កាតឥណពន្ធ
ប្រសិនបើលោកអ្នកចង់បានមធ្យោបាយ ដែលអាចប្រើប្រាស់ទឹកប្រាក់របស់ខ្លួនភ្លាមៗ ហើយអាចរីករាយក្នុងការទូទាត់ដោយមិនបារម្ភពីការប្រាក់ និងការពិន័យពីទូទាត់ត្រលប់មកវិញយឺតយ៉ាវ នោះកាតឥណពន្ធធនាគារ ABA ជាជម្រើសដ៏សមស្របបំផុត។
ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។
កាតឥណពន្ធ Visa, Mastercard, កាត Union Pay International (UPI) ឬ កាត CSS ត្រូវបានបើកជូនដោយឥតគិតថ្លៃ។ លោកអ្នកអាចប្រើប្រាស់កាតឥណពន្ធនេះ ដើម្បីដកប្រាក់ពី ATM ទាំងក្នុងនិងក្រៅប្រទេស នៅជុំវិញពិភពលោក ជាមួយការទិញអីវ៉ាន់ប្រចាំថ្ងៃ ដែលទឹកប្រាក់ទាំងនោះ នឹងត្រូវកាត់ចេញពីគណនីរបស់លោកអ្នកដោយផ្ទាល់។ លោកអ្នកអាចគ្រប់គ្រង់កម្រិតទឹកប្រាក់ដែលអាចដកបាន ព្រមទាំងអាចភ្ជាប់កាតច្រើនទៅកាន់គណនីតែមួយរបស់លោកអ្នកផងដែរ។
កាតឥណពន្ធអន្តរជាតិរបស់យើង ភ្ជាប់មកជាមួយលេខសុវត្ថិភាព CVV 3ខ្ទង់ នៅផ្នែកខាងក្រោយកាត ហើយអាចប្រើប្រាស់ដើម្បីទិញអីវ៉ាន់អនឡាញតាមបណ្តាវិបសាយច្រើន (មានដូចជា៖ eBay, PayPal, AliExpress ។ល។) បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ បន្ថែមលើនេះទៅទៀត យើងក៏មានប្រព័ន្ធសុវត្ថិភាព 3D-Secure ដែលវាជួយបន្ថែមកម្រិតសុវត្ថិភាពកាន់តែខ្ពស់ ដើម្បីទប់ស្កាត់កុំឲ្យមានការលួចចាយដោយគ្មានការអនុញ្ញាតពីម្ចាស់កាត។
នៅ ABA យើងមានកាតគ្រប់ប្រភេទតាមតម្រូវការរបស់លោកអ្នក!
កាត Classic
ចូលទៅកាន់គណនីរបស់លោកអ្នកបានភ្លាមៗ រាល់ពេលដែលលោកអ្នកត្រូវការ ជាមួយកាតឥណពន្ធ ក្លាសីក ABA។
|
កាត Mastercard Standard |
កាត UnionPay Classic |
កាត ABA CSS |
កាត Platinum
កាត ABA Platinum នាំមកជូនអ្នកនូវឯកសិទ្ធិដ៏អស្ចារ្យជាច្រើន ដែលនឹងធ្វើឲ្យរបៀបរស់នៅរបស់អ្នកកាន់តែសម្បូរបែប។ ដើម្បីមើលបញ្ជីពេញលេញនៃការផ្តល់ជូន និងអត្ថប្រយោជន៍ចុងក្រោយបំផុត ពីដៃគូអន្តរជាតិនិងក្នុងស្រុករបស់យើង សូមចុច ត្រង់នេះ។
Visa Platinum |
Visa Platinum Lite |
Mastercard Platinum |
Mastercard Platinum Lite |
UnionPay Platinum |
កាតនិម្មិត
ប្រសិនបើលោកអ្នកចង់ទិញអីវ៉ាន់អនឡាញ ហើយមិនចង់បញ្ចេញព័ត៌មានកាតឥណពន្ធតាមអនឡាញ លោកអ្នកអាចបើកកាតនិម្មិត Mastercard, Visa ឬ UnionPay បានដោយឥតគិតថ្លៃ។ កាតនិម្មិតនេះ នឹងជួយឲ្យការទិញអីវ៉ាន់អនឡាញរបស់លោកអ្នកមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ សូមចូលទៅកាន់ទំព័រ កាតនិម្មិត ដើម្បីជ្រាបព័ត៌មានបន្ថែម។
កាតនិម្មិត Visa |
កាតនិម្មិត Mastercard |
កាតនិម្មិត UnionPay |
គ្រប់កាតរបស់ ABA សុទ្ធតែទទួលបានអត្ថប្រយោជន៍ពិសេសៗទាំងនេះ
បើកជូនដោយឥតគិតថ្លៃ គ្រប់កាតរបស់យើងខ្ញុំ បើកជូនអ្នកដោយ |
ការពារប្រតិបត្តិការក្លែងបន្លំ លោកអ្នកទទួលបានប្រាក់វិញគ្រប់ចំនួន |
សុវត្ថិភាពអនឡាញ គ្រប់កាតរបស់យើងខ្ញុំ ត្រូវបានការពារដោយ |
ផ្នែកបម្រើអតិថិជន 24/7 ប្រសិនបើបាត់កាត ឬត្រូវគេលួច |
មិនទាន់មានកាត ABA មែនទេ? មើលពី របៀបបើកកាតប្លាស្ទិក នៅក្នុង កម្មវិធី ABA Mobile - ធនាគារ នឹងដឹកជូនលោកអ្នកដល់ទីកន្លែង ឬ លោកអ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីឲ្យបុគ្គលិកផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ជម្រាបជូនលោកអ្នក ពីវិធីស្នើសុំ។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 ឬ +855 98 203 333 ។
សម្រាប់ ខ និង លក្ខខណ្ឌ នៃការប្រើប្រាស់កាត សូមចុចទីនេះ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។