គណនីជួញដូរសម្រាប់អាជីវកម្ម

​ធនាគារ​ ABA​ ផ្តល់​ជូន​នូវ​សេវា​បើក​គណនី​ជួញដូរ​នៅ​ក្នុង​ ផ្លែតហ្វម ABA Business សម្រាប់​សកម្មភាព​ជួញដូរ​ ដែល​អនុញ្ញាត​ឲ្យ​វិនិយោគិន​សាជីវកម្ម​1​ អាច​បើក​គណនី​ជួញដូរ​សម្រាប់​នីតិបុគ្គល​ដោយ​មិន​ចាំបាច់​អញ្ជើញ​ទៅ​សាខា​ធនាគារ​។​

ការ​ប្រើប្រាស់​គណនី​ជួញដូរ​ ត្រូវ​បាន​កំណត់​នៅ​ក្នុង​សេចក្ដី​តម្រូវ​នៃ​បទបញ្ញត្តិ​ ដើម្បី​បែងចែក​ឲ្យ​មានការ​ធ្វើ​ប្រតិបត្តិការ​មូល​ប​ត្រដាច់​ដោយឡែក​ពី​ប្រតិបត្តិការ​សេវា​ធនាគារ​ធម្មតា​របស់​អ្នក​។​

1 មាន​សិទ្ធិ​ចូលរួម​សម្រាប់​តែ​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​រួច​ហើយ​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​។​​

  • បើក​គណនី​បាន​ភ្លាមៗ​ ដើម្បី​ចាប់ផ្តើម​ការ​វិនិយោគ​
  • ​វិនិយោគ​ជាមួយ​ឈ្មួញ​ជើងសា​របស់​អ្នក​បាន​យ៉ាង​លឿន​ និង​ ងាយស្រួល​ជាង​មុន​
  • តាមដាន​ការ​វិនិយោគ​របស់​អ្នក​ក្នុង​ពេល​ជាក់ស្តែង​
  • ​ចូល​ធ្វើ​សកម្មភាព​ជួញដូរ​របស់​អ្នក​បាន​ 24/7​ ពី​គ្រប់​ទីកន្លែង​។​

ថ្លៃសេវា

0.50​ ដុល្លារ​ ឬ​ 2,000​ រៀល​ក្នុង​មួយ​ខែ​ (​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​ 1​ ខែវិច្ឆិកា​ ឆ្នាំ​ 2021)

​របៀប​បើក​គណនី​

  • ​ចូល​ទៅ​គណនី​ IBB​ របស់​អ្នក​ ហើយ​ជ្រើសរើស​គណនី​
  • ជ្រើសរើស​ បើក​គណនី​ជួញដូរ​សម្រាប់​នីតិបុគ្គល​
  • ជ្រើសរើស​គណនី​ប្រភព​2​ និង​រូបិយប័ណ្ណ​
  • ​យល់ព្រម​តាម​លក្ខខណ្ឌ​ រួច​ចុច​បញ្ជូន​ឥឡូវនេះ​។​

2 អ្នកអាចដាក់ប្រាក់ចូលក្នុងគណនីជួញដូរដែលទើបបើកថ្មីពីគណនីប្រភពរបស់អ្នកបានភ្លាមៗ ឬពេលក្រោយក៏បាន។

​របៀប​វិនិយោគ​

  1. ចូល​ទៅ​គណនី​ IBB​ របស់​អ្នក​ ហើយ​ចូល​ទៅ​ទូទាត់​ប្រាក់​
  2. ចុច​លើ​ការ​ទូទាត់​ថ្មី​ ហើយ​ជ្រើសរើស​ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​
  3. ​​ជ្រើសរើស​គណនី​ប្រភព​3,​ បញ្ចូល​លេខ​សម្គាល់​ពាណិជ្ជកម្ម​របស់​អ្នក​,​ លេខ​ទូរស័ព្ទ​ (​អាស្រ័យ​លើ​តម្រូវការ​របស់​ឈ្មួញ​ជើងសា​)​ ហើយ​បំពេញ​ព័ត៌មាន​លម្អិត​
  4. ​បញ្ចូល​ចំនួន​ទឹកប្រាក់​ដើម្បី​វិនិយោគ​4​ ហើយ​ចុច​បន្ទាប់​។​

អ្នក​ត្រូវ​មាន​គណនី​ជួញដូរ​សម្រាប់​នីតិបុគ្គល​យ៉ាងតិច​ចំនួន​មួយ​ ដើម្បី​ធ្វើការ​វិនិយោគ​។​​​
4 អ្នក​អាច​ជ្រើសរើស​ ដាក់​ប្រាក់​ឥឡូវ​ ឬ​ពេល​ក្រោយ​ក៏​បាន​។​​​​

​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​

ALPHA GOLD FUTURES CO., LTD BROKER JET CO., LTD.
STMARKET COMPANY LIMITED AXIONTRADE (CAMBODIA) CO., LTD.
WINPIPS CO LTD PP LINK SECURITIES CO., LTD.
GOLD FINANCIAL GLOBAL INVESTMENT CO., LTD. COMMO T CO., LTD.
CFD CAPITAL CO., LTD.

 

យើងខ្ញុំ​សូម​អញ្ជើញ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ចូល​មក​ធ្វើ​ជា​ដៃគូ​!​ ប្រសិនបើ​អ្នកមាន​បំណង​ចង់​បន្ថែម​ក្រុមហ៊ុន​របស់​អ្នក​ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដៃគូ​របស់​ធនាគារ​ ABA5​ ហើយ​ផ្ញើ​អ៉ី​មែ​លម​ក​កាន់​ info@remove-this.ababank.com​ ឬ​ទូរស័ព្ទ​មក​លេខ​ 1 800 203 203​។​

5 ថ្លៃឈ្នួល 100 ដុល្លារ /400,000 រៀលអនុវត្តចំពោះការថែរក្សាគណនីប្រចាំខែ (មានសុពលភាពចាប់ពីថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2023) ។ ស្វែងរកលក្ខខណ្ឌ នៅទីនេះ

ត្រូវការជំនួយ?

​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​គណនី​ជួញដូរ​សម្រាប់​នីតិបុគ្គល​ របស់​ ABA​ និង​ អត្ថប្រយោជន៍​ដល់​អាជីវកម្ម​របស់​អ្នក​ សូម​ទាក់ទង​មក​កាន់​ផ្នែក​ទំនាក់ទំនង​របស់​ សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​បំផុត​នៅ​ថ្ងៃនេះ​។​ អ្នក​ក៏​អាច​ទាក់ទង​មក​កាន់​ទូរស័ព្ទ​ប្រចាំការ​ 24/7​  របស់​យើងខ្ញុំ​ តាម​រយៈ​លេខ​ 023​ 925​ 333​ ឬ​ទាក់ទង​តាម​រយៈ info@remove-this.ababank.com

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់គណនីជួញដូរ​ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader