គណនីចរន្ត
គណនីចរន្តរបស់ធនាគារ ABA គឺជាវិធីដ៏សាមញ្ញ និង ងាយស្រួលមួយដើម្បីរីករាយជាមួយការទូទាត់ យ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ និងសេវាកម្ម។
មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
ប្រាក់បញ្ញើដំបូង1 | ||
ឯកត្តជន/ក្រុមហ៊ុន | 100 | 400,000 |
រដ្ឋាភិបាល | មិនមាន | មិនមាន |
ស្ថាប័នហិរញ្ញវត្ថុ | 50,000 | 200 លាន |
សមតុល្យបន្តអប្បបរមាក្នុងគណនី | ||
ឯកត្តជន/ក្រុមហ៊ុន | 100 | 400,000 |
រដ្ឋាភិបាល | មិនមាន | មិនមាន |
ស្ថាប័នហិរញ្ញវត្ថុ | 1000 | 4លាន |
រយៈពេលរក្សាទុក អប្បបរមា | មិនកំណត់ | |
សៀវភៅមូលប្បទានបត្រ | 20 ដុល្លារ/ក្បាល 50 សន្លឹក | 80,000 រៀល/ក្បាល 50 សន្លឹក |
ការដក/ដាក់ប្រាក់ | មិនកំណត់ | |
ថ្លៃសេវាមូលប្បទានបត្របញ្ជូនត្រលប់ តាមរយ:សភាផាត់ទាត់ជាតិ (គ្រប់មូលហេតុ) | 50 ដុល្លារ/មួយសន្លឹក | 200,000 រៀល/មួយសន្លឹក |
ថ្លៃសេវាមូលប្បទានបត្របញ្ជូនត្រលប់តាមរយ:បញ្ជរ ធនាគារ ABA (មូលហេតុសមតុល្យមិនគ្រប់គ្រាន់) | 50 ដុល្លារ/មួយសន្លឹក | 200,000 រៀល/មួយសន្លឹក |
ថ្លៃសេវាមូលប្បទានបត្របញ្ជូនត្រលប់តាមរយ: បញ្ជរធនាគារ ABA (មូលហេតុផ្សេងៗ) | 10 ដុល្លារ/មួយសន្លឹក | 40,000 រៀល/មួយសន្លឹក |
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
ផ្លែតហ្វម ABA Business | ឥតគិតថ្លៃ | |
វិធីចូលទៅកាន់ប្រាក់បញ្ញើ |
|
1 សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ ឬ 80,000រៀល។
លោកអ្នកអាច
- ធ្វើប្រតិបត្តិការមិនកំណត់សម្រាប់សមតុល្យដែលមានរបស់អ្នកនៅគ្រប់ពេលទាំងអស់ដោយឥតគិតថ្លៃ។
- ចូលមើលគណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ ធនាគារអនឡាញសម្រាប់អាជីវកម្ម ឬការមកកាន់សាខា ណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យបន្តអប្បបរមាមាននៅក្នុងគណនី។
អត្ថប្រយោជន៍
ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ផ្លែតហ្វម ABA Business។
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនីក្រុមហ៊ុន លោកអ្នកត្រូវតែផ្តល់ឯកសារចាំបាច់ដូចខាងក្រោម៖
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម និងចុងក្រោយបង្អស់ដែលបានចុះហត្ថលេខាដោយនាយកក្រុមហ៊ុន។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមក្នុងការតែងតាំងហត្ថលេខី និងអណត្តិគណនី។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់។
- ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)។
- អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)។
- លិខិតអនុញ្ញាតចេញពីក្រសួង និង/អាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើមាន)។
- គំរូ សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលដែលមានក្បាលទំព័ររបស់ក្រុមហ៊ុន (សូមប្រើមាតិកានៅក្នុងគំរូសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលនៅពេលអាចប្រើបាន)។
បន្ទាប់មក បំពេញបែបបទដូចខាងក្រោម៖
- បែបបទស្នើសុំបើកគណនីក្រុមហ៊ុន (ផ្នែក 5 សំដៅលើ FATCA Status Code)
- បែបបទប្រកាសអ្នកទទួលផលប្រយោជន៍ចុងក្រោយ
- គំរូបែបបទព័ត៌មានអតិថិជន (សាមញ្ញ) សម្រាប់អ្នកទទួលផលប្រយោជន៍ចុងក្រោយ (ភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី 20% ឡើងទៅ) និងអភិបាលដែលមិនត្រូវបានតែងតាំងជាហត្ថលេខី
- ទម្រង់គំរូហត្ថលេខា និងបែបបទព័ត៌មានអតិថិជន ត្រូវចុះហត្ថលេខាដោយហត្ថលេខីទទួលសិទ្ធិនៅចំពោះមុខបុគ្គលិកធនាគារ។
លក្ខខណ្ឌតម្រូវបន្ថែម៖
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធនានា។
- អតិថិជនត្រូវផ្តល់ជូនធនាគារនូវ លេខចុះបញ្ជីពន្ធដារ ឬ លេខអត្តសញ្ញាណកម្មសារពើពន្ធ បើមាន។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវមានវត្តមាននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
សម្គាល់
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចខុសគ្នា សូមទាក់ទងមកកាន់សាខាធនាគារសម្រាប់ព័ត៌មានបន្ថែម។
- បន្ថែមលើលក្ខខណ្ឌតម្រូវចាំបាច់ខាងលើនេះ អតិថិជនក៏ត្រូវប្រតិបត្តិតាមគោលនយោបាយ និងនីតិវិធីទទួលយកអតិថិជន មុនពេលបើកគណនីក្រុមហ៊ុន។
លក្ខខណ្ឌតម្រូវសម្រាប់កែប្រែគណនីបញ្ជើកាលកំណត់សម្រាប់ក្រុមហ៊ុន៖
ឯកសារចាំបាច់
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែគណនី (ប្រសិនបើមានបន្ថែម ដកចេញហត្ថលេខី ឬផ្លាស់ប្តូរអាណត្តិគណនី)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែផ្លែតហ្វម ABA Business (ប្រសិនបើមានការផ្លាស់ប្តូរអ្នកមានសិទ្ធិប្រើផ្លែតហ្វម ABA Business)។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិ។
លក្ខខណ្ឌតម្រូវចាំបាច់ផ្សេងៗដែលអ្នកត្រូវអនុវត្តតាម
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ឬឯកសារពាក់ព័ន្ធផ្សេងៗ។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវបង្ហាញខ្លួននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
- កាតសាជីវកម្មដែលជាកម្មសិទ្ធិរបស់ហត្ថលេខីដែលត្រូវបានដកចេញ ត្រូវតែប្រគល់មកធនាគារវិញ។
- កាតសាជីវកម្មដែលភ្ជាប់នឹងគណនីក្រុមហ៊ុន ត្រូវតែប្រគល់មកធនាគារវិញ ប្រសិនបើអាណត្តិគណនីផ្លាស់ប្តូរទៅអ្នកផ្សេងមិនមែន “នរណាម្នាក់ចុះហត្ថលេខា”។
ចំណាំ
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចមានភាពខុសគ្នា សូមទាក់ទងសាខាធនាគារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលកែប្រែគណនី។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។