ABA Business app

សេវាធនាគារឆ្លាតវៃ និងសុវត្ថិភាព – ឥឡូវ មាននៅលើទូរស័ព្ទដៃ!
គ្រប់គ្រងទាំងស្រុងលើហិរញ្ញវត្ថុអាជីវកម្មរបស់អ្នកជាមួយ ABA Business ដែលឥឡូវនេះ មាននៅលើទូរស័ព្ទដៃ។ មិនថាក្រុមហ៊ុនខ្នាតតូច និងមធ្យម ឬក្រុមហ៊ុនខ្នាតធំ ដំណោះស្រាយសេវាធនាគារអនឡាញដ៏សម្បូរបែបនេះ ផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួល និងបត់បែនកាន់តែប្រសើរ — ចូលប្រើយ៉ាងរលូនស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែងពីទូរស័ព្ទដៃ។
អេប ABA Business ក៏ដើរតួជាឧបករណ៍ផ្ទៀងផ្ទាត់ពីរកត្តាផងដែរ ដោយធានានូវស្រទាប់ការពារបន្ថែមមួយជាន់ទៀតសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។
តើលោកអ្នកអាចធ្វើអ្វីបានខ្លះជាមួយអេប ABA Business?
មើលសមតុល្យគណនី ប្រវត្តិប្រតិបត្តិការ និងចូលប្រើរបាយការណ៍គណនីប្រចាំខែយ៉ាងងាយស្រួល។
អនុញ្ញាត ឬបដិសេធភ្លាមៗលើសំណើប្រតិបត្តិការទូទាត់ ឬសំណើប្រតិបត្តិការមិនមែនហិរញ្ញវត្ថុ ដោយផ្ទាល់ពីទូរស័ព្ទដៃរបស់លោកអ្នក។
គ្រប់គ្រងកាតដោយ ពិនិត្យមើល, ផ្អាក និងកំណត់កម្រិតកាតយ៉ាងងាយស្រួល។
ដឹងអត្រាប្ដូរប្រាក់ថ្មីៗចុងក្រោយ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ។
រៀបចំសារដំណឹង និងការជូនដំណឹងសម្រាប់ការអាប់ដេតនានាពាក់ព័ន្ធនឹងការដកប្រាក់, ដាក់ប្រាក់, ទឹកប្រាក់មិនគ្រប់គ្រាន់ និងសមតុល្យគណនី។
មើលទីតាំងសាខា ABA, ម៉ាស៊ីន ATM ឬម៉ាស៊ីនដាក់ប្រាក់ដែលនៅជិតលោកអ្នក សម្រាប់ភាពងាយស្រួលបន្ថែម។
និងមុខងារជាច្រើនទៀត...
ការចុះឈ្មោះប្រើប្រាស់
កម្មវិធីនេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់សមាជិក ABA Business។ ដើម្បីភ្ជាប់ប្រូហ្វាល ABA Business របស់អ្នក នៅលើកម្មវិធីទូរស័ព្ទដៃ សូមអនុវត្តតាមជំហានណែនាំដូចខាងក្រោម៖
- ដោនឡូត និងដំឡើងអេប ABA Business។
- បើកចូលវិប ABA Business នៅលើកុំព្យូទ័ររបស់អ្នក។
- ចុចលើពាក្យ "ភ្ជាប់ឧបករណ៍" ដើម្បីបង្កើតកូដ QR។
- បើកកម្មវិធី ABA Business នៅលើទូរស័ព្ទដៃ។
- យកអេប ABA Business ស្គែនលើកូដ QR ដែលបង្ហាញនៅលើវិប ABA Business។
- ធ្វើតាមការណែនាំលើអេក្រង់ ដើម្បីបញ្ចប់ការដំឡើង។
អ្នកក៏អាចមើលតាមការណែនាំជាជំហានៗ នៅទីនេះ។
សុវត្ថិភាព
នៅក្នុង ABA Business យើងចាត់ទុកឯកជនភាព និងការការពារទិន្នន័យ ជាអាទិភាពចម្បង។ កម្មវិធីទូរស័ព្ទនេះ មិនរក្សាទុកព័ត៌មានណាមួយពាក់ព័ន្ធនឹងគណនី ឬប្រតិបត្តិការរបស់លោកអ្នកទេ។ គ្រប់សកម្មភាពទាំងអស់របស់លោកអ្នក ត្រូវបានអ៊ិនគ្រីបជាមួយកម្រិតសុវត្ថិភាពខ្ពស់បំផុត និងការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ដើម្បីធានាថា ទិន្នន័យរបស់លោកអ្នកមិនអាចត្រូវបានកាន់កាប់ និងមិនអាចកែប្រែបាន។
ថ្លៃសេវា
ឥតគិតថ្លៃ
កម្មវិធីនេះ ផ្ដល់ជូន និងប្រើប្រាស់ដោយឥតគិតថ្លៃ។
|
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

