សេវាផ្ទេរប្រាក់ UnionPay MoneyExpress
ABA និង UnionPay នាំយកសេវាផ្ទេរប្រាក់ UnionPay MoneyExpress ជាសេវាផ្ទេរប្រាក់ សុវត្ថិភាព ងាយស្រួល និងរហ័ស ដែលអាចឲ្យអ្នកកាន់កាត ABA UnionPay ធ្វើការផ្ទេរប្រាក់ ជាមួយកាត UnionPay1 ដទៃទៀត តាមរយៈ ABA Mobile ក្នុងពេលជាក់ស្ដែង2។
1 សម្រាប់កាត UnionPay ដែលចេញដោយធនាគារនានានៅកម្ពុជា, ចិន, ហុងកុង, និងម៉ាកាវ។
2 UnionPay International តម្រូវឲ្យធនាគារផ្ទេរប្រាក់ទៅគណនីរបស់អ្នកទទួលក្នុងពេលជាក់ស្ដែង ឬក្នុងរយៈពេល 12 ម៉ោង នៃការផ្ញើប្រតិបត្តិការ។ ទឹកប្រាក់ផ្ទេរចូលគណនីជាក់ស្ដែង អាស្រ័យលើម៉ោងបម្រើសេវាធនាគារ ប្រព័ន្ធធនាគារ និងការប្រតិបត្តិតាមលក្ខខណ្ឌច្បាប់តម្រូវ។
ហេតុអ្វីត្រូវប្រើសេវាផ្ទេរប្រាក់ UnionPay MoneyExpress?
UnionPay MoneyExpress ជាសេវាផ្ទេរប្រាក់ឆ្លងប្រទេស ដែលទូទាត់អត្រាប្ដូរប្រាក់ជាមុន ហើយផ្ទេរ ប្រាក់ចូលគណនី UnionPay របស់អ្នកទទួលជា RMB។ សេវាផ្ទេរប្រាក់ UnionPay MoneyExpress គឺ៖
- ជាដំណោះស្រាយផ្ទេរប្រាក់ដែលមានសុវត្ថិភាព ងាយស្រួល និងប្រសិទ្ធភាពខ្ពស់
- មានតម្លៃសមរម្យ រួមទាំងមិនគិតសេវាប្ដូរប្រាក់សម្រាប់ការផ្ទេរទៅគណនី RMB
- ទូទាត់ក្នុងពេលជាក់ស្ដែង ឬក្នុងរយៈពេល 12 ម៉ោង នៃប្រតិបត្តិការផ្ញើ និង
- ងាយស្រួល គ្រាន់តែមានលេខកាត UnionPay 16 ខ្ទង់ និងឈ្មោះអ្នកទទួលប៉ុណ្ណោះ។
ថ្លៃសេវា និងចំនួនទឹកប្រាក់កំណត់
ប្រភេទផ្ទេរ | ទឹកប្រាក់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
ការផ្ទេរប្រាក់ក្នុងស្រុក ទៅកាន់កាត UnionPay នៅកម្ពុជា | 10.00 – 50.00 | 1.5 |
50.01 – 100.00 | 2 | |
100.01 – 500.00 | 3 | |
500.01 – 1,000.00 | 4 | |
1,000.01 – 2,000.00 | 6 | |
2,000.01 – 2,500.00 | 7 | |
ការផ្ទេរប្រាក់អន្ដរជាតិទៅកាន់កាត UnionPay ដែលចេញ ដោយធនាគារនាន នៅចិន ហុងកុង និងម៉ាកាវ | 10.00 – 500.00 | 5 |
500.01 – 1,000.00 | 10 | |
1,000.01 – 1,500.00 | 15 | |
1,500.01 – 2,000.00 | 20 | |
2,000.01 – 2,500.00 | 25 |
ចំនួនទឹកប្រាក់កំណត់
កំណត់ក្នុងមួយប្រតិបត្តិការ | 10 - 2,500 ដុល្លារ |
ប្រចាំថ្ងៃ | 2,500 ដុល្លារ និងរហូតដល់ 10 ប្រតិបត្តិការ |
ប្រចាំខែ | 10,000 ដុល្លារ និងរហូតដល់ 20 ប្រតិបត្តិការ |
ព័ត៌មានបន្ថែម
- សេវាផ្ទេរប្រាក់ UnionPay MoneyExpress មានតែជាប្រាក់ដុល្លារប៉ុណ្ណោះ សម្រាប់អតិថិជន ABA ហើយមិនមានសម្រាប់ ការផ្ទេរប្រាក់រវាងកាត ABA UnionPay ដូចគ្នាទេ។
- ការប្តូរប្រាក់អាស្រ័យលើអាត្រាប្តូរប្រាក់ UnionPay ជាក់ស្ដែងនៅពេលផ្ទេរ។
របៀបផ្ទេរប្រាក់ពីកាត ABA UnionPay តាមសេវាផ្ទេរប្រាក់ UnionPay MoneyExpress
|
1 ប្រសិនបើអ្នកមិនមានកាត ABA UnionPay អ្នកអាចបើកបាននៅតាមសាខា ABA ណាមួយ។
2 ថ្លៃសេវាជាដុល្លារនឹងបង្ហាញបន្ទាប់ពីចំនួនប្រាក់ផ្ទេរត្រូវបានបញ្ចូល។
របៀបទទួលប្រាក់ពីកាត ABA UnionPay ជាមួយសេវាផ្ទេរប្រាក់ UnionPay MoneyExpress
ដើម្បីទទួលប្រាក់តាមសេវាផ្ទេរប្រាក់ UnionPay MoneyExpress អតិថិជន ABA ត្រូវផ្ដល់ឈ្មោះ និងលេខកាត 16 ខ្ទង់ ទៅអ្នកផ្ញើ។
អតិថិជន ABA នឹងត្រូវបានជូនដំណឹងតាមរយៈកម្មវិធី ABA Mobile នៅពេលដែលប្រាក់បានចូលគណនីធនាគាររបស់ពួកគេ ដែលភ្ជាប់ជាមួយកាត។
ពេញចិត្តមុខងារនេះ?
ដោនឡូតកម្មវិធី ABA Mobile ថ្ងៃនេះ ដើម្បីចាប់ផ្តើមប្រើមុខងារ UnionPay MoneyExpress និងមុខងារមានប្រយោជន៍ផ្សេងៗទៀត!
មិនទាន់មានកាត ABA UnionPay?
អ្នកចាំបាច់ត្រូវមានកាត UnionPay ដើម្បីរីករាយទទួលបានមុខងារនេះ ដូច្នេះប្រសិនបើអ្នកមិនទាន់មានកាតABA UnionPay ទេ អ្នកអាចស្នើសុំក្នុង ABA Mobile ហើយជ្រើសរើសឲ្យក្រុមការងារដឹកកាតជូនអ្នក (សម្រាប់ទីតាំងនៅភ្នំពេញ តាខ្មៅ កៀនស្វាយ និងអង្គស្នួល) ឬមកយកផ្ទាល់នៅសាខា ABA ជិតអ្នក បំផុត។ អ្នកក៏អាចបើកកាតភ្លាមៗតាមរយៈ ម៉ាស៊ីនបើកកាត ក្នុងរយៈពេលមិនដល់ពីរនាទី។
ទំនាក់ទំនងមកយើងខ្ញុំភ្លាមៗដោយមិនបាច់បិទកម្មវិធី ABA Mobile គ្រាន់តែចុចប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើអេក្រង់ដើមរបស់កម្មវិធី។ បន្ថែមលើនេះ អ្នកអាចឆាតជាមួយយើងខ្ញុំ តាម Facebook Messenger នៅលើវិបសាយ ឬទំនាក់ទំនងតាមខ្សែទូរស័ព្ទប្រចាំការ 24/7 តាមលេខ 098 203 203។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។