គណនីរួមតាមទូរស័ព្ទ
គណនីរួមតាមទូរស័ព្ទ គឺជាគណនីបន្ថែមពីលើ គណនីរួម ABA ដែល ឥឡូវ លោកអ្នកអាចបើកបានដោយផ្ទាល់នៅក្នុងកម្មវិធី ABA Mobile ដោយមិនចាំបាច់អញ្ជើញទៅសាខា។
ជាមួយគណនីរួម ABA Mobile ម្ចាស់គណនី 2 ឬច្រើននាក់ អាចធ្វើការទូទាត់ ដក/ដាក់ប្រាក់ និងបើកកាត ខណៈមានសិទ្ធិចូលប្រើប្រាស់ទឹកប្រាក់ក្នុងគណនីនោះបានដូចគ្នា។
មិនថាអ្នករៀបការរួច, ស្ថិតនៅក្នុងទំនាក់ទំនងណាមួយ ឬគ្រាន់តែចង់គ្រប់គ្រងលុយកាក់រួមគ្នាជាមួយអ្នកណាម្នាក់ គណនីរួម ABA Mobile ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។
ហេតុអ្វីត្រូវបើក គណនីរួមតាមទូរស័ព្ទ?
- បង្កើតនៅក្នុង ABA Mobile បានភ្លាមៗ និងឥតគិតថ្លៃ
- តាមដានប្រតិបត្តិការចេញចូល រួមគ្នាយ៉ាងងាយស្រួល
- បានការប្រាក់រហូតដល់ 0.75% ក្នុងមួយឆ្នាំសម្រាប់គណនីដុល្លារ និងរហូតដល់ 1.5% ក្នុងមួយឆ្នាំ សម្រាប់គណនីរៀល ជាមួយជម្រើសទូទាត់ការប្រាក់ច្រើនប្រភេទ
- មិនគិតថ្លៃសម្រាប់សេវាប្រើគណនីប្រចាំខែ
លក្ខខណ្ឌពេញសិទ្ធិ
- ម្ចាស់គណនីរួមតាមទូរស័ព្ទទាំងអស់ ត្រូវតែជាអ្នកប្រើប្រាស់ ABA Mobile ហើយមានគណនីស្ដង់ដារមានដំណើរការយ៉ាងហោចណាស់មួយ។
- ម្ចាស់គណនីរហ័ស ABA តម្រូវឲ្យមានការផ្ទៀងផ្ទាត់គណនីរបស់ខ្លួន នៅតាមសាខាធនាគារABAណាមួយ មុននឹងត្រូវបានអនុញ្ញាតិឲ្យបើកគណនីរួមតាមទូរស័ព្ទ។
របៀបបង្កើត គណនីរួមតាមទូរស័ព្ទ
- បើកកម្មវិធី ABA Mobile ហើយចុច បើកគណនីថ្មី
- ជ្រើសរើស គណនីរួមតាមទូរស័ព្ទ
- យល់ព្រមតាមខ និងលក្ខខណ្ឌ រួចចុច បន្ដ
- ជ្រើសរើសរូបិយប័ណ្ណសម្រាប់គណនីរួម (រៀល ឬដុល្លារ) រួចចុច បន្ដ
- បន្ថែមសមាជិកបានរហូតដល់ 5 នាក់ ដោយគ្រាន់តែបញ្ចូលលេខគណនី ABA របស់ពួកគេ រួចចុច បន្ថែម ឬគ្រាន់តែជ្រើសរើសពីគំរូស្រាប់ ហើយចុច បញ្ជាក់
- ចុច ចែករំលែកតំណ ដើម្បីផ្ញើលីងទៅសមាជិកនៃគណនីរួម តាមកម្មវិធីលេងសារនានា (សុពលភាពត្រឹមតែ 48 ម៉ោងប៉ុណ្ណោះ)
- អ្នកដែលត្រូវបានគេអញ្ជើញ ត្រូវចុចលើលីងដែលទទួលបាននោះ ដើម្បីចូលទៅជាសមាជិកគណនីរួមតាមទូរស័ព្ទនោះ។ គណនីរួម នឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិ បន្ទាប់ពីសមាជិកទាំងអស់ទទួលយកការអញ្ជើញនោះ។
មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
USD ≤ 1,000 | 0.00% |
USD ≤ 10,000 | 0.10% |
USD ≤ 25,000 | 0.15% |
USD ≤ 50,000 | 0.20% |
USD ≤ 100,000 | 0.30% |
USD ≤ 500,000 | 0.45% |
USD > 500,000 | 0.70% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
KHR ≤ 20,000,000 | 1.00% |
KHR ≤ 100,000,000 | 1.25% |
KHR > 100,000,000 | 1.50% |
លក្ខខណ្ឌ
បណ្ដាញសម្រាប់បើកគណនី | កម្មវិធី ABA Mobile ប៉ុណ្ណោះ | |
បណ្ដាញសម្រាប់ប្រើគណនី |
| |
សមតុល្យបើកដំបូងអប្បបរមា និងសមតុល្យបន្ដអប្បបរមា | N/A | |
រូបិយប័ណ្ណ | ដុល្លារ / រៀល | |
ពន្ធ | 4% សម្រាប់និវាសនជន ឬ 14% សម្រាប់អនិវាសនជន | |
ការទូទាត់ការប្រាក់ | រៀងរាល់ 1ខែ ម្តង ឬនៅពេលបិទគណនី | |
ចំនួនគណនី | មិនកំណត់ | |
ចំនួនម្ចាស់គណនីច្រើនបំផុត | 5 | |
លក្ខខណ្ឌប្រើគណនី | សមាជិកនៃគណនីរួម | |
បណ្ដាញសម្រាប់ប្រើគណនី |
| |
បិទគណនី | សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ គិតចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 80,000 រៀល/ 20 ដុល្លារ | |
ដកប្រាក់ និងដាក់ប្រាក់ | មិនកំណត់ | |
បណ្ដាញសម្រាប់បិទគណនី |
| |
ថ្លៃសេវាកម្ម | ប្រភេទសេវាកម្ម | ថ្លៃសេវា |
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
កម្មវិធីទូរស័ព្ទ | ឥតគិតថ្លៃ | |
ធនាគារអនឡាញសម្រាប់អាជីវកម្ម | មិនមាន | |
សៀវភៅធនាគារ | មិនមាន | |
គណនីមិនដំណើរការ5 | 10 ដុល្លារ / 40,000 រៀល | |
របាយការណ៍ហិរញ្ញវត្ថុ | ឥតគិតថ្លៃ (ព្រីនពី ABA Mobile ប៉ុណ្ណោះ) | |
កាត | សូម មើលវិបសាយ សម្រាប់សេវាប្រចាំឆ្នាំ | |
សេវាកម្មអាចប្រើប្រាស់បានក្នុងកម្មវិធី ABA Mobile | ពិនិត្យគណនី | របាយការណ៍ |
ផ្ទេរប្រាក់ក្នុងស្រុក និងឆ្លងប្រទេស | ការទូទាត់ | |
ទូទាត់តាម KHQR | ដកប្រាក់តាមកូដ QR | |
ដាក់ប្រាក់ តាមម៉ាស៊ីនដាក់ប្រាក់/ម៉ាស៊ីនដាក់មូលប្បទានបត្រ/ផ្ទេរប្រាក់ចូល | ដកប្រាក់តាមមុខងារ E-cash |
*ខ និងលក្ខខណ្ឌទាំងអស់ អាចផ្លាស់ប្ដូរអាស្រ័យលើឆន្ទានុសិទ្ធិទាំងស្រុងរបស់ធនាគារ ABA ដោយមិនជម្រាបដំណឹងជូនអតិថិជនជាមុនឡើយ។
1 ការប្រើសេវា E-cash ត្រូវគិតសេវា។ សូមមើលលក្ខខណ្ឌប្រើសេវា E-cash ។
2 ការដកប្រាក់ និងថែទាំគណនីនៅបញ្ជរសាខា មិនត្រូវបានអនុញ្ញាតឡើយ។
3 ធនាគារ នឹងផ្ទៀងផ្ទាត់ម្ចាស់គណនីរួមនីមួយៗ ដោយផ្អែកលើប្រូហ្វាលបច្ចុប្បន្នរបស់ពួកគាត់ជាមួយធនាគារ។ ឧទាហរណ៍៖ ធនាគារអាចប្រើទម្រង់គំរូហត្ថលេខា ដែលភ្ជាប់ទៅគណនីផ្សេង ឯកសារបញ្ជាក់អត្តសញ្ញាណ ឬរូបប្រូហ្វាលរបស់ម្ចាស់គណនីរួម ដើម្បីផ្ទៀងផ្ទាត់មុននឹងអាចប្រើបាន។
4 សំណើសុំបិទគណនី នឹងផុតកំណត់ក្នុងរយៈពេល 48 ម៉ោង ក្រោយពីការស្នើសុំលើកដំបូងដោយម្ចាស់គណនីណាមួយ។
5 ប្រព័ន្ធនឹងគិតថ្លៃ 10 ដុល្លារ / 40,000 រៀល ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីមិនប្រតិបត្តិការរយៈពេល 12 ខែ ឬលើសពីនេះ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។