គណនីសន្សំតាមទូរស័ព្ទ

ជាមួយកម្មវិធី ABA Mobile អ្នកអាចបើកគណនីសន្សំដ៏ពេញនិយមបំផុតរបស់យើងខ្ញុំបានយ៉ាងងាយស្រួល ដោយមិនចាំបាច់អញ្ជើញទៅសាខា។
គណនីសន្សំតាមទូរស័ព្ទ ABA បើកដោយមិនតម្រូវឲ្យមានសមតុល្យបើកដំបូង និងសមតុល្យបើកបន្ដ រួមជាមួយការដាក់ប្រាក់ និងដកប្រាក់ឥតកំណត់ ហើយផ្ដល់ការប្រាក់រហូតដល់ 1.25% ក្នុងមួយឆ្នាំ! ដើម្បីបើកគណនី សូមបើកកម្មវិធី ABA Mobile, ចុច បើកគណនីថ្មី រួចជ្រើសរើស គណនីសន្សំ ជាការស្រេច។
មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ
| សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
| USD ≤ 10,000 | 0.00% |
| USD ≤ 25,000 | 0.10% |
| USD ≤ 50,000 | 0.15% |
| USD ≤ 100,000 | 0.25% |
| USD ≤ 500,000 | 0.40% |
| USD ≤ 1,000,000 | 0.50% |
| USD > 1,000,000 | 0.60% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល
| សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
| KHR ≤ 20,000,000 | 0.00% |
| KHR ≤ 100,000,000 | 1.00% |
| KHR > 100,000,000 | 1.25% |
លក្ខខណ្ឌ
| រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល | |
| ប្រាក់បញ្ញើដំបូងសម្រាប់និវាសនជន | មិនមាន | ||
| ប្រាក់បញ្ញើដំបូងសម្រាប់អនិវាសនជន | |||
| សមតុល្យបន្តក្នុងគណនី | |||
| ចំនួនគណនី | 3 គណនីប្រាក់រៀល រួមទាំងគណនីលេខពិសេស 3 គណនីប្រាក់ដុល្លារ រួមទាំងគណនីលេខពិសេស | ||
| ការទូទាត់ការប្រាក់ | រៀងរាល់ 1 ខែ ម្តង ឬនៅពេលស្នើសុំបិទគណនី | ||
| លក្ខខណ្ឌប្រតិបត្តិការ | ប្រតិបត្តិការនៃការសន្សំប្រាក់នឹងត្រូវដំណើរការតាមរយៈបណ្តាញឌីជីថលទាំងអស់របស់ ABA | ||
| ការបិទគណនី | តាមកម្មវិធី ABA Mobile | ||
| សៀវភៅធនាគារ2 | មិនមាន | ||
| បិទគណនី | ឥតគិតថ្លៃ | ||
| ថ្លៃពិន័យលើការបោះបង់3 | អនុវត្តចំពោះ CIF មិនដំណើរការ សម្រាប់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ឬច្រើនជាងនេះ | ||
| ចូលទៅកាន់ប្រាក់បញ្ញើ |
| ||
| សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | ||
| លិខិតបញ្ជាក់សមតុល្យគណនី/លិខិតបញ្ជាក់គណនី4 | 10 ដុល្លារ / 40,000 រៀល/សន្លឹក | ||
| ការបញ្ជាក់សវនកម្ម5 | 10 ដុល្លារ / 40,000 រៀល/ថ្ងៃបញ្ជាក់ | ||
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365 ថ្ងៃ នៃឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។
2 មិនមានផ្តល់ជូនឡើយ។ អតិថិជនត្រូវចូលមើលគណនីតាមរយៈកម្មវិធី ABA Mobile។ ជាជម្រើស អតិថិជនអាចស្នើសុំសៀវភៅធនាគារ នៅធនាគារ ABA ប៉ុន្តែគិតថ្លៃសេវា។
3 ពិន័យលើការបោះបង់
ចំណាំ៖ CIF មិនដំណើរការ សំដៅលើ CIF ទាំងឡាយណា ដែលមិនមានប្រតិបត្តិការណាមួយនៅលើគណនីរបស់ខ្លួន តាមរយៈពេលកំណត់ដូចខាងក្រោម៖
| រយៈពេលបោះបង់ | ថ្លៃពិន័យ (សម្រាប់អតិថិជនម្នាក់) |
| ឆ្នាំទី 1 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 2 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 3 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 4 | 50.00 ដុល្លារ / 200,000 រៀល |
| ឆ្នាំទី 5 | 100.00 ដុល្លារ / 400,000 រៀល |
4 ម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត អាចធ្វើការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនីនិងលិខិតបញ្ជាក់គណនីបាន។ ភ្នាក់ងារមានសិទ្ធិអនុញ្ញាតក៏អាចស្នើលិខិតនេះបានដែរ ប្រសិនបើទទួលបានសិទ្ធិអនុញ្ញាតពីភាគីម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត។ បើមិនទាន់ចាត់តាំងភ្នាក់ងារនោះទេ នោះម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត ត្រូវតែចាត់ចែងទៅតាមនីតិវិធីចាត់តាំងភ្នាក់ងារ។
5 ការគិតថ្លៃ ផ្អែកលើចំនួនថ្ងៃដែលស្នើសុំ។
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទបាន សូមអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖
- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនត្រូវតែមានគណនីមួយ ដូចជា៖ គណនីបញ្ញើសន្សំ, គណនីចរន្ត ឬ គណនីចរន្ត “PLUS” ជាមុនសិន មុនពេលបើកគណនីសន្សំតាមទូរស័ព្ទ។
- គណនីសន្សំតាមទូរស័ព្ទ អាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។
អត់ទាន់មានកម្មវិធី ABA Mobile មែន?
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

