កម្ចី​គេហដ្ឋាន​

​តើ​លោក​អ្នក​កំពុង​ត្រៀមខ្លួន​ក្លាយជា​ម្ចាស់ផ្ទះ​មួយ​រូប​មែន​ទេ​?​ មិន​ថា​លោក​អ្នក​ ត្រូវការ​ទិញ​ផ្ទះ​ កំពុង​បង់​រំលស់​ ឬ​កែ​លម្អ​ផ្ទះ​ កម្ចី​គេហដ្ឋាន​នៃ​ធនាគារ​ ABA​ អាច​ជួយ​លោក​អ្នក​ឱ្យ​សម្រេច​ក្តី​ស្រមៃ​បាន​។​ លោក​អ្នក​នឹង​ទទួល​បាន​នូវ​អត្រា​ការ​ប្រាក់​ទាប​បំផុត​រហូត​ដល់​ 6.5%​ ក្នុង​មួយ​ឆ្នាំ​ រួម​ជាមួយនឹង​រយៈពេល​បត់បែន​រហូត​ដល់​ 25​ ឆ្នាំ​ និង​ទំហំ​កម្ចី​រហូត​ដល់​ 80%​ នៃ​តម្លៃ​ទ្រព្យ​។​ កម្ចី​គេហដ្ឋាន​ ABA​ ជា​ជម្រើស​ដ៏​ល្អ​បំផុត​ ដើម្បី​ជួយ​ឱ្យ​លោក​អ្នក​ទទួល​បាន​នូវផ្ទះ​/​គេហដ្ឋាន​ ក្នុង​ក្តី​ស្រមៃ​!​

​លក្ខខណ្ឌ​រួម​មាន

​គោលបំណង​ហិរញ្ញប្បទាន​៖

  • ទិញ​ផ្ទះ​ដែល​សាងសង់​រួចរាល់​
  • បង់​ផ្តាច់​កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារ​ផ្សេង​
  • ហិរញ្ញប្បទាន​សម្រាប់​ទិញ​គ្រឿង​សង្ហា​រឹម​ ជួសជុល​ និង​កែ​លម្អ​គេហដ្ឋាន​
​រូបិយប័ណ្ណ​​ប្រាក់​ដុល្លារ​ប្រាក់​រៀល
ទំហំ​កម្ចី​20,000.00​ -​ 2,000,000.0080​ លាន​ -​ 8,000​ លាន
​រយៈពេល​កម្ចី​​រហូត​ដល់​ 25​ ឆ្នាំ
​អត្រា​ការ​ប្រាក់រហូត​ដល់​ 100,000​ ដុល្លារ​ចាប់ពី​ 7.00%​ ក្នុង​មួយ​ឆ្នាំ
​លើស​ពី​ 100,000​ ដុល្លារចាប់ពី​ 6.50%​ ក្នុង​មួយ​ឆ្នាំ
វិធី​ទូទាត់​សង​ប្រាក់​
  • បង់​រំលស់​ប្រាក់​ដើម​រាង​រាល់​ខែ​ស្មើៗ​គ្នា​ រួម​ជាមួយ​និង​ការ​ប្រាក់​
  • បង់​រំលស់​ប្រាក់​ដើម​ រួម​ជាមួយ​និង​ការ​ប្រាក់​ប្រចាំខែ​ស្មើៗ​គ្នា
​ថ្លៃ​សេវា​សិក្សា​សំណុំ​លិខិត​/​ កម្រៃ​សេវា​ /​ កម្រៃជើងសារ​1%​ នៃ​កម្ចី​សរុប​
​អនុ​បាតប្រាក់​កម្ចី​ធៀប​នឹង​តម្លៃ​ទ្រព្យ​រហូត​ដល់​ 80%​ នៃ​តម្លៃ​ទ្រព្យ​
ការ​ធានា​រ៉ាប់រង​អគ្គិភ័យ​ និង​ធានា​រ៉ាប់រង​អាយុជីវិត​ចាំបាច់​ /​ តម្រូវ​ឱ្យ​មាន
​ថ្លៃ​ពិន័យ​លើ​ការ​បង់​ផ្ដាច់​កម្ចី​មុន​កាលកំណត់​ /​ កម្រៃ​លើ​ការ​ទូទាត់​សង​មុន​កាលកំណត់1%​ សម្រាប់​ការ​ទូទាត់​សង​មុន​កាល​ និង​តម្រូវ​ឱ្យ​ជូនដំណឹង​មុន​មួយ​ខែ​ជា​លាយលក្ខណ៍អក្សរ​
ការ​បញ្ជាក់​របស់​មេធាវី​ តម្រូវ​ឲ្យ​មានការ​បញ្ជាក់​របស់​/​ពី​មេធាវី​ ប្រសិនបើ​អ្នក​ខ្ចី​មាន​អាយុ​លើស​ពី​ 70​ ឆ្នាំ​ គិតដល់​ថ្ងៃ​កំណត់​សង​នា​ចុង​គ្រា​ ឬ​ ទំហំ​កម្ចី​ចាប់ពី​ 300,000​ ដុល្លារ​អា​មេ​រិ​ក​។

ប្រភេទ​ទ្រព្យ​តម្កល់​៖

  • អចលនទ្រព្យ​ដែល​បាន​ទិញ​ និង​មាន​ប្លង់​រឹង​ ស្ថិត​នៅ​ទីតាំង​ល្អ​ និង​មាន​តម្លៃ​ទីផ្សារ​ល្អ​ (​ចាំបាច់​/​តម្រូវ​)​។​
  • អចលនទ្រព្យ​ជា​កម្ម​សិទ្ធ​របស់​អ្នក​ខ្ចី​ផ្ទាល់​ និង​មាន​ប្លង់​រឹង​ ឬ​ របស់​សាច់ញាតិ​អ្នក​ខ្ចី​ (​ប្តី​-​ប្រពន្ធ​ បងប្អូន​បង្កើត​ ម្តាយ​ឪពុក​បង្កើត​ ឬ​ម្តាយ​ឪពុកក្មេក​)​ និង​មាន​ប្លង់​រឹង​ ឬ​ប្លង់​ទន់​។

​​អត្ថប្រយោជន៍​សំខាន់ៗ​៖

  • អត្រា​ការ​ប្រាក់​ទាប
  • ​​រយៈពេល​កម្ចី​វែង​
  • ចំនួន​ទឹកប្រាក់​កម្ចី​មាន​ទំហំ​ខ្ពស់​
  • ​វិធី​ទូទាត់​សង​/​រំលស់​ បត់បែន​ ​

លក្ខខណ្ឌ​ទទួល​បាន​កម្ចី​ និង​ឯកសារ​តម្រូវ​៖

  • អាយុ​ចាប់ពី​ 18​ –​ 50​ ឆ្នាំ​ គិត​នៅ​/​ចាប់ពី​ថ្ងៃ​ស្នើ​សុំ​កម្ចី​
  • សញ្ជាតិ​ខ្មែរ​ ឬ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​
  • មានការ​ងារ​ស្របច្បាប់​ (​បាន​បញ្ចប់​រយៈពេល​សាកល្បង​ការងារ​ជោគជ័យ​ និង​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​ការងារ​សរុប​យ៉ាងតិច​ 2​ ឆ្នាំ​)​
  • ប្រាក់​ចំណូល​គ្រប់គ្រាន់​ -​ អនុ​បាត​បំណុល​ធៀប​នឹង​ចំណូល​ (​លទ្ធភាព​នៃ​ការ​បង់​សងបំណុល​ប្រចាំខែ​)​ មិន​ទាប​ជាង​ 1.50​ ដង​
  • មាន​គណនី​ចរន្ត​/​សន្សំ​ជាមួយ​ធនាគារ​ ABA​ មុន​ពេល​ទទួល​កម្ចី​ ​

ឯកសារ​តម្រូវ​៖

  • ពាក្យ​ស្នើ​សុំ​កម្ចី​
  • ច្បាប់​ចម្លង​អត្តសញ្ញាណប័ណ្ណ​/​លិខិតឆ្លងដែន​
  • ច្បាប់​ចម្លង​សៀវភៅ​គ្រួសារ​/​សៀវភៅ​ស្នាក់​នៅ​/​សំបុត្រ​អាពាហ៍ពិពាហ៍​ (​បើ​មាន​)​ច្បាប់​ចម្លង​
  • កិច្ច​ព្រៀម​ព្រៀង​ទិញ​-​លក់​ផ្ទះ​ (SPA)
  • ​ឯកសារ​បញ្ជាក់​ការ​បង់ប្រាក់​កក់​សម្រាប់​ទិញ​ផ្ទះ​
  • ​ច្បាប់​ចម្លង​នៃ​ឯកសារ​ប្លង់​ទ្រព្យ​តម្កល់​
  • ច្បាប់​ចម្លង​ប្លង់​ផ្ទះ​ដែល​បាន​ទិញ​ ​

ឯកសារ​បញ្ជាក់​ការងារ​៖

  • ប្រភព​ចំណូល​ពី​ប្រាក់ខែ​
  • ​កិច្ចសន្យាការងារ​ច្បាប់​ដើម​ ដែល​មាន​ប្រថាប់ត្រា​ និង​ចុះហត្ថលេខា​ដោយ​ក្រុមហ៊ុន​ ឬ​និយោជក​ បញ្ជាក់​ពី​ការ​បម្រើ​ការងារ​មិន​មាន​ថិរវេលា​កំណត់​របស់​អ្នក​ខ្ចី​។​ បាន​បំពេញការងារ​យ៉ាង​ហោច​ណាស់​ 6​ ខែ​នៅ​ ស្ថាប័ន​បច្ចុប្បន្ន​។​
  • ឯកសារ​ប្រាក់ខែ​រយៈពេល​ 6​ ខែ​ចុង​ក្រោយ​ ដែល​បើក​តាម​រយៈ​ធនាគារ​ ដែល​ផ្ទៀងផ្ទាត់​ដោយ​របាយការណ៍​គណនី​ច្បាប់​ដើម​ រយៈពេល​6​ ខែ​ចុង​ក្រោយ​ និង​តម្រូវ​ឲ្យ​ឆ្លងកាត់​ការ​អនុម័ត​ពី​ គណៈកម្មការ​
  • បញ្ជី​ទ្រព្យសម្បត្តិ​នានា​ ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ខ្ចី​ ​ចំណូល​មក​ពី​ការ​ជួល​ឬ​អាជីវកម្ម​ ក៏​អាចយ​កមក​សិក្សារ​កម្ចី​ទិញ​គេហដ្ឋាន​បាន​ដែរ​។​ ​

ព័ត៌មាន​សំខាន់​

សម្រាប់​ព័ត៌មាន​លម្អិត​ និង​ការ​ប្រឹក្សា​យោបល់​ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​តាម​តម្រូវការ​លោក​អ្នក​ អតិថិជន​អាច​ទាក់ទង​មក​ធនាគារ​ ABA​ ឬ​ប្រធាន​ផ្នែក​កម្ចី​គេហដ្ឋាន​ ឬ​ចូល​ទៅ​កាន់​

វិ​ប​សាយ​ www.ababank.com​ ឬ​ទំនាក់ទំនង​មក​ខ្សែ​ទូរស័ព្ទ​ប្រចាំការ​យើងខ្ញុំ​តាម​លេខ​ 1800 204 204 ដែល​រង់ចាំ​បម្រើសេវា​ជូន​លោក​អ្នក​ 24/7​។

​សេវា​ផ្តាច់​កម្ចី​ចាស់

​​ប្រសិនបើ​លោក​អ្នកមាន​បំណង​ចង់​បន្ធូរបន្ថយ​ការ​បង់​កម្ចី​ប្រចាំខែ​ នោះ​ធនាគារ​ ABA​ អាច​ផ្តល់​សេវា​បង់​ផ្តាច់​កម្ចី​ជូន​លោក​អ្នក​បាន​។​ យើងខ្ញុំ​អាច​ផ្តល់​ជូន​លោក​អ្នក​នូវ​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ និង​រយៈពេល​កម្ចី​វែង​ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ចំណេញ​ និង​អាច​វិនិយោគ​បន្ថែម​ ទៅ​លើ​អាជីវកម្ម​ ជាមួយ​លក្ខខណ្ឌ​ដ៏​ប្រសើរ​ និង​មិន​ស្មុគស្មាញ​!​

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader