គណនីសន្សំ
គណនីបញ្ញើសន្សំរបស់ធនាគារ ABA គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធផលបំផុតដើម្បីចាប់ផ្តើម សន្សំប្រាក់។
មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)1 សម្រាប់ប្រាក់ដុល្លារ
សមតុល្យប្រចាំថ្ងៃ | ក្រុមហ៊ុន | ស្ថាប័នរដ្ឋាភិបាល |
USD ≤ 10,000 | 0.00% | 0.00% |
USD ≤ 25,000 | 0.10% | 0.10% |
USD ≤ 50,000 | 0.15% | 0.15% |
USD ≤ 100,000 | 0.25% | 0.25% |
USD ≤ 500,000 | 0.40% | 0.40% |
USD ≤ 1,000,000 | 0.50% | 0.50% |
USD > 1,000,000 | 0.00% | 0.60% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល
សមតុល្យប្រចាំថ្ងៃ | ក្រុមហ៊ុន | ស្ថាប័នរដ្ឋាភិបាល |
KHR ≤ 20,000,000 | 0.00% | 0.00% |
KHR ≤ 100,000,000 | 1.00% | 1.00% |
KHR > 100,000,000 | 1.25% | 1.25% |
លក្ខខណ្ឌ
រូបិយប័ណ្ណ | ដុល្លារ | រៀល |
ប្រាក់បញ្ញើដំបូង | ||
អាជីវកម្ម | 100 | 400,000 |
ស្ថាប័នរដ្ឋាភិបាល | 100 | 400,000 |
សមតុល្យបន្តអប្បបរមា | ||
អាជីវកម្ម | 10 | 40,000 |
ស្ថាប័នរដ្ឋាភិបាល | 10 | 40,000 |
ការដកប្រាក់ | អនុញ្ញាតឲ្យដកប្រាក់គ្មានដែនកំណត់ទម្រង់ជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ត្រូវបានអនុញ្ញាតគ្រប់ពេល និងក្នុងចំនួនទឹកប្រាក់ណាមួយ តាមលក្ខខណ្ឌនៃសមតុល្យបន្តអប្បបរមាដែលបានរក្សាទុកក្នុងគណនី | |
ក្រដាសប្រាក់ទទួលយក | ទទួលយកក្រដាសប្រាក់រៀលត្រឹមត្រូវគ្រប់ប្រភេទតាមការគិតថ្លៃត្រូវអនុវត្តមួយចំនួន | |
ការទូទាត់ការប្រាក់ | រៀងរាល់ 1ខែ ម្តង (ក្រុមហ៊ុន) និង រៀងរាល់ 6 ខែ ម្តង (ស្ថាប័នរដ្ឋាភិបាល) ឬនៅពេលបិទគណនី | |
បិទគណនី | ឥតគិតថ្លៃ | |
ថ្លៃពិន័យលើការបោះបង់2 | អនុវត្តចំពោះ CIF មិនដំណើរការ សម្រាប់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ឬច្រើនជាងនេះ | |
ការដាក់ប្រាក់បន្ថែម | អាចដាក់បានដោយគ្មានកំណត់ និងបានគ្រប់ពេលវេលាជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ | |
ថ្លៃសេវា | សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ |
សៀវភៅធនាគារ3 | 5 ដុល្លារ / 20,000 រៀល/ក្បាល | |
ផ្លែតហ្វម ABA Business | តាមលក្ខខណ្ឌ ផ្លែតហ្វម ABA Business នៅទីនេះ | |
គណនីមិនមានសកម្មភាព | ឥតគិតថ្លៃ | |
បញ្ជាក់សមតុល្យគណនី | 10 ដុល្លារ / 40,000 រៀល/សន្លឹក | |
ការបញ្ជាក់សវនកម្ម | 10 ដុល្លារ / 40,000 រៀល/ដង | |
មូលប្បទានបត្រ Nostro ឬ Banker | 10 ដុល្លារ / 40,000 រៀល/មូលប្បទានបត្រ | |
អត្ថប្រយោជន៍ | មិនគិតថ្លៃចេញកាតឥណទានថ្មី និងថែទាំប្រចាំឆ្នាំសម្រាប់ម្ចាស់គណនីបង្គោលតាមលក្ខខណ្ឌ ដូចខាងក្រោម៖
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។ លើសពីនេះ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ (EOD) តិចជាង និង/ឬស្មើនឹងកម្រិតទឹកប្រាក់ដែលបានកំណត់ នោះអត្រាការប្រាក់នឹងត្រូវអនុវត្តតាមចំនួនជាក់ស្ដែង។ ផ្ទុយទៅវិញ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ លើសកម្រិតដែលបានកំណត់ ការប្រាក់ខ្ពស់នឹងត្រូវបានអនុវត្ត។
2 ពិន័យលើការបោះបង់ ចំណាំ៖ CIF មិនដំណើរការ សំដៅលើ CIF ទាំងឡាយណា ដែលមិនមានប្រតិបត្តិការណាមួយនៅលើគណនីរបស់ខ្លួន តាមរយៈពេលកំណត់ដូចខាងក្រោម៖
រយៈពេលបោះបង់ | ថ្លៃពិន័យ (សម្រាប់អតិថិជនម្នាក់) |
ឆ្នាំទី 1 | 0.00 ដុល្លារ / 0.00 រៀល |
ឆ្នាំទី 2 | 0.00 ដុល្លារ / 0.00 រៀល |
ឆ្នាំទី 3 | 0.00 ដុល្លារ / 0.00 រៀល |
ឆ្នាំទី 4 | 50.00 ដុល្លារ / 200,000 រៀល |
ឆ្នាំទី 5 | 100.00 ដុល្លារ / 400,000 រៀល |
3 គិតថ្លៃ 5 ដុល្លារសម្រាប់ចេញកាត និងធ្វើកាតថ្មី។
លោកអ្នកអាច
- រកប្រាក់បន្ថែមបានដោយមានភាពបត់បែនពីលើប្រាក់របស់លោកអ្នក ពោលគឺការប្រាក់ត្រូវបានបង្គរជាប្រចាំ និងត្រូវទូទាត់រៀងរាល់កន្លះឆ្នាំម្តង ឬនៅពេលបិទគណនី។
- ចូលមើលសមតុល្យគណនីដោយងាយស្រួលតាមរយៈការប្រើប្រាស់ប័ណ្ណ Debit Master ឬ Visa Card, ផ្លែតហ្វម ABA Business ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ដោយមានភាពបត់បែនពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យ បន្តអប្បបរមាមាននៅក្នុងគណនីដោយពុំមានការចំណាយបន្ថែម។
- ប្រតិបត្តិការប្រាក់ដែលផ្ញើមកខាងក្នុង និងខាងក្រៅសមតុល្យចាំបាច់ដែលត្រូវប្រើប្រាស់ ខណៈដែលសមតុល្យនៅសល់ រក្សាការរកប្រាក់បន្ថែមសម្រាប់លោកអ្នក។
- ដាក់ប្រាក់បញ្ញើបន្ថែមចូលទៅក្នុងគណនីរបស់អ្នកដោយពុំមានការរឹតត្បិត។
- មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានជាប្រចាំអំពីគណនីរបស់លោកអ្នកតាមរយៈសេវាជូនដំណឹងតាមអ៊ីម៉ែលដោយឥតគិតថ្លៃ។
អត្ថប្រយោជន៍
ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ផ្លែតហ្វម ABA Business
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនីក្រុមហ៊ុន លោកអ្នកត្រូវតែផ្តល់ឯកសារចាំបាច់ដូចខាងក្រោម៖
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម និងចុងក្រោយបង្អស់ដែលបានចុះហត្ថលេខាដោយនាយកក្រុមហ៊ុន។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមក្នុងការតែងតាំងហត្ថលេខី និងអណត្តិគណនី។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់។
- ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)។
- អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)។
- លិខិតអនុញ្ញាតចេញពីក្រសួង និង/អាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើមាន)។
- គំរូ សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលដែលមានក្បាលទំព័ររបស់ក្រុមហ៊ុន (សូមប្រើមាតិកានៅក្នុងគំរូសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលនៅពេលអាចប្រើបាន)។
បន្ទាប់មក បំពេញបែបបទដូចខាងក្រោម៖
- បែបបទស្នើសុំបើកគណនីក្រុមហ៊ុន (ផ្នែក 5 សំដៅលើ FATCA Status Code)
- បែបបទប្រកាសអ្នកទទួលផលប្រយោជន៍ចុងក្រោយ
- គំរូបែបបទព័ត៌មានអតិថិជន (សាមញ្ញ) សម្រាប់អ្នកទទួលផលប្រយោជន៍ចុងក្រោយ (ភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី 20% ឡើងទៅ) និងអភិបាលដែលមិនត្រូវបានតែងតាំងជាហត្ថលេខី
- ទម្រង់គំរូហត្ថលេខា និងបែបបទព័ត៌មានអតិថិជន ត្រូវចុះហត្ថលេខាដោយហត្ថលេខីទទួលសិទ្ធិនៅចំពោះមុខបុគ្គលិកធនាគារ។
លក្ខខណ្ឌតម្រូវបន្ថែម៖
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធនានា។
- អតិថិជនត្រូវផ្តល់ជូនធនាគារនូវ លេខចុះបញ្ជីពន្ធដារ ឬ លេខអត្តសញ្ញាណកម្មសារពើពន្ធ បើមាន។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវមានវត្តមាននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
សម្គាល់
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចខុសគ្នា សូមទាក់ទងមកកាន់សាខាធនាគារសម្រាប់ព័ត៌មានបន្ថែម។
- បន្ថែមលើលក្ខខណ្ឌតម្រូវចាំបាច់ខាងលើនេះ អតិថិជនក៏ត្រូវប្រតិបត្តិតាមគោលនយោបាយ និងនីតិវិធីទទួលយកអតិថិជន មុនពេលបើកគណនីក្រុមហ៊ុន។
លក្ខខណ្ឌតម្រូវសម្រាប់កែប្រែគណនីបញ្ជើកាលកំណត់សម្រាប់ក្រុមហ៊ុន៖
ឯកសារចាំបាច់
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែគណនី (ប្រសិនបើមានបន្ថែម ដកចេញហត្ថលេខី ឬផ្លាស់ប្តូរអាណត្តិគណនី)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែផ្លែតហ្វម ABA Business (ប្រសិនបើមានការផ្លាស់ប្តូរអ្នកមានសិទ្ធិប្រើផ្លែតហ្វម ABA Business)។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិ។
លក្ខខណ្ឌតម្រូវចាំបាច់ផ្សេងៗដែលអ្នកត្រូវអនុវត្តតាម
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ឬឯកសារពាក់ព័ន្ធផ្សេងៗ។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវបង្ហាញខ្លួននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
- កាតសាជីវកម្មដែលជាកម្មសិទ្ធិរបស់ហត្ថលេខីដែលត្រូវបានដកចេញ ត្រូវតែប្រគល់មកធនាគារវិញ។
- កាតសាជីវកម្មដែលភ្ជាប់នឹងគណនីក្រុមហ៊ុន ត្រូវតែប្រគល់មកធនាគារវិញ ប្រសិនបើអាណត្តិគណនីផ្លាស់ប្តូរទៅអ្នកផ្សេងមិនមែន “នរណាម្នាក់ចុះហត្ថលេខា”។
ចំណាំ
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចមានភាពខុសគ្នា សូមទាក់ទងសាខាធនាគារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលកែប្រែគណនី។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។