ដំណើរវិវឌ្ឍន៍
ធនាគារ ABA មានប្រវត្តិបើកសាជីវកម្មជាយូរមកហើយ។ ធនាគារនេះបានបង្កើតឡើងនៅក្នុងឆ្នាំ 1996 ដែលមានឈ្មោះថា Advanced Bank of Asia limited ហៅកាត់ថា 'ធនាគារ ABA' ហើយដើមឡើយត្រូវបានបង្កើតដើម្បីផ្តល់សេវាកម្មធនាគារពាណិជ្ជកម្មដល់អតិថិជន ជាក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីក្លាយជាក្រុមហ៊ុនសាជីវកម្មមក មានភាពលូតលាស់ជាច្រើនកើតមានជាបន្តបន្ទាប់។ ខាងក្រោមនេះគឺជាបញ្ជីព្រឹត្តិការណ៍គន្លឹះថ្មីៗរបស់ធនាគារ៖
- សាខាថ្មីចំនួនប្រាំពីរត្រូវបានបើក ដែលធ្វើឲ្យចំនួនសាខាសរុបកើនដល់ 92។
- ធនាគារ ABA បានពង្រីកបណ្ដាញស្វ័យសេវា ABA 24/7 ចំនួន 15 ទីតាំងបន្ថែម ដែលធ្វើឲ្យចំនួនទីតាំងសរុបកើនដល់ 45។
- ធនាគារ បានដាក់ដំណើរការកម្មវិធី ABA Mobile 5.0 ដែលជាអេបធនាគារដ៏ទំនើបបំផុត (super app) និងដំបូងគេបង្អស់នៅកម្ពុជា ដែលផ្ដល់នូវសុវត្ថិភាព និងភាពងាយស្រួលបន្ថែម សម្រាប់ការប្រើប្រាស់សេវាធនាគាររបស់អតិថិជន។
- ធនាគារ ABA ក្លាយជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 2 របស់កម្ពុជា និងទទួលបាន វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “ មាស ” ពីអគ្គនាយកដ្ឋានពន្ធដារ។
- ABA បានក្លាយជាអ្នកឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម 2023 ដោយផ្ដល់ការគាំទ្រជាថវិកា និងសកម្មភាពផ្សព្វផ្សាយផ្សេងៗ។
- ធនាគារ ABA ចាប់ដៃគូជាមួយក្រុមហ៊ុន Chevron (Cambodia) Limited ដើម្បីដាក់ដំណើរការកាតចាក់ប្រេង ABA/Caltex Fleet Card ដែលជាដំណោះស្រាយបែបឌីជីថល ជួយសម្រួលដល់ការគ្រប់គ្រងការចំណាយថ្លៃប្រេង សម្រាប់អតិថិជនជាក្រុមហ៊ុន/សាជីវកម្ម។
- ABA ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិករបរធនបាលពី និយ័តករបរធនបាលកិច្ច ដែលអាចឲ្យធនាគារ ផ្ដល់ជូនសេវាកម្ម escrow នៅលើទីផ្សារ។
- ABA ទទួលវិញ្ញាបនបត្រ PCI DSS បញ្ជាក់អំពីការប្ដេជ្ញារបស់ខ្លួនចំពោះសុវត្ថិភាពនៃប្រតិបត្តិការអនឡាញ
- JP Morgan បានទទួលស្គាល់ឧត្តមភាពរបស់ ABA ក្នុងដំណើរការផ្ទេរប្រាក់ជារូបិយប័ណ្ណដុល្លារ អាមេរិក សម្រាប់រយៈពេល 4 ឆ្នាំជាប់គ្នា ជាមួយពានរង្វាន់ Elite Quality Recognition Award។
- ABA ទទួលបានពាន ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្ដី The Banker, Euromoney, Asiamoney, Asian Banking and Finance និង Global Finance។
- សាខាថ្មីចំនួនបួនត្រូវបានបើក ដែលធ្វើឲ្យចំនួនសាខាសរុបកើនដល់ 85
- ធនាគារ ABA បានពង្រីកបណ្ដាញស្វ័យសេវា ABA 24/7 ចំនួន 16 ទីតាំងបន្ថែមទៀត។
- ABA បានដាក់ដំណើរការ ផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងគេពី Manulife ក្នុង ABA Mobile
- ធនាគារ ABA ក្លាយជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 3 របស់កម្ពុជា និងទទួលបាន វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស”
- ធនាគារបានគាំទ្រ គម្រោងសម្ដេចតេជោសម្រាប់ គោលដៅកម្ពុជាគ្មានមីន, កាកបាទក្រហមកម្ពុជា, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) តាមរយៈការបរិច្ចាគទឹកប្រាក់ 600,000 ដុល្លារអាមេរិក
- ធនាគារ ABA ដាក់ដំណើរការ ម៉ាស៊ីនបើកកាតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបើកកាតប្លាស្ទិក ABA ដោយខ្លួនឯងភ្លាមៗ។
- គណនី Junior ត្រូវបានដាក់ដំណើរការនៅក្នុង ABA Mobile ដើម្បីនាំយកសេវាធនាគារទំនើបសម្រាប់កុមារ ឬក្មេងជំទង់ដែលមានវ័យចាប់ពី 10 ឆ្នាំឡើងទៅ។
- ធនាគារ ABA ទទួលបានពានរង្វាន់ ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្ដី The Banker, Euromoney, Asiamoney, Asian Banking and Finance និង Global Finance។
- JP Morgan បានទទួលស្គាល់ឧត្តមភាពរបស់ ABA ក្នុងដំណើរការផ្ទេរប្រាក់ជារូបិយប័ណ្ណដុល្លារអាមេរិក សម្រាប់ រយៈពេល 3 ឆ្នាំជាប់គ្នា ជាមួយពានរង្វាន់ Elite Quality Recognition Award។
- កូដ KHQR ស្ដង់ដារថ្នាក់ជាតិ ត្រូវបានដាក់ដំណើរការពេញលេញទៅក្នុងប្រព័ន្ធទូទាត់ ABA PAY សម្រាប់ការទូទាត់បែបឌីជីថលកាន់តែងាយស្រួល
- ធនាគារ ABA សហការជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ កម្ពុជាឡើងវិញ ជាមួយទឹកប្រាក់កម្ចី 20 លានដុល្លារអាមេរិក
- ABA បានទូទាត់ទឹកប្រាក់ដោយជោគជ័យសម្រាប់សញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន ដែលបញ្ជាក់ពីភាពរឹងមាំរបស់ធនាគារ
- មុខងារផ្ទេរពី កាតទៅកាត ជាមួយ Mastercard និង UnionPay MoneyExpress ត្រូវបានដាក់ដំណើរការនៅក្នុង ABA Mobile
- សាខាថ្មីចំនួនបួនត្រូវបានបើក ដែលធ្វើឲ្យចំនួនសាខាសរុបកើនដល់ 85
- ធនាគារ ABA បានពង្រីកបណ្ដាញស្វ័យសេវា ABA 24/7 ចំនួន 16 ទីតាំងបន្ថែមទៀត។
- ABA បានដាក់ដំណើរការ ផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងគេពី Manulife ក្នុង ABA Mobile
- ធនាគារ ABA ក្លាយជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 3 របស់កម្ពុជា និងទទួលបាន វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស”
- ធនាគារបានគាំទ្រ គម្រោងសម្ដេចតេជោសម្រាប់ គោលដៅកម្ពុជាគ្មានមីន, កាកបាទក្រហមកម្ពុជា, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) តាមរយៈការបរិច្ចាគទឹកប្រាក់ 600,000 ដុល្លារអាមេរិក
- ធនាគារ ABA ដាក់ដំណើរការ ម៉ាស៊ីនបើកកាតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបើកកាតប្លាស្ទិក ABA ដោយខ្លួនឯងភ្លាមៗ។
- គណនី Junior ត្រូវបានដាក់ដំណើរការនៅក្នុង ABA Mobile ដើម្បីនាំយកសេវាធនាគារទំនើបសម្រាប់កុមារ ឬក្មេងជំទង់ដែលមានវ័យចាប់ពី 10 ឆ្នាំឡើងទៅ។
- ធនាគារ ABA ទទួលបានពានរង្វាន់ ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្ដី The Banker, Euromoney, Asiamoney, Asian Banking and Finance និង Global Finance។
- JP Morgan បានទទួលស្គាល់ឧត្តមភាពរបស់ ABA ក្នុងដំណើរការផ្ទេរប្រាក់ជារូបិយប័ណ្ណដុល្លារអាមេរិក សម្រាប់ រយៈពេល 3 ឆ្នាំជាប់គ្នា ជាមួយពានរង្វាន់ Elite Quality Recognition Award។
- កូដ KHQR ស្ដង់ដារថ្នាក់ជាតិ ត្រូវបានដាក់ដំណើរការពេញលេញទៅក្នុងប្រព័ន្ធទូទាត់ ABA PAY សម្រាប់ការទូទាត់បែបឌីជីថលកាន់តែងាយស្រួល
- ធនាគារ ABA សហការជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ កម្ពុជាឡើងវិញ ជាមួយទឹកប្រាក់កម្ចី 20 លានដុល្លារអាមេរិក
- ABA បានទូទាត់ទឹកប្រាក់ដោយជោគជ័យសម្រាប់សញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន ដែលបញ្ជាក់ពីភាពរឹងមាំរបស់ធនាគារ
- មុខងារផ្ទេរពី កាតទៅកាត ជាមួយ Mastercard និង UnionPay MoneyExpress ត្រូវបានដាក់ដំណើរការនៅក្នុង ABA Mobile
- ធនាគារ ABA បានបើកសាខាថ្មីពីរ ស្ថិតនៅខេត្តមណ្ឌលគិរី និងប៉ៃលិន ធ្វើឲ្យចំនួនសាខាសរុបកើនដល់ ៨១។
- ABA បានពង្រីកបណ្ដាញស្វ័យសេវា ABA 24/7 ចំនួន ១១ ទីតាំងបន្ថែមទៀត។
- ABA បានដាក់ឲ្យដំណើរការមុខងារ គណនីរហ័ស នៅក្នុងកម្មវិធី ABA Mobile ដើម្បីអនុញ្ញាតឲ្យអតិថិជនបើកគណនីដំបូងតាមស្មាតហ្វូន បានពីគ្រប់ទីកន្លែង។
- ABA រក្សាបាននូវចំណាត់ថ្នាក់លទ្ធភាពសងកម្រិត “B+” ជាមួយអនាគតស្ថិរភាព ពី S&P Global Ratings Agency ។
- ធនាគារ ត្រូវបានទទួលស្គាល់ថាជា គ្រឹះស្ថានមួយក្នុងចំណោមសហគ្រាសដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋច្រើនជាងគេ សម្រាប់ឆ្នាំ២០២០។
- ABA ចាប់ផ្ដើមបម្រើសេវាប្រមូលពន្ធដារជូនរដ្ឋាភិបាលតាមរយៈបណ្ដាញនានារបស់ខ្លួន។
- ធនាគារ ABA ភ្ជាប់ជាមួយ QuickBooks Online និង Xero ដើម្បីពង្រឹងផ្លែតហ្វមធនាគារអនឡាញសម្រាប់អាជីវកម្ម។
- ABA បានបរិច្ចាគទឹកប្រាក់ ១លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
- ABA បានវិនិយោគទឹកប្រាក់ ៣០លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ។
- ABA ប្រកាសអនុញ្ញាតឲ្យមានការទទួលទូទាត់តាមកាត JCB នៅបណ្ដាញសេវាកម្មរបស់ខ្លួនទូទាំងប្រទេស។
- ធនាគារ ABA ចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្ដល់ការគាំទ្រឥណទានដល់ MSMEs សម្រាប់តម្រូវការពង្រីកអាជីវកម្ម ការវិនិយោគ និងដើមទុនបង្វិល។
- JP Morgan បានទទួលស្គាល់ឧត្តមភាពរបស់ ABA ក្នុងដំណើរការផ្ទេរប្រាក់ជារូបិយប័ណ្ណដុល្លារអាមេរិក ក្នុងរយៈពេល ២ឆ្នាំជាប់គ្នា។
- ធនាគារ ABA ទទួលបានពានរង្វាន់ ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្ដី Asiamoney, The Banker, Asian Banking and Finance, Euromoney និង Global Finance។
- ធនាគារ ABA បានបើកសាខាថ្មីបន្ថែមចំនួនពីរ ធ្វើចំនួនសាខាសរុបមានចំនួន 79។
- ធនាគារ ABA បានដាក់ឲ្យដំណើរការបណ្តាញទីតាំងស្វ័យសេវា ABA 24/7 មួយដាច់ដោយឡែកដែលមានទីតាំងយុទ្ធសាស្ត្រនៅតំបន់មានចរាចរណ៍មមាញឹកដើម្បីផ្តល់សេវាធនាគារជូនអតិថិជន និងធ្វើឲ្យពួកគេចំណេញពេលវេលាដោយមិនបាច់អញ្ជើញទៅសាខាធនាគារឡើយ។
- ធនាគារ ABA រក្សាបានកម្រិតឥណទាន “B+” ជាមួយទស្សនវិស័យ ”ស្ថិរភាព” ពីភ្នាក់ងារវាយតម្លៃ S&P Global Ratings ។
- ប្រព័ន្ធ PayWay របស់ធនាគារ ABA បានឈ្នះពាន់រង្វាន់ Asia eCommerce Award ពីរឆ្នាំជាប់គ្នាក្នុងចំណាត់ថ្នាក់ដំណោះស្រាយការទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិកល្អបំផុតនៅកម្ពុជា។
- ធនាគារបានដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile ដើម្បីជំរុញការទទួលការទូទាត់មិនប្រើសាច់ប្រាក់សម្រាប់អាជីវកម្មនានានៅកម្ពុជា។
- ធនាគារក៏បានពង្រីកបណ្តាញបង់សងកម្ចីរបស់ខ្លួនតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនវីង។
- ធនាគារ ABA បានក្លាយជាសមាជិកបាគងដើម្បីអនុញ្ញាតការផ្ទេរប្រាក់ក្នុងស្រុក និងដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។
- កម្មវិធី ABA Mobile បានឈ្នះពានរង្វាន់កិត្យានុភាព “Mobile Banking and Payment Initiative of the Year in Cambodia” ពីទស្សនាវដ្តី Asian Banking and Finance ។
- ប្រព័ន្ធ PayWay របស់ធនាគារ ABA ត្រូវបានជ្រើសរើសជាដំណោះស្រាយការទូទាត់នៅលើវិបសាយរបស់គណៈកម្មការមូលបត្រកម្ពុជា និង Single Portal សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មអនឡាញដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ធនាគារ ABA បានទទួលពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2020” ពីទស្សនាវដ្តី Euromoney។
- ធនាគារ ABA បានចូលរួមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមឆ្នាំ 2020 ជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគោលបំណងផ្តល់កម្ចីការប្រាក់ទាបដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។
- ធនាគារបានពង្រឹងសមត្ថភាពកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួនជាមួយមុខងារ និងសេវាកម្មជាច្រើន ដូចជា សេវាផ្ទេរប្រាក់ Visa Direct កម្ចីភ្លាមៗ សេវាផ្ទេរប្រាក់ Ria គណនីលេខពិសេស សេវាផ្ទេរប្រាក់ MoneyGram មុខងារគាំទ្រភាសាចិន និងផ្សេងៗទៀត។
- ទស្សនាវដ្តី Asiamoney ជាបុត្រសម្ព័ន្ធរបស់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Euromoney បានប្រសិទ្ធនាមធនាគារ ABA ជា “ធនាគារឌីជីថលដ៏ឆ្នើមនៅកម្ពុជា ឆ្នាំ 2019”។
- ធនាគារ ABA ត្រូវបានទស្សនាវដ្តី Global Finance ប្រសិទ្ធនាមជា “ធនាគារលេចធ្លោជាងគេនៅកម្ពុជា ឆ្នាំ 2020”។
- ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសហគមន៍ក្នុងស្រុកដែលទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសកូវីដ-19 និងគ្រោះទឹកជំនន់ នូវទឹកប្រាក់សរុបចំនួន 194,000 ដុល្លារអាមេរិក ក្នុងគម្រោង និងគំនិតផ្តួចផ្តើមចំនួន 14 ។
- ធនាគារ ABA បានបើកសាខាថ្មីចំនួន 11 ធ្វើឲ្យសាខាសរុបមានចំនួន 77។
- ភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor’s (S&P) Global Ratings បានដំឡើងកម្រិតឥណទានរយៈពេលវែងរបស់ធនាគារ ABA ពី “B” ឡើងដល់ “B+”។
- ធនាគារ ABA ត្រូវបានទស្សនាវដ្តី The Banker ប្រសិទ្ធនាមជាធនាគារឆ្នើមរបស់កម្ពុជាប្រចាំឆ្នាំ 2019។
- ធនាគារជាតិកាណាដាបានទិញយកភាគហ៊ុន 10% ចុងក្រោយនៅក្នុងធនាគារ ABA និងបង្កើនភាគហ៊ុនកាន់កាប់របស់ខ្លួនដល់ 99.99%។
- ប្រព័ន្ធទូទាត់អនឡាញ PayWay ទទួលបានពាន Asia eCommerce ចំនួន 2។
- ធនាគារ ABA សម្រេចបានជោគជ័យក្នុងការចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន សរុបចំនួន 84.8 ប៊ីលានរៀល នៅផ្សារមូលបត្រកម្ពុជា។
- ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney បានប្រសិទ្ធនាមធនាគារ ABA ជា “ធនាគារឆ្នើមរបស់កម្ពុជាប្រចាំឆ្នាំ 2019” ជាពានលើកទីប្រាំមួយដែលធនាគារ ABA ទទួលបានក្នុងរយៈពេល 6 ឆ្នាំជាប់ៗគ្នា។
- ធនាគារ ABA បានសហការជាមួយសមាគមអង្គការសហប្រជាជាតិនៅក្នុងប្រទេសកាណាដា ដើម្បីចាប់ផ្តើមបើកកម្មវិធីហាត់ការផ្នែកចំណេះដឹងហិរញ្ញវត្ថុសម្រាប់សិស្សនិស្សិតនៅក្នុងប្រទេសកម្ពុជា។
- ផលិតផលថ្មីៗជាប្រាក់រៀលចំនួន 3 ដូចជា គណនីបញ្ញើសន្សំ គណនីបញ្ញើបត់បែនជាប្រាក់រៀលតាមទូរស័ព្ទ និងសេវា E-Cash ត្រូវបានដាក់ឲ្យដំណើរការដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិ។
- ធនាគារ ABA បានបើកមជ្ឍមណ្ឌលសេវាធនាគារអាជីវកម្មនៅការិយាល័យកណ្តាលរបស់ខ្លួនដើម្បីផ្តល់សេវាធនាគារដែលមានគុណភាពជូនដល់វិស័យសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុកដែលកំពុងប្រតិបត្តិការយ៉ាងលេចធ្លោនៅកម្ពុជា។
- ធនាគារ ABA ទទួលបានពាន “ធនាគារឆ្នើមរបស់កម្ពុជា” ពីទស្សនាវដ្តី Global Finance លើកទីប្រាំ ក្នុងរយៈពេល 5ឆ្នាំជាប់ៗគ្នា។
- ធនាគារ ABA បានពង្រីកសេវាទូទាត់សងកម្ចីរបស់ខ្លួនតាមរយៈភាពជាដៃគូជាមួយ TrueMoney។
- ធនាគារ ABA បានបើកសាខាថ្មីចំនួន 18 និងបន្ថែមម៉ោងប្រតិបត្តិការនៅ 6 សាខាបន្ថែមទៀត។
- ធនាគារ ABA បានបង្កើតក្រុមការងារបើកគណនីដល់ទីកន្លែងជាផ្លូវការ។
- ធនាគារ ABA ទទួលបានពានរង្វាន់ "ធនាគារល្អបំផុតប្រចាំកម្ពុជា 2018" ពីទស្សនាវដ្តីហិរញ្ញវត្ថុ Global Finance។
- ធនាគារ ABA សម្ពោធបើកអគារការិយាល័យកណ្ដាលរបស់ខ្លួនជាថ្មី និងបើកអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលរបស់ខ្លួន។
- ធនាគារ ABA ជាប់ជា “ធនាគារហិរញ្ញប្បទានពាណិជ្ជកម្មឆ្នើមបំផុតប្រចាំឆ្នាំ2018” ដោយទស្សនាវដ្តីហិរញ្ញវត្ថុ Global Finance។
- ធនាគារ ABA ទទួលបានកិត្តិនាម “ធនាគារឆ្នើមជាងគេ” ពី Euromoney ជាលើកទី5។
- UnionPay (UPI) ផ្លាទីនៀមបានពង្រីកឯកសិទ្ធិបន្ថែម ដែលផ្តល់ដោយធនាគារ ABA។
- ធនាគារ ABA បានបន្ថែមសេវាបង់ប្រាក់កម្ចីតាមរយៈ TrueMoney, Speed Pay និង SmartLuy។
- S&P បានអះអាងជាថ្មីនូវចំណាត់ថ្នាក់ឥណទាន “B” រយៈពេលវែង និងរយៈពេលខ្លីសម្រាប់ធនាគារ ABA រួមជាមួយនិងទស្សនវិស្ស័យជា “វិជ្ជមាន”។
- ធនាគារ ABA បានសហការជាមួយ Visa និងធនាគារពាណិជ្ជផ្សេងៗទៀតដើម្បីបើកដំណើរការទូទាត់ប្រាក់តាមកូដ QR ជាផ្លូវការនៅកម្ពុជា។
- ឡូហ្គូរបស់ ABA ត្រូវបានបច្ចុប្បន្នភាពដើម្បីបញ្ជាក់ពីសមាជិកភាពក្នុងសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា
- កម្មវិធី ABA Mobile ជាប់ជាកម្មវិធីទូរស័ព្ទផ្នែកហិរញ្ញវត្ថុលេខរៀងទី១ សំរាប់ប្រព័ន្ធប្រតិបត្តិការ IOS
- ទស្សនាវដ្តី Global Finance ទទួលស្គាល់ ABA ថាជាធនាគារហិរញ្ញវត្ថុពាណិជ្ជកម្មឆ្នើមបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០១៧
- សាខាចំនួន៨ និងការិយាល័យប្តូរលុយទី១ ត្រូវបានបន្ថែមចូលក្នុងបណ្តាញសាខារបស់ ABA
- សេវាទូទាត់អនឡាញ PayWay ត្រូវបានដាក់ឲ្យដំណើរការដើម្បីពង្រឹងអាជីវកម្មអនឡាញក្នុងប្រទេសកម្ពុជា
- សេវាបើកគណនីធនាគារអនឡាញត្រូវបានបើកដើម្បីជួយសម្រួលដល់អតិថិជនថ្មី
- ABA ត្រូវបានទទួលស្គាល់ថាជា “ធនាគារដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០១៧ ដោយទស្សនាវដ្តី Euromoney និងទស្សនាវដ្តី Global Finance
- ABA ក្លាយជាធនាគារដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានចំណាត់ថ្នាក់ឥណទានអន្តរជាតិចំនួន២
- ABA បានចូលរួមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោកនៃ IFC ដើម្បីគាំទ្រធុរកិច្ចកម្ពុជា
- កិច្ចព្រមព្រៀងរយៈពេលវែងនៃកិច្ចសហការជាដៃគូផ្ដាច់មុខ ត្រូវបានចុះព្រមព្រៀងជាមួយមេនូឡាយហ្វ៍កម្ពុជា
- ធនាគារ ABA ក្លាយជាធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2016
- ធនាគារ ABA ដាក់ជូនឲ្យប្រើប្រាស់ កាតផ្លាទីនៀម
- ធនាគារ ABA គាំទ្រការប្រកួតកីឡាតេនីសយុវជន លើកដំបូង
- បណ្ដាញសាខារបស់ធនាគារ ABA បានពង្រីកទៅកាន់ទីតាំងថ្មីចំនួនបួនបន្ថែមទៀត (កណ្តាលស្ទឹង បាទី មេម៉ុត និងពាមរោទ៍)
- សាខាសង់ត្រាល់ របស់ធនាគារ ABA បានផ្លាស់ប្តូរ ទៅទីតាំងថ្មី ដែលនៅទល់មុខ អាគារចាស់តាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។
- ធនាគារ ABA បានទទួលពានរង្វាន់ “ផ្នែកប្រាស្រ័យទាក់ទងល្អបំផុត ប្រចាំឆ្នាំ2015” ពីCommerzbank។
- ទស្សនាវដ្តី Global Banking និង Finance Review បានផ្តល់ការ កោតសរសើរ ដល់ធនាគារABA ក្នុងនាមជា “ធនាគារ ហិរញ្ញវត្ថុពាណិជ្ជកម្ម រីកចម្រើនរហ័សបំផុត នៅកម្ពុជា”។
- ABA ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹង 13 ស្ថាប័នទៀត បានព្រមព្រៀង ជាផ្លូវការដំណើរការ “សេវាទូទាត់រហ័ស” ដែលជាសេវាថ្មីមួយ អាចឲ្យអតិថិជន ទទួលបានមូលនិធិភ្លាមៗ ដែលឆ្លើយតបទៅនឹងតម្រូវការ សាច់ប្រាក់បានទាន់ពេលវេលា។
- ធនាគារ ABA បានទទួលនាមជា “ ធនាគារល្អប្រសើរបំផុត នៅកម្ពុជាឆ្នាំ 2016” ដោយទស្សនាវដ្តី Euromoney។
- ធនាគារ ABA បានឧបត្ថម្ភគាំទ្រ ជាផ្លូវការដល់ សហព័ន្ធកីឡាយូដូកម្ពុជា ក្នុងឱកាសប្រកួត ពានរង្វាន់ កីឡាយូដូថ្នាក់ជាតិ ឆ្នាំ2016។
- ធនាគារជាតិកាណាដា បានបង្កើនភាគទុន ក្នុងធនាគារABA រហូតដល់90%។
- ធនាគារ ABA បានទទួលពានរង្វាន់ ជាលើកទីពីរនាមជា “ ធនាគារល្អប្រសើរបំផុតនៅកម្ពុជា” ដោយទស្សនាវដ្តី Global Finance។
- ធនាគារ ABA និង Manulife កម្ពុជា បានសហការគ្នា ក្នុងការផ្តល់ជូន ធានារ៉ាប់រងអាយុជីវិត តាមសាខានានា របស់ធនាគារ។
- ធនាគារABA និង Agoda.com ជាគេហទំព័រនាំមុខគេ ក្នុងការកក់សណ្ឋាគារ នៅអាស៊ីបាន ចុះហត្ថលេខាព្រមព្រៀង ផ្តល់ជូនពិសេស រហូតដល់7% សម្រាប់ អ្នកកាន់កាត ABA។
- ដើម្បីឆ្លើយតបតម្រូវការកើនឡើង ក្នុងការដាក់សាច់ប្រាក់ ដោយខ្លួនឯង តាមបញ្ជស្វ័យសេវា ធនាគារ ABA បានដាក់ឲ្យដំណើរការ ម៉ាស៊ីនដាក់សាច់ប្រាក់ ជាច្រើនគ្រឿង។
- ធនាគារជាតិនៃកាណាដា បង្កើនភាគទុនរបស់ខ្លួននៅក្នុងធនាគារ ABA រហូតដល់ 42%។
- សាខាថ្មីចំនួនប្រាំបីត្រូវបានបើកឲ្យដំណើរការដែលក្នុងនោះសាខាចំនួនប្រាំនៅកម្រិតស្រុក ក្នុងតំបន់ជនបទ។
- កិច្ចសហប្រតិបត្តិការជាមួយគេហទំព័រ Booking.com ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសចំនួន 6% ដល់អ្នកកាន់កាតរបស់ធនាគារ ABA
- ទស្សនាវដ្ដី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារដែលមានទីផ្សារលេចធ្លោរជាងគេនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2015”
- ទស្សនាវដ្ដី Euromoney ផ្ដល់ពានរង្វាន់ជូនធនាគារ ABA ថាជា “ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015”
- ធនាគារ ABA ចាប់ផ្ដើមចេញកាត UnionPay International (UPI) និងក្លាយជាអ្នកចេញកាត UPI ធំជាងគេបំផុតនៅកម្ពុជា។
- ធនាគារ ABA បានដាក់ឲ្យប្រើប្រាស់ដោយជោគជ័យនូវកម្មវិធី ABA Mobile ដែលជាកម្មវិធីធនាគារតាមទូរស័ព្ទចល័តពេញលេញដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា។
- ធនាគារ ABA បានចូលរួមជាមួយ Easy Cash ដែលជាបណ្ដាញម៉ាស៊ីន ATM ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះ អនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណ VISA របស់ធនាគារ ABA ចូលទៅប្រើប្រាស់គណនីធនាគារ ABA របស់ខ្លួន តាមរយៈម៉ាស៊ីន ATM របស់ធនាគារជាដៃគូ។
- ធនាគារ ABA បានបើកដំណើរការសាខាថ្មីចំនួនប្រាំបី។ នេះគឺជាការពង្រីកបណ្ដាញដ៏ធំបំផុតរបស់ធនាគារ ABA នៅក្នុងរយៈពេលមួយឆ្នាំ។
- ធនាគារជាតិនៃកាណាដាបានក្លាយជាភាគទុនិករបស់ធនាគារ ABA នៅក្នុងខែកក្កដា ឆ្នាំ2014។ ការចូលរួមនេះ នាំមកនូវអត្ថប្រយោជន៍ និងឱកាសជាច្រើនដល់ធនាគារ ABA។
- ធនាគារ ABA មានកំណើន 56% នៅក្នុងកម្រិតទ្រព្យសកម្ម ដែលកើនដល់កម្រិតខ្ពស់បំផុតគួរឲ្យ កត់សម្គាល់គឺកន្លះលានដុល្លារអាមេរិក។
- ធនាគារ ABA ត្រូវបានឧទ្ទេសនាមជា “ធនាគារល្អប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ2014” ដោយទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។
- ធនាគារ ABA ត្រូវបានឧទ្ទេសនាមជា “ធនាគារឆ្នើមប្រចាំឆ្នាំ” ដោយទស្សនាវដ្តី The Banker។
- ធនាគារ ABA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនឈ្មោះ UnionPay International។ កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឲ្យធនាគារ ABA អាចចេញ និងទទួលយកកាត China UnionPay ក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន UnionPay International។
- ធនាគារ ABA បានចាប់ផ្ដើមមានប្រតិបត្តិការរបស់ខ្លួនជាមួយ IME ដែលជាក្រុមហ៊ុនផ្ដល់សេវាផ្ទេប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងផ្ដល់ឲ្យអតិថិជននូវបណ្ដាញបន្ថែមសម្រាប់ផ្ញើ និងទទួលប្រាក់ពី និងទៅកាន់ប្រទេសក្រៅ។
- ធនាគារ ABA បានដាក់ឲ្យដំណើរការសេវាអាទិភាព ABA Priority លំដាប់ខ្ពស់ថ្មីមួយសម្រាប់ អតិថិជនដ៏មានតម្លៃខ្ពស់របស់ខ្លួន។
- ធនាគារ ABA បានឈ្នះពានរង្វាន់ “ផ្នែកបច្ចេកវិទ្យា និងប្រតិបត្តិការធនាគារក្នុងស្រុកពីប្រចាំឆ្នាំនៅកម្ពុជា” ពីទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ី (ប្រទេសសិង្ហបុរី)។
- ធនាគារ ABA បានដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីបញ្ចុះតម្លៃ ABA Point សម្រាប់ម្ចាស់
- កាតដ៏មានតម្លៃទាំងអស់។
- ធនាគារ ABA បានដាក់ឲ្យដំណើរការម៉ាស៊ីនដាក់សាច់ប្រាក់បម្រើសេវាខ្លួនឯងដែលរួមបញ្ចូលទាំងលក្ខណៈពិសេសនៃការដាក់ប្រាក់បញ្ញើ និងការទូទាត់បាន 24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍។
- ធនាគារ ABA បានបើកដំណើរការសាខាដែលមានផ្តល់សេវាពេញលេញចំនួនប្រាំមួយនៅក្នុង ក្រុងតាខ្មៅ ខេត្តតាកែវ ក្រុងព្រះសីហនុ សង្កាត់ចោមចៅ សង្កាត់ច្បារអំពៅ និងខេត្តកំពង់ស្ពឺ។
- ធនាគារ ABA គឺជាធនាគារកម្ពុជាទីមួយដែលការពារម្ចាស់ប័ណ្ណ VISA និង MasterCard ដោយប្រើប្រាស់សេវា 3D-SECURE។
- យោងតាមផែនការពង្រីកសាខា និងបណ្តាញ ATM របស់ខ្លួន ធនាគារ ABA បានបើកសាខាមួយទៀតនៅស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។
- ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការចំណាយជួសជុលសាខាការិយាល័យកណ្តាលរបស់ធនាគារ ដោយបង្កើនវត្តមាននៅក្នុងខេត្តសៀមរាប តាមរយៈការផ្លាស់ប្តូរទីតាំងទៅកាន់ការិយាល័យដែលធំជាងមុន។
- វត្តមាន ATM បានពង្រីកសេវាកម្មចំនួន 30% ដែលនាំឲ្យមានម៉ាស៊ីន ATM សរុបចំនួន 41កន្លែង។
- ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ីនៅប្រទេសសិង្ហបុរីបានផ្តល់រង្វាន់ដល់ធនាគារ ABA ជា “ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា”។
- ធនាគារ Vietcom Bank (វៀតណាម) បានបន្ថែមទៅក្នុងបណ្តាញធនាគារទំនាក់ទំនង។
- ធនាគារ ABA បានក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាដែលជាប់ឈ្មោះជាធនាគារលក់រាយប្រចាំឆ្នាំពីទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ី នៅប្រទេសសិង្ហបុរី។
- បើកសាខាកណ្តាលដែលជាមជ្ឈមណ្ឌលធនាគារដ៏សំខាន់បំផុតសម្រាប់សាជីវកម្ម និងអតិថិជន សំខាន់បំផុតរបស់ធនាគារនៅចំកណ្តាលរាជធានីភ្នំពេញ
- ធនាគារនេះបានបង្កើតវត្តមានរបស់ខ្លួននៅបណ្តាខេត្តនានា ដោយបានបង្កើតសាខាថ្មីមួយនៅក្នុងខេត្តកំពង់ចាម។
- ដោយមានការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីមួយ និងនៅក្នុងវិធីសាស្ត្រសង្គម និងសេដ្ឋកិច្ចនោះ ធនាគារ ABA បានកែសម្រួលកម្មវិធីមីក្រូអាជីវកម្មពិសេសដែលផ្តល់ជូនអតិថិជននូវលក្ខខណ្ឌកាន់តែល្អប្រសើរជាច្រើន បើប្រៀបធៀបទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងទៀត។
- ក្នុងការអភិវឌ្ឍន៍យុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យរបស់ខ្លួន ធនាគារ ABA បានបង្កើតនាយកដ្ឋានគ្រប់គ្រងហានិភ័យ ដើម្បីអាចវាយតំលៃផលប៉ះពាល់ដែលអាចពាក់ព័ន្ធនឹងហានិភ័យ ឥណទាន ទីផ្សារ សន្ទនីយ និងប្រតិបត្ដិការ។
- ធនាគារ China Construction Bank (ប្រទេសចិន) និង Standard Chartered Bank (ប្រទេសថៃ) បានក្លាយជាដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA។
- ធនាគារ ABA បានឈ្នះពានរង្វាន់កិត្យានុភាពមាសនៅក្នុងផ្នែកគ្រប់គ្រង និងទូទាត់សាច់ប្រាក់សកលរបស់ HSBC ចំពោះសេវាគ្រប់គ្រង និងទូទាត់សាច់ប្រាក់អន្ដរជាតិល្អប្រសើរបំផុត។
- បណ្តាញដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA រួមមាន JP Morgan Chase Bank (សហរដ្ឋ
- អាមេរិក) និង Standard Chartered Bank (អង់គ្លេស) ។
- ការដាក់ចេញឲ្យប្រើប្រាស់នូវកាតឥណពន្ធ និងកាតឥណទាន Visa (ប្រភេទ Classic និង Gold) ត្រូវបានអនុវត្ត។
- ដំណើរការនៃការប្តូរឈ្មោះរបស់ធនាគារ ABA។ យុទ្ធនាការឃោសនាថ្មីមួយបានបើកដំណើរការ។
- ធនាគារបានដាក់បន្ថែមនូវប្រព័ន្ធទូទាត់សេវាផ្ទេរប្រាក់ MoneyGram និងបរិក្ខារឥណទានអាជីវកម្មខ្នាតតូចដល់ផលប័ត្រឥណទានរបស់ខ្លួន។
- បណ្តាញសាខារាជធានីភ្នំពេញបានពង្រីកសារជាថ្មីម្តងទៀត ក្នុងនោះរួមមានសាខាខណ្ឌទួលគោក និងសាខាមួយផ្សេងទៀតនៅក្នុងបុរីកីឡា។
- ធនាគារ DBS (ប្រទេសសិង្ហបុរី) បានចាប់ផ្តើមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងធនាគារ ABA។
- ធនាគារ ABA បានចាប់ផ្តើមចេញកាតឥណពន្ធ និងកាតឥណទាន MasterCard (ប្រភេទ Standard និង Gold)។
- ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់សេវាធនាគារតាមអ៊ិនធើណិត iBank ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត នៅក្នុងប្រទេស។
- កិច្ចព្រមព្រៀងជាមួយ MasterCard នាំឲ្យយើងខ្ញុំអាចដាក់ដំណើរការលើការប្រើប្រាស់ប័ណ្ណ ATM និងម៉ាស៊ីនឆូតប័ណ្ណនៅទូទាំងប្រទេសកម្ពុជា។
- បណ្តាញរបស់ធនាគារបានកើនឡើងជាមួយនឹងការបង្កើតនូវសាខាចំនួន 4 កន្លែងបន្ថែមទៀតនៅក្នុង រាជធានីភ្នំពេញ និងសាខា 1 ទៀតនៅខេត្តបាត់ដំបង
- CommerzBank AG (ប្រទេសអាល្លឺម៉ង់) និង MashreqBank (ហុងកុង) បានក្លាយជាដៃគូសហប្រតិបត្តិការរបស់យើង។
- ក្រុមហ៊ុនវិនិយោគឯកជន ទទួលបានភាគហ៊ុន 100% របស់ធនាគារ ABA ពីទីផ្សារដែល ទើបលេចចេញថ្មីនៅអាស៊ីមជ្ឈិម។
- បើកសាខា 'នៅតាមខេត្ត' ដំបូងគេបង្អស់នៅសៀមរាប។
- ធនាគារ ABA បានចាប់ផ្តើមពង្រីកសេវាកម្មចូលទៅក្នុងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យសេវាធនាគារលក់រាយ។
- ការភ្ជាប់ទំនាក់ទំនងដ៏សមស្របបំផុតជាមួយនឹងធនាគារ HSBC ។