កម្ចីប្រាក់បៀវត្ស

ធនាគារ ABA សូមណែនាំ កម្ចីប្រាក់បៀវត្ស នៅក្នុងកម្មវិធី ABA Mobile សម្រាប់អ្នកដែលមានគណនីប្រាក់ខែ1 ជាមួយធនាគារ ABA ដើម្បីទទួលបានការប្រើសាច់ប្រាក់បន្ទាន់ពីលើប្រាក់ខែរបស់ពួកគេ។ ប្រាក់កម្ចីត្រូវបានផ្តល់ជូនភ្លាមៗ ដែលមានរយៈពេលសងរហូតដល់ 12 ខែក្នុងអត្រាការប្រាក់សមរម្យ ដោយមិនគិតថ្លៃសេវាសិក្សាសំណុំលិខិត និងទ្រព្យតម្កល់!
1 ក្រុមហ៊ុនដែលកំពុងប្រើសេវាបើកប្រាក់បៀវត្ស ABA រួចហើយ គួរតែទាញយកអត្ថប្រយោជន៍ពីមុខងារថ្មីនេះ ដោយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើ កម្ចីប្រាក់បៀវត្សជាមួយធនាគារ ABA។ សូមទូរស័ព្ទទៅលេខ 1 800 203 203 ឬអ៊ីមែល info@remove-this.ababank.com សម្រាប់ការណាត់ជួប។
ទទួលបានសាច់ប្រាក់បន្ទាន់ពីធនាគារ ABA ក្នុងរយៈពេលប៉ុន្មានវិនាទី
រីករាយជាមួយប្រាក់កម្ចី ភ្លាមៗ ដោយគ្មានទ្រព្យតម្កល់ និងថ្លៃសេវាសិក្សាសំណុំលិខិត
ខ្ចីបានរហូតដល់ 50% នៃប្រាក់បៀវត្សប្រចាំខែ2 ជាមួយរយៈពេលសងពី 1 ទៅ 12 ខែ
ទទួលបានប្រាក់កម្ចីជា រូបិយប័ណ្ណដុល្លារ ឬ រៀល3
2 ជាមធ្យមនៃប្រាក់ខែសុទ្ធបីខែចុងក្រោយ (អប្បបរមា 100 ដុល្លារ)
3 ផ្អែកលើរូបិយប័ណ្ណគណនីប្រាក់ខែ
របៀបទទួលបានកម្ចីប្រាក់បៀវត្ស?

ដើម្បីទទួលបានកម្ចីប្រាក់បៀវត្សៈ- បើកកម្មវិធី ABA ហើយចុចលើប៊ូតុង កម្ចី លើអេក្រង់ដើម
- ជ្រើសរើស កម្ចីលើប្រាក់បៀវត្ស ហើយ យល់ព្រមតាមខ និងលក្ខខណ្ឌ
- កំណត់ទឹកប្រាក់4 និងរយៈពេលសងកម្ចី5 ដោយរំកិលប៊ូតុង
- ចុច យកកម្ចី ហើយបញ្ជាក់ជាមួយលេខសម្ងាត់ ABA 4 ខ្ទង់។ បន្ទាប់ពីកម្ចីត្រូវបានចេញដោយជោគជ័យ អ្នកអាចដោនឡូតកិច្ចព្រមព្រៀងកម្ចី ហើយរក្សាទុកវានៅលើស្មាតហ្វូនរបស់អ្នកសម្រាប់ជាឯកសារយោងនាពេលអនាគត។
|
4 អ្នកអាចខ្ចីរហូតដល់ 50% នៃប្រាក់ខែសុទ្ធបីខែចុងក្រោយរបស់អ្នក (អប្បបរមា 100 ដុល្លារអាមេរិក)។
5 ពី 1 ទៅ 12 ខែ។
លក្ខខណ្ឌទទួលបានកម្ចី | - អាយុចាប់ពី 18 ឆ្នាំឡើងទៅ
- ទទួលបានប្រាក់ខែតាម ABA ចាប់ពីបីខែជាប់ គ្នាឡើងទៅ។
- គ្មានកាតព្វកិច្ចហិរញ្ញវត្ថុដែលរង់ចាំការទូទាត់ តាមការបញ្ជាក់ពីនិយោជក។
- រក្សាគណនីផ្ទាល់ខ្លួនយ៉ាងហោចណាស់មួយ (សន្សំ, ចរន្ដ) ដើម្បីទទួលបានប្រាក់ខែ។
- ជាអ្នកប្រើកម្មវិធី ABA Mobile មានដំណើរការធម្មតា។
- កំណត់ត្រារបាយការណ៍ឥណទានស្អាត6។
|
រូបិយប័ណ្ណ | ដុល្លារអាមេរិក ឬរៀល (អាស្រ័យលើរូបិយប័ណ្ណប្រាក់ខែរបស់អ្នកខ្ចី) |
រយៈពេលកម្ចី | ពី 1 ដល់ 12 ខែ |
ទ្រព្យតម្កល់ | មិនចាំបាច់ |
រយៈពេលសងកម្ចី | - បង់រំលោះប្រចាំខែនៃប្រាក់ដើម និងការប្រាក់ (EMI);
- ការទូទាត់សងវិញធ្វើឡើងតាមកុំព្យូទ័រ ហើយគណនាចាប់ពីខែដែលប្រាក់កម្ចីត្រូវបានផ្ដល់ជូន។
|
ថ្ងៃសងកម្ចី | រៀងរាល់ថ្ងៃទី 5 នៃខែនីមួយៗ |
អត្រាការប្រាក់ | 14.4% ក្នុងមួយឆ្នាំ |
ថ្លៃសិក្សាសំណុំលិខិត | គ្មាន |
ប្រាក់ពិន័យលើការបង់មុនថ្ងៃកំណត់ |
កម្រៃសន្យា |
ប្រាក់ពិន័យលើការបង់យឺត | 3% មួយឆ្នាំលើទឹកប្រាក់ត្រូវបង់ (បន្ថែមជាមួយ ការប្រាក់កម្ចីប្រាក់បៀវត្ស) |
ចំនួនកម្ចី | - អប្បបរមា 100 អាមេរិក ឬ
- រហូតដល់ 50% នៃប្រាក់ខែបីខែចុងក្រាយ
|
ការផ្ដល់ប្រាក់កម្ចី | ផ្ដល់ជូនដោយស្វ័យប្រវត្តិទៅក្នុងគណនីផ្ទាល់ខ្លួនដែលប្រើសម្រាប់បើកប្រាក់ខែ |
លក្ខខណ្ឌផ្សេងទៀត | - ប្រាក់កម្ចីអាចខ្ចីបានឡើងវិញ ប្រសិនបើលក្ខខណ្ឌនៃចំនួនប្រាក់កម្ចីត្រូវបានបំពេញ។
- ប្រាក់កម្ចីថ្មីនឹងត្រូវផ្ដល់ជូនដោយស្វ័យប្រវត្តិ ដោយឡែកពីគ្នាជាមួយលក្ខខណ្ឌនៃការទូទាត់សងដាច់ដោយឡែក។
- អ្នកខ្ចី ត្រូវតែបំពេញការងារជូននិយោជកដែលបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា7 ជាមួយ ABA ។
|
ពាក្យស្នើសុំកម្ចី | ABA Mobile |
ការទូទាត់សងកម្ចី |
ការសងផ្ដាច់មុនកំណត់ |
លក្ខខណ្ឌទូទាត់សងកម្ចី | - ការបង្កកដោយស្វ័យប្រវត្តិនូវចំនួនសងកម្ចី (ដូចបានកំណត់ដោយរយៈពេលសងកម្ចី) នៅពេលដែលប្រាក់បៀវត្សត្រូវបានបញ្ចូលទៅក្នុងគណនី។
- ការកាត់ដោយស្វ័យប្រវត្តិពីគណនីប្រាក់ខែនៅថ្ងៃទូទាត់សងកម្ចី។
|
កាលវិភាគសងកម្ចី | អាចដោនឡូតបានពី ABA Mobile |
សេវារបាយការណ៍ឥណទាន | 0.5 ដុល្លារ ក្នុងមួយសំណើ ដោយត្រូវបានគិតប្រាក់ជាមុន |
ការបង់ផ្ដាច់កម្ចីបន្ទាន់8 | - នៅពេលដែល MOU រវាងនិយោជក និង ABA ត្រូវបានលុបចោល។
- នៅពេលអ្នកខ្ចីលាលែងពីកន្លែងការងារបច្ចុប្បន្ន។
- នៅពេលអ្នកខ្ចីបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងកម្ចី។
- នៅពេលដែលក្រុមហ៊ុនឈប់បើកប្រាក់បៀវត្សតាមធនាគារ ABA ។
|
6 លទ្ធផលការិយាល័យឥណទានកម្ពុជា (CBC) មិនត្រូវបង្ហាញពីប្រវត្តិនៃការសងប្រាក់វិញមិនល្អ ក្រៅពីកម្រិតទទួលយកបានដែលកំណត់ដោយ ABA ។
7 និយោជក សំដៅលើនីតិបុគ្គល/រូបវន្ដបុគ្គលដែលប្រើសេវាបើកប្រាក់បៀវត្ស ABA និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ ABA ដើម្បីផ្តល់កម្ចីប្រាក់បៀវត្សដល់បុគ្គលិករបស់ខ្លួន។
8 ការបង់ផ្ដាច់កម្ចីបន្ទាន់សំដៅលើតម្រូវការដែលធ្វើឡើងដោយ ABA លើអ្នកខ្ចីដើម្បីទូទាត់ប្រាក់កម្ចីភ្លាមៗដោយហេតុផលដែលបានកំណត់។
អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ កំពុងបម្រើការងារនៅក្រុមហ៊ុន ដែលប្រើសេវាបើកប្រាក់ខែ ABA9 ហើយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ ABA លើកម្ចីប្រាក់បៀវត្ស។
សំខាន់៖ ប្រសិនបើអ្នកខ្ចីបានឈប់ពីការងារ កម្ចីនឹងត្រូវបង់ផ្ដាច់បន្ទាន់ដោយស្វ័យប្រវត្តិ។ កម្ចីបង់ផ្ដាច់បន្ទាន់មានន័យថា អ្នកខ្ចីតម្រូវឲ្យបង់ផ្ដាច់ទឹកប្រាក់កម្ចីដែលនៅសល់។
9 ទទួលបានប្រាក់ខែតាម ABA Mobile យ៉ាងហោចណាស់បីខែជាប់ៗគ្នា។
សូមចុចលើរូបខាងក្រោមដើម្បីដោនឡូតកម្មវិធី ABA Mobile ពី app store ស្មាតហ្វូនរបស់អ្នក។ បន្ទាប់ពីដោនឡូតរួច សូមធ្វើតាមការណែនាំលើអេក្រង់ ដើម្បីចាប់ផ្តើមសេវាធនាគារតាមទូរស័ព្ទ!

កម្ចីប្រាក់បៀវត្ស ABA គឺជាកម្ចីដែលផ្ដល់ជូនភ្លាមៗនៅក្នុងកម្មវិធី ABA Mobile ផ្អែកលើប្រាក់ខែរបស់អតិថិជន។ មិនចាំបាច់មានទ្រព្យតម្កល់ មិនមានថ្លៃសេវាសិក្សាលើសំណុំលិខិត និងថ្លៃបន្ទុកផ្សេងៗទៀតឡើយ។
- លទ្ធភាពទទួលបានសាច់ប្រាក់បន្ទាន់ពីធនាគារភ្លាមៗ
- អត្រាការប្រាក់សមរម្យ
- មិនគិតថ្លៃដំណើរការលិខិតស្នើសុំឥណទាន
- មិនត្រូវការទ្រព្យតម្កល់
- គ្មានការពិន័យលើការបង់ផ្ដាច់មុនកាលកំណត់
និយោជករបស់អ្នកត្រូវតែប្រើសេវាបើកប្រាក់បៀវត្ស ABA ហើយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ ABA ស្ដីពីការផ្តល់កម្ចីប្រាក់បៀវត្សជូនបុគ្គលិក។ ដើម្បីស្នើសុំកម្ចីប្រាក់បៀវត្ស អ្នកត្រូវដំឡើងកម្មវិធី ABA Mobile លើស្មាតហ្វូនរបស់អ្នក។ នៅលើ ABA Mobile សូមអនុវត្តតាមការណែនាំជាជំហានៗនៅលើទំព័រនេះ។
ទ្រព្យតម្កល់មិនមែនជាលក្ខខណ្ឌតម្រូវសម្រាប់កម្ចីប្រាក់បៀវត្សឡើយ ប្រសិនបើអ្នកបានទទួលបានការទូទាត់ប្រាក់បៀវត្សតាមគណនីបើកប្រាក់បៀវត្ស ABA យ៉ាងហោចណាស់ពីរខែជាប់ៗគ្នា ហើយក្រុមហ៊ុនរបស់អ្នកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ ABA ។
ប្រាក់កម្ចីត្រូវបានកំណត់ត្រឹម 50% នៃប្រាក់ខែជាមធ្យមក្នុងរយៈពេល 3 ខែកន្លងមក ឬ អប្បបរមា 100 ដុល្លារ។
ប្រសិនបើត្រូវតាមលក្ខខណ្ឌគ្រប់គ្រាន់ ប្រាក់កម្ចីនឹងទទួលបានភ្លាមៗ។
អត្រាការប្រាក់គឺ 14.4% ក្នុងមួយឆ្នាំ។
ការទូទាត់សងត្រូវបានគណនាពីខែដែលប្រាក់កម្ចីត្រូវបានផ្ដល់ជូន ហើយត្រូវបានបង្កកដោយស្វ័យប្រវត្តិ នៅពេលដែលប្រាក់បៀវត្សត្រូវបានបញ្ចូលទៅក្នុងគណនីបើកប្រាក់ខែ។ ចំនួនទឹកប្រាក់សងនឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិពីគណនីបើកប្រាក់បៀវត្សរ៍នៅថ្ងៃទូទាត់ប្រាក់កម្ចី។
មិនមានការពិន័យលើការបង់ផ្ដាច់មុខកាលកំណត់ទេ។
ប្រសិនបើគ្មានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីបើកប្រាក់បៀវត្សរបស់អ្នក ហើយការទូទាត់សងដោយស្វ័យប្រវត្តិមិនបានធ្វើឡើងទាន់ពេលវេលា នោះមានន័យថា អ្នកហួសកាលបរិច្ឆេទកំណត់នៃការសងប្រាក់កម្ចី។ ការសងប្រាក់យឺត តម្រូវឲ្យបង់ថ្លៃយឺតយ៉ាវ ដែលស្មើនឹង3% ក្នុងមួយឆ្នាំ ចាប់ផ្តើមពីថ្ងៃដែលផុតកំណត់ (បន្ថែមពីលើការប្រាក់កម្ចីប្រាក់បៀវត្ស)។
បាទ / ចាស អ្នកអាចធ្វើបាន ដរាបណាចំនួនប្រាក់កម្ចីសរុបរបស់អ្នកមិនលើសពី 50% នៃប្រាក់ខែសុទ្ធចាប់ពីបីខែជាប់ គ្នាឡើងទៅ។
ទេ អ្នកមិនអាចទេ។ កម្ចីប្រាក់បៀវត្សត្រូវបានផ្តល់ជូនដោយផ្អែកលើរូបិយប័ណ្ណដែលបានកំណត់ក្នុងគណនីសេវាបើកប្រាក់បៀវត្ស ABA ។
សូមជជែកជាមួយយើងខ្ញុំតាមរយៈ webchat 24/7 នៅលើ www.ababank.com ឬ Facebook Messenger ។ អ្នកក៏អាចទូរស័ព្ទទៅបណ្តាញទូរស័ព្ទប្រចាំការ 24/7 យើងខ្ញុំតាមរយៈ 023 225 333 ឬផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ
[email protected] ។
ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។ ព័ត៌មានលំអិតពាក់ព័ន្ធនឹង កម្ចីប្រាក់បៀវត្ស សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 1 800 203 203 ដែលរង់ចាំបម្រើលោកអ្នក 24/7។
លក្ខខណ្ឌទូទៅ, លក្ខខណ្ឌទូទៅ កម្ចីប្រាក់បៀវត្ស, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។