មុខងារវិភាគ

​ដល់​ចុងខែ​ ធ្លាប់​ឆ្ងល់​ថា​លុយ​ទៅ​ណា​អស់​អត់​?​ ជាមួយ​មុខងារ​ ABA​ វិភាគ​ ចុច​តែ​មួយ​ប៉ក់​ អ្នក​នឹង​ដឹង​រាល់​ការ​ចំណាយ​ទាំងអស់​!​

​មុខងារ​ ABA​ វិភាគ​ គឺជា​ឧបករណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ (PFM)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​តាមដាន​ វិភាគ​ និង​កែប្រែ​ទម្លាប់​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ក្នុង​ ABA​ Mobile​។​ មិន​ថា​អ្នក​កំពុង​រៀបចំ​ថវិកា​សម្រាប់​គ្រួសារ​របស់​អ្នក​ សន្សំ​ដើម្បី​គោលដៅ​ ឬ​គ្រាន់តែ​ចង់​ដឹង​អំពី​ការ​ចំណាយ​របស់​អ្នក​ មុខងារ​ ABA​ វិភាគ​ ផ្តល់​ទិន្នន័យ​ច្បាស់លាស់​ ភ្លាមៗ​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​ផ្ទាល់​។

តើអ្នកអាចធ្វើបានខ្លះ ជាមួយ ABA វិភាគ?

Cashflow tracking icon

ការតាមដានរំហូរទឹកប្រាក់ មើលលុយចូល និងលុយចេញ – ចុចឃើញភ្លាមៗ

Spending insights icon

ដឹងលម្អិតពីការចំណាយ ដឹងច្បាស់ថាលុយចំណាយលើអ្វីខ្លះ មិនថាចំណាយប្រចាំថ្ងៃ ឬប្រចាំខែ

Expense categorization icon

កំណត់ប្រភេទចំណាយ គ្រប់ការចំណាយ ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទដោយស្វ័យប្រវត្តិ – ងាយស្រួលក្នុងការកំណត់កញ្ចប់ថវិកាចំណាយ

Budgeting tool icon

កំណត់កម្រិតចាយ កំណត់កម្រិតចាយប្រចាំខែ និងចាយតាមផែនការ ដោយមានបច្ចុប្បន្នភាពទិន្នន័យលុយបានចាយ និងលុយនៅសល់ច្បាស់ៗ

Currency flexibility icon

ភាពបត់បែននៃរូបិយប័ណ្ណ មើលរបាយការណ៍ជាប្រាក់រៀល ឬដុល្លារ ដែលអាចដូរទៅមក យ៉ាងងាយស្រួល ដោយចុចតែមួយប៉ក់

Multi-account view icon

វិភាគគណនីបានច្រើន វិភាគ និងបង្ហាញច្បាស់ៗ មិនថាគណនីមួយ ឬគណនីច្រើន

Financial habits icon

ទម្លាប់ហិរញ្ញវត្ថុ ចេះរំលឹក ពេលអ្នកចាយលើស និងលើកទឹកចិត្តឲ្យអ្នកសន្សំឲ្យបានច្រើន

​មុខងារ​នេះ​អាច​ជួយ​អ្នក​

  • ចេះ​គ្រប់គ្រង​៖​ ដឹង​ច្បាស់​ពី​ប្រភព​ចំណាយ​ និង​របៀប​ពង្រឹង​ប្រសិទ្ធភាព​ការ​ចាយវាយ​របស់​អ្នក​។​
  • សាង​ទម្លាប់​កាន់តែ​ល្អ​៖​ តាមដាន​ទម្លាប់​ដែល​ប្រសើរ​ឡើងជា​លំដាប់​ ទទួល​បាន​កម្លាំងចិត្ត​ឆ្ពោះទៅ​កាន់​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​។​
  • ធ្វើការ​សម្រេចចិត្ត​កាន់តែ​ឆ្លាត​វៃ​៖​ ជាមួយ​ទិន្នន័យ​ច្បាស់​ ដឹង​ច្បាស់​ អ្នក​ឈានមុខ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​។

​​ងាយៗ​ក្នុង​ការ​ចូល​ប្រើ​មុខងារ​

  • បើក​កម្មវិធី​ ABA​ Mobile​ ចុច​ប៊ូ​តុង​មុខងារ​វិភាគ​លើ​អេ​ក្រង់​ដើម​ ឬ​នៅ​ខាងក្នុង​ម៉ឺ​នុយ​គណនី​។​
  • ចុច​យល់ព្រម​តាម​ខ​ និង​លក្ខខណ្ឌ​ (​សម្រាប់​ការ​បើកមុខ​ងារ​លើក​ដំបូង​)
  • ឃើញ​ចំណូល​ និង​ចំណាយ​របស់​អ្នក​ដែល​មាន​បង្ហាញ​នៅ​ក្នុង​តារាង​ច្បាស់ៗ​។​ ​

​ជា​អតិថិជន​ថ្មី​របស់​ ABA?

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធីដោយ​ឥត​គិតថ្លៃ ហើយរីករាយជាមួយសេវាធនាគារទំនើបនៅលើ ABA Mobile ។​

    

ប្រសិនបើអ្នកមិនទាន់គណនី ABA អ្នកអាចបើកភ្លាមៗនៅក្នុង ABA Mobile តាមរយៈមុខងារ គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)​ ឬអញ្ជើញទៅសាខា ABA ណាមួយ ដើម្បីបើកគណនី។ ក្នុងករណីមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងមកកាន់យើងខ្ញុំតាមលេខ 1 800 203 203 (ឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។

ABA​ វិភាគ​ គឺជា​ជំនួយការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ដែល​មាននៅ​ក្នុង​ ABA​ Mobile​ របស់​អ្នក​ស្រាប់​។​ មុខងារ​នេះ​ជួយ​អ្នក​ប្រើប្រាស់​ ក្នុង​ការ​តាមដាន​ចំណូល​ និង​ចំណាយ​ វិភាគ​ទម្លាប់​នៃ​ការ​ចាយវាយ​ និង​កំណត់​កញ្ចប់​ថវិកា​ ដោយ​ប្រើ​តារាង​ចំណូល​ចំណាយ​ជាមួយ​រូបភាព​រស់​រវើក​។​
​អ្នក​អាច​ចូល​ប្រើ​មុខងារ​នេះ​តាម​រយៈ​៖​
  • ប៊ូ​តុង​វិភាគ​នៅ​លើ​អេ​ក្រង់​ដើម​របស់​ ABA​ Mobile​
  • ផ្ទាំង​វិចិត្រ​ គណនី​គោល​
  • នៅ​ខាងក្នុង​បញ្ជី​គណនី​ ABA​
​ទេ​!​ មិន​ទាមទារ​ឲ្យ​បើក​ដំណើរការ​នោះ​ទេ​។​ ប្រសិនបើ​អ្នក​កំពុង​ប្រើ​កំណែ​ចុង​ក្រោយ​បំផុត​របស់​ ABA​ Mobile​ នោះ​ មុខងារ​វិភាគ​ នឹង​មាន​ស្រាប់​សម្រាប់​អ្នក​។​
​បាទ​/​ចាស​ មុខងារ​នេះ​គឺ​ឥត​គិតថ្លៃ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​។​ សម្រាប់​សេវា​អ៊ីនធឺណិត​ គឺ​មាន​តម្រូវការ​ធម្មតា​ តាម​ស្ដង់ដារ​។​​
មុខងារ​នេះ​នឹង​បង្ហាញ​៖​
  • ចំណូល​ និង​ចំណាយ​តាម​ប្រភេទ​នីមួយៗ​
  • ទំនោរ​ឡើង​ចុះ​តាម​ការ​ចំណាយ​តាម​ពេលវេលា​
  • បច្ចុប្បន្នភាព​កញ្ចប់​ថវិកា​ គឺ​លុយ​ដែល​បាន​ចាយ​ និង​លុយ​ដែល​នៅ​សល់​
  • មើល​សកម្មភាព​ហិរញ្ញវត្ថុ​ ប្រចាំ​ស​ប្តា​ហ៍​ ប្រចាំខែ​ ប្រចាំត្រីមាស​ ប្រចាំឆ្នាំ​ ឬ​រយៈពេល​ណាមួយ​ដែល​អ្នក​ចង់​តាមដាន​។
​​ប្រព័ន្ធ​នេះ​បែងចែក​ និង​ចាត់​ថ្នាក់​ការ​ចាយវាយ​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​ទៅ​តាម​ប្រភេទ​ ដូច​ជា​ អាហារ​ និង​ភេសជ្ជៈ​ ការ​ដឹក​ជញ្ជូន​ គ្រឿងទេស​ ឧបករណ៍​ប្រើប្រាស់​ និង​ប្រភេទ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដោយ​ផ្អែក​លើ​ព័ត៌មាន​ពាណិជ្ជករ​ អាជីវករ​ និង​ប្រភេទ​នៃ​ការ​ទូទាត់​។​
​អ្នក​ប្រើប្រាស់​អាច​កំណត់​កម្រិត​ចាយ​ផ្ទាល់ខ្លួន​ និង​គ្រប់គ្រង​តាម​ចិត្តបាន​។​ ការ​បែងចែក​ប្រភេទ​នេះ​ ត្រូវ​បាន​កំណត់​ដោយ​ស្វ័យប្រវត្តិ​ ប៉ុន្តែ​អាច​នឹង​មានការ​កែតម្រូវ​នៅ​ក្នុង​ការ​អាប់​ដេ​ត​កម្មវិធី​នា​ពេល​ខាង​មុខ​។
​បាទ​/​ចាស​ អ្នក​អាច​ដូរ​ទៅ​មក​ រវាង​ប្រាក់​រៀល​ និង​ដុល្លារ​បាន​គ្រប់ពេល​យ៉ាង​ងាយស្រួល​។​
​បាទ​/​ចាស​!​ អ្នក​អាច​កំណត់​កម្រិត​ចាយ​ប្រចាំខែ​សម្រាប់​ការ​ចំណាយ​របស់​អ្នក​លើ​គណនី​ណាមួយ​បាន​។​ ABA​ វិភាគ​ នឹង​តាមដាន​ស្ថានភាព​ចាយវាយ​របស់​អ្នក​ភ្លាមៗ​នៅ​ពេល​មាន​ប្រតិបត្តិការ​ចាយវាយ​ ហើយ​បង្ហាញ​នៅ​លើ​តារាង​ចំណូល​ចំណាយ​ក្នុង​មុខងារ​ និង​នៅ​លើ​អេ​ក្រង់​ដើម​របស់​កម្មវិធី​។​ ប្រសិនបើ​អ្នក​ជិត​ចាយ​លើស​កម្រិត​ តារាង​ក្រាហ្វិក​នឹង​ជូនដំណឹង​ដល់​អ្នក​ ដូច្នេះ​អ្នក​អាច​កែប្រែ​ ឬ​បន្ថយ​ការ​ចាយវាយ​ ទាន់​ពេលវេលា​។​
​ប្រាកដ​ណាស់​!​ ធនាគារ​ ABA​ ប្រើប្រាស់​កម្មវិធី​សុវត្ថិភាព​កម្រិត​ខ្ពស់​ ដើម្បី​ធានា​ថា​ទិន្នន័យ​របស់​អ្នក​ត្រូវ​បានការ​ពារ​។​ មុខងារ​វិភាគ​ដំណើរការ​ក្នុង​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​រឹង​មាំ​របស់​ ABA​ Mobile​។​ ការ​ប្រើ​មុខងារ​វិភាគ​ ក៏​ត្រូវ​បានការ​ពារ​ដោយ​ការ​ស្គែ​ន​ខ្ចៅដៃ​/​ផ្ទៃមុខ​ ឬ​លេខ​សម្ងាត់​របស់​អ្នកផង​ដែរ​។​
​អត់​ទេ​ ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​តម្រូវ​ឲ្យ​មាន​ជា​ចាំបាច់​ ទើប​អាច​ចូល​ប្រើ​ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ក្នុង​ ABA​ Mobile​ បាន​។​
​​ដើម្បី​សុវត្ថិភាព​ ក្នុង​ពេល​តែ​មួយ​ ABA​ Mobile​ (​និង​មុខងារ​ផ្សេងៗ​ទៀត​)​ អាច​ប្រើ​បាន​តែ​លើ​ទូរស័ព្ទ​ដៃ​មួយ​តែ​មួយ​ប៉ុណ្ណោះ​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។