គណនីរហ័ស

ធនាគារ ABA ដាក់ឲ្យប្រើប្រាស់គណនីរហ័ស ABA នៅក្នុងកម្មវិធី ABA Mobile សម្រាប់អតិថិជនថ្មីរបស់ធនាគារ! គណនីរហ័សនេះ ជំនួសឲ្យមធ្យោបាយពីមុនក្នុងការបើកគណនីលើកដំបូង ដែលតម្រូវឲ្យអតិថិជនអញ្ជើញមកកាន់សាខា និងឆ្លងកាត់នីតិវិធីរយៈពេលយូរចាំបាច់ផ្សេងៗ។

ចាប់ពីពេលនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានបំណងប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាចបើកគណនី ABA ដំបូងរបស់ខ្លួនបានភ្លាមតាមកម្មវិធី ABA Mobile ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!

ហេតុអ្វីត្រូវបើកគណនីរហ័ស ABA?

  • ត្រួតពិនិត្យសមតុល្យគណនី ប្រតិបត្តិការ និងការទិញនានាគ្រាន់តែចុចពីរបីប៉ក់តែប៉ុណ្ណោះ
  • ទទួល និងផ្ទេរប្រាក់បានភ្លាមៗនៅក្នុងប្រទេសកម្ពុជា
  • បង់វិក្កយបត្រនានា ដូចជាទឹកភ្លើង និងសំរាម បង់សងកម្ចីលំនៅដ្ឋាន និងបញ្ចូលលុយទូរស័ព្ទ ជាដើម
  • ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្គែនកូដ QR នៅតាមហាង ភោជនីយដ្ឋានដែលអ្នកពេញចិត្ត និងតាមអនឡាញ
  • ធ្វើការដកប្រាក់មិនបាច់ប្រើកាតដោយផ្ញើប្រាក់ទៅឲ្យនរណាម្នាក់
  • ត្រូវបានការពារសុវត្ថិភាពគ្រប់ពេលវេលាដែលអ្នកចូលប្រើ និងរីករាយជាមួយសេវាធនាគារគ្មានហានិភ័យ។

មុខងារបន្ថែម

  • បង្កើតគំរូមានប្រយោជន៍ដោយបន្ថែមប្រតិបត្តិការដែលអ្នកពេញចិត្តចូលក្នុងបញ្ជីគំរូ
  • ស្វែងរកសាខាធនាគារ ABA ទូ ATM ឬស្វ័យសេវាធនាគារផ្សេងៗដែលនៅជិតអ្នកបំផុត
  • ស្វែងរកទីកន្លែងដែលអ្នកអាចស្គែនកូដ QR ដើម្បីទូទាត់ជាមួយ ABA PAY បានដោយងាយស្រួល
  • ទទួលបានការជូនដំណឹងភ្លាមៗបន្ទាប់ពីធ្វើប្រតិបត្តិការនីមួយៗ។

មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។

ដឹងបន្ថែម

លក្ខខណ្ឌ

លក្ខខណ្ឌចូលរួម
  • មានសញ្ជាតិខ្មែរ
  • អាយុយ៉ាងតិច ១៥ឆ្នាំ នៅថ្ងៃបើកគណនីរហ័ស
  • មានឯកសារអត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះ (បច្ចុប្បន្ន មិនទាន់ទទួលលិខិតឆ្លងដែន)
  • អតិថិជនថ្មី មិនទាន់មានគណនី ABA
  • សម្រាប់ការបើកតាម ABA Mobile ប៉ុណ្ណោះ
  • សម្រាប់ម្ចាស់គណនីឯកត្តជនប៉ុណ្ណោះ
តម្រូវការ
  • មានលេខទូរស័ព្ទនៅកម្ពុជា ដែលមិនធ្លាប់បានចុះឈ្មោះប្រើ ABA Mobile ពីមុនមក
  • មានទូរស័ព្ទស្មាតហ្វូន ជាមួយកាមេរ៉ាមានគុណភាព អាចថតរូបឯកសារអត្តសញ្ញាណ និងមុខម្ចាស់គណនីបានច្បាស់ត្រឹមត្រូវ
  • អាចបើកដំណើរការគណនីរហ័ស ក្នុងរយៈពេលកំណត់
បណ្ដាញបើកគណនី ABA Mobile ប៉ុណ្ណោះ (មិនអាចបើកនៅតាមបញ្ជរ)
បណ្ដាញចូលប្រើប្រាស់ABA Mobile, ម៉ាស៊ីនដាក់ប្រាក់, ATM, និងបញ្ជរ (ពេលត្រូវបានដំឡើងទៅជាគណនីស្ដង់ដារ)
ទឹកប្រាក់អប្បបរមា តម្កល់ពេលបើកUSD 0.00 ឬ KHR 0.00
ទឹកប្រាក់អប្បបរមាត្រូវមានក្នុងគណនីUSD 0.00 ឬ KHR 0.00
រូបិយប័ណ្ណUSD ឬ KHR
អត្រាការប្រាក់មិនមានអត្រាការប្រាក់
ការដាក់/ដកប្រាក់ដាក់ប្រាក់1 ដកប្រាក់2
កម្រិតកំណត់ កម្រិតអតិបរមាក្នុងមួយ ប្រតិបត្តិការ ឥតកំណត់ USD 10,000 ឬ KHR 40,000,000
កម្រិតអតិបរមាប្រចាំថ្ងៃ ឥតកំណត់ USD 10,000 ឬ KHR 40,000,000
កម្រិតអតិបរមាប្រចាំខែ
(ខែនៃប្រតិទិន)
ឥតកំណត់ USD 50,000 ឬ KHR 200,000,000
ឧបករណ៍ប្រើប្រាស់
  • ABA Mobile
  • កាត3
ចំនួនគណនី 2 គណនី ក្នុងរូបិយប័ណ្ណ 2 ផ្សេងគ្នា (ដុល្លារ និង រៀល)
កម្រិតកំណត់សម្រាប់កាត ក្នុងប្រទេស4 ក្រៅប្រទេស5
កម្រិតកំណត់មួយប្រតិបត្តិការ USD 10,000 ឬសមមូល USD 200
កម្រិតកំណត់ប្រចាំថ្ងៃ USD 10,000 ឬសមមូល USD 200
កម្រិតកំណត់ប្រចាំខែ USD 50,000 ឬសមមូល N/A
ចំនួនគណនីអនុញ្ញាត 2 គណនីប៉ុណ្ណោះ (USD និង KHR) មិនរាប់បញ្ចូលគណនីកាលកំណត់6
ឆាប់បិទគណនី គិតថ្លៃ USD 20 ឬ KHR 80,000 សម្រាប់ការបិទគណនី ក្នុងរយៈពេលណាមួយ អំឡុង 3 ខែដំបូង គិតចាប់ពីថ្ងៃបើក។
ការបិទគណនី សាខា ABA (អតិថិជន ត្រូវដក ឬប្រើប្រាស់ទឹកប្រាក់ក្នុងគណនីឲ្យសល់សូន្យ មុនពេលបិទគណនី)
ថ្លៃសេវា សេវាថែទាំគណនីប្រចាំខែ ឥតគិតថ្លៃ
កម្មវិធីធនាគារតាមទូរស័ព្ទ ឥតគិតថ្លៃ
សៀវភៅធនាគារ7 មិនមានផ្ដល់ជូន
ថ្លៃសេវាគណនីមិនដំណើរការ8 USD 10 ឬ KHR 40,000 មួយឆ្នាំ
លិខិតបញ្ជាក់សមតុល្យគណនី មិនមានផ្ដល់ជូន
សេវាកម្មដែលមាន ប្រតិបត្តិការតាមបញ្ជរ
(ពេលត្រូវបានដំឡើងទៅជាគណនីស្ដង់ដារ)
ដាក់ប្រាក់ តាមម៉ាស៊ីនដាក់ប្រាក់
ស្នើកាត (ផ្លាស្ទិចកាត ឬ កាតនិម្មិត) ផ្ទេរប្រាក់ទៅមក រវាងគណនី ABA
ផ្ទេរប្រាក់ទៅមក រវាងកាបូបឌីជីថល របស់ក្រុមហ៊ុនផ្ដល់សេវាទូទាត់ (PSP) ទូទាត់តាម QR ក្នុងនាមជាអ្នកទិញ ឬអ្នកលក់9
ការទូទាត់វិក្កយបត្រ សេវា E-Cash10
បើកគណនីកាលកំណត់
សេវាកម្មដែលបានហាមឃាត់11 ការទទួលប្រាក់ពីក្រៅប្រទេស ការផ្ទេរប្រាក់ទៅក្រៅប្រទេស
ការផ្ទេរប្រាក់ ពីកាតទៅកាត
បំលែងទៅជាគណនីស្ដង់ដារ ដើម្បីប្រើប្រាស់សេវាកម្មពេញលេញ
  • អាចធ្វើបាននៅគ្រប់សាខារបស់ធនាគារ ABA
  • គណនីរហ័សនឹងអាចត្រូវបានប្រើប្រាស់ពេញលេញភ្លាមៗបន្ទាប់ពីបំលែងរួច12

*ខ និងលក្ខខណ្ឌទាំងអស់ អាចនឹងត្រូវកែប្រែតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។

1 អតិថិជន អាចដាក់ប្រាក់ តាមម៉ាស៊ីនដាក់ប្រាក់ និងបញ្ជរ ABA។
2 អតិថិជន ត្រូវប្រើសេវា E-Cash សម្រាប់ដកប្រាក់ ឬធ្វើការទូទាត់តាមកម្មវិធីទូរស័ព្ទ។
3 អាចអញ្ជើញទៅយកកាតនៅបញ្ជរសាខា ឬតាមរយៈម៉ាស៊ីនបើកកាត។
4 ក្នុងប្រទេស សំដៅលើការប្រើប្រាស់កាតដើម្បីធ្វើប្រតិបត្តិការនៅតាមហាង ឬកន្លែងលក់ដូរដែលស្ថិតក្នុងប្រទេសកម្ពុជា។
5 ក្រៅប្រទេស សំដៅដល់ការប្រើប្រាស់កាតដើម្បីធ្វើប្រតិបត្តិការនៅតាមហាង ឬកន្លែងលក់ដូរដែលស្ថិតនៅក្រៅប្រទេសកម្ពុជា។
6 គណនី ២ ក្នុងរូបិយប័ណ្ណ 2 ផ្សេងគ្នា
7 មិនមានផ្ដល់សៀវភៅធនាគារជូនទេ។ អតិថិជនត្រូវ ដំឡើងគណនីរហ័សទៅជាគណនីស្ដង់ដារសិន ទើបអាចទទួលបានសៀវភៅធនាគារ។
8 ប្រព័ន្ធ នឹងទូទាត់ទឹកប្រាក់ USD ១0.00 ឬ KHR ៤0,000 ដោយស្វ័យប្រវត្តិប្រសិនបើ គណនីមិនត្រូវបានប្រើប្រាស់ធ្វើប្រតិបត្តិការក្នុងរយៈពេលចាប់ពី ១២ខែឡើងទៅ។
9 អតិថិជន អាចប្រើគណនី ដើម្បីបើកដំណើរការកម្មវិធី ABA Merchant សម្រាប់ទទួលការទូទាត់ក្នុងនាមជាអ្នកលក់ផលិតផល ឬសេវាកម្មផ្សេងៗ។
10 សេវា E-cash គិតថ្លៃសេវា។ សូមអាន ខ និងលក្ខខណ្ឌសេវា E-Cash។
11 អតិថិជន អាចប្រើប្រាស់សេវាកម្មពេញលេញ ក្រោយពីអតិថិជនបានដំឡើងគណនីរហ័សទៅជាគណនីស្ដងដារនៅសាខា។
12 ABA Mobile នឹងអាចប្រើប្រាស់ពេញលេញ។ ការប្រើប្រាស់នៅតាមបញ្ជរនឹងត្រូវបានអនុញ្ញាតិនៅថ្ងៃបន្ទាប់។

របៀបបើកគណនីរហ័សនៅក្នុងកម្មវិធី ABA Mobile

  1. ដោនឡូតកម្មវិធី ABA Mobile
  2. ចុចប៊ូតុង បើកគណនីរហ័ស រួចទទួលយកលក្ខខណ្ឌនានា
  3. បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងលេខកូដបញ្ជាក់ (OTP)1 ដែលទទួលបានតាមសារ SMS
  4. ថតរូបមុខខ្លួនឯង (selfie)​ និងថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក
  5. ពិនិត្យព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក និងចុច បញ្ជាក់
  6. បង្កើតលេខសម្ងាត់ 4 ខ្ទង់2
  7. ចុច ចាប់ផ្តើមប្រើសេវាធនាគារ3

1 ប្រសិនបើអ្នកបានព្យាយាមមិនជោគជ័យចំនួនបីដងក្នុងការបញ្ចូល OTP របស់អ្នក អ្នកត្រូវរង់ចាំមួយម៉ោងទៀតដើម្បីព្យាយាមម្តងទៀត។
2 លេខកូដ PIN 4 ខ្ទង់របស់អ្នក ត្រូវមានតែមួយប្លែកពីគេ និងមិនត្រូវចែករំលែកជាមួយនរណាម្នាក់ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។
3 ដាក់ប្រាក់ចូលគណនីរហ័សថ្មីរបស់អ្នកនៅតាមការផ្ទេប្រាក់ពីគណនីរហ័សផ្សេងទៀត តាមម៉ាស៊ីនដាក់ប្រាក់ ឬតាមការផ្ទេប្រាក់ពី ដៃគូទទួលដាក់ប្រាក់របស់ធនាគារ ABA (Wing, TrueMoney, Bakong)។

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធី​ ABA​ Mobile​ ដោយ​ឥត​គិតថ្លៃ​ពី​ App​ store​ របស់​ Apple​ ​Play​ Store​ របស់​ Google​ ឬ Huawei AppGallery ។​ ក្រោយ​ពី​ដោ​ន​ឡូ​ត​រួច​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ ពេល​នោះ​ លោក​អាច​ប្រើប្រាស់​បាន​ហើយ​!​

    

សម្រាប់ ខ និងលក្ខខណ្ឌ គណនីរហ័ស សូមចុចទីនេះ

ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 098 203 203។​

គណនីរហ័ស ABA ជាមុខងារថ្មីដែលផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជនថ្មីរបស់ធនាគារ ABA ក្នុងការបើកគណនីដំបូងរបស់ពួកគេជាមួយនឹងធនាគារ ABA បានភ្លាមៗ ដោយប្រើកម្មវិធី ABA Mobile ដោយមិនបាច់អញ្ជើញមកកាន់សាខាធនាគារ ឬមិនបាច់បំពេញឯកសារឡើយ។ អ្វីដែលអ្នកចាំបាច់ត្រូវមាន គឺទូរស័ព្ទដៃ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក។
ប្រសិនបើអ្នកជាម្ចាស់គណនី ABA បច្ចុប្បន្ន អ្នកគួរតែបើកដំណើរការកម្មវិធី ABA Mobile វិញ និងទទួលបទពិសោធសេវាកម្មធនាគារចល័តពេញលេញ។
សម្រាប់តែអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះដែលអាចបើកដំណើរការគណនីរហ័ស ABA។
ត្រូវប្រាកដថា វាជាអត្តសញ្ញាណប័ណ្ណរបស់អ្នក ហើយវានៅល្អ (មិនខូចខាត ច្បាស់ និងនៅស្អាត) និងនៅមានសុពលភាព មុនពេលថតរូបអត្តសញ្ញាណប័ណ្ណ គឺត្រូវនៅក្នុងទីកន្លែងដែលមានពន្លឺល្អ អាចមើលមុខឃើញច្បាស់។
សូមប្រាកដថា អ្នកនៅកន្លែងមានពន្លឺល្អ មិនមានស្រមោលបាំងមុខរបស់អ្នក ត្រូវបើកភ្នែក ហើយមុខរបស់អ្នកមិនមានសក់គ្របបាំង មិនមានពាក់វ៉ែនតា ម៉ាសមុខ និងវត្ថុផ្សេងៗដែលអាចធ្វើឲ្យអ្នកមើលទៅខុសពីរូបថតអត្តសញ្ញាណប័ណ្ណរបស់អ្នក។
សូមឆាតជាមួយយើងខ្ញុំតាមវិបសាយ ឬតាមផេក Facebook ផ្លូវការរបស់ធនាគារ ឬទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 098 203 203 ឬក៏អ៊ីមែលមកយើងខ្ញុំតាម info@remove-this.ababank.com។
អ្នកអាច-ផ្ទេរប្រាក់រវាងគណនី ABA -ធ្វើការដកប្រាក់មិនប្រើកាត (E-cash) -ផ្ទេរប្រាក់រវាងកាបូបអេឡិកត្រូនិក ដូចជា បាគង និង វីង -បង់វិក្កយបត្រទឹកភ្លើង និងសំរាម និងបញ្ចូលលុយទូរស័ព្ទ -ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្គែនកូដ QR
គណនីរហ័សមិនមានការផ្តល់ការប្រាក់ណាមួយទេ។
សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយ និងស្នើសុំដំឡើងទៅជាគណនីធនាគារស្តង់ដារ។
ប្រសិនបើអ្នកបិទគណនីក្នុងរយៈពេល 3 ខែ ចាប់ពីកាលបរិច្ឆេទបើកគណនី យើងគិតថ្លៃសេវាបិទគណនីចំនួន 20 ដុល្លារ/ 80,000 រៀល។
សូមអញ្ជើញទៅកាន់សាខាធនាគារ ABA ណាមួយដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមនិងមានសុពលភាពរបស់អ្នកមកជាមួយដើម្បីបិទគណនីនេះ។
ប្រសិនបើគណនីរហ័សរបស់អ្នកអសកម្មរយៈពេលលើសពីមួយឆ្នាំ យើងគិតថ្លៃសេវាគណនីអសកម្មចំនួន 10 ដុល្លារ/ 40,000 រៀល សម្រាប់ការអសកម្មមួយឆ្នាំ។
អ្នកអាចជ្រើសរើសរវាងប្រាក់ដុល្លារ និងប្រាក់រៀល នៅពេលបើកគណនីរហ័សរបស់អ្នក។
អ្នកអាចដាក់ប្រាក់ចូលគណនីរហ័សរបស់អ្នកតាមម៉ាស៊ីនដាក់ប្រាក់ ផ្ទេរពីគណនីជាមួយបាគង វីង ទ្រូម៉ាន់នី ឬដៃគូផ្សេងៗរបស់ធនាគារចូលទៅក្នុងគណនីរហ័សរបស់អ្នក។
អ្នកអាចប្រើសេវា E-cash របស់ធនាគារ ABA សម្រាប់ការដកប្រាក់មិនប្រើកាតនៅតាមម៉ាស៊ីន ATM ណាមួយរបស់ធនាគារ ABA។
មិនអាចទេ។ គណនីរហ័ស ជាគណនីបឋមសម្រាប់តែប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយវាប្រើសម្រាប់តែផ្ទេរប្រាក់ពីគណនី ABA ទៅគណនី ABA ដូចគ្នាប៉ុណ្ណោះ។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader