លៃសេវាសម្រាប់ RIA ទទួល នៅធនាគារ ABA។
- ថ្លៃសេវាកែប្រែ/បញ្ឈប់ប្រតិបត្តិការ គឺ 5 ដុល្លារក្នុងមួយប្រតិបត្តិការ។ សូមបំពេញពាក្យស្នើសុំនេះ ហើយយកទៅកាន់សាខាធនាគារ ABA ដែលនៅជិតអ្នកបំផុតភ្លាមៗ។
សូមអាន លក្ខខណ្ឌខាងក្រោមនេះឲ្យបានច្បាស់លាស់។ លក្ខខណ្ឌទាំងនេះ គឺជាការព្រមព្រៀង រវាងរូបអ្នក (“អ្នកផ្ទេរ”) និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (“ធនាគារ ABA”) ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់ Ria។
- អ្នកផ្ទេរបានអះអាង និងបញ្ជាក់ថា រាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់ គឺត្រឹមត្រូវ និងពិតប្រាកដមែន ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការពន្យារ, អាក់ដំណើរការ, និងការដកចេញ ដែលបង្កឡើងដោយសារអ្នកផ្ទេរបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវនៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់។
- អ្នកផ្ទេរបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ញើនូវចំនួនទឹកប្រាក់ដែលបានផ្ទេរ រួមទាំងកម្រៃសេវាផ្សេងៗ។
- អ្នកផ្ទេរបានយល់ព្រម និងឯកភាពថា ធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ដែលកំណត់ដោយ Ria ដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
- អ្នកផ្ទេរ អនុញ្ញាតឲ្យធនាគារ ABA ធ្វើការពន្យារ បង្កក ឬលុបចោលការផ្ទេរប្រាក់ ប្រសិនបើធនាគាររកឃើញថា ការផ្ទេរប្រាក់នោះ មានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។
- អ្នកផ្ទេរ ធានាថាការផ្ទេរប្រាក់នេះ មិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬ ការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។ ធនាគារ មានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេតអំពីការសម្អាត និងគោលការណ៍ស្វែងយល់អតិថិជន។
- អ្នកផ្ទេរ ធានាផ្ដល់ជូននូវព័ត៌មាន និងឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ប្រសិនបើតម្រូវដោយធនាគារ។
- ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែតម្លៃសេវាកម្ម និងលក្ខខណ្ឌនានាគ្រប់ពេលវេលាដោយមាន ឬមិនការជូនដំណឹងជាមុន។
- ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដោយអនុលោមតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានជាអាទិដូចជា ការសម្រេចពីតុលាការ, ការស៊ើបអង្កេត, និងបទបញ្ជារបស់ធនាគារជាតិ។ អ្នកផ្ទេរ ក៏បានយល់ និងឯកភាពថា ព័ត៌មានអំពីការផ្ទេរប្រាក់ ត្រូវផ្ដល់ជូនដល់សេវា Ria ហើយព័ត៌មានបែបនេះអាចនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបី ដោយអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់របស់ប្រទេសជាដៃគូរបស់សេវាកម្ម Ria។
- ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬលុបចោល ធនាគារ ABA នឹងបង្វិលទឹកប្រាក់ផ្ទេរនោះ ទៅឲ្យអ្នកផ្ញើវិញ នៅពេលធនាគារទទួលបានប្រាក់ពី Ria ។ អ្នកផ្ទេរ បានយល់ និងឯកភាពថា Ria ឬធនាគារ ABA អាចនឹងគិតថ្លៃលុបចោលការផ្ទេរ និងកម្រៃផ្សេងៗ ហើយអត្រាប្ដូរប្រាក់ដែលបានអនុវត្តពេលផ្ទេរ អាចនឹងមានការផ្លាស់ប្ដូរផងដែរ។
- ធនាគារ ABA មិនទទួលខុសត្រូវលើការបង់ពន្ធ, កាតព្វកិច្ច, និងការចំណាយផ្សេងៗ ដែលនឹងអាចកើតមាននៅប្រទេសអ្នកទទួលសម្រាប់ការផ្ទេរប្រាក់នេះ។
- ធនាគារ ABA ឬ Ria នឹងមិនទទួលរ៉ាប់រងជូនអ្នកឡើយ ប្រសិនបើការបញ្ជូនទឹកប្រាក់មិនត្រូវបានធ្វើឡើងឬបញ្ជូនយឺតពេល ដែលបង្កឡើងដោយសារបណ្ដាញអេឡិកត្រូនិក ឬ រអាក់រអួលដំណើរការ ឬប្រព័ន្ធមិនដំណើរការ ឬ ករណីណាមួយកើតឡើងដែលហួសពីសមត្ថភាពគ្រប់គ្រងរបស់ Ria ឬ ធនាគារ ABA ឬបង្កឡើងដោយសារអ្នកផ្ញើបានផ្ដល់ព័ត៌មានមិនច្បាស់លាស់។
- ការផ្ទេរប្រាក់នេះត្រូវធ្វើឡើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រតិបត្តិការក្នុងគោលបំណងពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាតឡើយ។ Ria ឬ ធនាគារ ABA នឹងមិនទទួលខុសត្រូវសម្រាប់រាល់ការខាតបង់ដែលបង្កឡើងដោយសារ ការផ្ទេរប្រាក់ក្នុងគោលបំណងអាជីវកម្ម ឬគោលបំណងធុរកិច្ច ឬ ដើម្បីទិញទំនិញ ឬគោលបំណងផ្សេងៗទៀត។
- ការកំណត់បែបនេះ អាចនឹងមានការផ្លាស់ប្ដូរនៅពេលបន្តបន្ទាប់មកទៀតដោយមាន ឬមិនមានការជម្រាបជូនដំណឹងជាមុន។
- បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោយជោគជ័យ អ្នកផ្ទេរត្រូវផ្ដល់លេខសម្ងាត់ 11ខ្ទង់ របស់ Ria ទៅដល់អ្នកទទួល។ អ្នកផ្ទេរប្រាក់ត្រូវរក្សាទុកលេខសម្ងាត់ឲ្យបានល្អ ហើយផ្ដល់ជូនលេខសម្ងាត់នេះទៅបុគ្គលជាអ្នកទទួលប្រាក់ និងមិនត្រូវឲ្យភាគីទីបីដឹងឡើយ។ ធនាគារ ABA និង Ria នឹងមិនទទួលខុសត្រូវឡើយ សម្រាប់រាល់ការបាត់បង់ ដែលបង្កឡើងដោយការប្រើប្រាស់លេខសម្ងាត់ Ria មិនបានត្រឹមត្រូវ ឬបង្ហាញលេខសម្ងាត់ Ria និងព័ត៌មានប្រតិបត្តិការដល់ភាគីទីបី។
- ក្នុងករណីដែលមានការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការ អ្នកផ្ទេរ ត្រូវទទួលរ៉ាប់រងជូនធនាគារ ABA និងRia សម្រាប់ការទាមទារ ចំណាត់ការ នីតិក្រម ទំនួលខុសត្រូវ បណ្ដឹង ការខាតបង់ និងការចំណាយផ្សេងៗពាក់ព័ន្ធនឹងការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការនោះ។
ថ្លៃសេវាផ្ទេរប្រាក់
ប្រទេស | ចំនួន (ដុល្លារ) | ថ្លៃសេវា (ដុល្លារ)1 តាមភ្នាក់ងារ / តាមធនាគារ |
Uzbekistan, Kyrgyzstan, Kazakhstan, Moldova | 1 - 300 | 10 |
301 - 500 | 20 | |
501 - 1,000 | 30 | |
1,001 - 2,000 | 45 | |
2,001 - 9,999 | 60 | |
Bangladesh | 1 - 500 | 10 |
501 - 1,000 | 15 | |
1,001 - 1,500 | 20 | |
1,501 - 9,999 | 25 | |
Korea (South), France, Germany, Canada, Belgium, UK, Switzerland | 1 - 300 | 10 |
301 - 500 | 20 | |
501 - 1,000 | 25 | |
1,001 - 9,999 | 30 | |
Singapore | 1 - 500 | 5 |
501 - 1,000 | 10 | |
1,001 - 9,999 | 30 | |
Malaysia, Sri Lanka, India, Nepal | 1 - 500 | 6 |
501 - 1,000 | 8 | |
1,001 - 9,999 | 15 | |
Laos | 1 - 500 | 5 |
501 - 1,000 | 10 | |
1,001 - 2,500 | 20 | |
2,501 - 9,999 | 30 | |
Philippines, Vietnam, Indonesia | 1 - 500 | 6 |
501 - 9,999 | 8 | |
Ukraine, Australia, Pakistan, USA, UAE, Turkey, China | 1 - 9,999 | 15 |
Thailand | 1 - 500 | 5 |
501 - 1,000 | 10 | |
1,001 - 2,500 | 15 | |
2,501 - 9,999 | 20 |
បែបបទផ្ញើប្រាក់ Ria
ដើម្បីឲ្យការផ្ទេរប្រាក់របស់លោកអ្នកកាន់តែងាយស្រួល និងឆាប់រហ័ស យើងខ្ញុំបានបង្កើតបែបបទផ្ទេរប្រាក់តាម Ria ដែលលោកអ្នកអាចបំពេញបានដោយខ្លួនឯង។ ងាយៗ ដោយលោកអ្នកគ្រាន់តែដោនឡូតយកបែបបទណាមួយដែលលោកអ្នកត្រូវការ ដើម្បីបំពេញ និងព្រីនឲ្យហើយ រួចកាន់យកមកសាខាធនាគារ ABA ណាមួយដែលជិតលោកអ្នក។ ដើម្បីទាញយកបែបបទ សូមចុចលីងខាងក្រោម៖
- ពាក្យស្នើសុំទទួលប្រាក់តាម Ria (PDF, 44 KB)
- ពាក្យស្នើសុំផ្ទេរប្រាក់តាម Ria (PDF, 47 KB)
- ពាក្យស្នើសុំលុប/កែប្រែការផ្ទេរ (PDF, 504 KB)
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។