ពានរង្វាន់
ធនាគារ ABA បានទទួលវិញ្ញាបនបត្រទទួលស្គាល់សមិទ្ធផលរបស់ខ្លួនជាច្រើននៅក្នុងវិស័យធនាគារ។ ខាងក្រោមនេះគឺជាពានរង្វាន់មួយចំនួនដែលយើងបានទទួលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ៖

2020
ពានរង្វាន់ "ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា" ពី Asian Banking and Finance ជាទស្សនាវដ្តីបោះពុម្ពផ្សាយនាំមុខគេសម្រាប់នាយកប្រតិបត្តិធនាគារ និងហិរញ្ញវត្ថុនៅអាស៊ី។

2020
ពានរង្វាន់ "ធនាគារដ៏ឆ្នើមនៅកម្ពុជា" ប្រាំពីរឆ្នាំជាប់ៗគ្នា ពីទស្សនាវដ្តី Euromoney។ ធនាគារ ABA ត្រូវបានសាទរចំពោះការផ្លាស់ប្តូរធុរកិច្ចឌីជីថលការធ្វើទំនើបកម្មនូវកម្មវិធី ABA Mobile ព្រមទាំងការពង្រីកវិសាលភាពសេវាកម្ម និងលទ្ធផលសម្រេចសំខាន់ៗផ្សេងទៀតក្នុងរយៈពេល 12 ខែចុងក្រោយនេះ!

2020
ពានរង្វាន់ “ធនាគារដ៏ឆ្នើមនៅកម្ពុជា” ប្រាំមួយឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance ។ ពានរង្វាន់កម្រិតកំពូលនេះប្រគល់ជូនធនាគារ សម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។ លក្ខខន្តិកវត្ថុវិស័យសម្រាប់ការប្រគល់ពានរង្វាន់នេះ រួមមាន នវានុវត្តន៍ផលិតផល និងសេវាកម្ម ទំនាក់ទំនងយុទ្ធសាស្រ្ត ការអភិវឌ្ឍអាជីវកម្មថ្មី ផលចំណេញ និងការពង្រីកភូមិសាស្រ្តអាជីវកម្ម។

ឆ្នាំ 2019 ពីទស្សនាវដ្តី Asiamoney ដែលជាទស្សនាវដ្តីថ្នាក់តំបន់របស់ Euromoney ដែលជាគ្រឹះស្ថានផ្សព្វផ្សាយហិរញ្ញវត្ថុអន្តរជាតិ។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនធនាគារ ABA សម្រាប់ឥទ្ធិពលគ្របដណ្ដប់ផ្នែកឌីជីថលនៅក្នុងវិស័យធនាគារ ការពង្រីកបណ្ដាញសាខា និងបង្អែកដ៏រឹងមាំពីធនាគារជាតិកាណាដា។

ពានរង្វាន់ “ធនាគារឆ្នើមបំផុតប្រចាំ 2019” នៅកម្ពុជា ពី The Banker ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុលំដាប់កំពូលរបស់ពិភពលោក។ ពានរង្វាន់នេះ ជាការសាទរដល់ធនាគារ ABA ចំពោះយុទ្ធសាស្ត្រអាទិភាពលើបច្ចេកវិទ្យា ការអភិវឌ្ឍបន្តរបស់កម្មវិធីធនាគារ ABA Mobile ការពង្រីកបណ្តាញសាខាធំទូលាយ និងភាពជោគជ័យផ្នែកប្រព័ន្ធទូទាត់ប្រាក់សម្រាប់អាជីវកម្មអនឡាញ PayWay របស់ខ្លួននៅក្នុងទីផ្សារ។

ជាអ្នកគ្រប់គ្រងពានរង្វាន់ “ធនាគារឆ្នើមជាងគេនៅកម្ពុជា” របស់ Euromoney 6 ឆ្នាំជាប់គ្នា។ ពានរង្វាន់ឆ្នាំ2019នេះ ជាការសរសើរចំពោះធនាគារ ABA ដែលបានផ្តល់ដំណោះស្រាយធនគារឌីជីថលឈានមុខគេ បានលើកកម្ពស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងអាជីវកម្មអនឡាញ ការពង្រីកសក្តានុពលយ៉ាងរឹងមាំ និងកំណើនដ៏គួរឲ្យកត់សម្គាល់។

ពាន់រង្វាន់ “ធនាគារ ដ៏ឆ្នើមបំផុតនៅកម្ពុជា” ត្រូវបាន Global Finance ប្រគល់ជូនធនាគារ ABA លើកទីប្រាំជាប់ៗគ្នា។ទស្សនាវដ្ដីអន្តរជាតិមួយនេះ បានទទួលស្គាល់ភាពជោគជ័យរបស់ធនាគារ ABA ថាបានមកពីភាពហ្មត់ចត់ខ្ពស់ក្នុងការបំពេញតម្រូវការអតិថិជន នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង និងការសម្រេចលទ្ធផលបានយ៉ាងប្រសើរ រួមជាមួយនឹងមូលដ្ឋានដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។

ពានរង្វាន់ ធនាគារឆ្នើមជាងគេនៅកម្ពុជា 2018 ពីទស្សនាវដ្ដី Euromoney។ កិត្តិនាមដែលទទួលបានជាលើកទី5 ជាប់ៗគ្នាពីទស្សនាវដ្តីអន្តរជាតិមួយនេះ គឺអាស្រ័យលើលទ្ធផលហិរញ្ញវត្ថុដែលមានស្ថេរភាព កិច្ចគាំទ្រពីធនាគារជាតិនៃកាណាដា ក្នុងការណែនាំការអនុវត្តការងារដែលត្រឹមត្រូវ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ និងសុវត្ថិភាពតាមអ៊ីនធឺណិត ក៏ដូចជាការផ្តោតសំខាន់ដ៏មុតមាំរបស់ ABA ចំពោះការធ្វើឲ្យផលិតផល និងសេវានានាមានលក្ខណៈឌីជីថល។

ធនាគារ ABA រក្សាកិត្តិនាមរបស់ខ្លួនជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” សម្រាប់ឆ្នាំ2018 ពីទស្សនាវដ្ដី Global Finance។ ពានរង្វាន់មួយនេះ សម្រេចទៅបានដោយយោងទៅលើលក្ខណៈវិនិច្ឆ័យជាក់ស្តែងដូចជា វឌ្ឍនភាពនៃទ្រព្យសកម្ម កម្រិតប្រាក់ចំណេញ វិសាលភាពភូមិសាស្ត្រនៃប្រតិបត្តិការការងារ ទំនាក់ទំនងជាយុទ្ធសាស្ត្រ ការអភិវឌ្ឍផ្នែកពាណិជ្ជកម្មថ្មី និងភាពច្នៃប្រឌិតក្នុងការបង្កើតផលិតផល។

"ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្មដ៏ឆ្នើមបំផុតប្រចាំឆ្នាំ 2018" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់ពិភពលោកល្បីឈ្មោះ Global Finance។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្មអតិថិជន ការប្រកួតប្រជែងតម្លៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។

ធនាគារ ABA បានឈានឆ្ពោះទៅមុខមួយជំហានទៀត បន្ទាប់ពីត្រូវបានផ្ដល់ពានរង្វាន់ជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2017” ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នាពីទស្សនាវដ្ដី Euromoney។ ខាងទស្សនាវដ្ដីប្រសិទ្ធនាមជូនធនាគារ ABA ដោយផ្អែកលើវឌ្ឍនភាពនៃប្រតិបត្តិការ ភាពរីកចម្រើនក្នុងការពង្រីកសាខា ក៏ដូចជាការបន្តប្ដេជ្ញាចិត្តពង្រឹងស្ដង់ដារនៃបទពិសោធអតិថិជនតាមរយៈយុទ្ធសាស្ត្រធនាគារតាមឌីជីថលរបស់ខ្លួន។

ធនាគារ ABA រក្សាកំណត់ត្រាមិនដែលចាញ់ បន្ទាប់ពីទទួលពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជា’’ ប្រចាំឆ្នាំ 2017។ ពាន់រង្វាន់លើកទី 3 ក្នុងរយៈពេល 3ឆ្នាំជាប់ៗគ្នានេះ ត្រូវបានផ្ដល់ជូនដោយទស្សនាវដ្ដី Global Finance សម្រាប់ការវាយតម្លៃលើកំណើនទ្រព្យសកម្ម ស្ថិរភាពចំណូល ទំនាក់ទំនងប្រកបដោយយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតខ្ពស់នៃផលិតផល។

"ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្មដ៏ឆ្នើមបំផុតប្រចាំឆ្នាំ 2017" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់ពិភពលោកល្បីឈ្មោះ Global Finance។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្មអតិថិជន ការប្រកួតប្រជែងតម្លៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2016 ដោយទស្សនាវដ្តីហិរញ្ញវត្ថុ ឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះបានទទួលស្គាល់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និរន្តភាពនៃការនាំមកនូវបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងការអនុវត្តន៍នូវគំរូអាជីវកម្មដ៏ឆ្នើម។

ធនាគារល្អបំផុតនៅកម្ពុជា ឆ្នាំ2016 ឧទ្ទេសនាមដោយទស្សនាវដ្តី Euromoney ។ នេះជាពានរង្វាន់លើកទីបីហើយ ដែលទទួលបានជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2014 ដោយទទួលស្គាល់ទៅលើគុណភាពបម្រើសេវាកម្មអតិថិជនរបស់ធនាគារ ភាពលេចធ្លោផ្នែកលទ្ធផលហិរញ្ញវត្ថុ និងកំណើនភាគទុន របស់ធនាគារជាតិកាណាដាក្នុងធនាគារ ABA គឺជាលក្ខខណ្ឌដ៏ជាក់លាក់ ក្នុងការបោះឆ្នោតជ្រើសរើសជាម្ចាស់ពានរង្វាន់នេះ។

ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2016”។ ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលធនាគារ ABA ទទួលបានពានរង្វាន់ជាលើកទី2 ពីទស្សនាវដ្តីដ៏ល្បីល្បាញមួយនេះ ក្នុងនាមជាធនាគារដែលមានការតាំងចិត្តខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន លទ្ធផលប្រតិបត្តិការរឹងមាំព្រមទាំងបន្តពង្រឹងគុណភាព សេវាកម្មរបស់ខ្លួនកាន់តែប្រសើរឡើង។

ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015 ប្រសិទ្ធនាមដោយទស្សនាវដ្តី Euromoney។ នេះគឺជាពានរង្វាន់លើកទី2 ហើយដែលផ្តល់ដោយទស្សនាវដ្តីនេះ គិតតាំងពីឆ្នាំ 2014 ផ្អែកទៅលើភាពជោគជ័យនៃផលិតផលថ្មី ការបង្កើនគុណភាពសេវាកម្ម ការកសាងជំនឿជាក់នៃទំនាក់ទំនង ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍបន្ថែមចំពោះប្រព័ន្ធគ្រប់គ្រងហានិភ័យ។

ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2015”។ ពានរង្វាន់នេះទទួលស្គាល់ការបេ្តជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយ ភាពច្នៃប្រឌិត។

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2014 ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិតខ្ពស់ ក៏ដូចជាកំណើនទ្រព្យសកម្ម និងចំណែកទីផ្សារផងដែរ។

ពានរង្វាន់ធនាគារល្អប្រសើរបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ2014 ពីសំណាក់ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។ នេះគឺជាពានរង្វាន់ទីមួយដែលទស្សនាវដ្តី Euromoney បានប្រគល់ជូនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់របស់ទស្សនាវដ្តី Euromoney នេះត្រូវបានពិចារណាផ្តល់ជូនចំពោះ ស្ថាប័នដែលមានគុណភាពសេវាកម្មខ្ពស់បំផុត ប្រកបដោយគំនិតច្នៃប្រឌិត និងនិចលភាពនៅក្នុងទីផ្សារមួយដែលស្ថាប័ននោះមានលក្ខណៈ ល្អវិសេសវិសាលលើសគេតែប៉ុណ្ណោះ។

ពានរង្វាន់ឧត្ដមភាពសេវាកម្មពីធនាគារ Standard Chartered Bank (SCB) ផ្នែកគុណភាពប្រតិបត្តិការ ផ្ទេរប្រាក់ដោយផ្ទាល់ តាមប្រព័ន្ធទូទាត់ដោយស្វ័យ ប្រវត្តិ (STP) នៅក្នុងការទូទាត់រូបិយប័ណ្ណដុល្លារអាមេរិកក្នុងឆ្នាំ2013។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនធនាគារដែលបានជ្រើសរើសនិងរៀបចំធ្វើឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងដំណើរការទូទាត់ប្រាក់តាមរយៈ SCB ដែលជាធនាគារសហប្រតិបត្តិការរបស់ខ្លួន។

ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA មានកិត្តិយសក្នុងការទទួលបានពានរង្វាន់នេះ សម្រាប់ការលើកកម្ពស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការដាក់ប្រាក់ក្នុងម៉ាស៊ីន ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការដាក់ប្រាក់បន្ថែមក្នុងគណនី ឬសងប្រាក់កម្ចី 24ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។

ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA ទទួលបានរង្វាន់នេះសម្រាប់កិច្ចបន្តផ្តល់ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជន និងការរក្សាភក្តីភាពរបស់អតិថិជនចំពោះធនាគារ។

ពានរង្វាន់ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូន ដោយផ្អែកលើការប្តេជ្ញារបស់ធនាគារ ABA ក្នុងការដាក់ឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើបបំផុត លើវិស័យធនាគារតាមអុីនធឺណិត (iBanking) ដល់អតិថិជន។