កម្មវិធី​ ABA​ DigiGuard

ABA​ DigiGuard​ ជា​កម្មវិធី​បង្កើត​លេខ​កូដ​សម្ងាត់​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដែល​អាច​ប្រើ​ ជំនួស​ឧបករណ៍​ hardware​ token​ សម្រាប់​ការ​ផ្ទៀងផ្ទាត់​ពីរ​ស្រទាប់​ និង​ការ​អនុញ្ញាត​ប្រតិបត្តិការ​ដែល​បង្កើត​ឡើង​នៅ​ក្នុងផ្លែតហ្វម ABA Business។​

​ជាមួយ​កម្មវិធី​ ABA​ DigiGuard​ ការ​ប្រើប្រាស់​ផ្លែតហ្វម ABA Business គឺ​កាន់តែ​ងាយស្រួល​!

​ហេតុ​អ្វី​ត្រូវ​ប្រើ​កម្មវិធី​ ABA​ DigiGuard?

​ដោ​ន​ឡូត​ និង​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​

មាន​សម្រាប់​ទាំង​ឧបករណ៍​​ Android​ និង​ iOS​

​អនុញ្ញាត​ប្រតិបត្តិការងាយស្រួល​​​ និង​​សុវត្ថិភាព

អាចភ្ជាប់ទៅគណនីក្រុមហ៊ុនច្រើនបាន។

របៀបបើកដំណើរការ

កំណត់សម្គាល់​សំខាន់

​ដើម្បី​ធានា​ថា​ អ្នក​មិន​ទទួល​រង​នូវ​ហានិភ័យ​សុវត្ថិភាព​ដែល​អាច​កើត​មាន​ឡើង​ណាមួយ​ កម្មវិធី​ ABA​ DigiGuard​ មិន​ដំណើរការ​ជាមួយនឹង​ឧបករណ៍​ rooted​ ឬ​ jailbroken​ ឡើយ​។​

ដើម្បី​ដឹង​បន្ថែម​អំពី​របៀប​ដែល​ផ្លែតហ្វម ABA Business ​ដ៏​ទំ​លំ​ទូលាយ​នេះ​ អាច​ផ្តល់​ជូន​អ្នក​នូវ​សេវា​ធនាគារ​អន​ឡាញ​កាន់តែ​ឆ្លាត​វៃ​ និង​មាន​សុវត្ថិភាព​សម្រាប់​អាជីវកម្ម​របស់​អ្នក​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ផ្លែតហ្វម ABA Business​​ ឬ​ទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ​ 1 800 203 203​ គ្រប់ពេលវេលា​។​

ដោនឡូត ABA DigiGuard

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធី​ ABA DigiGuard ដោយ​ឥត​គិតថ្លៃ​ពី​ App​ Store​ របស់​ Apple​ ឬ​ Play​ Store​ របស់​ Google​។​ ក្រោយ​ពី​ដោ​ន​ឡុ​ត​រួច​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ ពេល​នោះ​ លោក​អាច​ប្រើប្រាស់​បាន​ហើយ​!​

  

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader