គណនីនិម្មិត

សេវាគណនីនិម្មិតរបស់ធនាគារ ABA ផ្តល់នូវដំណោះស្រាយឆ្លាតវៃ និងមានប្រសិទ្ធភាពសម្រាប់ ក្រុមហ៊ុន ឬអាជីវកម្មនានាដែលទទួលការទូទាត់ចំនួនទឹកប្រាក់ច្រើនៗ និងត្រូវចំណាយពេលយូរក្នុងការផ្ទៀងផ្ទាត់។ ប្រសិនបើអ្នកមានការលំបាកក្នុងការពិនិត្យថា អ្នកទូទាត់នោះជានរណាខ្លះ ហើយការផ្ទៀងផ្ទាត់ ត្រូវបានពន្យារពេលដោយសារដំណើរការដោយដៃមានការយឺតយ៉ាវ នោះសេវាគណនីនិម្មិត ABA ជាអ្វីដែលអ្នកត្រូវការ!

របៀបដំណើរការ

អត្ថប្រយោជន៍​សំខាន់ៗ​

ផ្ទៀងផ្ទាត់ភ្លាមៗតាមពេលវេលាជាក់ស្តែង

ប្រមូលការទូទាត់ពីបណ្តាញណាមួយ

មិនមានកំហុសឆ្គង ដូចការបង្កើតដោយដៃ

​កាត់បន្ថយចំណាយលើប្រតិបត្តិការ

ជាមួយគណនីនិម្មិត ABA អ្នកអាចបង្កើតគណនីនិម្មិតជាច្រើនក្រោមគណនីអាជីវកម្មមួយ ហើយអាចកំណត់គណនីនិម្មិតនីមួយៗសម្រាប់អតិថិជន អ្នកផ្គត់ផ្គង់ ភ្នាក់ងារ ឬសាខាដែលត្រូវទូទាត់ ដោយអាចពិនិត្យមើលរបាយការណ៍របស់អ្នកទូទាត់បានភ្លាមៗ។

គណនី​និម្មិត​ជាមួយ​ម៉ាស៊ីន​ ABA POS​

​ការ​ភ្ជាប់​គណនី​និម្មិត​ជាមួយ​ម៉ាស៊ីនទូទាត់​ ABA​ POS​ ជា​ដំណោះស្រាយ​ថ្មី​តែ​មួយ​គត់​ សម្រាប់​អាជីវកម្ម​នានា​ដែល​ទទួល​ និង​ដំណើរការ​ការ​ទូទាត់​​នៅ​តាម​សាខា​ ឬ​កន្លែង​លក់ដូរ​ ដែល​មាន​ទីតាំង​ផ្សេងៗ​គ្នា​។​ អាជីវកម្ម​នានា​អាច​ចូល​ប្រើប្រព័ន្ធ​ ផ្លែតហ្វម ABA Business​ និង​បង្កើត​គណនី​និម្មិត​សម្រាប់​ទីតាំង​លក់​ជា​ច្រើន​គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​តាម​កុំព្យូទ័រ​ និង​កំណត់​គណនី​និម្មិត​នោះ​សម្រាប់​ម៉ាស៊ីន​ POS​ នីមួយៗ​ ដែល​ជួយ​សម្រាល​បន្ទុក​ការងារ​យ៉ាងច្រើន​ ដោយ​មិន​ចាំបាច់​ផ្ទៀងផ្ទាត់​ម្ដង​មួយៗ​ដោយ​ដៃ​ ព្រមទាំង​រក្សា​រំហូរ​សាច់ប្រាក់​ ដែល​ប្រតិបត្តិការ​ធ្វើ​រួច​ភ្លាម​ ទិន្នន័យ​បង្ហាញ​ភ្លាម​ក្នុង​គណនី​ អាជីវកម្ម​ មិន​ថា​ប្រតិបត្តិការ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​សាខា​ ឬ​កន្លែង​លក់ដូរ​ណាមួយ​ឡើយ​។​

តើ​អ្នក​ណាខ្លះ​អាច​ទទួល​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​នេះ​?

ជាមួយគណនីនិម្មិត ABA ម្ចាស់អាជីវកម្មអាចប្រើប្រាស់បណ្តាញទូទាត់ក្នុងស្រុកណាមួយ ដើម្បីធ្វើការផ្ទេរប្រាក់ចូលក្នុងគណនីនិម្មិត។ ប្រាក់ទូទាត់ចូល នឹងត្រូវបានផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ និងភ្លាមៗ ដូច្នេះ អ្នកអាចបញ្ចេញឥណទានរបស់អតិថិជនបានលឿនជាងមុន បង្កើនការលក់ និងចំណេញពេលបន្ថែម ដើម្បីផ្ដោតលើអាជីវកម្មរបស់អ្នក ខណៈចំណាយលើប្រតិបត្តិការ ក៏ត្រូវបានកាត់បន្ថយ។ សេវាកម្មនេះអាចប្រើប្រាស់ផ្គួបផ្សំជាមួយនឹងផ្លែតហ្វម ABA Business ដូចជា ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host solution)។

គណនីអាជីវកម្ម ABA ទាំងអស់អាចប្រើសេវាកម្មនេះបានដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកមានបំណង ចង់ដឹងបន្ថែមថាតើ សេវាគណនីនិម្មិត ABA អាចផ្តល់អត្ថប្រយោជន៍ ក៏ដូចជាប្រសិទ្ធភាព ដល់អាជីវកម្មរបស់អ្នកកម្រិតណា សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន នៅតាមសាខាធនាគារ ABA ដែលនៅជិតអ្នកនៅថ្ងៃនេះ។ អ្នកក៏អាចទាក់ទងយើងខ្ញុំបានតាមទូរស័ព្ទលេខ 023 925 333 ឬទាក់ទងក្រុមការងារ ផ្នែក ផ្លែតហ្វម ABA Business របស់យើងខ្ញុំ តាមអ៉ីមែល digitalsupport@remove-this.ababank.com

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader