ផ្ទេរក្នុងស្រុក

ទទួល​អត្ថប្រយោជន៍​ពី​មធ្យោបាយ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​ពី​ធនាគារ​មួយ​ទៅ​ធនាគារ​កាន់តែ​ប្រសើរ​ជាង​មុន​! ​ជាមួយ​សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក​ ABA​ អ្នក​អាច​រីករាយ​ជាមួយ​ការ​ផ្ទេរ​ប្រាក់​លឿន​រហ័ស​ ​ងាយស្រួល​ ​និង​មាន​សុវត្ថិភាព​ក្នុង​តម្លៃ​ទាប​។​ 

​សេវាកម្ម​ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​ដោយ​ធនាគារ​ ABA​ និង​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារ​ទាំងអស់​នៅ​កម្ពុជា​នេះ​ ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរ​ប្រាក់​បាន​ភ្លាមៗ​ពី​គណនី​ធនាគារ​ ABA ​ទៅ​កាន់​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​។​

កម្រៃសេវាកម្ម

ប្រភេទនៃការផ្ញើរូបបិយប័ណ្ណចំនួនកម្រៃ
ផ្ញើចេញដុល្លារ/រៀលមិនកំណត់0.05%, យ៉ាងតិច 5ដុល្លារ1
ទទួលដុល្លារ/រៀលមិនកំណត់ឥតគិថ្លៃ

1ប្រសិនបើផ្ញើប្រាក់រៀល កម្រៃសេវាគឺមានតម្លៃដូចគ្នា។ កម្រៃសេវា នឹងត្រូវគិតទៅតាមហាងឆេងប្តូរប្រាក់ជាក់ស្តែងទៅតាមថ្ងៃដែលដែលបានផ្ញើ។

ដើម្បី​ភាព​ងាយស្រួល​របស់​លោក​អ្នក​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ABA​ យើងខ្ញុំ​បាន​បង្កើត​ “​បែបបទ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​”​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​នានា​នៅ​ក្នុង​ប្រទេស​។​ លោក​អ្នក​អាច​ដោ​ន​ឡូត​បែបបទ​នេះ​ សម្រាប់​បំពេញ​ព័ត៌មាន​ និង​ព្រី​ន​ចេញ​ឲ្យ​ហើយ​ រួច​កាន់​យក​ទៅ​សាខា​ ABA​ ដើម្បី​ធ្វើការ​ផ្ទេរ​បាន​ស្រួល​ និង​ឆាប់រហ័ស​។​

ដើម្បីទាញយកសំណុំបែបបទ សូមចុចលីងក្រោមនេះ

  • ប្រើកម្មវិធី ABA Mobileផ្លែតហ្វម ABA Business ដែលអ្នកអាចធ្វើខ្លួនឯងបាន 24/7។ ឬ
  • ទៅកាន់សាខាធនាគារ ABA ដែលនៅជិតបំផុតហើយ បំពេញទម្រង់បែបបទផ្ទេរប្រាក់ទៅក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ 1 800 203 203

​សូម​អាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ លក្ខខណ្ឌ​នេះ​គឺជា​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ប្រាក់​រវាង​អ្នក​ផ្ទេរ​ប្រាក់​ និង​ធនាគារ​ ABA​។​

  1. អ្នក​ផ្ទេរ​ប្រាក់​បាន​អៈ​អាង​ និង​បញ្ជាក់​ថា​រាល់​ព័ត៌មាន​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​គឺ​ត្រឹមត្រូវ​ និង​ពិតប្រាកដ​មែន​។​ ធនាគារ​នឹង​មិន​ទទួលខុសត្រូវ​រាល់​ការ​យឺតយ៉ាវ​ ឬ​កំហុស​ណាមួយ​ដែល​អ្នក​ផ្ទេរ​ប្រាក់​បាន​ផ្តល់​ព័ត៌មាន​ដែល​មិន​ច្បាស់លាស់​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​ឡើយ​។​
  2. អ្នក​ផ្ទេរ​ប្រាក់​ បាន​ផ្តល់​សិទ្ធិ​ឥ​ឲ្យ​ធនាគារ​ធ្វើការ​ដក​ប្រាក់​ចេញពី​គណនី​របស់​អ្នក​ផ្ទេរ​នូវ​ចំនួន​ប្រាក់​ រួម​ទាំង​កម្រៃ​សេវា​ផ្សេងៗ​។​
  3. អ្នក​ផ្ទេរ​ប្រាក់​ យល់ព្រម​ និង​បញ្ជាក់​ថា​ធនាគារ​នឹង​ធ្វើការ​នុ​វត្ត​ន៍​ទៅ​តាម​អត្រា​ការ​ប្រាក់​របស់​ធនាគារ​ក្នុង​ការ​ផ្ទេរ​ប្រាក់​។​
  4. ធនាគារ​ ABA​ មាន​សិទ្ធិ​ក្នុង​ការ​កែប្រែ​ថ្លៃ​សេវាកម្ម​ និង​កម្រៃ​ក៏​ដូច​ជា​លក្ខ​ខ​ណ្ខ​ទាំងអស់​គ្រប់ពេលវេលា​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  5. ធនាគារ​ ABA​ អាច​ផ្តល់​ព័ត៌មាន​នៃ​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​ភាគី​ទី​ 3​ ដែល​កំណត់​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​បញ្ចូល​ការ​សម្រេច​ពី​តុលាការ​ ការ​ស៊ើបអង្កេត​ និង​បទបញ្ជារ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​
  6. ក្នុង​ករណី​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​បដិសេធ​ ឬ​លុប​ចោល​ ធនាគារ​ ABA​ នឹង​ផ្ទេរ​ប្រាក់​ត្រឡប់​ទៅ​កាន់​អ្នក​ស្នើ​សុំ​វិញ​ នៅ​ពេល​ដែល​ធនាគារ​ ABA​ បាន​ទទួល​ពី​ធនាគារ​អន្តរការី​ ឬ​ធនាគារ​ដែល​ទទួលផល​។​
  7. អ្នក​ផ្ទេរ​ប្រាក់​ យល់ព្រម​ថា​ កម្រៃ​មិន​ត្រូវ​បាន​ផ្ទេរ​ត្រឡប់​មក​វិញ​នោះ​ទេ​។​
  8. អ្នក​ផ្ទេរ​ប្រាក់​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ធនាគារ​ធ្វើការ​ពន្យារពេល​បញ្ឈប់​ ឬ​លុប​ចោលការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​ធនាគារ​ ABA​ បានឃើញ​ថា​ការ​ប្រាក់​មិន​បាន​គោរព​តាម​ច្បាប់​ជាតិ​ ឬ​អន្តរជាតិ​។​
  9. ធនាគារ​ ABA​ សូម​រក្សា​សិទ្ធិ​ក្នុង​ការ​បដិសេធ​ ឬ​ផ្អាក​ ការ​ផ្ទេរ​ប្រាក់​ណាមួយ​ ប្រសិនបើ​ប្រតិបត្តិការ​នោះ​មិន​បាន​បំពេញ​ទៅ​តាម​គោលការណ៍​ AML/KYC​ របស់​ធនាគារ​។​

​ធនាគារ​ ABA​ ក៏​ជា​សមាជិក​នៃ​ប្រព័ន្ធ​ទូទាត់​រហ័ស​ប្រាក់​ក្នុងស្រុក​រហ័ស​ ដែល​ផ្តួចផ្តើម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​អាច​ឲ្យ​អ្នក​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​រៀល​បាន​រហ័ស​ និង​ងាយស្រួល​។​ ដើម្បី​ស្វែង​យល់​បន្ថែម​ពី​សេវាកម្ម​នេះ​សូម​ចូល​ទៅ​កាន់​ទំព័រ​ សេវា​ទូទាត់​រហ័ស​។​

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader