លក្ខខណ្ឌ
អំពីវិបសាយនេះ
វិបសាយនេះដំណើរការដោយធនាគារ Advanced Bank of Asia Limited (“ធនាគារ ABA” ឬ “ABA”) ដែលមានដូមេនឈ្មោះ “www.ababank.com” (“វិបសាយ”)។
ការប្រើប្រាស់ព័ត៌មានក្រាហ្វិក និងខ្លឹមសាររបស់លោកអ្នកនៅក្នុងវិបសាយនេះ ស្ថិតក្រោមការគ្រប់គ្រងតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ភាពឯកជន។
បន្ថែមពីលើលក្ខខណ្ឌនៅក្នុងឯកសារនេះ ក៏មានលក្ខខណ្ឌជាក់លាក់ដែលបង្កើតជាផ្នែកមួយ នៃលក្ខខណ្ឌប្រើប្រាស់ និងគ្រប់គ្រងលើការប្រើប្រាស់របស់លោកអ្នកនិងចូលមើលផ្នែកមួយចំនួនរបស់វិបសាយនេះ ដោយសារលោកអ្នកមានភ្ជាប់កាតព្វកិច្ចជាមួយលក្ខខណ្ឌបន្ថែមទាំង នេះលោកអ្នកត្រូវពិនិត្យមើលលក្ខខណ្ឌទាំងនោះប្រសិនបើលោកអ្នកអាចចូលមើលលក្ខខណ្ឌទាំងនោះនៅក្នុងវិបសាយនេះ។
ការភ្ជាប់ (link) ទៅកាន់វិបសាយផ្សេងទៀត
វិបសាយធនាគារ ABA អាចត្រូវបានភ្ជាប់ទៅកាន់វិបសាយផ្សេងទៀត ដែលដំណើរការដោយភាគីទីបី។ លោកអ្នកគួរយល់ និងទទួលយកថាធនាគារ ABA មិនអនុម័ត ឬឯកភាពជាមួយប្រតិបត្តិករ វិបសាយរបស់ភាគីទីបី ឬព័ត៌មានក្រាហ្វិក និងខ្លឹមសារនៅក្នុងវិបសាយទាំងនោះឡើយ។
បុគ្គលទាំងអស់អនុញ្ញាតឲ្យលក់ ហើយរបាយការណ៍ទំនិញ និងសេវាកម្មដែលមាននៅក្នុង វិបសាយរបស់ភាគីទីបី គឺជាទំនួលខុសត្រូវរបស់ប្រតិបត្តិករវិបសាយ របស់ភាគីទីបីដែលបានផ្តល់ឲ្យ។ ធនាគារ ABA អាចទទួលការទូទាត់ពីប្រតិបត្តិករវិបសាយរបស់ភាគីទីបី អំពីទំនិញឬសេវាកម្ម ដែលប្រតិបត្តិករបានផ្តល់ជូនដោយសារលោក អ្នកភ្ជាប់ទៅកាន់វិបសាយទាំងនោះពីវិបសាយធនាគារ ABA ។
សិទ្ធិថតចម្លង
សិទ្ធិថតចម្លងទាំងអស់នៅក្នុងវិបសាយនេះគ្រប់គ្រង ឬផ្តល់អាជ្ញាប័ណ្ណដោយធនាគារ ABA ។
ខ្លឹមសារនៅក្នុងវិបសាយនេះ មិនអាចផលិតឡើងវិញកែសម្រួលដាក់បញ្ចូលទៅឲ្យភាគីទីបីឡើយ ដោយភ្ជាប់ទៅកាន់ រៀបចំបង្ហាញជាសាធារណៈចែកចាយ ឬបញ្ជូនក្នុងទម្រង់ណាមួយតាមរយៈការដំណើរការដោយពុំមានការយល់ព្រមជាលក្ខណ៍អក្សរជាក់លាក់ពីធនាគារ ABA ឡើយ។
ABA, ABA Point, ABA Priority និងផ្នែកទាំងអស់ដែលពាក់ព័ន្ធជាមួយពាណិជ្ជសញ្ញាគឺជាពាណិជ្ជសញ្ញារបស់ Advanced Bank of Asia Limited។
ការបង្កើតការតភ្ជាប់ទៅកាន់វិបសាយធនាគារ ABA
សូមទំនាក់ទំនងមកកាន់ធនាគារ ABA ជាលាយលក្ខណ៍អក្សរ ប្រសិនបើលោកអ្នកចង់ភ្ជាប់ទៅកាន់ផ្នែកណាមួយរបស់វិបសាយធនាគារ ABA ។