គណនីជួញដូរតាមទូរស័ព្ទ

នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ វិនិយោគិន​រូបវន្តបុគ្គល​អាច​បើក​គណនី​ជួញដូរ​តាម​ទូរស័ព្ទ​ សម្រាប់​សកម្មភាព​ជួញដូរ​មូល​ប​ត្រ​ធ្វើ​អាជីវកម្ម​ជួញដូរ​។​ គណនី​នេះ​បើក​បាន​ភ្លាមៗ​ ដោយ​មិនបាច់​អញ្ជើញ​មក​សាខា​ធនាគារ​ឡើយ​!

អត្ថប្រយោជន៍

  • បើកគណនីជួញដូរតាមទូរស័ព្ទបានភ្លាមៗ
  • វិនិយោគមានភាពងាយស្រួលបានគ្រប់ទីកន្លែង
  • ធ្វើការផ្ទេរប្រាក់ទៅឲ្យឈ្មួញជើងសារបស់អ្នកបានលឿនជាងមុន
  • ផ្ទេរប្រាក់ដោយផ្ទាល់ពីគណនី ABA របស់អ្នក។

ថ្លៃសេវា

0.50 ដុល្លារ​ ឬ 2,000​ រៀល ក្នុងមួយខែ (មានសុពលភាពចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021)

​របៀប​បើក​គណនី​

  • បើក​ដំណើរការ​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​បើក​គណនី​ថ្មី​
  • ​ជ្រើសរើស​ ចុច​បើក​គណនី​ជួញដូរ​
  • ជ្រើសរើស​រូបិយប័ណ្ណ​នៃ​គណនី​ជួញដូរ​ ហើយ​ជ្រើសរើស​គណនី​ប្រភព​
  • យល់ព្រម​តាម​លក្ខខណ្ឌ​ ហើយ​ចុច​បើក​ឥឡូវនេះ​។​

​របៀប​វិនិយោគ​

  1. បើក​ដំណើរការ​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​ទូទាត់​ប្រាក់​
  2. ចូល​ទៅ​កាន់​ ហិរញ្ញវត្ថុ​ និង​ វិនិយោគ​ ហើយ​ជ្រើសរើស​ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ដែល​អ្នក​ពេញចិត្ត​1
  3. បញ្ចូល​គណនី​ជួញដូរ​2​ លេខ​ទូរស័ព្ទ​3​ និង​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​វិនិយោគ​4
  4. យល់ព្រម​តាម​លក្ខខណ្ឌ​ ហើយ​ចុច​ដាក់​ប្រាក់​ឥឡូវ​។

1 ឈ្មួញកណ្តាល​ដែល​មាន​គឺ​ Alpha​ Gold​ Futures​ និង​ Golden​ FX​ Capital​។​ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ផ្សេងៗ​ទៀត​នឹង​មាន​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​។​
2 អ្នក​ត្រូវ​មាន​គណនី​ជួញដូរ​តាម​ទូរស័ព្ទ​យ៉ាងតិច​មួយ​ដើម្បី​វិនិយោគ​។
3 អាស្រ័យ​លើ​តម្រូវការ​របស់​ឈ្មួញកណ្តាល​របស់​អ្នក​។​
4 បង្កើត​គំរូ​សម្រាប់​ការ​វិនិយោគ​នា​ពេល​អនាគត​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​នេះ​ដោយ​ “​ បង្កើត​គូ​រូ​”​ ។​

​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​

ALPHA GOLD FUTURES CO., LTD BROKER JET CO., LTD.
STMARKET COMPANY LIMITED AXIONTRADE (CAMBODIA) CO., LTD.
WINPIPS CO LTD PP LINK SECURITIES CO., LTD.
GOLD FINANCIAL GLOBAL INVESTMENT CO., LTD. COMMO T CO., LTD.
CFD CAPITAL CO., LTD.

 

យើងខ្ញុំ​សូម​អញ្ជើញ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ចូល​មក​ធ្វើ​ជា​ដៃគូ​!​ ប្រសិនបើ​អ្នកមាន​បំណង​ចង់​បន្ថែម​ក្រុមហ៊ុន​របស់​អ្នក​ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដៃគូ​របស់​ធនាគារ​ ABA5​ ហើយ​ផ្ញើ​អ៉ី​មែ​លម​ក​កាន់​ info@remove-this.ababank.com​ ឬ​ទូរស័ព្ទ​មក​លេខ​ 1 800 203 203​។​

5 ថ្លៃឈ្នួល 100 ដុល្លារ /400,000 រៀលអនុវត្តចំពោះការថែរក្សាគណនីប្រចាំខែ (មានសុពលភាពចាប់ពីថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2023) ។ ស្វែងរកលក្ខខណ្ឌ នៅទីនេះ

​ត្រូវការ​ជំនួយ​?

ទាក់ទង​មក​យើងខ្ញុំ​ដោយ​មិន​ចាំបាច់​ចាក​ចេញពី​កម្មវិធី​ ABA​ Mobile​ ដោយ​គ្រាន់តែ​ ចុច​ប៊ូ​តុង​ទាក់ទង​មក​យើងខ្ញុំ​នៅ​លើ​អេ​ក្រង់​មេ​របស់​កម្មវិធី​។​ លើស​ពី​នេះ​អ្នក​អាច​ជជែក​ជាមួយ​យើង​តាម​រយៈ​ ហ្វេ​ស​ប៊ុ​ក​ផេ​ក (ឆាត) ឬ​តាម​វិ​ប​សាយ​របស់​យើង​ ឬ​ទូរស័ព្ទ​មក​លេខ​ 24/7​ របស់​យើង​តាម​ទូរស័ព្ទ​លេខ​ 1 800 203 203​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ លក្ខខណ្ឌសម្រាប់គណនីជួញដូរ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader