គណនី Junior
គណនី ABA Junior គឺជាគណនីបន្ថែម ពីលើគណនី ABA Minor ដែលលើកកម្ពស់ឲ្យកុមារ ឬក្មេងជំទង់អាយុពី 10 ទៅ 17 ឆ្នាំ ស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងចាត់ចែងលុយកាក់ និងបណ្ដុះទម្លាប់នៃការសន្សំ។
ជាមួយគណនីធនាគាររួមគ្នានេះ កុមារអាចប្រើកម្មវិធី ABA Mobile ដោយឡែកមួយ នៅលើទូរស័ព្ទដៃរបស់ខ្លួន ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្ដាយ។ កុមារ ឬបុត្រធីតាដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនី, ផ្ទេរ និងទូទាត់ក្នុងស្រុក និងចាត់ចែងការសន្សំដោយខ្លួនឯង។
ខណៈដែលអាណាព្យាបាលគ្រប់គ្រងទាំងស្រុងលើគណនី Junior ហើយអាចកំណត់ប្រតិបត្តិការប្រចាំថ្ងៃ ឬពិនិត្យសមតុល្យគណនី ក្នុងពេលវេលាជាក់ស្ដែង កុមារក៏នឹងចាប់ផ្ដើមស្វែងយល់ដឹងអំពីទំនួលខុសត្រូវហិរញ្ញវត្ថុ ជាមួយការប្រើសេវាធនាគារដ៏ទំនើបពីធនាគារ ABA។
ហេតុអ្វីត្រូវបើកគណនី ABA Junior?
- អនុញ្ញាតឲ្យកូនៗ ឬបុត្រធីតារបស់អ្នក ប្រើសេវាធនាគារជាមួយកម្មវិធី ABA Mobile
- ឲ្យលុយទៅកូនៗរបស់អ្នកតាមបែបឌីជីថលក្នុងចំនួនណាមួយ ដែលពួកគេអាចគ្រប់គ្រង ខណៈដែលអ្នកជាឪពុកម្ដាយ អាចតាមដានការចំណាយ ឬប្រើប្រាស់លុយកាក់របស់ពួកគេ
- កូនៗរបស់អ្នកចាប់ផ្ដើមស្វែងយល់អំពីការចាយវាយ ចាត់ចែង និងប្រើប្រាស់លុយកាក់តាមមធ្យោបាយថ្មី និងទំនើបទាន់សម័យ — ធ្វើការផ្ទេរ/ទូទាត់ និងទុកលុយសម្រាប់សន្សំ ឆ្ពោះទៅសម្រេចគោលដៅហិរញ្ញវត្ថុរបស់គេ
- កូនៗរបស់អ្នកនឹងមើលឃើញទឹកប្រាក់របស់ពួកគេសន្សំកើនឡើងជាប្រចាំ ជាមួយការប្រាក់ដែលទទួលបានពីគណនីនេះ
លក្ខខណ្ឌពេញសិទ្ធិ
ដើម្បីបើកគណនី ABA Junior សម្រាប់កូនរបស់អ្នក
- អ្អ្នកត្រូវស្នើបើកពី ABA Mobile របស់អ្នក (ក្រោមប៊ូតុង បើកគណនីថ្មី នៃកម្មវិធី) ។ ការស្នើសុំតម្រូវឲ្យមានសំបុត្រកំណើត / សំបុត្របញ្ជាក់កំណើត / សេចក្ដីចម្លងសំបុត្រកំណើត / សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬឯកសារមានសុពលភាពផ្សេងៗទៀតដែលធនាគារអាចផ្ទៀងផ្ទាត់ពីទំនាក់ទំនងរវាងឪពុកម្ដាយនិងកូន
- កូនរបស់អ្នកត្រូវមានអាយុចាប់ពី 10 ឆ្នាំ រហូតដល់ 17 ឆ្នាំ
- កូនរបស់អ្នកត្រូវមានស្មាតហ្វូន និងលេខទូរស័ព្ទដំណើរការ
របៀបដែលឪពុកម្ដាយ បើកគណនី Junior
|
របៀបដំណើរការ ABA Mobile លើទូរស័ព្ទរបស់កូន
បន្ទាប់ពីការស្នើសុំបើកត្រូវបានអនុញ្ញាត អ្នកអាចបើកដំណើរការ ABA Mobile សម្រាប់កូនរបស់អ្នក ដោយអនុវត្តតាមជំហានខាងក្រោម៖
|
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
USD ≤ 1,000 | 0.00% |
USD ≤ 10,000 | 0.10% |
USD ≤ 25,000 | 0.15% |
USD ≤ 50,000 | 0.20% |
USD ≤ 100,000 | 0.30% |
USD ≤ 500,000 | 0.45% |
USD > 500,000 | 0.70% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
KHR ≤ 20,000,000 | 1.00% |
KHR ≤ 100,000,000 | 1.25% |
KHR > 100,000,000 | 1.50% |
លក្ខខណ្ឌ
លក្ខខណ្ឌបើកគណនី | ជាអតិថិជនកំពុងប្រើ គណនីស្ដង់ដារ ស្រាប់ ហើយមានកូនអាយុពី 10 ឆ្នាំ ដល់ 17 ឆ្នាំ | ||
លក្ខខណ្ឌតម្រូវ |
| ||
បណ្ដាញសម្រាប់បើកគណនី | កម្មវិធី ABA Mobile ប៉ុណ្ណោះ | ||
បណ្ដាញសម្រាប់ប្រើគណនី |
| ||
រូបិយប័ណ្ណ | រៀល / ដុល្លារ | ||
ការទូទាត់ការប្រាក់ | រៀងរាល់ 1ខែ ម្តង ឬនៅពេលបិទគណនី | ||
សមតុល្យបើកដំបូងអប្បបរមា | 0.00 ដុល្លារ ឬ 0.00 រៀល | ||
សមតុល្យបន្ដអប្បបរមា | 0.00 ដុល្លារ ឬ 0.00 រៀល | ||
កម្រិតប្រតិបត្តិការគណនី | ប្រតិបត្តិការដាក់ប្រាក់ | ប្រតិបត្តិការដកប្រាក់ | |
កម្រិតប្រតិបត្តិការអតិបរមាក្នុងមួយលើក | មិនកំណត់ | 400,000.00 រៀល / 100.00 ដុល្លារ | |
កម្រិតប្រតិបត្តិការអតិបរមាប្រចាំថ្ងៃ | មិនកំណត់ | 400,000.00 រៀល / 100.00 ដុល្លារ | |
កម្រិតប្រតិបត្តិការអតិបរមាប្រចាំខែ (ខែនៃប្រតិទិន) | មិនកំណត់ | 400,000.00 រៀល / 1,000.00 ដុល្លារ | |
ឧបករណ៍សម្រាប់ប្រើគណនី |
| ||
បិទគណនី | សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ គិតចាប់ពីថ្ងៃដែលបាន បើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 80,000 រៀល / 20 ដុល្លារ | ||
បណ្ដាញសម្រាប់បិទគណនី | សាខា ABA | ||
ចំនួនគណនីអាចប្រើបាន | កុមារម្នាក់អាចប្រើគណនី Junior បានតែមួយប៉ុណ្ណោះ (ជាប្រាក់រៀល / ដុល្លារ ដែលជ្រើសរើសដោយឪពុកម្ដាយអំឡុងពេលបើកគណនី Junior) | ||
ថ្លៃសេវាកម្ម | ប្រភេទសេវាកម្ម | ថ្លៃសេវា | |
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | ||
កម្មវិធីទូរស័ព្ទ | ឥតគិតថ្លៃ | ||
សៀវភៅធនាគារ | មិនមាន | ||
គណនីមិនដំណើរការ4 | 10 ដុល្លារ | ||
បញ្ជាក់សមតុល្យគណនី | មិនមាន | ||
កាត | សេវាប្រចាំឆ្នាំ។ សូមមើលវិបសាយសម្រាប់ សេវាប្រចាំឆ្នាំ | ||
សេវាកម្មអាចប្រើបានសម្រាប់កុមារក្នុង ABA Mobile5 |
|
| |
សេវាកម្មហាមឃាត់សម្រាប់កុមារ |
| ||
សេវាកម្មអាចប្រើបានសម្រាប់ឪពុកម្ដាយ | ផ្ទេរប្រាក់ទៅគណនីខ្លួនឯងក្នុង ABA Mobile | ||
សិទ្ធិអាណាព្យាបាលចូលប្រើគណនីកុមារ |
| ||
ពន្ធ | 4% សម្រាប់និវាសនជន |
ខ និងលក្ខខណ្ឌអាចផ្លាស់ប្ដូរអាស្រ័យលើឆន្ទានុសិទ្ធិទាំងស្រុងរបស់ធនាគារ ABA ដោយមិនជម្រាបដំណឹងជូនអតិថិជនជាមុនឡើយ។
1 ឪពុក ឬម្ដាយ អាចបើកគណនី Junior សម្រាប់តែកូនបង្កើតរបស់ខ្លួនប៉ុណ្ណោះ។
2 អ្នកត្រូវភ្ជាប់ ឬបញ្ចូលឯកសារ (ខ្មែរ ឬអង់គ្លេស) ដែលអាចបញ្ជាក់ពីទំនាក់ទាក់ទំនងរវាង អ្នក និងកូនរបស់អ្នក ដូចជា សំបុត្រកំណើត/សំបុត្របញ្ជាក់កំណើត/សេចក្ដីចម្លងសំបុត្រកំណើត/សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត។
3 សូមថតរូបផ្ទាល់និងភ្លាមៗ (មិនមែនរូបថតស្រាប់ក្នុងទូរស័ព្ទ ហើយអាប់ឡូតចូលឡើយ)
4 ប្រព័ន្ធនឹងគិតថ្លៃ 10 ដុល្លារ / 40,000 រៀល ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីមិនប្រតិបត្តិការរយៈពេល 12 ខែ ឬលើសពីនេះ ។
5 ឪពុកម្ដាយអាចកំណត់ប្រតិបត្តិការគណនីសម្រាប់កុមារដោយប្រើកម្មវិធី ABA Mobile របស់ខ្លួន ។
6 ការប្រើសេវា E-cash ត្រូវគិតសេវា។ សូមមើលលក្ខខណ្ឌប្រើសេវា E-cash ។
ទាក់ទងយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile។ អ្នកគ្រាន់តែចុចលើប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមឺនុយកម្មវិធី។ លើសពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាម Facebook, តាមវិបសាយ, ឬទាក់ទងយើងខ្ញុំ 24/7 តាមទូរស័ព្ទលេខ 098 203 203។
នៅលើទូរស័ព្ទថ្មីរបស់កូន៖
- ដោនឡូតកម្មវិធី ABA Mobile
- បើកកម្មវិធី ABA Mobile
- ជ្រើសរើសភាសា ហើយយល់ព្រមតាម ខ និងលក្ខខណ្ឌ
- ចុចប៊ូតុង បើកដំណើរការជាមួយគណនី ABA
- ដាក់លេខទូរស័ព្ទរបស់កូន
- ដាក់លេខគណនី
- ដាក់លេខសម្ងាត់ (PIN) 4 ខ្ទង់
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។