របៀប​ដាក់​ប្រាក់​ចូល​គណនី​ ABA

មាន​មធ្យោបាយ​ងាយស្រួល​ជា​ច្រើន​ដែល​អ្នក​អាច​ដាក់​ប្រាក់​ចូល​គណនី​ ABA​ បាន​។​ អ្នក​អាច​

  • ​ដាក់​ប្រាក់​នៅ​ម៉ាស៊ីន​ដាក់​ប្រាក់​ (CiM)​ និង​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ (CRM)​ ABA​ តាម​បណ្ដា​សាខា​ និង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​
  • ទទួល​ប្រាក់​ពី​អ្នក​ប្រើ​ ABA​ ដូច​គ្នា​
  • ទទួល​ប្រាក់​ពី​ Wallet​ ទ្រូ​ម៉ា​ន់​នី​ PiPay​ បាគង​ ឬ​
  • ទទួល​ប្រាក់​ពី​អតិថិជន​ធនាគារ​ផ្សេង​ដែល​ជា​សមាជិក​នៃ​គម្រោង​បាគង​។​ ​

សូម​មើល​ព័ត៌មាន​លម្អិត​ខាងក្រោម​!

​ដាក់​ប្រាក់​ចូល​គណនី​របស់​អ្នក​យ៉ាង​ងាយស្រួល​ និង​ឥត​គិតថ្លៃ​នៅ​ម៉ាស៊ីន​ដាក់​ប្រាក់​ ABA​ (CiM)​ ឬ​ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់​ (CRM)​ តាម​បណ្ដា​សាខា​ និង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ទូ​ទាំង​ប្រទេស​។​ ដើម្បី​ដាក់​ អ្នក​គ្រាន់តែ​ប្រើ​កាត​ ABA​ (​សម្រាប់​ម៉ាស៊ីន​ CRM)​ ឬ​ស្គែ​ន​កូដ​ QR​ នៅ​លើ​អេ​ក្រង់​ម៉ាស៊ីន​ជាមួយ​កម្មវិធី​ ABA​ Mobile​ (​សម្រាប់​ CRM​ និង​ CiM)​។​
ដឹង​បន្ថែម​អំពី​ឧបករណ៍​ដាក់​ប្រាក់​យើងខ្ញុំ​ ត្រង់នេះ

ផ្ទេរ​ពី​ ABA​ ទៅ​ ABA​ ជា​មធ្យោបាយ​ដ៏​ងាយស្រួល​ និង​ពេញ​និយម​បំផុត​ក្នុង​ការ​ទទួល​ ឬ​ផ្ទេរ​ប្រាក់​។​ អ្នក​អាច​ទទួល​ប្រាក់​ផ្ទេរ​ពី​គណនី​ ABA​ ផ្សេង​ បាន​គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​។​ រហ័ស​ ងាយស្រួល​ និង​ឥត​គិតថ្លៃ​!
ដឹង​បន្ថែម​អំពី​របៀប​ផ្ទេរ​ប្រាក់​ពី​គណនី​ ABA​ ផ្សេង​ ត្រង់នេះ

យើងខ្ញុំ​គាំទ្រ​ការ​ផ្ទេរ​ប្រាក់​ឆ្លង​រូបិយប័ណ្ណ​ មាន​ន័យ​ថា​អ្នក​ផ្ញើ​ អាច​ផ្ញើ​ប្រាក់​ជា​លុយ​រៀល​ ឬ​ដុល្លារ​ មិន​ថា​ប្រើ​គណនី​ ABA​ ជា​រូបិយប័ណ្ណ​ណា​នោះ​ទេ​ (​អត្រា​ប្ដូរ​ប្រាក់​ ABA​ នឹង​ត្រូវ​អនុវត្ត​ នៅ​ពេល​ផ្ទេរ​ឆ្លង​រូបិយប័ណ្ណ​)​។

ទទួល​ប្រាក់​ចូល​គណនី​ ABA​ បាន​យ៉ាង​ងាយស្រួល​ មិន​ថា​ពី​ Wallet​ បាគង​អ្នក​ផ្ទាល់​ ឬ​អ្នក​ដទៃ​នោះ​ទេ​។​ រហ័ស​ និង​ងាយស្រួល​!
​របៀប​ទទួល​ប្រាក់​ពី​កាបូប​បាគង​ ត្រង់នេះ
ដឹង​បន្ថែម​អំពី​សេវា​ផ្ទេរ​ប្រាក់​ បាគង​ -​ ABA

ដើម្បី​ទទួល​ប្រាក់​ពី​អតិថិជន​ធនាគារ​ផ្សេង​ដែល​ជា​សមាជិក​បាគង​ សូម​មើល​ខាងក្រោម​។​

​ជាមួយ​ ABA​ QR​ អ្នក​អាច​ទទួល​ប្រាក់​ផ្ទេរ​ពី​អ្នក​ប្រើ​ ABA​ និង​អតិថិជន​ធនាគារ​ផ្សេង​ដែល​ដំណើរការ​ជាមួយ​ KHQR​ ដោយ​គ្រាន់តែ​បង្ហាញ​កូដ​ QR​ លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​ ប្រសិនបើ​អ្នក​ផ្ញើ​មិន​នៅ​ក្បែរ​អ្នក​នោះ​ទេ​ អ្នក​ក៏​អាច​ផ្ញើ​ QR​ របស់​អ្នក​ ជា​លីង​តាម​កម្មវិធី​លេង​សារ​នានា​ផង​ដែរ​ ទៅ​ឲ្យ​ពួក​គាត់​បាន​ដែរ​។​ ​អ្នក​អាច​កំណត់​ទឹកប្រាក់​ត្រូវ​ទទួល​ ជា​រៀល​ ឬ​ដុល្លារ​ ហើយ​ផ្ញើ​ឲ្យ​អ្នក​បង់ប្រាក់​ ឬ​អ្នក​ផ្ទេរ​ ដើម្បី​ប្រាកដ​ថា​អ្នក​ទទួល​បាន​ប្រាក់​គ្រប់​ចំនួន​។​ សេវាកម្ម​នេះ​ ប្រើ​ដោយ​ឥត​គិតថ្លៃ​!
​របៀប​ទទួល​ប្រាក់​ជាមួយ​ ABA​ QR ត្រង់នេះ

ផ្ទេរប្រាក់ពី Wallet អេឡិកត្រូនិក ទៅគណនី ABA គឺជាជម្រើសដ៏ឆ្លាតវៃ។ អ្នកអាចផ្ទេរប្រាក់ពីកម្មវិធី ទ្រូម៉ាន់នី, eMoney, PiPay និង វីង បានគ្រប់ពេល។ សូមមើលការណែនាំលើអេក្រង់របស់កម្មវិធីទូរស័ព្ទទាំងពីរនេះ ដើម្បីដឹងពីរបៀបផ្ទេរប្រាក់ទៅគណនី ABA ត្រង់នេះ

ដោនឡូតកម្មវិធី ABA Mobile

ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ អ្នក​អាច​ឆែក​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយ​ តាម​កម្មវិធី​ ABA Mobile ​ដ៏​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើ​។​ កម្មវិធី​នេះ​ Free​ ទាំង​ដោ​ន​ឡូត​ និង​ប្រើប្រាស់​។​

ចុច​លើ​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ពី​ App​ Store​ ឬ​ Play​ Store​។​ ក្រោយ​ដោ​ន​ឡូត​រួច​ អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ នោះ​អ្នក​អាច​ប្រើ​បាន​ភ្លាម​!

    

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader