កាតឥណពន្ធ Mastercard Platinum
កាតឥណពន្ធ ABA Mastercard Platinum គឺជាកាតដ៏ល្អឥតខ្ចោះ ដែលផ្ដល់នូវភាពបត់បែន និងអត្ថប្រយោជន៍ជាច្រើន ដើម្បីឲ្យលោកអ្នក ទទួលបាននូវបទពិសោធជាមួយពេលវេលាដ៏មានតម្លៃ មិនអាចបំភ្លេចបាន។ កាតឥណពន្ធ Mastercard Platinum ផ្ដល់នូវភាពបត់បែនសម្រាប់ការបញ្ជាទិញ និងប្រតិបត្តិការគ្រប់ប្រភេទ រាប់ចាប់ពីការទិញអីវ៉ាន់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់អីវ៉ាន់ប្រណីតៗដែលមានតម្លៃខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍ និងសេវាកម្មជាច្រើនទៀត ដើម្បីជួយឲ្យលោកអ្នកទទួលបានអ្វីដែលល្អបំផុត។
អត្ថប្រយោជន៍របស់កាត
- ចូលសម្រាកឥតគិតថ្លៃនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងជុំវិញពិភពលោក ចំនួន 5ដង/ឆ្នាំ សម្រាប់កាតឥណពន្ធ និង 8 ដង/ឆ្នាំ សម្រាប់កាតឥណទាន តាមរយៈកម្មវិធី Mastercard Travel Pass។
- ឥតគិតថ្លៃសេវាប្ដូររូបិយប័ណ្ណ៖ ចាយដោយសេរីជារូបិយប័ណ្ណណាក៏បាន ដោយមិនបារម្ភអស់ថ្លៃសេវាប្រតិបត្តិការរូបិយប័ណ្ណបរទេស សម្រាប់កាតឥណពន្ធ។
- ភ្ជាប់គម្រោង YouTube Premium ឥតគិតថ្លៃរយៈពេល 12 ខែ៖ ទស្សនារឿង/កម្មវិធីដែលអ្នកចូលចិត្ត, ស្ដាប់តន្ដ្រី និងមាតិកាជាច្រើននៅទីនោះ ដោយគ្មានការរំខានពីពាណិជ្ជកម្ម ហើយអាចមើលវីដេអូដែលបានដោនឡូតទុក ពេលអត់មានមានអ៊ីនធឺណិតផងដែរ។ ការហោះហើររយៈវែង នឹងកាន់តែងាយស្រួល!
** ចំណាំ៖ កាតឥណពន្ធ Mastercard Platinum តម្រូវអោយម្ចាស់កាតបំពេញព័ត៌មានកាតទៅក្នុងកម្មវិធី Mastercard Travel Pass ដើម្បីអាចចូលប្រើបន្ទប់រង់ចាំពិសេសដោយឥតគិតថ្លៃ។ លោកអ្នកគ្រាន់តែបង្ហាញ QR ទៅកាន់ក្រុមការងារ ហើយអាចចូលសម្រាកប្រកបដោយផាសុកភាព។
ថ្លៃសេវា កាតឥណពន្ធ Mastercard Platinum
ការចេញកាតថ្មី/កាតផុតកំណត់ | ឥតគិតថ្លៃ |
ថ្លៃសេវាប្រចាំឆ្នាំសំរាប់កាតថ្មីដំបូង/កាតបន្ទាប់ | 150 ដុល្លារ |
រយៈពេលផុតកំណត់ | 5 ឆ្នាំ |
ការដកប្រាក់នៅតាម POS/ATM របស់ ABA | ឥតគិតថ្លៃ |
ការដកប្រាក់ក្នុង និងក្រៅស្រុកតាម ATM/POS ធនាគារផ្សេង | 2% នៃចំនួនដែលបានដក, តិចបំផុត 5 ដុល្លារ |
ទិញ/ដកប្រាក់ ក្រៅពីដុល្លារអាមេរិក(លើកលែងប្រាក់រៀល) | ឥតគិតថ្លៃ |
ការសងត្រលប់ ជារូបិយប័ណ្ណណាមួយ ក្រៅពីដុល្លារអាមេរិក(លើកលែងប្រាក់រៀល) | ឥតគិតថ្លៃ |
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ ABA និងធនាគារផ្សេង | ឥតគិតថ្លៃ |
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABA | ឥតគិតថ្លៃ |
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង | ឥតគិតថ្លៃ |
ចេញលេខសម្ងាត់ថ្មី | ឥតគិតថ្លៃ |
ការដូរកាតថ្មី | 10 ដុល្លារ |
ជាប់កាតក្នុង ATM/POS ធនាគារផ្សេង (ខុសលេខសម្ងាត់ ឬផុតកំណត់) | ឥតគិតថ្លៃ |
ការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)* | 20,000 ដុល្លារ |
ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ) | 30,000 ដុល្លារ |
ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ) | 30 |
ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ) | 30 |
សិទ្ធិចូលសម្រាកឥតគិតថ្លៃក្នុងបន្ទប់រង់ចាំពិសេស នៅព្រលានយន្តហោះទូទាំងពិភពលោក | 5 ដង/ឆ្នាំ |
របៀបស្នើសុំបើកកាតឥណពន្ធប្លាស្ទិកក្នុងកម្មវិធី ABA Mobile
- បើកអេប ABA Mobile
- ចុចលើប៊ូតុង កាត នៅលើអេក្រង់ដើម
- ចុចប៊ូតុង កាតឥណពន្ធ
- ជ្រើសរើស កាត Mastercard Platinum
- ជ្រើសរើស គណនីប្រាក់ដុល្លារណាមួយ ដែលអ្នកចង់ភ្ជាប់ជាមួយកាត
- ជ្រើសរើស ជម្រើសទទួលកាតថ្មី
- បញ្ជាក់ការស្នើសុំជាមួយលេខកូដ PIN ABA Mobile របស់អ្នក។
- អត្រាការប្រាក់សម្រាប់ កាតឥណទាន
ត្រូវការជំនួយ?
ទាក់ទងយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile។ អ្នកគ្រាន់តែចុចលើប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមឺនុយកម្មវិធី។ លើសពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាម Facebook, តាមវិបសាយ, ឬទាក់ទងយើងខ្ញុំ 24/7 តាមទូរស័ព្ទលេខ 098 203 203។
សម្រាប់ ខ និង លក្ខខណ្ឌ នៃការប្រើប្រាស់កាត សូមចុចទីនេះ។