ភាគីពាណិជ្ជកម្ម

អ្នកទិញ៖ អ្នកដែលមានបំណងទិញទំនិញ ឬសេវាជាក់លាក់ណាមួយ ដើម្បីស្វែងរកអ្នកលក់ ហើយធ្វើការបញ្ជាទិញ។

គោលដៅចម្បងរបស់អ្នកទិញគឺ៖

  • ដើម្បីទទួលទំនិញ ឬសេវានៅក្នុងកម្រិតគុណភាព និងចំនួនដែលត្រូវការ។
  • ដើម្បីទទួលបានទំនិញ ឬសេវានៅតាមគោលដៅ និងពេលវេលាជាក់លាក់ណាមួយ។
  • ដើម្បីទូទាត់ជូនអ្នកលក់ឲ្យបានកាន់តែយឺតតាមដែលអាចធ្វើ ហើយតែនៅពេលដែលអ្នកលក់ បានបំពេញកាតព្វកិច្ចរបស់ខ្លួនបានពេញលេញ។
  • ដើម្បីទទួលហិរញ្ញប្បទានសម្រាប់ទិញទំនិញ ឬសេវា។

អ្នកលក់៖ អ្នកដែលមានបំណងលក់ទំនិញ ឬសេវាជាក់លាក់ណាមួយ ដើម្បីស្វែងរកអ្នកទិញ ហើយចាត់ចែងការប្រគល់ទំនិញ ឬសេវានោះ។

គោលដៅចម្បងរបស់អ្នកលក់គឺ៖

  • ប្រាកដថាអ្នកទិញនឹងទូទាត់សងបំណុលរបស់ខ្លួន។
  • ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ផលិតកម្ម និងការរៀបចំទំនិញ។
  • ដើម្បីប្រគល់ទំនិញ ឬសេវាឲ្យបានឆាប់តាមដែលអាចធ្វើបាន។
  • ដើម្បីទទួលបានការទូទាត់នៅក្នុងចំនួនទឹកប្រាក់ និងពេលវេលាជាក់លាក់មួយ។

រោងចក្រផលិត៖ អ្នកដែលផលិតទំនិញ ឬសេវា។ អាចលក់ទំនិញដោយខ្លួនឯង ឬដោយប្រើប្រាស់ ក្រុមហ៊ុនដទៃធ្វើជាអ្នកលក់។

ធនាគាររបស់អ្នកទិញ អាចជួយក្នុងការ៖

  • ស្វែងរកអ្នកផ្គត់ផ្គង់នៅទូទាំងពិភពលោក
  • ពិគ្រោះយោបល់ជាមួយអ្នកទិញ ហើយការពារអត្ថប្រយោជន៍របស់គាត់
  • រៀបចំ និងត្រួតពិនិត្យឯកសារ
  • ផ្ញើប្រាក់ទូទាត់
  • ផ្តល់ហិរញ្ញប្បទានពាក់ព័ន្ធនឹងការទិញនេះ។

ធនាគាររបស់អ្នកលក់ អាចជួយក្នុងការ៖

  • ស្វែងរកអ្នកទិញនៅទូទាំងពិភពលោក។
  • ពិគ្រោះយោបល់ជាមួយអ្នកលក់ និងការពារអត្ថប្រយោជន៍របស់គាត់។
  • រៀបចំ និងត្រួតពិនិត្យឯកសារ។
  • ទទួលប្រាក់ទូទាត់។
  • ផ្តល់ហិរញ្ញប្បទានពាក់ព័ន្ធនឹងការលក់នេះ។

អ្នកដឹកជញ្ជូន

ទំនិញអាចត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងមធ្យោបាយដឹកជញ្ជូនចម្រុះ (ច្រើនយ៉ាង)។ មធ្យោបាយដឹកជញ្ជូននេះគឺអាស្រ័យលើទីតាំងភូមិសាស្ត្រ លក្ខណៈនៃទំនិញ លក្ខខណ្ឌតម្រូវរបស់អ្នកទិញ ឬលទ្ធភាពរបស់អ្នកលក់។ អ្នកដឹកជញ្ជូនរួមមានក្រុមហ៊ុនដឹកជញ្ជូន សេវាកម្មប្រៃសណីយ៍ សេវាកម្មដឹកជញ្ជូន សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវដែក អ្នកដឹកជញ្ជូនតាមផ្លូវគោក។ល។ អ្នកដឹកជញ្ជូនជាទូទៅផ្តល់ឯកសារដឹកជញ្ជូនដែលបញ្ជាក់អំពីការប្រគល់ទំនិញ និងលក្ខខណ្ឌប្រគល់ទំនិញ។

ក្រុមហ៊ុនធានារ៉ាប់រង ទទួលខុសត្រូវលើរាល់ហានិភ័យនៃការបាត់បង់ទំនិញ ឬការខូចខាតនានាអំឡុង ពេលប្រគល់ទំនិញ។ ការធានារ៉ាប់រងនេះ អាចត្រូវបានផ្តល់ជូនដោយអ្នកលក់ ឬអ្នកទិញ ហើយចំនួន ទឹកប្រាក់នៃហានិភ័យដែលត្រូវទទួលខុសត្រូវ គឺអាស្រ័យលើលក្ខខណ្ឌនៃកិច្ចសន្យា និងជម្រើសនៃការ ប្រគល់ទំនិញ។

អង្គការរដ្ឋាភិបាល និងពាណិជ្ជកម្ម ប្រទេសនីមួយៗអាចដាក់កំហិតចំពោះការនាំចូលទំនិញជាក់លាក់មួយចំនួន ហើយតម្រូវឲ្យអ្នកទិញមាន អាជ្ញាប័ណ្ណនាំចូលសម្រាប់ទំនិញទាំងនេះ។ ប្រទេសដែលមានធនធានរូបិយប័ណ្ណបរទេសតិចតួចអាចផ្តល់អាទិភាពលើការទូទាត់សម្រាប់ទំនិញនាំចូល។ អ្នកទិញអាចត្រូវការត្រួតពិនិត្យ ឬធ្វើតេស្តទំនិញទាំងនេះ។ អង្គការផ្សេងៗដូចជាសភាពាណិជ្ជកម្ម សហជីពពាណិជ្ជកម្ម ក្រុមហ៊ុនអធិការកិច្ច ពន្ធគយ។ល។ ចូលរួម ដោយផ្ទាល់និងដោយប្រយោលនៅក្នុងប្រតិបត្តិការពាណិជ្ជកម្មនេះ។ ដូចគ្នាដែរចំពោះប្រទេសនាំចេញ។ អ្នកនាំចេញត្រូវតែ មានអាជ្ញាប័ណ្ណនាំចេញដើម្បីបំពេញការត្រួតពិនិត្យអនាម័យមុនពេលដឹកជញ្ជូន ដើម្បីបំពេញលក្ខខណ្ឌតម្រូវពន្ធគយ និងរដ្ឋាភិបាលសម្រាប់ប្រភេទទំនិញមួយចំនួន។

ភាគីទាំងអស់នៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ត្រូវសហការគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនង ជិតស្និទ្ធ និងបើកចំហចំពោះគ្នា ហើយត្រូវមាននីតិវិធីងាយស្រួលតាមដែលអាចធ្វើបាន។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការប្រឹក្សាពាក់ព័ន្ធនឹង ហិរញ្ញប្បទានពាណិជ្ជកម្ម សូមទាក់ទងមកក្រុមការងារប្រតិបត្តិការអន្តរជាតិ ABA តាមរយៈ tf@remove-this.ababank.com