កម្ចីភ្លាមៗតាមរយៈបញ្ញើមានកាលកំណត់
ធនាគារ ABA មានផ្ដល់ កម្ចីភ្លាមៗតាមទូរស័ព្ទ សម្រាប់ម្ចាស់គណនីបញ្ញើមានកាលកំណត់ក្នុង ABA Mobile ។ ដូច្នេះ ពេលត្រូវការប្រាក់បន្ទាន់ អតិថិជនមិនចាំបាច់បិទគណនីបញ្ញើមានកាលកំណត់របស់ខ្លួន ធ្វើឲ្យបាត់បង់ការប្រាក់ឡើយ។
កម្ចីនេះ នឹងផ្ដល់ជូនជាមួយលក្ខខណ្ឌងាយៗ គ្រប់ពេលវេលា ដោយមិនតម្រូវឲ្យបំពេញក្រដាសស្នាម និងមិនបាច់រង់ចាំការអនុម័តឡើយ។ ស្នើសុំភ្លាម បានភ្លាមតាមទូរស័ព្ទ!
អត្ថប្រយោជន៍សំខាន់ៗ
លក្ខខណ្ឌចម្បងៗ៖
ប្រភេទរូបិយប័ណ្ណ1 | ប្រាក់ដុល្លារ, ប្រាក់រៀល |
---|---|
លក្ខខណ្ឌទទួលបានកម្ចី | អតិថិជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
|
គោលបំណងហិរញ្ញប្បទាន | តម្រូវការផ្ទាល់ខ្លួន |
ប្រភេទឥណទាន | កម្ចីភ្លាមៗតាមរយៈបញ្ញើមានកាលកំណត់ |
ទ្រព្យធានា | មានគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារ ABA (បើកតាមទូរស័ព្ទដៃ ឬតាមបញ្ជរ) តែប៉ុណ្ណោះ |
រយៈពេលកម្ចី (មានកាលកំណត់) | ដូចគ្នាទៅនឹងកាលបរិច្ឆេទដល់កាលកំណត់ របស់បញ្ញើមានកាលកំណត់ |
ចំនួនកម្ចី | ចំនួនទឹកប្រាក់អប្បបរមា
|
ចំនួនទឹកប្រាក់អតិបរមា
| |
ដាក់ប្រាក់3 / ការទូទាត់ | អនុញ្ញាតតែតាមកម្មវិធី ABA Mobile ប៉ុណ្ណោះ |
អត្រាការប្រាក់(ក្នុងមួយឆ្នាំ) | បូក 3% បន្ថែមពីលើអត្រាការប្រាក់នៃគណនីបញ្ញើមានកាលកំណត់របស់អតិថិជន |
វិធីទូទាត់សង | ប្រាក់ដើម និងការប្រាក់ត្រូវបង់សងនៅកាលបរិច្ឆេទដែលបានកំណត់ |
ថ្លៃដំណើរការឥណទាន | ឥតគិតថ្លៃ |
លក្ខខណ្ឌទូទាត់ប្រាក់កម្ចី |
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 រូបិយប័ណ្ណកម្ចីអាស្រ័យលើរូបិយប័ណ្ណបញ្ញើមានកាលកំណត់។
2 មិនគួរមានចំនួនទឹកប្រាក់បង្កកមុនណាមួយនៅក្នុងគណនីបញ្ញើមានកាលកំណត់។
3 ចំនួនទឹកប្រាក់អតិបរមាអនុវត្តតាមចំណុច “ចំនួនកម្ចី”។
4 អតិថិជនអាចទូទាត់កម្ចីមុនកាលបរិច្ឆេទដល់កំណត់តាមកម្មវិធី ABA Mobile។
5 អតិថិជនត្រូវរក្សា [ចំនួនទឹកប្រាក់កម្ចី+ការប្រាក់] ក្នុងគណនីបញ្ចេញទឹកប្រាក់សម្រាប់ការទូទាត់កម្ចីនៅពេលដល់កាលកំណត់។
6 ក្នុងករណីអតិថិជនមិនត្រូវរក្សាសមតុល្យគ្រប់គ្រាន់ [ចំនួនទឹកប្រាក់កម្ចី+ការប្រាក់] ក្នុងគណនីទូទាត់កម្ចី ប្រព័ន្ធនឹងបង្ខំបិទប្រាក់ដើម និងការប្រាក់គ្រប់ប្រភេទរបស់បញ្ញើមានកាលកំណត់នៅក្នុងគណនីទូទាត់កម្ចីដើម្បីបិទកម្ចីពេញលេញ។
តើធ្វើដូចម្ដេចទើបទទួលបានកម្ចីភ្លាមៗតាមទូរស័ព្ទ?
|
1 ប្រសិនបើលោកអ្នកមានគណនីបញ្ញើមានកាលកំណត់តែមួយគណនី វានឹងជ្រើសរើសគណនីនោះដោយស្វ័យប្រវត្តិ។ ប្រសិនបើលោកអ្នកមានបញ្ញើមានកាលកំណត់លើសពីមួយ នោះអ្នកត្រូវជ្រើសរើសគណនីណាមួយ ដើម្បីបន្តដំណើរការស្នើសុំកម្ចីនេះ។
2 កម្ចីដែលលោកអ្នកអាចខ្ចីបាន គឺត្រូវមានចំនួនស្នើនឹង 90% នៃចំនួនបញ្ញើមានកាលកំណត់ដែលដាក់ធានាកម្ចី ឬច្រើនបំផុតត្រឹម 5,000ដុល្លារ / 20 លានរៀល។
លក្ខខណ្ឌទទួលបាន
អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ដែលមានយ៉ាងហោចណាស់បញ្ញើមានកាលកំណត់ដែលដំណើរការចំនួនមួយគណនី (លើកលែងគណនីបញ្ញើមានកាលកំណត់រួម)។
ដោនឡូត ABA Mobile
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។ ព័ត៌មានលំអិតសូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬចូលមើលគេហទំព័រ www.ababank.com ឬទូរស័ព្ទមកលេខ 098 203 203។
- ទទួលបានប្រាក់បន្ទាន់ភ្លាមៗពីធនាគារ
- ការប្រាក់សមរម្យ
- មិនគិតថ្លៃដំណើរការកម្ចី
- មិនមានការពិន័យសម្រាប់ការសងមុនកាលកំណត់
- បង់សងបានគ្រប់ពេលមុនកាលកំណត់ ហើយការប្រាក់គិតតាមចំនួនថ្ងៃដែលបានខ្ចីជាក់ស្ដែងប៉ុណ្ណោះ
លក្ខខណ្ឌទូទៅ លក្ខខណ្ឌកម្ចីរហ័ស លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។