ភ្នាក់ងារ Wing
ធនាគារ ABA ចាប់ដៃគូជាមួយធនាគារឯកទេស Wing ក្នុងការផ្តល់ជូនអតិថិជននូវសេវាបង់សងកម្ចីដោយងាយស្រួល។ ជាមួយថ្លៃសេវាចាប់ពី 0.65 ដុល្លារ ឬ 2,600 រៀល លោកអ្នកអាចដាក់ប្រាក់បានយ៉ាងងាយស្រួលចូលក្នុងគណនី ABA នៅតាមភ្នាក់ងារវីង ជាង 11,000 ដែលមានទីតាំងស្ថិតនៅជិតផ្ទះ ឬកន្លែងអាជីវកម្មរបស់លោកអ្នកជាងម៉ាស៊ីនដាក់ប្រាក់ ឬសាខា ABA ។
ទទួលបានមធ្យោបាយរហ័ស និងងាយស្រួលក្នុងការបង់សងកម្ចីអាជីវកម្មរបស់លោកអ្នកជាមួយធនាគារ ABA តាមរយៈភ្នាក់ងារវីង!
ជំហានងាយស្រួលក្នុងការដាក់ប្រាក់ចូលគណនី ABA របស់លោកអ្នកតាមភ្នាក់ងារវីង
- អញ្ជើញទៅកាន់ភ្នាក់ងារវីងនៅជិតលោកអ្នក (សម្រាប់ទីតាំងជាក់ស្តែងរបស់ភ្នាក់ងារជិតលោកអ្នក សូមទូរស័ព្ទទៅធនាគារវីង តាមលេខទូរស័ព្ទ 023 999 989)។
- ផ្ដល់ជូនភ្នាក់ងារវីងនូវ លេខគណនី ABA 9 ខ្ទង់របស់លោកអ្នក លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកអ្នក និងចំនួនទឹកប្រាក់ជាដុល្លារ ឬរៀល រួមទាំងថ្លៃប្រតិបត្តិការ។
- រួចរាល់! លោកអ្នកនឹងទទួលបានបង្កាន់ដៃពីភ្នាក់ងារវីងព្រមទាំងសារបញ្ជាក់ពីប្រតិបត្តិការជោគជ័យ។
ថ្លៃសេវាផ្ទេរប្រាក់
ថ្លៃសេវាផ្ទេរប្រាក់ទៅគណនីធនាគារ ABA តាមរយៈបណ្តាញភ្នាក់ងារវីង ជាដុល្លារ និងរៀល មានដូចខាងក្រោម៖
ផ្ទេរជាប្រាក់ដុល្លារ
ចំនួនទឹកប្រាក់ | ថ្លៃសេវា |
0.01 - 50 | 0.65 |
50.10 - 100 | 0.90 |
100.01 - 500 | 1.30 |
500.01 - 1,000 | 1.50 |
1,000.01 - 2,000 | 3.00 |
2,000.01 - 2,500 | 3.75 |
ទឹកប្រាក់កំណត់វេរប្រចាំថ្ងៃ៖ 2,500 ដុល្លារ
ផ្ទេរជាប្រាក់រៀល
ចំនួនទឹកប្រាក់ | ថ្លៃសេវា |
1 - 20,000 | 2,600 |
200,100 - 400,000 | 3,600 |
400,100 - 2,000,000 | 5,200 |
2,000,100 - 4,000,000 | 6,000 |
4,000,100 - 8,000,000 | 12,000 |
8,000,001 - 10,000,000 | 15,000 |
ទឹកប្រាក់កំណត់វេរប្រចាំថ្ងៃ៖ 10,000,000 រៀល
ក្រោយពីដាក់ប្រាក់ចូលគណនីរួច អ្នកអាចឆែកមើលទឹកប្រាក់បានយ៉ាងងាយ តាមកម្មវិធី ABA Mobile ដ៏មានសុវត្ថិភាព និងងាយស្រួលប្រើ។ កម្មវិធីនេះ Free ទាំងដោនឡូត និងប្រើប្រាស់។
ចុចលើសញ្ញាខាងក្រោម ដើម្បីដោនឡូតកម្មវិធីពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ នោះអ្នកអាចប្រើបានភ្លាម!
ចំនួន | ថ្លៃសេវា | ចំនួន/ថ្ងៃ |
0.01 – 50 ដុល្លារ ឬ 1 – 200,000 រៀល | 0.30 ដុល្លារ ឬ 1,200 រៀល | 1,000 ដុល្លារ ឬ 4លានរៀល |
50.01 – 100 ដុល្លារ ឬ 200,100 – 400,000 រៀល | 0.40 ដុល្លារ ឬ 1,600 រៀល | |
100.01 – 500 ដុល្លារ ឬ 400,100 – 2លានរៀល | 0.75 ដុល្លារ ឬ 3,000 រៀល | |
500.01 – 1,000 ដុល្លារ ឬ 2000,100 – 4លានរៀល | 1.00 ដុល្លារ ឬ 6,000 រៀល |